"យ៉ាងហោចណាស់ ១៥ពាន់លានដុល្លារអាមេរិកដែលយើងត្រូវការ ដើម្បីកសាងឡើងវិញនូវលំនៅដ្ឋានក្នុងតំបន់ហ្គាហ្សា" នេះបើតាមប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីនបានគូសបញ្ជាក់ឱ្យដឹងអំពីទំហំនៃការបំផ្លិចបំផ្លាញដែលកើតមាន ដែលបណ្តាលមកពីការវាយលុករបស់អ៊៊ីស្រាអែលក្នុងប្រតិបត្តិការកំចាត់ក្រុមប្រយុទ្ធហាម៉ាស។
ព័ត៌មានថ្មី
ភ្នំពេញ៖ ក្រសួងបរិស្ថានបានណែនាំដល់ពលរដ្ឋកុំដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ពីព្រោះអាចបង្កជាផ្សែងពុលប៉ះពាល់ដល់បរិស្ថាន និងបង្កជាអគ្គិភ័យកើតឡើង។
ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានបញ្ជាក់ពីការប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៨គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្ត "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" ជាមួយនាវាចម្បាំងរបស់ចិននៅថ្ងៃទី១៧…
ត្បូងឃ្មុំ៖ ក្រសួងរ៉ែ និងថាមពល បានបើកយុទ្ធនាការបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសលួចលាក់ខុសច្បាប់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ចំនួន៣ទីតាំងបន្ថែមទៀត កាលពីថ្ងៃទី១៦…
កណ្តាល៖ ស្ត្រីម្នាក់បានស្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆានឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយកន្លែងយីហោ «យី ដា មេនូហ្វេកឆឺរើ ខូច អិលធីឌី» ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល…
ភ្នំពេញ៖ ចាស់ៗពីដើមមានជំនឿលើសត្វខ្លែងស្លាកយំ ដែលជាប្រថ្នូលមិនល្អ ផ្តល់សញ្ញាថានឹងមានមនុស្សឈឺស្លាប់នៅក្នុងភូមិ ដោយចាស់ៗតែងតែជេរប្រទេចដាក់ទំនាយលើសត្វប្រភេទនេះឱ្យហើរចេញឆ្ងាយ។ កាលពីថ្មីៗនេះ នៅក្នុងភូមិប្រឹក្សាទី២…
ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាន ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការការពារ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ។
ប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៉ីរ៉ង់នៅល្ងាចថ្ងៃទី១៧ម្សិលមិញនេះ ព្រមទាំងបានហាមឃាត់ និងរារាំងបេសកជនតំណាងរបស់អ៊ីរ៉ង់មិនឱ្យត្រឡប់ចូលមកកាន់រដ្ឋធានីរបស់ខ្លួនវិញ ក្រោយហេតុការណ៍នៃការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់បានសម្លាប់ជីវិតកុមារចំនួន…
កម្សាន្ត៖ តារាចម្រៀងស្រី Ariana Grande បានប្រកាសនៅថ្ងៃទី១៧ ខែមករានេះថា នាងគ្រោងនឹងចេញអាល់ប៊៊ុមចម្រៀងថ្មីមួយនៅថ្ងៃទី៨ ខែមីនានេះ ដោយអាល់ប៊ុមនោះមានឈ្មោះថា Eternal Sunshine។
សៀមរាប៖ ភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា សង្កេតឃើញថា បច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំឱ្យបានត្រឹមត្រូវ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម…
ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤…
ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃប្រទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
ភ្នំពេញ៖ មន្ត្រីពន្ធនាគារចំនួន ៥រូប ត្រូវបានក្រសួងមហាផ្ទៃលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃដោយមូលហេតុប្រើប្រាស់សារធាតុញៀន។
ស្វីស៖ ក្រុមហ៊ុន Buhler Group បានបង្ហាញអំពីចំណាប់អារម្មណ៍នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤…
ស្វីស៖ ក្នុងឱកាសចូលពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងដាវ៉ូស ប្រទេសស្វីសកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ…
ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ…
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ…
