ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

នាយករដ្ឋមន្ត្រីប្រកាសពី «តារារះនៅទិសឧត្តរ»

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចេញពីខេត្តសៀមរាប នូវការដាក់តំបន់ឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ជាតារារះនៅទិសឧត្តរ បន្ទាប់ពីការអភិវឌ្ឍនៅតំបន់និរតីមានការកើនឡើងខ្លាំង។

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ ចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ ចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

Watch The Weekly Roundup on 2 April 2022

All your breaking news from Cambodia, in English, right here!

នាយករដ្ឋមន្ត្រីចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវ សួនច្បារ ប្រព័ន្ធលូរំដោះទឹកនានាដែលត្រូវបានសាងសង់នៅក្នុងខេត្តសៀមរាប។

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោអញ្ជើញពិនិត្យសមិទ្ធផលនានានៅក្នុងខេត្តសៀមរាប

ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោអញ្ជើញពិនិត្យសមិទ្ធផលនានានៅក្នុងខេត្តសៀមរាប

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣២ករណីថ្មី (ឆ្លងថ្មីសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១៣២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

នាយករដ្ឋមន្ត្រីកម្ពុជាបានមកដល់ទីក្រុងសៀមរាបហើយ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ទីក្រុងសៀមរាប នៃខេត្តសៀមរាបហើយបន្ទាប់ពីបានធ្វើដំណើរដោយរថយន្តពីរាជធានីភ្នំពេញកាលពីព្រឹកមិញ។

នាយករដ្ឋមន្រ្តី អញ្ជើញអុចធូបរង្វង់មូលលោកតាក្រហមក ផ្លូវបំបែកខេត្តកំពង់ធំ មុនពេលបន្តដំណើរទៅកាន់ខេត្តសៀមរាប

ភ្នំពេញ៖ ក្នុងឱកាសនៃការធ្វើដំណើរតាមរថយន្តពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២មេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនានិងបូជាទានធូបរង្វង់មូលលោកតាក្រហមក…

សម្ដេចតេជោចេញដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប

ភ្នំពេញ ÷ សម្តេចតេជោ បានសម្រេចជ្រើសរើសមធ្យោបាយធ្វើដំណើរជារថយន្តមកកាន់ខេត្តសៀមរាប។

អូស្រាលី នឹងផ្ដល់ជំនួយទូរត្រជាក់ចំនួន ៣៣គ្រឿងសម្រាប់រក្សាវ៉ាក់សាំងកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang បានជម្រាបសម្ដេចតេជោថា ប្រទេសអូស្ត្រាលីនឹងផ្ដល់ទូរត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizerដល់កម្ពុជានាពេលខាងមុខ ខណៈដែលលោកបានប្រគល់សារពិសេសមួយពីនាយករដ្ឋមន្ត្រីអូស្ត្រាលីជូនសម្ដេចតេជោដោយផ្ទាល់។

សម្ដេចតេជោ ប្រាប់ប្រេសិតពិសេស UN សម្រាប់កិច្ចការមីយ៉ាន់ម៉ាថា អាស៊ាននិង UN ចង់ឃើញដូចគ្នានូវសន្ដិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ា…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី ណូលីន ហៃហ្ស៊ើ បានបង្ហាញនូវទស្សនៈរួមគ្នារវាងអាស៊ាននិងអឹមអំពីការចង់ឃើញនៅប្រទេសណាមួយដែលពោរពេញដោយសន្តិភាព។

Watch The Daily Roundup on 1 April 2022

All your breaking news from Cambodia, in English, right here!

នាយករដ្ឋមន្ត្រីណែនាំឲ្យរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងពាណិជ្ជកម្មឲ្យពិភាក្សាជាមួយនឹងក្រុមហ៊ុនឯកជនដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រ ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តស្មុគស្មាញ។

ក្រសួងសុខាភិបាលជំរុញអនុវត្តន៍វិធានការសុខាភិបាលក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវជំងឺកូវីដ-១៩ក្នុងអំឡុងការប្រារព្ធពិធីចូលឆ្នាំខ្មែរខាងមុខ ដោយអនុវត្តន៍វិធានការសុខាភិបាល…

រុស្ស៊ីបាញ់ផ្ដាច់បំពង់បង្ហូរឧស្ម័ននៅទីក្រុងKharkov បង្កឱ្យមនុស្សរាប់ម៉ឺនរស់នៅដោយគ្មានប្រភពថាមពល

អ៊ុយក្រែន៖ ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើសង្កាត់ជួរមុខនៃតំបន់ Saltivka ក្នុងទីក្រុង Kharkov នៃទីក្រុង បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រជាជនរាប់ម៉ឺននាក់ដែលនៅសេសសល់នៅក្នុងតំបន់លំនៅដ្ឋានដ៏ធំបំផុតរបស់ទីក្រុងនេះ។

