ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាលោក MIKAMI Masahiro បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និង ឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប…
ព័ត៌មានថ្មី
Watch Live: សម្ដេចតេជោអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាទទួលយកជំនួយពីប្រទេសជប៉ុនជិត២០០លានដុល្លារដើម្បីឆ្លើយតបវិបត្តិជំងឺកូវីដ-១៩
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ បន្ទាប់ពីបានតាមដានពីស្ថានការណ៍នៃប្រទេសមីយ៉ាន់ម៉ា និងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ។
ភ្នំពេញ៖ សាច់ ស៊ុត ត្រីទឹកសាបនិងទឹកប្រៃទាំងស្រស់និងកែច្នៃទាំងអស់ ជាមួយនឹងគ្រឿងទេសដែលមានដូចជាស្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ គ្រប់ប្រភេទនឹងត្រូវរដ្ឋជួយចេញថ្លៃអាករលើតម្លៃបន្ថែម (VAT) រហូតដល់ចុងឆ្នាំ២០២៣ ដោយថាដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ព្រះសីហនុ៖ តាមរយៈការសរសេរខ្លីតែមានអត្ថន័យគ្រប់គ្រាន់បញ្ជាក់អំពីទុក្ខលំបាករបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបំពេញការងារជាអ្នកប្រមូលសំរាមនៅខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោកអភិបាលខេត្តព្រះសីហនុ…
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យទីតាំងនានាដែលរួមមានអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ផ្សារ ភោជនីយដ្ឋាន ម្ចាស់មណ្ឌលកម្សាន្តទេសចរណ៏មនុស្សពេញវ័យទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យពង្រឹងការពិនិត្យមើលបណ្ណចាក់វ៉ាក់សាំងចំពោះអតិថិជននិងអ្នកដែលចូលទីតាំងរបស់ខ្លួន
All your breaking news from Cambodia, in English, right here!
TERENGGANU៖ ប៉ូលិសក្នុងរដ្ឋ Terengganu នៃប្រទេសម៉ាឡេស៊ី បានចាប់ខ្លួនវេជ្ជបណ្ឌិតគ្លីនិកឯកជនម្នាក់ ដែលសង្ស័យថាបានចេញប័ណ្ឌដែលបញ្ជាក់ថាបានចាក់វ៉ាក់សាំងកូវីដ-១៩ក្លែងក្លាយ។
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រកាសអំពីលទ្ធផលនៃការបញ្ចប់នីតិវិធីតេស្តនិងត្រួតពិនិត្យគុណភាពផ្លែមៀនកម្ពុជាសម្រាប់នាំចេញទៅប្រទេសចិន កាលពីអំឡុងថ្ងៃទី៤ ដល់ថ្ងៃទី៦ខែមករា ឆ្នាំ២០២២ កន្លងមក…
ភ្នំពេញ៖ អនុរដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេសលោកស្រី Amanda Milling បានលើកឡើងថាក្នុងជំនួបរវាងលោកស្រីនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីព្រឹកមិញ ភាគីទាំងពីរបានប្ដេជ្ញាធ្វើការយ៉ាងជិតស្និតជាមួយគ្នាក្នុងពេលដែលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំនេះ…
អន្តរជាតិ៖ ប្រធានសភាអឺរ៉ុបលោក David Sassoli ដែលជាសង្គមនិយមអ៊ីតាលី និងជាអតីតអ្នកកាសែត បានទទួលមរណៈភាពកាលពីថ្ងៃអង្គារនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសអ៊ីតាលី ក្នុងអាយុ៦៥ឆ្នាំ។ នេះបើតាមអ្នកនាំពាក្យនិងការិយាល័យរបស់គាត់បានប្រកាស។
អន្តរជាតិ៖ នាយកប្រតិបត្តិក្រុមហ៊ុន Merck បាននិយាយកាលពីថ្ងៃចន្ទថា ថ្នាំគ្រាប់ molnupiravir របស់ក្រុមហ៊ុនខ្លួននឹងមានប្រសិទ្ធភាពធ្វើការប្រឆាំងនឹងមេរោគ Omicron និងបំលែងខ្លួនថ្មីផ្សេងៗទៀតបាន។
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានសម្រេចដាក់ឲ្យដំណើរការសេវាផ្តល់អត្តសញ្ញាណប័ណ្ឌខ្មែរ និងលិខិតឆ្លងដែនធម្មតាសម្រាប់ថ្ងៃសោរ៍ និង អាទិត្យ បន្ថែមពីថ្ងៃធម្មតានៅសាខាផ្សាអ៊ីអនសែនសុខដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋដែលមមាញឹកនឹងការងារ។
អន្តរជាតិ៖ ក្រុមរដ្ឋមន្ត្រីការបរទេស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេនៅតែរួបរួមគ្នាប្រឆាំងនឹងសកម្មភាពយោធារុស្ស៊ីដែលអាចកើតមាននៅតាមព្រំដែនប្រទេសអ៊ុយក្រែន ហើយបានបង្ហាញពីការទាមទារសន្តិសុខជាច្រើនដែលធ្វើឡើងដោយវិមានក្រឹមឡាំងថាជារឿងដែលមិនអាចទទួលយកបាន។