ស្វីស៖ ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ចាប់អារម្មណ៍ និងមានបំណងចង់វិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីនាយកប្រតិបត្តិក្រុមហ៊ុន…
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំពិធីបុណ្យមាឃបូជា ដោយក្នុងឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ គឺថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារសាមគ្គី ជូនយុវនារី និងកុមារីរងគ្រោះ នៃអង្គការអាហ្វេស៊ីបកម្ពុជា និងដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២…
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ឃួន សុដារី និងតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានឯកភាព សហការគ្នាដើម្បីលើកកម្ពស់សិទ្ធមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានសង្គ្រោះជនបរទេសចំនួន ៥៨នាក់ និងឃាត់ខ្លួនមេក្លោងជនជាតិបង់កា្លដេសចំនួន ២នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់មកកម្ពុជាដើម្បីស្វែងរកការងារធ្វើ។ ជនរងគ្រោះមាន ៣សញ្ជាតិ គឺបង់ក្លាដេស…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានបញ្ជាក់ឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងបើកការដ្ឋានសាងសង់នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។
ភ្នំពេញ៖ ប្រទសកម្ពុជា និងហុងគ្រី បន្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតសក្តានុពល ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានការកើនឡើង៩,៥៣ភាគរយបើធៀបនឹងឆ្នាំ២០២២។
នៅក្នុងឆ្នាំ២០២៣នេះ ទំហំនៃការជួញដូរពាណិជ្ជកម្មជារូបិយបណ្ណប្រាក់យ័នរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានឈានឡើងលើសពីការជួញដូរជាប្រាក់ដុល្លារអាមេរិក។
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ…
ប្រធានក្លិបបាល់ទាត់ Hertha Berlin លោក Kay Bernstein ដែលជាអតីតអ្នកគាំទ្រដ៏ងប់ងល់ (Ultra Fan) ដែលបានឡើងកាន់តំណែងជាប្រធានក្លិបយ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០២២ បានទទួលមរណភាពហើយក្នុងវ័យ ៤៣ឆ្នាំ។ នេះបើតាមការបញ្ជាក់ដោយសេចក្ដីថ្លែងការណ៍របស់ក្លិបកាលពីថ្ងៃអង្គារ។…
សហរដ្ឋអាមេរិកបានសម្តែងការខកចិត្តចំពោះប្រទេសណូរ៉ូ (Nauru) ដែលជាប្រទេសកោះតូចមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចំពោះការផ្លាស់ប្តូរទំនាក់ទំនងការទូតរបស់ខ្លួនជាថ្មី ដោយងាកចេញពីកោះតៃវ៉ាន់ទៅចងមិត្តភាពការទូតផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនវិញ។…
ភ្នំពេញ៖ ម្តាយរបស់ជនបង្កដែលបើករថយន្ត Jeep បុកបុរសម្នាក់ដែលជាកីឡាករវាយសីជម្រើសជាតិស្លាប់ក្នុងខណ្ឌទួលគោកនោះ បានដាក់ពាក្យប្តឹងភរិយាសព និងសាច់ញាតិជនរងគ្រោះសរុប ៤នាក់ ពីបទ «បរិហាកេរ្តិ៍ជាសាធារណាៈ» ដោយមានតំណាងអយ្យការចេញដីកាកោះទៀតផង។
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្រេចលុបឈ្មោះ នាយទាហានចំនួន២រូបចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារជាប់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ នេះបើតាមសេចក្តីប្រកាសសម្រេចដែលចុះនៅថ្ងៃទី០៩…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យកម្មករនិយោជិត សហជីព និងពលរដ្ឋ គួរលើកពីចំណុចវិជ្ជមានរបស់កម្ពុជានៅចំពោះមុខបរទេស ឬលើឆាកអន្តរជាតិដើម្បីទាក់ទាញការវិនិយោគបន្ថែមសម្រាប់ប្រទេសជាតិ។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត កាលពីពេលថ្មីៗនេះ បានថ្លែងថា ភាពបៃតងនៅគឺជាការចូលរួមចំណែកធ្វើយ៉ាងណាគឺការធ្វើការដាំដុះដើមឈើឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅការសម្រេចបានបង្កើនគម្របព្រៃឈើចំនួន៦០ភាគរយ…