ពូទីន ព្រមានបិទទុយោហ្គាសបើអឺរ៉ុបរឹងមិនព្រមបង់លុយជាប្រាក់រូប្លែរុស្ស៊ី

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងទាមទារឱ្យអ្នកទិញបរទេសបង់ប្រាក់សម្រាប់ឧស្ម័នរុស្ស៊ីជាប្រាក់រូប្លែ បើមិនដូច្នេះទេត្រូវការផ្គត់ផ្គង់នឹងត្រូវកាត់បន្ថយ ដែលអឺរ៉ុបបានច្រានចោលហើយដែលអាល្លឺម៉ង់បាននិយាយថា…

រដ្ឋធានីសូម៉ាលីបើកការជិះសេះជាលើកដំបូងបន្ទាប់ពីផ្អាករយៈពេលជាច្រើនទសវត្សរ៍

ភ្នំពេញ៖ នៅលើកំណាត់ផ្លូវដែលក្រាលដោយដើមឈើ និងមិនទាន់ក្រាលកៅស៊ូ ក្នុងរដ្ឋធានីប្រទេសសូម៉ាលី ប្រជាពលរដ្ឋនាំគ្នាចេញពីផ្ទះ សម្លឹងមើលយុវជនពីរនាក់ជិះលើសេះស ប្រណាំងហ្វឹកហាត់ សម្រាប់ការប្រកួតប្រណាំងសេះ លើកដំបូងបន្ទាប់ពីផ្អាកអស់ជាច្រើនទសវត្សរ៍។

មនុស្សរត់ចេញពីការបាញ់ផ្លោងនៅទីក្រុង Mariupol ប្រទេសអ៊ុយក្រែន

អន្តរជាតិ៖ វីដេអូសាក្សីដែលឃើញផ្ទាល់ភ្នែកពីថ្ងៃអង្គារទី២៩ ខែមីនា បានបង្ហាញមនុស្សដែលកំពុងរត់កាត់អគារមួយនៅកណ្តាលទីក្រុង Mariupol ខណៈដែលសំឡេងផ្ទុះនៃការបាញ់គ្រប់ផ្លោងនៅក្នុងទីក្រុងកំពង់ផែនេះបានចូលដល់សប្ដាហ៍ទី៤។

វិបត្តិថាមពល ធ្វើឱ្យប្រជាជនស្រីលង្កាចេញតវ៉ាប្រឆាំងរដ្ឋាភិបាល

អន្តរជាតិ៖ ប៉ូលិសក្នុងរដ្ឋធានីកូឡុំបូរបស់ប្រទេសស្រីលង្កាបានប៉ះទង្គិចជាមួយនឹងបាតុកររាប់រយនាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ខណៈដែលកំហឹងសាធារណៈបានកើនឡើងប្រឆាំងនឹងការដោះស្រាយរបស់រដ្ឋាភិបាលចំពោះវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់។

លោករដ្ឋមន្ត្រី អុិត សំហេង ថាអង្គការសមាគមនៅកម្ពុជាទទួលបាននូវសេរីភាពពេញលេញក្នុងការអនុវត្តការងារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារលោក អុិត សំហេង បានបញ្ជាក់ប្រាប់តំណាងអង្កការអន្តរជាតិខាងការងារ (ILO) លោក Takanobu Teramoto ថាប្រទេសកម្ពុជាមិនហាមឃាត់ ឬរឹតត្បិតសេរីភាពរបស់ជនណាម្នាក់ក្នុងការចូលរួមសហជីពណាមួយ…

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បានបំផ្លាញលំនៅដ្ឋានពលរដ្ឋជាង ៤០ខ្នងនៅ០២ស្រុកផ្សេងគ្នាក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ៤៥ខ្នងនៅក្នុងស្រុក ២ផ្សេងគ្នា។

ស.ស.ស.ក សម្តែងការសោកស្តាយដែលគណៈកម្មាធិការសិទ្ធិមនុស្ស UN មើលមិនឃើញពីការរីកចម្រើនរបស់កម្ពុជា

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលលើកឡើងតែបញ្ហាមានកន្លងយូរមកហើយ បែរជាមិនបានអើពើចំណុចរីកចម្រើនរបស់កម្ពុជា។

រដ្ឋាភិបាលបង្កើត «មូលនិធិជាតិជំនួយសង្គម» គ្រប់គ្រងនិងចាត់ចែងអនុវត្តកិច្ចគាំពារសង្គម

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការបង្កើត «មូលនិធិជាតិជំនួយសង្គម (មជជ)» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានភារកិច្ចគ្រប់គ្រងចាត់ចែងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល…

សាំងធម្មតាចុះបាន ៥០រៀល ខណៈសាំងម៉ាស៊ូតនៅតម្លៃដដែល

ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតាលក់រាយនៅលើទីផ្សារកម្ពុជាបានចុះចំនួន ៥០រៀល ដែលមានតម្លៃ ៥២៥០រៀលក្នុងមួយលីត្រ ខណៈសាំងម៉ាស៊ូតនៅបន្តតម្លៃដដែលមានតម្លៃ ៥៣០០រៀលក្នុងមួយលីត្រ។

