ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

លោកស្រី ហ៊ុន ម៉ាណា ប្រគល់អំណោយសម្តេចតេជោដល់ពលរដ្ឋខ្វះខាតជិត ៦០០គ្រួសារនៅខេត្តតាកែវ

តាកែវ៖ អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន លោកស្រី ហ៊ុន ម៉ាណា បាននាំយកអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ឱ្យពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥៨៩គ្រួសារនៅស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី៣១…

ស្នងការនគរបាលរាជធានីភ្នំពេញប្រាប់ឱ្យមើលឡើងវិញពីសកម្មភាពរបស់នគរបាលចរាចរណ៍

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានបញ្ជាទៅស្នងការរងទទួលផែនចរាចរណ៍ផ្លូវធ្វើការណែនាំអប់រំដល់នគរបាលចរាចរណ៍ឲ្យបានត្រឹមត្រូវ។

លោក ហ៊ុន ម៉ាណែត និងភរិយាចូលពិធីសម្ពោធសណ្ឋាគារធំមួយនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បាននាំភរិយាគឺលោកស្រី ពេជ ចន្ទមុន្នី ចូលរួមពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត៖ ការដឹកនាំរបស់សម្តេចតេជោបានជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោទើបធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់…

ដូនចាស់អាយុជិត ៨០ឆ្នាំជិះកង់មកចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានការកោតសរសើរពីលោកស្រី ឱ វណ្ណឌីន

បាត់ដំបង៖ រូបភាពជីដូនចាស់ម្នាក់អាយុ ៧៦ឆ្នាំនៅខេត្តបាត់ដំបងដែលបានជិះកង់មកចាក់វ៉ាក់សាំងកូវីដ-១៩ តែម្នាក់ឯង ត្រូវបានរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន យកមកបង្ហោះនៅក្នុងគណនី Twitter…

លោក ឯម ច័ន្ទមករា ថាការផ្តល់សេវាហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីវភាពដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ចាក់ថា ការផ្តល់ឱកាសដល់ជនមានពិការភាពដែលជួបប្រទះក្នុងការស្វែងរកសេវាហិរញ្ញវត្ថុ គឺជាការធ្វើវិនិយោគមួយ ដែលអាចចូលរួមដោះស្រាយបានសម្រាប់ការលើកកម្ពស់ជីវភាពរស់នៅ…

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគវិស័យថាមពលចំនួន៥បន្ថែមទៀត

ភ្នំពេញ៖ នាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគវិស័យថាមពលចំនួន៥ ស្ថិតក្នុងខេត្តកោះកុង កំពង់ឆ្នាំង ស្វាយរៀង ពោធិ៍សាត់ និងខេត្តព្រៃវែង។

គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្ដីព្រាងច្បាប់ផ្ដល់សិទ្ធិឱ្យក្រសួងសេដ្ឋកិច្ចត្រួតពិនិត្យលើលទ្ធកម្មសាធារណៈ

ភ្នំពេញ៖ «សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ» បានសម្រេចអនុម័តទាំងស្រុង បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ពេជ ចន្ទមុន្នី ប្រគល់ប័ណ្ណ ប.ស.ស និងអំណោយដល់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ

ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រី ពេជ ចន្ទមុន្នី តំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម…

ទូតប្រទេសជាច្រើនចាប់ផ្ដើមទទួលស្គាល់លើលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់

ភ្នំពេញ៖ មេទ័ពជើងគោកកម្ពុជា បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នៅប៉ុន្មានថ្ងៃមកនេះបានទទួលជួបឯកអគ្គរាជទូត និងរដ្ឋទូតធំៗនៅកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរបស់លោក…

លទ្ធផលជំរឿនសត្វត្មាតឆ្នាំ២០២២ មានការកើនឡើងនៅក្នុងព្រៃធម្មជាតិកម្ពុជា

ភ្នំពេញ៖ យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារ…

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញសួរសុខទុក្ខនិងផ្ដល់អំណោយដល់សិស្សនៅ «អង្គការលើកស្ទួយប្រជាពលរដ្ឋ»

ភ្នំពេញ៖ អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន លោកស្រី ហ៊ុន ម៉ាណា បានដឹកនាំក្រុមការងារមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់សិស្សនៃអង្គការលើកស្ទួយប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ…

អង់គ្លេសកាន់តែស្និតជាមួយកម្ពុជាខណៈជំនួបរវាងលោក ហ៊ុន ម៉ាណែត និងទូតថ្មីអង់គ្លេសបង្ហាញភាពល្អូកល្អឺន

ភ្នំពេញ៖ ប្រទេសកម្ពុជានិងអង់គ្លេសគ្រោងរៀបចំពិធីអបអរខួប៧០ឆ្នាំនៃចំណងទូតចក្រភពអង់គ្លេសនិងកម្ពុជា ខណៈដែលឯកអគ្គរាជទូតចក្រភពអង់គ្លេសលោក Dominic Williams បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងចំណងមិត្តភាព…