ស្វីស៖ អគ្គនាយិកាក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com លោកស្រី Jane Sun បានប្តេជ្ញាថានឹងនាំភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន។
បារាំង៖ ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ។
បារាំង៖ អគ្គលេខាធិការអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច លោក Mathias Cormann បញ្ជាក់អំពីគោលជំហររបស់អង្គការ OECD ក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា…
សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យចុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។
ភ្នំពេញ៖ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជន អំពីរដូវត្រីត្រូវ ជាលើកទី២ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ។
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា សហជីពនៅកម្ពុជាមួយភាគធំគ្មានតម្លាភាព ចំពោះកម្មករលើបញ្ហាហិរញ្ញវត្ថុនោះឡើយ ខណៈដែលបញ្ហាតម្លាភាពនេះ គឺជាការអនុវត្តស្តង់ដាអន្តរជាតិជាទូទៅ។
ក្លិបបាល់ទាត់ AS Roma បានបញ្ជាក់ថា លោក Jose mourinho ដែលជាអ្នកចាត់ការក្លិប ព្រមទាំងក្រុមការងារជំនួយការទាំងអស់របស់លោក នឹងត្រូវចាកចេញពីតំណែង ដោយក្លិបបានសម្រេចបញ្ចប់កិច្ចសន្យាដោយមានសុពលភាពភ្លាមៗតែម្តង។ គួរឱ្យដឹងថា…
ភ្នំពេញ៖ ប្រតិភូចិនបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាពិសេសលើការងារលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងនិងសម្បូរបែប។
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ លោក ខឹម ចាន់វណ្ណៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោយទទួលបានពាក្យបណ្តឹងលើករណីក្លែងបន្លំឯកសារ…
ភ្នំពេញ៖ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប បានព្រមព្រាងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីអាតិភាពថ្មីចំនួន ៤។
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាន ថានាយអាវុធហត្ថដែលបម្រើកិច្ចការងារបានល្អ នឹងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ តាមរយៈការបំពាក់ឋានន្តរស័ក្តិ និងដំឡើងតួនាទីភារកិច្ចជាដើម…
ភ្នំពេញ ៖ ក្នុងរយៈពេលពីរសប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំថ្មីនេះ យ៉ាងហោចណាស់មានជនសង្ស័យ ៦៨២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម)សរុប២៩០ករណីសរុបទូទាំងប្រទេស។ នេះតាមការបញ្ជាក់ឲ្យដឹងពី…
ស្វាយរៀង៖ ជ្រូកងាប់ជាបន្តបន្ទាប់នៅក្នុងភូមិកណ្តាល ភូមិព្រៃម្នាស់ និងភូមិស្វាយ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ត្រូវបានសង្ស័យថាជាករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្រិ្វក ខណៈមន្ត្រីជំនាញបានយកសំណាកទៅវិភាគ និងបានបាញ់ថ្នាំសម្លាប់មេរោគ។
វិមានរដ្ឋាភិបាលនៃរដ្ឋធានីក្រឹមឡាំងបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ…
ដែនកោះ La Reunion មានប្រជាជនប្រហែល ១លាននាក់របស់បារាំងដែលស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌាត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រកាសអាសន្នព្យុះស៊ីក្លូន នៅថ្ងៃទី១៥ ខែមករាម្សិលមិញនេះ ដោយបានណែនាំឱ្យប្រជាពលរដ្ឋស្ថិតនៅក្នុងផ្ទះ…
មេបញ្ជាការយោធារដ្ឋធានី ម៉ានីល (Manila) លោក រ៉ូមេអូ ប្រាណើរ (Romeo Brawner) បានប្រាប់មកកាន់អ្នកសារព័ត៌៌មានថា ហ្វីលីពីននឹងអភិវឌ្ឍបណ្ដាកោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន…