ព្រះមហាក្សត្រកោតសរសើរចំពោះការដឹកនាំប្រទេសរបស់ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរដ្ឋសភារបស់សម្តេចពញាចក្រី ហេង សំរិន និងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដោយព្រះអង្គមានការពេញចិត្តពេញព្រះទ័យចំពោះវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជាមកដល់ពេលនេះ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៥៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១០២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កងទ័ពកម្ពុជា-ចិន ចុះអនុស្សារណៈពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងយូរអង្វែង

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចុះហត្ថលេខារួមគ្នាជាមួយមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិននាយឧត្តមសេនីយ៍ លីវ ចេនលី កាលពីថ្ងៃទី៣១…

សេចក្ដីព្រាងច្បាប់បង្កើនចំនួនគណៈអភិបាលខេត្ត-រាជធានី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ខេត្ត រាជធានី ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តនៅព្រឹកថ្ងៃទី១…

Watch The Daily Roundup on 31 March 2022

All your breaking news from Cambodia, in English, right here!

អាមេរិកចោទចិនថាកំពុងតែបង្កហេតុនៅដែនកោះតៃវ៉ាន់

អន្តរជាតិ៖ ប្រធានវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ លោកស្រី Sandra Oudkirk បានអះអាងថា ទីក្រុងប៉េកាំងបានធ្វើឱ្យខូចសន្តិភាពក្នុងតំបន់។ លោកស្រី Oudkirk បានស្តីបន្ទោសទីក្រុងប៉េកាំងអំឡុងពេលថ្លែងសុន្ទរកថា នៅឯសភាពាណិជ្ជកម្មអាមេរិក…

UN ធានាគាំទ្រយ៉ាងពេញលេញក្នុងការផ្តល់ជំនួយនិងការបង្កើតច្រករបៀងមនុស្សធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ មានប្រសាសន៍ថា អង្គការសហប្រជាជាតិធានា គាំទ្រ និងការចូលរួមយ៉ាងពេញលេញក្នុងការផ្តល់ជំនួយនិងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន…

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រមាណ ៣០លានដូស ដែលជាជំនួយពីប្រទេសចំនួន៤នឹងត្រូវផ្តល់មកកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាប្រទេសចិន អ៊ីតាលី ប៉ូឡូញ និងសហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលសរុបទៅមានប្រមាណ ៣០លានដូស ដែលនឹងផ្ដល់មកដល់កម្ពុជាជាបន្តបន្ទាប់ដែលនេះនឹងធានាដល់ការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋប្រមាណ ៣០០នាក់នាំគ្នាបិទផ្លូវតវ៉ាឱ្យអាជ្ញាធរដកថ្មសងខាងផ្លូវចេញ បន្ទាប់ពីរថយន្តធុនធំដឹកកសិផលបើកបរចេញចូលមិនបាន

បាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ បាននាំគ្នាយកត្រាក់ទ័រទៅបិទផ្លូវតវ៉ា ដើម្បីឱ្យអាជ្ញាធរសម្រួលបើកផ្លូវធំទូលាយដូចមុនឡើងវិញខណ:អាជ្ញាធរបានយកដុំថ្មទៅដាក់នៅសងខាងផ្លូវ ចំនួន៤ ទៅ៥កន្លែងមិនឱ្យរថយន្តធុនធំ បើកបរដឹកកសិផលទៅមកដូចមុន។

រន្ទះបាញ់មនុស្សស្លាប់និងរបួសជាច្រើននាក់នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង

បាត់ដំបង៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និង ៣នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ភ្លៀងធ្លាក់លាយឡំនឹងបាតុភូតផ្គររន្ទះបាញ់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍…

យុវជនមួយក្រុមជិះម៉ូតូវ៉ាជែងរថយន្តមិនប្រយ័ត្នរអិលចូលក្រោមរថយន្តស្លាប់

ព្រះសីហនុ៖ យុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ២គ្រឿង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ម្តុំលើចំណោតអូរត្រាវ ស្ថិតក្នុងសង្កាត់១…

រដ្ឋមន្រ្ដីទេសចរណ៍សង្ឃឹមថានឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខទោះបីជាសាំងឡើងថ្លៃ

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញនូវការរំពឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ នឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើនទោះបីជាតម្លៃសាំងឡើងថ្លៃក្ដី។ លោកមានជំនឿបែបនេះដោយសារបន្ទប់ស្នាក់នៅតាមសណ្ឋាគារ…

AICHR កំណត់ផែនការឆ្នាំ២០២២ ផ្តោតលើការលើកស្ទួយសិទ្ធិចំនួន១១

ភ្នំពេញ៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានដាក់ផែនការសកម្មភាពឆ្នាំ២០២២ ដោយផ្តោតលើសិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ចនិងសិទ្ធិមនុស្ស ការបង្ការទារុណកម្ម សេរីភាពជំនឿ សាសនា…