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង និងឆ្មាំសមុទ្រជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង នៅថ្ងៃអង្គារ ទី១១ ខែមករានេះ ដែលជាការបាញ់បង្ហោះមីស៊ីល ជាក់ស្តែងលើកទីពីរក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងនោះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងបានជំរុញឱ្យមានការជឿនលឿនផ្នែកយោធាបន្ថែមទៀត។
ភ្នំពេញ៖ ប្រទេសចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ…
សៀមរាប៖ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជាលោកទេសរដ្ឋមន្ត្រី លី ធុជ នៅព្រឹកថ្ងៃទី១១ ខែមករានេះ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារមន្ត្រីដោះមីនចំនួន ៣នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះមីនអំឡុងពេលពួកគេចុះបោសសម្អាតនាស្រុកជាំក្សាន្ត…
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ២៤កន្លែង ដល់សិស្ស និស្សិត និងយុវជន ផ្តោតលើការសិក្សាអំពីសិល្បៈកម្សាន្តឌីជីថល ( Digital Entertainment Arts ) និងការអភិវឌ្ឍសមត្ថភាពបន្ថែមលើជំនាញអភិវឌ្ឍវីដេអូហ្គេម។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅអគ្គនាយកសហព័ន្ធសន្ដិភាពសកល លោក យុន យ៉ុងហូ ថាការជំរុញនិងរក្សាសន្ដិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវមានគោលការចំនួន៣គឺ គោលដៅគាំទ្រសន្ដិភាព និងការអភិវឌ្ឍ…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៤ករណីថ្មី (ឆ្លងសហគមន៍១០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៤ករណី ខណៈអ្នកជំងឺ ១១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារនេះបានចេញយន្តការ៤ចំណុចដើម្បីឆ្លើយតបទៅនឹងករណីឆ្លងកូវីដ-១៩ ថ្មីអូមីក្រុង ខណៈគិតមកត្រឹមពេលនេះកម្ពុជារកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន១៤ករណីរួចហើយ។
Watch Video: លោក ហ៊ុន សែន ចុចគន្លឹះបើកផ្លូវឆ្ពោះ ទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា
ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៣១១,០១៩,៨៥៨នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៥១១,៩៥៥នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,២៨៨,៣០៥នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៦៩០,៧៥៦នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងអូមីក្រុងចំនួន ៣៤ ករណីបន្ថែមទៀតក្នុងនោះ ១០ ករណី ជាករណីក្នុងសហគមន៍។
BREAKING NEWS: សារសម្លេងពិសេសសម្តេចតេជោ ហ៊ុន សែន អំពីស្ថានភាពនៃការឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងរីករាលដាលក្នុងសហគមន៍
ព្រះវិហារ៖ បុគ្គលិកកំទេចគ្រាប់របស់អង្គការដោះមីនកម្ពុជា (CSHD) ចំនួន ៣នាក់ និងប្រជាពលរដ្ឋម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការផ្ទុះគ្រាប់មីន ពីរករណីខុសពីគ្នា នាភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ…
សៀមរាប៖ ក្រៅអំពីការថ្លែងបញ្ជាក់នូវបញ្ហាជាច្រើន នៅក្នុងកម្មវិធីបើកបវេសកាលនាឆ្នាំ២០២១-២០២២ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានអះអាងសារជាថ្មីម្តងទៀតថា ផ្តោតលើការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត…
ធានជីន ៖ បើតាមអាជ្ញាធរក្នុងតំបន់ធានជីន ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុងធានជីន ភាគខាងជើងប្រទេសចិន បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុកថ្មីចំនួន ២០ករណី ខណៈក្រុមសុខាភិបាលកំពុងត្រៀមដើម្បីចេញធ្វើតេស្តលក្ខណៈទ្រង់ទ្រាយធំទូទាំងក្រុង។