កាកបាទក្រហមចូលរួមរំលែកទុក្ខគ្រួសារសពដែលឧបទ្ទវហេតុខ្យល់កន្ត្រាក់នៅខេត្តសៀមរាប

សៀមរាប៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចាន់ធូ អាយុ ៤៤ឆ្នាំ មានទីលំនៅស្ថិតភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយឧបទ្ទវ…

មន្ទីរវប្បធម៌ភ្នំពេញថាខ្លួនមិនបានរៀបចំពិធីសែនព្រេនបែបចិននៅវត្កភ្នំនោះទេ

ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺជុំវិញមតិរិះគន់អំពីការសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដីមុនការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅវត្តភ្នំដែលមិនធ្វើទៅតាមប្រពៃណីខ្មែរ តែបែរជាធ្វើតាមបែបប្រពៃណីចិនទៅវិញ។

ពូបង្កើតរបស់នាយករដ្ឋមន្ត្រីបានទទួលមរណភាព

ភ្នំពេញ៖ ពូបង្កើតរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺឧបាសក ឌី បូ បានទទួលមរណភាពនៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ១០២ឆ្នាំ។

សង្រា្កន្តខេត្តកណ្តាលឆ្នាំនេះនឹងធ្វើនៅបរិវេណភ្នំឧដុង្គ

កណ្តាល៖ សង្រ្កាន្តខេត្តកណ្តាលកាលពីឆ្នាំ២០១៨ បានធ្វើនៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ហើយនៅឆ្នាំនេះនឹងធ្វើនៅទីនោះម្តងទៀតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣…

រដ្ឋមន្រ្តីកសិកម្ម ពិភាក្សាជាមួយភាគីពាក់ព័ន្ធពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាអំពីការរៀបចំសន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ២០២៤ ជាមួយគណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក…

ស្ពានខ្សែកាបឫស្សីកែវនឹងសាងសង់រួចរាល់នៅខែមេសាឆ្នាំនេះ

ភ្នំពេញ៖ បន្ទាប់ពីស្ពានអាកាសឫស្សីកែវត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅដើមខែមីនា ស្ពានខ្សែកាបឫស្សីកែវក៏នឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក…

សម្តេចតេជោ៖ កម្ពុជាមានលទ្ធភាពផលិតស៊ីម៉ងត៍ តែមិនទាន់បំពេញតម្រូវការគ្រប់គ្រាន់នៅឡើយទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមានលទ្ធផលផលិតស៊ីម៉ងត៍បានដល់ទៅ ៩លានតោន ប៉ុន្តែមិនទាន់អាចបំពេញតម្រូវការគ្រប់គ្រាន់នៅឡើយទេ ខណៈបច្ចុប្បន្នការសាងសង់សំណង់នានាមានសន្ទុះកើនឡើង។

សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាឆបម្រែបម្រួលអាកាសធាតុដែលកំពុងកើតមាន និងសម្តែងការព្រួយបារម្ភដោយមិនដឹងថាបញ្ហានេះអាចបញ្ចប់នៅពេលណានោះទេ។

រដ្ឋសភាបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ មីនា

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញ បើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។

នាយករដ្ឋមន្ត្រីថាការកំណត់តម្លៃទីផ្សារដោយរដ្ឋគឺជារបបកម្មុយនីស្តហួសសម័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងសេដ្ឋកិច្ចទីផ្សារដូចកម្ពុជារដ្ឋមិនលូកដៃចូលដល់ការកំណត់តម្លៃទីផ្សារនោះទេ ដោយថាការកំណត់របៀបនេះគឺមានតែក្នុងរបបកម្មុយនីស្តហើយជាកម្មុយនីស្តដែលហួសសម័យថែមទៀត។

ព្រះមហាក្សត្រមានហឫទ័យសោមនស្សរីករាយដែល ៣០ឆ្នាំទៅនេះប្រទេសកម្ពុជាមានការរីកចម្រើន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្វាយព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដែលប្រារព្ធឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីសង្ឃឹមថាសភានឹងរៀបចំកាលវិភាគបានល្អជាងពេលនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកាលវិភាគដ៏ច្រើនរបស់សម្ដេចដែលធ្វើឱ្យសម្ដេចត្រូវលុបចោលកម្មវិធីខ្លះ។ សម្ដេចតេជោបានធ្វើការសុំអភ័យទោសទៅកាន់រដ្ឋសភាដែលសម្ដេចមិនបានចូលរួមក្នុងពិធីបើកបវេសនកាលរបស់សភា…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីការបញ្ចប់ការសិក្សារបស់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីការបញ្ចប់ការសិក្សារបស់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

លោក ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលស្លាប់ដោយសារត្រូវផ្ទាំងកាត់ទទឹងផ្លូវសង្កត់លើ