ហេដ្ឋារចនាសម្ព័ន្ធដោះស្រាយបញ្ហាកកស្ទះពីផ្លូវជាតិលេខ៣ និងលេខ៤ ចូលរាជធានីភ្នំពេញត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាចំណុចប្រសព្វរវាងផ្លូវសហព័ន្ធរុស្ស៊ី ជាមួយផ្លូវជាតិលេខ៣ និងលេខ៤ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា…

ទស្សនាការផ្សាយឡើងវិញ: សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ

ទស្សនាការផ្សាយឡើងវិញ: សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ

ប្រធានរដ្ឋសភា ជំរុញដល់ប៉ាគីស្ថានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៤

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឱ្យឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីនៅកម្ពុជា ជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងជំរុញលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ ជាមួយកម្ពុជា…

សម្ដេចតេជោបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចឱ្យពន្លឿនការដំឡើងប្រាក់សោធនិវត្តន៍ដល់និវត្តន៍ជនឱ្យប្រហាក់ប្រហែលគ្នា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឱ្យពន្លឿនតម្លើងប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ អតីតយុទ្ធជន ដែលទទួលបានប្រាក់បៀវត្សន៍ទាប ដើម្បីអោយមានកម្រិតប្រហាក់ប្រហែលនិងអ្នកចូលនិវត្តន៍ថ្មីៗ…

សាកលវិទ្យាល័យថ្មីមួយទៀតដែលបណ្តុះបណ្តាលលើការគ្រប់គ្រងនិងបច្ចេកវិទ្យាត្រូវអនុញ្ញាតឱ្យបើកដំណើរការ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាថ្មីមួយ ដែលបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររងនិងបរិញ្ញាបត្រលើជំនាញការគ្រប់គ្រង និងបច្ចេកវិទ្យាដែលមានមហាវិទ្យាល័យចំនួន៥។

កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធានក្នុងឆ្នាំនេះនឹងធ្វើនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឯកភាពលើការស្នើសុំរបស់រដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានសម្របសម្រួលជាមួយប្រទេសឥណ្ឌូនេស៊ី និងថៃ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០…

តំណាងកម្ពុជា សួរទៅអ្នករាយការណ៍ពិសេសឱ្យបកស្រាយពាក្យថា «សិទ្ធិបញ្ចេញមតិ» នៅពេលពួកគេគាំទ្រភាសាញុះញង់នៅកម្ពុជា

ហ្សឺណែវ៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានបញ្ជាក់ចំពោះគណៈប្រតិភូចំនួន ៣៦ប្រទេសនៅកិច្ចប្រជុំស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តធ្វើការជាមួយដៃគូទាំងអស់…

តំណាងកម្ពុជានៅ UN ប្រាប់ឱ្យអ្នករាយការណ៍ពិសេសបង្ហាញ «ភស្ភុតាង» លើសេចក្ដីរាយការណ៍របស់ខ្លួន

ហ្ស៊ីណែវ៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានឆ្លើយតបទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា…

សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនពរឱ្យមានសិរីសួស្ដីដល់សាសនិកខ្មែរឥស្លាមក្នុងពិធីចូលបួសខែរ៉ាម៉ាឌន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារនៅលើហ្វេសបុកផេករបស់សម្ដេចចូលរួមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុងនិងក្រៅប្រទេស រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤០ករណីថ្មី (ឆ្លងថ្មីសហគមន៍៤០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១០៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កម្ពុជាត្រូវបានទទួលការកោតសរសើរនៅអង្គការសហប្រជាជាតិក្នុងកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពសិទ្ធិមនុស្ស

ភ្នំពេញ៖ ស្ថានបេសកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានឱ្យដឹងថាប្រទេសជាច្រើននៅក្នុងកិច្ចពិភាក្សារបស់អង្គការសហប្រជាតិនាទីក្រុងហ្សឺណែវ…

សម្ដេចតេជោ៖ បេក្ខជនសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣គឺ ហ៊ុន សែន ដដែល

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់សារជាថ្មីម្តងទៀតពីការឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដោយថាការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីគឺជារឿងធម្មតារបស់គណបក្សនយោបាយសម្រាប់ត្រៀមបំរុងទុកទៅថ្ងៃខាងមុខ។

ក្នុងរយៈពេល៩ខែកម្ពុជាជីកមាសបានជាង២តោន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាឱ្យដឹងថា ការប្រមូលធនធានប្រេងរបស់កម្ពុជាពេលបច្ចុប្បន្នហាក់មិនសូវកាក់កប តែបែរជាកាក់កបនូវការប្រមូលមាសវិញ។ សម្ដេចបានឱ្យដឹងថាក្នុងរយៈពេល៩ខែនៃការប្រមូលធនធានរ៉ែមាស កម្ពុជាផលិតមាសបានជាង…

សម្តេចតេជោ៖ ពេលនេះកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ខណៈប្រទេសមួយចំនួនកំពុងរងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ពេលនេះ ម៉ោងនេះកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ខណៈប្រទេសមួយចំនួនកំពុងរងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