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណៈកម្មាធិការជាតិអេស្កាប់តាមប្រព័ន្ធវីដេអូរកាលពីព្រឹកមិញនេះ គណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន…
Watch REPLAY: សម្ដេចតេជោអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ
Watch Video: សម្តេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះឈ្នះ អនុវត្តនៅកម្ពុជា ទទួលបានជោគជ័យ ២៣ឆ្នាំ រួចហើយ
បាត់ដំបង៖ ប្រធានអាស៊ានឆាំនា២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាវិបត្តិក្នុងប្រទេសសមាជិកអាស៊ានមីយ៉ាន់ម៉ាទោះបីសម្ដេចមិនធ្វើអ្វីសោះក៏នៅតែមានគេថាសម្ដេចខុសដែរ ដោយថាបើជ្រុលជាត្រូវរងនូវរិះគន់ទៅហើយ…
Watch Video: ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ទាំងស្រុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១២ករណី ខណៈអ្នកជំងឺ ៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ…
ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាស៊ានឱ្យបង្កើតយន្តការចំនួន២ ដែលរួមមានយន្តការធានាដល់បញ្ឈប់អំពើហិង្សា និងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន ដោយថាដើម្បីបើកផ្លូវឱ្យមានការចរចារក្នុងប្រទេសមីយ៉ាន់ម៉ា…
កំពង់ឆ្នាំង៖ មនុស្សចំនួន៥នាក់ក្នុងនោះមានអ្នកកាសែតចំនួន៣នាក់ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋតវ៉ាទាមទារដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
Watch Video: សម្តេចតេជោ: អ្នកណាប្រឆាំងនឹងបទឈប់បាញ់មានន័យថា អ្នកចង់ឲ្យមានមនុស្សស្លាប់និងរបួសដោយសារតែសង្រ្កាម
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍សរុប៤ករណីហើយ។ ករណីទី១ ត្រូវបានប្រកាសដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី០៨ ខែមករា ឯ៣ករណីទៀតត្រូវបានសម្តេចនាយករដ្ឋមន្ត្រីប្រកាសនាព្រឹកថ្ងៃទី១០…
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,២៨២,៧៨៨នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៦៨៥,១៧៩នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…
បាត់ដំបង៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានថ្លែងថាប្រទេសជប៉ុនមានការប្ដេជ្ញាក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការដឹកនាំអាស៊ានឆ្នាំ២០២២នេះឱ្យបានជោគជ័យ ក្នុងន័យនេះលោកបានសំដែងនូវការគោរពចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោដែលបានជម្នះធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានិងបានផ្ដួចផ្ដើមនូវគំនិតធ្វើឱ្យមានការកែលម្អស្ថានភាព
បន្ទាយមានជ័យ៖ យោធាថៃបានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន២៤នាក់ដែលកំពុងព្យាយាមឆ្លងចូលទៅទឹកដីថៃតាមច្រករបៀងចូលមកស្រុកអារញ្ញ ខេត្តស្រះកែវ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យគិតគូរដល់ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីទាំងថ្នាក់ជាតិ និងក្រោមជាតិ គណនេយ្យភាព ការគ្រប់គ្រង និងការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការក្នុងវិស័យអប់រំបន្ថែមទៀតដើម្បីកសាងប្រព័ន្ធអប់រំដ៏រឹងមាំ…
Watch Live: សម្ដេចតេជោអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ
ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាកូនប្រុសរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានប្រតិកម្មទៅនឹងរូបភាពរបស់ក្រុមប្រឆាំងមួយដែលបានកាត់តរូបបងប្រុសលោកគឺលោក ហ៊ុន ម៉ាណែត ជាមួយនឹងពាក្យផ្លែផ្កាមួយចំនួនផងដែរ។…
ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី៧ មករា គឺជាដំណើរលើកដំបូងរបស់មេដឹកនាំបរទេសចាប់តាំងពីការចូលកាន់កាប់យោធាកាលពីឆ្នាំមុនដែលបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចល។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៩ករណី ខណៈអ្នកជំងឺ ១១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះបានសម្រាកពីការនឿយហត់នៃការងារមកវាយកូនគោល ដែលសម្ដេចថាដើម្បីអបអរខួប៤៣ឆ្នាំនៃទិវារំដោះ ៧ មករា និងបន្ទាប់ពីបញ្ចប់ការងារប្រកបដោយជោគជ័យនៅប្រទេសមីយ៉ាន់ម៉ា។
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា បុរសអាយុ២៣ឆ្នាំម្នាក់ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង ដែលជាករណីដំបូងគេបង្អស់នៃការរកឃើញក្នុងសហគមន៍នៃមេរោគបម្លែងថ្មីនេះ។
មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនសម្ដេចអញ្ជើញនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ។
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាបាននាំមកនូវលទ្ធផលជាផ្លែផ្កា និងអាចបើកផ្លូវឱ្យមានការចរចារដោះស្រាយជម្លោះ…
អន្តរជាតិ៖ សេដ្ឋវិទូជនជាតិអូស្ត្រាលីលោក Sean Turnell អាចនឹងមានសង្ឃឹមមានសេរីភាពឡើងវិញពីការឃុំខ្លួនដោយរបបយោធាមីយ៉ាន់ម៉ាក្រោយមានមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ…
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាដោយសារកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ស្រាប់ដូច្នេះកម្ពុជាអាចធ្វើការកោះអញ្ជើញភាគីនៃជម្លោះនៃសហភាពមីយ៉ាន់ម៉ាមកប្រជុំដោយផ្ទាល់នៅកម្ពុជា…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ទេរថវិការដែលជាមូលនិធិឆ្លើយតបកូវីដ-១៩អាស៊ានចំណែកកម្ពុជាប្រមាណ១លានដុល្លារដល់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួយដល់ប្រទេសនេះក្នុងលទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធាន ប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះដ៏សំខាន់មួយ ក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយបញ្ហាវិបត្តក្នុងប្រទេសនេះ។
មីយ៉ានម៉ា៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ាគឺដើម្បីចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយៈបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៌តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៧ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៧ករណី ខណៈអ្នកជំងឺ ១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
Watch Live: សម្ដេចតេជោអញ្ជើញដល់មាតុភូមិវិញបន្ទាប់ពីជោគជ័យក្នុងការស្វែងរកដំណោះស្រាយដល់មីយ៉ាន់ម៉ា
មីយ៉ានម៉ា៖ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ និងជាប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេដឹកនាំយោធានមីយ៉ាន់ម៉ាលោក មីន អោងលាំង ថាតាមបទពិសោធន៍និងមេរៀនដែលកម្ពុជាទទួលបាន សន្តិភាពពេញលេញ…
ភ្នំពេញ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយសម្ដេចតេជោ ហ៊ុន សែន ថាលោកនឹងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ សារព័ត៌មានអន្តរជាតិធំៗដូចជា Aljazeera, Bloomberg, Channel News Asia, Reuters, Straitstimes, France24, nhk, Nikkei, CGTN និងBangkok Post ជាដើមសុទ្ធតែបានផ្សព្វផ្សាយនិងកំពុងតាមដានលើដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានអាស៊ានឆ្នាំ២០២២…
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្ដែងនូវការអបអរសាទរទិវាជ័យជម្នះ៧ មករា ដែលបានផ្ដល់នូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋឡើងវិញ និងបានរួមចំណែកដល់ការជំរុញវឌ្ឍនភាពសង្គមរហូតមកដល់៤៣ឆ្នាំនេះ។ សហភាពយុវជនដ៏ធំមួយនេះប្រកាសថា…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១១ករណី ខណៈអ្នកជំងឺ ៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍…