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបពិភាក្សាផ្តោតលើ វឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង…
ប៉ារីស៖ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។
បារំាង៖ នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia លោក Geoffrey LADET បានគូសបញ្ជាក់អំពីគម្រោង Immersive Angkor ដែលជាគម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា។ គម្រោងនេះត្រូវបានលោក Geoffrey…
ប្រទេស ណូរ៉ូ (Nauru) នឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ព្រមទាំងទទួលស្គាល់ទំនាក់ទំនងការទូតជាផ្លូវការជាមួយរដ្ឋាភិបាលចិនវិញ ដែលនេះគឺជាការប្រកាសដោយរដ្ឋាភិបាលនៃប្រទេសដែនកោះកណ្ដាលសមុទ្រប៉ាស៊ីហ្វិក…
បារាំង៖ នាយកប្រតិបត្តិ Wholesale International Group និងជាតំណាងក្រុមហ៊ុន Orange Group លោក Emmanuel Rochas បានបញ្ជាក់ថា ក្រុមហ៊ុន Orange Group ចង់ពង្រីកការវិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងទៀតលើពិភពលោក។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ…
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានទទួលជួបសម្តែងការគួរសមជាមួយ លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិ ធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC)។
ភ្នំពេញ៖ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មុខងារចុះបញ្ជីកែប្រែព័ត៌មាន…
ប៉ារីស៖ តំណាង ACCOR Group លោកស្រី Maud BAILY បានលើកឡើងពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅកម្ពុជា និងមានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។
ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមពលរដ្ឋនេសាទត្រីកាម៉ុង ឬត្រីប្លាធូ ក្នុងអំឡុងពេលវាកំពុងបន្តពូជ និងពងកូន ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) ថ្លែងថា សង្រ្គាមនៅតំបន់ហ្គាហ្សា Gaza នៅតែបន្តកើនកំដៅ ហើយចិនក៏កំពុងអំពាវនាវឱ្យមានសន្និសីទស្ដីពីសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ និងជាដំណោះស្រាយប្រកបដោយសិទ្ធិអំណាច…
ភ្នំពេញ៖ កម្ពុជា និងចិន បានចុះ MoU ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅខេត្តសៀមរាប រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤។
ក្រុមហ៊ុនបារាំងអរគុណរដ្ឋាភិបាលកម្ពុជាដែលរក្សាបានស្ថិរភាពនិងសន្ដិសុខធ្វើឱ្យមានទំនុកចិត្តដល់ការវិនិយោគ
ប៉ារីស៖ ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI របស់បារាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលរក្សាបានសន្ដិភាព ស្ថិរភាព និងសន្ដិសុខដែលធ្វើឱ្យមានលក្ខខន្តអំណោយផលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) កំពុងដំណើរការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។
ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ផ្សោតកើតថ្មីចំនួន៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ និងភ្ញៀវទេសចរណ៍អញ្ជើញទស្សនាកម្សាន្តសម្រាប់ឆ្នាំថ្មី ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KNCA បានរាយការណ៍នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងទើបតែបានធ្វើការសាកល្បងបាញ់នូវមីស៊ីលប្រភេទថ្មីមួយគ្រឿង ដែលជាមីស៊ីលពិសេសមានល្បឿនលឿនជាងសំឡេង (Solid-fuel hypersonic) ដែលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថាជាមីស៊ីលប្រភេទថ្មីមួយដែលមានរយៈចម្ងាយមធ្យម។
ប៉ារីស៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ប្រតិភូអមសម្ដេចធ្វើដំណើរទៅបរទេសទាំងអស់ត្រូវចេះទាញយកឱកាសដើម្បីជួបជាមួយអ្នកវិនិយោគនៅប្រទេសនោះដើមទាក់ទាញមកកាន់ប្រទេសកម្ពុជា។ សម្ដេចបន្ថែមថា ក្នុងនាមជាអ្នកដែលទទួលការទុកចិត្តពីប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណាបម្រើ…