សម្ដេចតេជោ លើកបញ្ហាអ៊ុយក្រែនជាឧទាហរណ៍នៃតម្លៃសន្ដិភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីតម្លៃនៃសន្ដិភាពដែលបានផ្ដល់នូវការរស់រាន ការអភិវឌ្ឍ និងរីកចំរើន ដោយថាកម្ពុជាបានឱ្យតម្លៃសន្ដិភាពនេះមុនប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្ដេចបានឱ្យក្រលេកមើលស្ថានភាពអ៊ុយក្រែនពេលនេះជាឧទាហរណ៍នៃតម្លៃសន្ដិភាព។

សម្ដេចតេជោចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈរក្សាប្រេងទុកសម្រាប់ទប់ទល់នៃហានិភ័យណាមួយនាពេលខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាសម្ដេចចង់ឱ្យក្រសួងសេដ្ឋកិច្ចត្រៀមលក្ខណៈ ឬគោលនយោបាយដើម្បីរក្សាប្រេងទុកត្រៀមទប់ស្កាត់ហានិភ័យណាមួយដែលកើតចេញពីតម្លៃប្រេងឡើងថ្លៃនាពេលខាងមុខដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលការវះកាត់ប្ដូរកែវភ្នែកទាំង២បានដោយជោគជ័យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានទទួលការវះកាត់ប្ដូរកែវភ្នែកបានដោយជោគជ័យនៅប្រទេសថៃ។ នេះបើតាមការបង្ហោះលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃនេះ។

ទស្សនាការផ្សាយផ្ទាល់: សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ

ទស្សនាការផ្សាយផ្ទាល់: សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ

សាលារាជធានីភ្នំពេញថាសកម្មភាពតវ៉ារបស់បាតុករណាហ្គាវើលមិនមែនជាកូដកម្មទេ និងអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថាសកម្មភាពតវ៉ាដែលលើកបដា ប្រើឧង្ឃោសនាសព្ទចល័ត ស្រែកទាមទារ នៅតាមដងផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈមិនមែនជាសកម្មភាពនៃការធ្វើកូដកម្មនៅទេ និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

Watch The Daily Roundup on 30 March 2022

All your breaking news from Cambodia, in English, right here!

វៀតណាមអំពាវនាវឱ្យពលរដ្ឋមានការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី

វៀតណាម៖ ភា្នក់ងារផ្គត់ផ្គងថាមពលអគ្គីសនីរបស់រដ្ឋវៀតណាម EVN កាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសន្សំសំចៃថាមពល ខណៈព្រមានអំពីការខ្វះខាតអគ្គិសនីចាប់ពីខែក្រោយដោយសារការផ្គត់ផ្គង់ធ្យូងថ្មខ្វះខាត។

តារាចម្រៀងអាមេរិករួមទាំង Ed Sheeran និង Camila Cabelloប្រគុំតន្ត្រីរកមូលនិធិជួយអ៊ុយក្រែនបាន ១៦លានដុល្លារ

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា តារាចម្រៀងជាច្រើនរូបបានសម្តែងការប្រគុំតន្ត្រីក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ការងារមនុស្សធម៌របស់គណៈកម្មាធិការគ្រោះមហន្តរាយសម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។

តំណាងកម្ពុជាជួបសភាពាណិជ្ជកម្មប្រទេសស៊ែបីណែនាំកិច្ចសម្រួលពាណិជ្ជកម្មថ្មីរបស់កម្ពុជា

ភ្នំពេញ៖ កម្ពុជាបានណែនាំដល់អ្នកវិនិយោគប្រទេសស៊ែប៊ីនូវភាពចំណេញនៃការធ្វើនិយោគនៅកម្ពុជា ក្រោមកម្មវិធី «Cambodia – New Destination for Business, Investment and Tourism» នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

រាជរដ្ឋាភិបាលដាក់ឲ្យប្រើជាផ្លូវការគណៈកម្មាធិការពិសេសតាមដានការងារដែលធ្វើការទៅលើស្ត្រីនិងយេនឌ័រ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ដំណើរការជាផ្លូវការនូវគណកម្មាធិការពិសេសតាមដានការងារសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ដើម្បីជម្រុញឲ្យមានការតាមដានការអនុវត្តកម្មវិធីសកម្មភាពប្រកបដោយប្រសិទ្ធិភាពស្របតាមការប្តេជ្ញារបស់រដ្ឋាភិបាល។

ខ្មាន់កាំភ្លើងជនជាតិអារ៉ាប់បាញ់សម្លាប់មនុស្សយ៉ាងតិចប្រាំនាក់នៅជាយក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល

អន្តរជាតិ៖ ខ្មាន់កាំភ្លើងជនជាតិអារ៉ាប់ម្នាក់បានសម្លាប់មនុស្សយ៉ាងតិចប្រាំនាក់នៅតំបន់ជាយក្រុង Tel Aviv កាលពីថ្ងៃអង្គារ ទី២៩ ខែមីនា មុនពេលគាត់ត្រូវបានគេបាញ់សម្លាប់នៅក្នុងការវាយប្រហារដ៏សាហាវលើកទីបីនៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលមួយសប្តាហ៍នេះ។