មីយ៉ាន់ម៉ា៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ាហើយនៅវេលាម៉ោងប្រមាណ១០និង១៥នាទីព្រឹកនេះ (ម៉ោងនៅកម្ពុជា) ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយដែលសម្ដេចថាជាការនាំមីយ៉ាន់ម៉ាត្រលប់ចូលអាស៊ានដើម្បីពង្រឹងការរួបរួមអាស៊ានឡើងវិញ។
ភ្នំពេញ៖ ស្ថានបេសកម្មអចិន្ត្រយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេស៤រូប ដែលបានរិះគន់ដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាលើសកម្មភាពកូដកម្មរបស់អតីតកម្មករក្រុមហ៊ុនណាហ្គាវើល។
Watch Live: សម្ដេចតេជោ អញ្ជើញធ្វើដំណើរក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ទៅកាន់ប្រទេសមីយ៉ាន់ម៉ា
ភ្នំពេញ៖ «សង្គ្រោះ ស្តារ និងការពារ» បានក្លាយជាពាក្យស្លោក ប្រើប្រាស់ធ្វើជាប្រធានបទសំខាន់សម្រាប់អបអរខួបលើកទី៤៣ ថ្ងៃ៧ មករា នាឆ្នាំ២០២២នេះ។
ភ្នំពេញ៖ មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ប្រាប់ EAC News ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាបានពិនិត្យនិងយល់ព្រមទាំងស្រុងលើសេចក្ដីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ក្នុងសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយសំឡេង៥៨សំឡេងនៃសមាជិកទាំងមូល។
Panhang៖ មនុស្សរាប់ពាន់នាក់នៅទីក្រុង Pahang របស់ប្រទេសម៉ាឡេស៊ីនៅតែគ្មានផ្ទះសម្បែង ខណៈគិតមកដល់ពេលនេះមានរយៈពេលពីរសប្តាហ៍ទៅហើយបន្ទាប់ពីទឹកជំនន់ដ៏ធំបានវាយប្រហារតំបន់នោះ។
អន្តរជាតិ៖ អូស្ត្រាលី និងជប៉ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ នៅក្នុងកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីឌីអូអនឡាញនៅថ្ងៃនេះ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងពីរ…
ភ្នំពេញ៖ ក្រសួងរៀបចំដែនដីបានចេញសេចក្ដីជូនដំណឹងបដិសេធលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន៣៩៩បណ្ណនៃភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបានបាត់ពីមន្ទីររៀបចំដែនដីខេត្តកាលពីថ្ងៃទី២៦…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតអនុក្រឹត្យស្ដីពីសិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធីផ្សេងៗក្នុងការអនុវត្តរបស់មន្ត្រីអធិការកិច្ចប្រេងកាតដោយអាចចុះពិនិត្យបុគ្គលនិងស្ថាប័នដែលធ្វើសកម្មភាពក្នុងវិស័យប្រេងកាតបានដោយមិនចាំបាច់ជូនដំណឹងជាមុន។
បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនកម្រិតប្រកាសអាសន្នកូវីដ-១៩ ពី៣ទៅ៤ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រភេទអូមីក្រុង នៅក្នុងប្រទេស។
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានរដ្ឋKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងមួយទៀតហើយក្នុងសប្តាហ៍នេះ ដែលបានវាយប្រហារគោលដៅដោយជោគជ័យ ដែលជាការសាកល្បងលើកទីពីររបស់ខ្លួន…
ភ្នំពេញ៖ ម៉ាសចំនួន៥លាន វែនតាការពារចំនួន១សែន សំលៀកបំពាក់ការពារចំនួន៣ម៉ឺនសម្រាប់ និងសម្ភារៈវេជ្ជសាស្ត្រជាច្រើនទៀតដែលជាអំណាយពីរាជរដ្ឋាភិបាលកម្ពុជានឹងត្រូវដឹកទៅជូនរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា…