ភ្នំពេញ÷ អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក។ នេះបើយោងតាមគេហទំព័រ Mornings.co.uk។
បារាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២៦ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី(CMF)ដោយទទួលបានការគាំទ្រពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល…
ប៉ារីស៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្រុមប្រឆាំងកុំឱ្យមើលស្រាលដល់ប្រជាជាតិខ្មែរ ដោយសំដៅលើភាសាថាខ្មែរនៅបរទេសទាល់តែរដ្ឋាភិបាលឱ្យលុយទើបនាំគ្នាមកជួបសម្ដេចនោះ។ សម្ដេចថា ប្រជាជនខ្មែរជាជាតិសាសន៍ស្រលាញ់ពូជសាសន៍មិនដែលបោះបង់ចោលគ្នានោះទេ។
ប្រភពពីមន្រ្តីមួយរូបបានឱ្យដឹងថា ម៉ាល់ឌីវបានអំពាវនាវឱ្យឥណ្ឌាដកកងទ័ពចេញពីទឹកដីរបស់ខ្លួនយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែមីនា ក្នុងជំហានមួយទៀតដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសក្បែរខាងក្នុងតំបន់អាស៊ីខាងត្បូងមួយនេះកាន់តែមានភាពតានតឹងឡើង។…
ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍ដំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ខណៈឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ មកចូលរួម។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា របាយការណ៍មិនបានឆ្លុះបញ្ចាំងអំពីការពិតនៅកម្ពុជាឡើយ ផ្ទុយទៅវិញរបាយការណ៍នេះជាការបរាជ័យក្នុងការបង្ហាញអំពីស្ថានភាពពិតនៃសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ…
អ្នកតំណាងជាន់ខ្ពស់របស់អ៊ុយក្រែនក្រោយពីបញ្ចប់កិច្ចប្រជុំការទូតកម្រិតខ្ពស់នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីសថា ចិនគឺជាភាគីដែលត្រូវតែចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី។…
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ប្រទេសកម្ពុជាទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន។
ទស្សនាការផ្សាយផ្ទាល់៖ ពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤
សាលាខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង
ភ្នំពេញ៖ រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត ឱ្យដឹងថា ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឱ្យដឹងថា អ៊ីស្រាអែលបានចរចាកិច្ចព្រមព្រៀងមួយជាមួយប្រទេសកាតា ក្នុងការនាំយកបរិក្ខាពេទ្យ និងថ្នាំសង្កូវឱ្យទៅកាន់ចំណាប់ខ្មាំងដែលកំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា…
នៅថ្ងៃសុក្រ ទី១១ ខែមករានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសមួយស្ដីពីការបញ្ចប់សុពលភាពវិញ្ញាប័នបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោករបស់ក្រុមហ៊ុនដឹកជញ្ជូនសរុប ៣៧ក្រុមហ៊ុន។
អ្នកកាសែតជនជាតិបេឡារុស្សម្នាក់ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងសវនាការមួយលើការចោទប្រកាន់ពាក់ព័ន្ធនឹងការងារវិជ្ជាជីវៈជាអ្នកកាសែតរបស់គេ ដែលរួមចំណែកលើការតវ៉ារបស់ក្រុមបាតុករ ដែលសវនានការខាងលើត្រូវគេយល់ជាវិធានការចុងក្រោយបង្អស់របស់រដ្ឋាភិបាលបេឡារុស្ស…
ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានចំអកទៅលោក អេង ឆៃអ៊ាង ក្នុងន័យថាលោក ឆៃអ៊ាង ជាមនុស្សកំសាកតែរុញអ្នកដទៃឲ្យក្លាហាន។
ក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងនៅល្ងាចថ្ងៃសុក្រម្សិលមិញនេះថា តុលាការក្នុងប្រទេសវៀតណាមបានកាត់ទោសអតីតរដ្ឋមន្ត្រីខុទ្ទកាល័យពីរនាក់ ហើយបានរកឃើញថាមន្ត្រីរាប់សិបនាក់ជាប់ពាក់ព័ន្ធ និងមានពិរុទ្ធភាពក្នុងការចោទប្រកាន់ពីបទសូកប៉ាន់…