រដ្ឋមន្ត្រីការងារកោតសរសើរលោកស្រី Pauline Tamesis ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានរម្លឹកពីពេលវេលាដែលបានធ្វើការជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិលោកស្រី Pauline Tamesis ដោយថាក្នុងអាណិតការងាររបស់លោកស្រីបានរួមចំណែកជួយដល់ក្រសួង…

សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា AmCham គាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តព្រៃវែង

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Anthony Galliano បានប្រគល់ថវិកាជិត ១ម៉ឺនដុល្លារអាមេរិកដល់ អាជ្ញាធរមីនកម្ពុជា សម្រាប់ដំណើរការបោសសម្អាតមីននៅក្នុងខេត្តព្រៃវែង។

ឪពុកម្តាយរបស់សិស្សដែលបាត់ខ្លួនចំនួន ៤៣នាក់បានខឹងសម្បារចំពោះការស៊ើបអង្កេតរបស់កងកម្លាំងប្រដាប់អាវុធ

អន្តរជាតិ៖ ឪពុកម្តាយរបស់សិស្ស ៤៣នាក់នៅសាលា Ayotzinapa ប្រទេសម៉ិចសិចកូដែលបានបាត់ខ្លួនក្នុងឆ្នាំ២០១៤ បានសម្តែងការខកចិត្ត និងខឹងសម្បារកាលពីថ្ងៃអង្គារ ទី២៩ ខែមីនា បន្ទាប់ពីរបាយការណ៍ដែលបង្ហាញថាកងកម្លាំងប្រដាប់អាវុធ…

អវកាសយានិកអាមេរិកនិងរុស្ស៊ីនឹងជិះយានអវកាសរួមគ្នាមកផែនដីវិញទោះបីរុស្ស៊ីនិងអាមេរិកមើលមុខគ្នាមិនចំ

អន្តរជាតិ៖ អវកាសយានិកអាមេរិក និងអវកាសយានិករុស្ស៊ី២នាក់គ្រោងនឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) លើយាន Soyuz ត្រឡប់មកផែនដីវិញនៅថ្ងៃពុធ ទី៣០ ខែមីនា បើទោះបីជាមានការប្រឆាំងគ្នារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីកាន់តែខ្លាំងឡើងចំពោះសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

ជម្លោះការងារនៃក្រុមហ៊ុនណាហ្គាលើលដ៍នៅមិនទាន់ស្វែងរកដំណោះស្រាយឃើញ

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍នៅមិនទាន់មានដំណោះស្រាយជាមួយសហជីព និងតំណាងក្រុមកម្មករនិយោជិតនៅឡើយនោះទេ បើទោះបីការជួបគ្នាដោះស្រាយវិវាទបានកន្លងទៅ ៦លើករួចមកហើយ។

ក្រសួងបរិស្ថាន សហការជាមួយ UN លើកកម្ពស់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការ FAO បានពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ ការស្តារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី។

លោក ឯម ច័ន្ទមករា គាំទ្រឱ្យមានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទាក់ទងនឹងកម្ចីដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានជំរុញនិងគាំទ្រឱ្យមានការបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុទាក់ទងនឹងប្រាក់កម្ចីដល់ជនមានពិការភាព…

រដ្ឋមន្រ្តីការបរទេសរុស្ស៊ីធ្វើដំណើរទៅប្រទេសចិន ១ខែក្រោយរុស្ស៊ីលុកលុយអ៊ុយក្រែន

ប៉េកាំង៖ ស្ថានទូតរុស្ស៊ីនៅទីក្រុងប៉េកាំងបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅដល់ប្រទេសចិនហើយនៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ។

លោក កែវ រ៉េមី ចាប់ផ្ដើមដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ជាលើកដំបូងបន្ទាប់ពីបានក្លាយជាអ្នកតំណាង AICHR អាណត្តិថ្មីពីឆ្នាំ២០២២…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ៧១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

វ៉ាក់សាំងកូវីដ-១៩ ដែលជាការសន្យារបស់ប្រធានាធិបតីចិន ជាង៣លានដូសទៀតបានដឹកមកដល់ប្រទេសកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយរបស់រដ្ឋាភិបាលចិនដែលជាការសន្យារបស់ប្រធានាធិបតីចិន ប្រមាណ ៣,៥លានដូសទៀតត្រូវបានដឹកមកដល់ប្រទេសកម្ពុជា។

រដ្ឋាភិបាលជប៉ុនផ្ដល់គ្រឿងឥស្សរិយយសជាតិជាន់ខ្ពស់ដល់លោក ឈាង វុន

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានប្រគល់គ្រឿងឥស្សរិយស Rising Sun,Gold and Silver star ជូនដល់ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន…

សម្ដេចតេជោ ថាចំណូលពន្ធដារដែលប្រមូលលើសផែនការបានបង្ហាញពីភាពខ្លាំងនៃសេដ្ឋកិច្ច និងអធិបតេយ្យរបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល និងមន្ត្រីនៃអគ្គនាយកដ្ឋានទាំងអស់ដែលបានបំពេញការងារប្រមូលពន្ធបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដែលបានប្រមូលលើសផែនការដែលកំណត់ចំនួន…

Watch The Daily Roundup on 29 March 2022

All your breaking news from Cambodia, in English, right here!