ភ្នំពេញ៖ ប្រទេសកម្ពុជា-ឡាវ-វៀតណាម បានសម្រេចឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាថ្នាក់តំបន់ និងអន្ដរជាតិ រួមទាំងនៅក្នុងឱកាសដល់កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅក្រោមក្របខណ្ឌអាស៊ាននៅក្នុងចំណោមការងារសំខាន់ៗចំនួន៥ចំណុច។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៨ករណី ខណៈអ្នកជំងឺ ១១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ២,៦៧៧,២៨៨នាក់ អ្នកស្លាប់កើនឡើងចំនួន ៨,២៧២នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,២៧៥,៧៦០នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៦៧៦,៦២០នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានឆ្លើយតបនឹងសារអេឡិចត្រូនិចអ៊ីម៉ែលរបស់ EAC News ថាបញ្ហាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ត្រូវបានសាលាទាហានអាមេរិក West Point បកស្រាយរួចហើយកាលពីឆ្នាំ២០១៩…
ភ្នំពេញ៖ ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានឱ្យដឹងថាលោកបានឆ្លងជំងឺកូវីដ-១៩ តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តែទើបបង្ហាញជាសាធារណៈនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានសម្រេចជាផ្លូវការពុំអនុញ្ញាតឲ្យមានការព្យាបាលជំងឺកូវីដ-១៩ បំប្លែងថ្មីអូនមីក្រុងនៅផ្ទះនោះទេបន្ទាប់ពីមានបញ្ជាជាសាធារណៈពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ…
All your breaking news from Cambodia, in English, right here!
Watch Video: សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ នៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូមួយ ដោយរំលេចនូវអត្ថន័យក្រោមចំណងជើងថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះ…
ភ្នំពេញ៖ ទោះពេលវេលាបានកន្លងផុតទៅរយៈពេល ៤៦ឆ្នាំហើយក្តីតែសេចក្តីស្រលាញ់ដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍ក្នុងគ្រាប្រទេសកើតកលយុគរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែពោរពេញដោយភាពផ្អែមល្អែម បង្កប់អត្ថន័យជ្រាលជ្រៅ…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានឱ្យដឹងថាផ្អែកតាមលទ្ធផលបឋមនៃការនាំចេញផលិតកម្មសត្វរបស់កម្ពុជាក្នុងឆ្នាំ២០២១ មានតម្លៃប្រមាណ៥ ១០០លានដុល្លារអាមេរិក ដែលកើនឡើង៦%បើធៀបនឹងឆ្នាំ២០២០។
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានលើកឡើងថារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យពិការភាពជាការងារមួយដែលត្រូវការយកចិត្តទុកដាក់និងគាំទ្រ។…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃបើកបវេសនកាលឆ្នាំថ្មី នៅថ្ងៃទី១០ ខែមករាខាងមុខរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យថ្នាក់មតេ្តយ្យសិក្សាកុមារតូចៗពីអាយុ ៣-៥ឆ្នាំអាចបើកឡើងវិញផងដែរ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៩ករណី ខណៈអ្នកជំងឺ ៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកីឡាករកីឡាការិនី អ្នកសារព័ត៌មាន និងសិល្បករ សិល្បការិនី អាចទទួលបានវ៉ាក់សាំងជាមួយនឹងមន្ត្រីរាជការជួរមុខសម្រាប់ដូសទី៤ ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទ…
ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ២,៦៥១,៤៦៥នាក់ អ្នកស្លាប់កើនឡើងចំនួន ៧,៨៨៣នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,២៧២,៥០៥នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៦៧២,៤៦៤នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនអនុញ្ញាតឱ្យមានការព្យាលជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនៅផ្ទះនោះទេ ដោយតម្រូវឱ្យយកទៅព្យាបាលនៅមន្ទីរពេទ្យដើម្បីការពារការចម្លងនៃជំងឺនេះទៅក្នុងសហគមន៍។
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា បន្ទាប់ពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងដំណើរទស្សនកិច្ចទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ាដើម្បីជួយស្វែងរកដំណោះស្រាយដល់ប្រទេសនេះ…