សៀមរាប៖ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន ២នាក់ ដែលពាក់ព័ន្ធប្រើអំពើហិង្សាលើយុវជនម្នាក់ដែលដើរលក់កូនសត្វអណ្តើកនៅកសិន្ទមុខប្រាសាទអង្គរវត្ត ដើម្បីបន្តអនុវត្តនីតិវិធី។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូកម្ពុជាឆ្ពោះទៅប្រទេសបារាំងក្នុងដំណោះទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើទស្សនកិច្ចនៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក២០២៤
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ។
ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ដែលឆ្នាំនេះស្របនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនអាស៊ាន-ចិនផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា…
ក្លិបបាល់ទាត់ Borussia Dortmund បានឈានដល់ការឯកភាពលើកិច្ចព្រមព្រៀងមួយក្នុងការនាំយកខ្សែការពារ Ian Maatsen ក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea រហូតដល់ដំណាច់រដូវកាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបផ្ទាល់នៅល្ងាចថ្ងៃសុក្រ…
បាត់ដំបង៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គំរាមកំហែង ដកកាំភ្លើងរាងដូច IPHONE គំរាមអ្នកជិតខាង ព្រោះខឹងរឿងចាក់ធុងបាស់ខ្លាំងៗ។
នៅថ្ងៃសុក្រ ទី១២ ខែមករានេះ អ៉ីស្រាអែលបានត្រៀមរួចរាល់ក្នុងការឆ្លើយតបទៅវិញចំពោះអ្វីដែលខ្លួនពណ៌នាថាជាការចោទប្រកាន់ចំពោះភាពឃោរឃៅ និងការចោទប្រកាន់អំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា នៅក្នុងករណីដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅចំពោះមុខតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។
ភ្នំពេញ៖ អង្ករកម្ពុជាចំនួន ៥០០តោន ត្រូវបានក្រុមហ៊ុន វ័នរ៉ូដ គ្រុប នាំចេញទៅទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ជើងដំបូង និងបានប្រារព្ធពិធីអបអរសារទរក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល…
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីអាកាសធាតុបន្ដរដូវប្រាំងដល់ដើមខែឧសភា ២០២៤ ដោយរដូវប្រាំងឆ្នាំនេះមានការប្រែប្រួលខ្លាំង ដោយកម្តៅនឹងកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣…
ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅឆ្នាំ២០២៤នេះជាយុទ្ធនាការលើកទី៩ ហើយដែលត្រូវបន្តរៀបចំឡើងដើម្បីប្រែក្លាយកម្ពុជាជាប្រទេសគ្មានគ្រឿងញៀនខណៈបញ្ហាគ្រឿងញៀននៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់…
ក្រសួងមហាផ្ទៃរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ជូនដំណឹងពីការរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែ ប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត…
សៀមរាប៖ ក្រោយមានការចែកចាយព្រោងព្រាតនូវវីដេអូបុរសម្នាក់ដែលជាបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចុះមកហាមឃាត់ និងទះកំភ្លៀងលើកុមារដើរលក់កូនសត្វអណ្តើកម្នាក់នៅបរិវេណកសិន្ទអង្គរវត្តកាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤…
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងបរិស្ថាន បានដាក់ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយសារ ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅកម្ពុជា នារដូវប្រាំងមានសភាពក្តៅហួតហែង ស្ងួតខ្លាំង…
សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាតចំនួន ៦ ៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តទៅ។