រដ្ឋមន្ត្រីការបរទេសជួបជាមួយតំណាងទូតទាំងអស់នៅកម្ពុជាប្រាប់ពីដំណើរទស្សនកិច្ចលើកដំបូងទៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញអង្គទូត និងស្ថានតំណាងបរទេសប្រចាំកម្ពុជា ផ្ដល់ព័ត៌មានស្ដីពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅប្រទេសមីយ៉ាន់ម៉ាក្នុងនាមជា «ប្រេសិតពិសេសរបស់ប្រធានអាស៊ាន»…

ភ្លៀងធ្លាក់ខ្លាំងភាគកណ្តាលប្រទេសវៀតណាម នឹងបង្ករជាគ្រោះទឹកជំនន់

វៀតណាម៖ វៀតណាមភាគកណ្តាលនឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ៤០០មីល្លីម៉ែត្រ ចាប់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍ នេះបើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ជលសាស្ត្រឧតុនិយម។ មជ្ឈមណ្ឌលបានបញ្ហាក់ថា តំបន់សម្ពាធទាបនឹងមានភ្លៀងធ្លាក់ខ្លាំង…

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតបញ្ជូនជំនួយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១០៧គ្រួសារ នៅមជ្ឈមណ្ឌលអតីតយុទ្ធជនដី២២២ នៅភូមិតេជោសន្តិភាព តំបន់ការ៉េ២ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីនាយករដ្ឋមន្ត្រី សម្តេចតេជោ…

ខឹងឪពុកជេរពេកយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះអស់ជាច្រើន

បាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងឪពុកជេរបន្ទោសពេកបានយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះផ្អើលដល់អ្នកជិតខាង។

រុស្ស៊ីព្រមានប្រើអាវុធនុយក្លេអ៊ែរបើសិនមានការគំរាមកំហែងដល់រដ្ឋរុស្ស៊ីនោះ

អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov បានថ្លែង នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងងាកទៅរកអាវុធនុយក្លេអ៊ែរតែក្នុងករណីមាន «ការគំរាមកំហែងដល់រដ្ឋរុស្ស៊ី» ហើយមិនមែនដោយសារជម្លោះបច្ចុប្បន្នជាមួយអ៊ុយក្រែននោះទេ។

អាជ្ញាធរអូស្ត្រាលីត្រៀមជម្លៀសមនុស្សដោយសារជំនន់ទឹកភ្លៀងខណៈមនុស្ស ២នាក់បានស្លាប់

អន្តរជាតិ៖ ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារ ដែលបង្កឱ្យមានការបញ្ជាជម្លៀសអ្នកស្រុករាប់ពាន់នាក់ ដោយសារទឹកជំនន់ជាលើកទីពីរក្នុងខែនេះ ខណៈដែលអាជ្ញាធរថា អាកាសធាតុនឹងបន្តអាក្រក់ក្នុងរយៈពេល…

ជំនួយកាកបាទក្រហមចំនួន ៦០តោនបានមកដល់ទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន

អ៊ុយក្រែន៖ ជំនួយមនុស្សធម៌ប្រមាណ ៦០តោនត្រូវបានបញ្ជូនទៅកាន់ទីក្រុង Kharkov ប្រទេសអ៊ុយក្រែនដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ក្រោយមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ កាកបាទក្រហមបាននិយាយថា ខ្លួនបាននាំយកជំនួយដល់ទីក្រុងភាគខាងកើតកាលពីថ្ងៃទី២៦…

អ៊ុយក្រែនកំណត់គោលដៅ «ឈប់បាញ់» សម្រាប់កិច្ចពិភាក្សាថ្មីជាមួយរុស្ស៊ី

អន្តរជាតិ៖ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែននៅមុនថ្ងៃរះនៅថ្ងៃអង្គារ ខណៈដែលអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី បានរៀបចំជួបប្រជុំគ្នានៅប្រទេសទួរគីសម្រាប់កិច្ចពិភាក្សាទល់មុខគ្នា ដោយទីក្រុង…

កំពង់ផែទេសចរណ៍កំពតគ្រោងបញ្ចប់ការស្ថាបនានៅចុងខែមិថុនាខាងមុខនេះ

ភ្នំពេញ៖ កំពង់ផែទេសចរណ៍ខេត្តកំពតសម្រេចការងារសាងសង់បាន ៩៣,៤១ % គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដែលនឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្តតាមផ្លូវទឹក…

មហាសេដ្ឋីរុស្ស៊ី Abramovich ជាអ្នកចរចាសន្តិភាពជាមួយអ៊ុយក្រែនរងការសង្ស័យថា «ត្រូវបានគេបំពុល»

អន្តរជាតិ៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃចន្ទ ទី២៨ ខែមីនា ថាមហាសេដ្ឋីរុស្ស៊ី Roman Abramovich និងជាអ្នកចរចាសន្តិភាពអ៊ុយក្រែនបានសង្ស័យថារងការបំពុល កាលពីដើមខែនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំនៅទីក្រុង…

ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជានៅត្រូវការជំនួយអន្តរជាតិដើម្បីធ្វើទំនើបកម្មបច្ចេកទេសដោះមីនដែលនៅសល់

ភ្នំពេញ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជានៅត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មជំនាញបច្ចេកទេសដើម្បីដោះមីនដែលនៅសេសសល់ក្នុងប្រទេសនោះ។

កូនដំរីញីមួយក្បាលបានចាប់កំណើតដោយមានមេជាដំរីស្រុកនិងបាជាដំរីព្រៃ

ខេត្តមណ្ឌលគិរី៖ ដំរីស្រុកញីមួយក្បាលដែលត្រូវបានដំរីព្រៃឈ្មោលចេញមកគៀងចូលទៅព្រៃកាលពី២ឆ្នាំមុន បានផ្ដល់កំណើតឲ្យកូនមួយក្បាល ខណៈកូនដំរីនេះកំពុងស្ថិតនៅក្នុងការមើលថែពីសំណាក់ជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរី។

ក្រុមការងារសិទ្ធិមនុស្សអាស៊ានចាប់ផ្ដើមសិក្ខាសាលាត្រៀមអនុវត្តន៍ការងារអាណត្តិថ្មី

ភ្នំពេញ៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំសិក្ខាសាលារបស់ខ្លួនការវាយតម្លៃទិដ្ឋភាពទូទៅនៃផែនការរបស់អាណត្តិចាស់ឆ្នាំ២០១៩-២០២១ និងការត្រៀមអនុវត្តនូវផែនការអាណត្តិថ្មី ២០២២-២០២៤។

ក្រសួងការងារជូនដំណឹងពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២២

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសឱ្យអនុញ្ញាតដល់កម្មករនិយោជិតទាំងអស់របស់ខ្លួនបានឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

អគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំងចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាជាគំរូមួយ

ភ្នំពេញ៖ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF ) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានជម្រាបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាគោលបំណងដែលលោកស្រីដឹកនាំក្រុមអ្នកវិនិយោគពីប្រទេសនិយាយភាសាបារាំងចំនួន…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៩ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៨នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី​ ១ករណី ខណៈអ្នកជំងឺ ៦៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរសម្រេចការសាងសង់បាន២២%នៃផែនការ

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយប្រមាណជា ៥១គីឡូមែត្រ ពីក្រុងសៀមរាប និងប្រហែលជា ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គវត្ត ត្រូវសាងសង់បានប្រមាណ…

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៧លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៨១៤,៩៤២នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៩៨៩,៤៨៨នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…

វ៉ាក់សាំងកូវីដ-១៩ ដែលជាការសន្យារបស់ប្រធានាធិបតីចិន ៥លានដូសត្រូវបានបញ្ជូនមកដល់កម្ពុជា

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៥លានដូសដែលជាជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។ វ៉ាក់សាំងនេះជាការសន្យារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចំពោះសម្ដេចតេជោកាលពីថ្ងៃទី១៨…

AICHR បើកកិច្ចប្រជុំពិនិត្យមើលលើឯកសារត្រៀមកិច្ចប្រជុំផ្លូវការនៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ តំណាងរងអាយឆាប្រចាំកម្ពុជា និងជាសមាជិករបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា លោកស្រី ឡុង សូនីតា បានដឹកនាំកិច្ចប្រជុំ ជំនួយការរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ដើម្បីពិនិត្យមើលលើឯកសារត្រៀមកិច្ចប្រជុំផ្លូវការនៅថ្ងៃទី៣០-៣១…

Watch The Daily Roundup on 28 March 2022

All your breaking news from Cambodia, in English, right here!

ទាហានថៃចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់មកកម្ពុជាវិញក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់

បាត់ដំបង៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកកម្ពុជាវិញក្រោយរកឃើញថាពួកគេលួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត។ ការបញ្ជូនពលករនេះនៅ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ…

មនុស្ស ៦នាក់របួសស្រាល ខណៈលំនៅឋានជាង ១០០ខ្នងត្រូវខ្យល់កន្ត្រាក់បក់បំផ្លាញក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មនុស្សចំនួន ៦នាក់បានរងរបួសស្រាល ខណៈលំឋានប្រជាពលរដ្ឋចំនួន ១៣៨ខ្នងរងនូវការខូចខាត ធ្ងន់ ស្រាលក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលមានស្រុកចំនួន…