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរសារចូលរូមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានស្លាប់ដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យបាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវសង្កត់ពីលើកាលពីល្ងាចនេះ។

គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបនឹងការចាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សកម្ពុជារបស់អង្គការមួយចំនួន

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សចេញសេចក្ដីសង្ខេបព័ត៌មានចំនួន ១៣ទំព័រឆ្លើយតបទៅនឹងការចោទប្រកាន់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយប្រទេស និងអង្គការមួយចំនួន។

ILO កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ

ភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ ILO ចង់បង្កើតឱ្យមានគម្រោងជួយដល់ការអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ឱ្យអង្គការ ILO…

ភរិយាលោក គង្គ ប៊ុនឈឿន ទទួលបានកម្មសិទ្ធិគ្រប់គ្រងបទចម្រៀងស្វាមីចំនួន ៤បទបន្ថែមទៀត

ភ្នំពេញ៖ ភរិយាលោក គង្គ ប៊ុនឈឿន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ប្រកាសផ្តល់សិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយស្វាមីរបស់ខ្លួនចំនួន ៤បទបន្ថែមទៀត…

បេក្ខជនប្រឡងនាយទាហានជាប់បឋមត្រូវធ្វើការពិនិត្យសុខភាព ធ្វើលិខិតថ្កោលទោស និងលិខិតបញ្ជាក់មាយាទ

ភ្នំពេញ៖ បេក្ខជនដែលប្រឡងនាយទាហានជាប់បឋមត្រូវតម្រូវឱ្យធ្វើការពិនិត្យសុខភាព ធ្វើលិខិតថ្កោលទោស និងលិខិតបញ្ជាក់កិរិយាមាយាទពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីការប្រកាសលទ្ធផលប្រឡងបឋមវគ្គនាយទាហានកម្ពុជាឆ្នាំ២០២៣។

រោងចក្រផលិតទឹកស្អាតនៃរដ្ឋករទឹកខេត្ដសៀមរាប សម្រេចបាន ៩៩% គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែឧសភា

សៀមរាប៖ ការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានសម្រេច ៩៩% ហើយដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

តំបន់រុនតាឯក មានពលរដ្ឋសាងសង់លំនៅឋានថ្មីជិត ២ពាន់ខ្នង

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបញ្ជាក់ថា ពលរដ្ឋដែលទទួលបានសំណងលំនៅឋានថ្មីនៅតំបន់រុនតាឯក បានសាងសង់បានជិត ២ពាន់ខ្នងហើយ ក្នុងនោះមានទាំងសំណង់រឹងមាំ និងសំណង់សម្រាប់រស់នៅមិនអចិន្ត្រៃយ៍។

មន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តចិនថាកម្ពុជា-ចិនបានបង្ហាញពីគម្រូនៃទំនាក់ទំនងប្រទេសដែលមានរបបនយោបាយផ្សេងគ្នា

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងទ្វេភាគីនិងពហុភាគី ហើយក៏ជាទំនាក់ទំនងគម្រូនៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។…

លោក អ៉ិត សំហេង ថាកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង មានមោទកភាពដែលកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលសម្រេចបាននូវ ៥ដំណាក់កាលរួចមកហើយ។

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជិត ២លាន ៧សែននាក់ក្នុងឆ្នាំ២០២២

សៀមរាប៖ ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានសន្ទុះកើនឡើងស្របពេលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ដោយនៅឆ្នាំ២០២២ មានភ្ញៀវទេសចរ ជិត ២លាន ៧សែននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជិត ២៩ម៉ឺននាក់។

ព្រលានយន្តហោះសៀមរាបថ្មីគ្រោងបើកដំណើរការនៅខែតុលាខាងមុខនេះ

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវបានសាងសង់ជិតរួចរាល់ ហើយគ្រោងបញ្ចប់ការសាងសង់ នឹងដាក់ឱ្យដំណើរការឱ្យចុះចតនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

រដ្ឋមន្ត្រីការងារប្រាប់លោក លុច្ស តារា ទៅបំពេញការងារនៅទីក្រុងហ្សាការតាត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ លោក លុច្ស តារា ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនាពេលខាងមុខ។…

លោក ឌិត ទីណា ស្វាគមន៍អតីតបុគ្គលិក VOD ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ទាំង១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។

ក្រសួងសុខាភិបាលជំរុញឱ្យគ្រឹះស្ថានឱសថ និងគ្រឿងសម្អាងស្នើសុំនាំចូល និងនាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជំរុញឱ្យគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថាននាំចេញនាំចូលឱសថ ផលិតផលគ្រឿងសម្អាង និងគ្រឹះស្ថានផ្សេងៗទៀត ត្រូវស្នើសុំនាំចូល និងនាំចេញតាមប្រព័ន្ធបញ្ឈរតែមួយជាតិ…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ដែលប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ…

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះវររាជមាតាជាតិខ្មែរ ដែលព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន…

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវសារលិខិតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ…

ជប៉ុនចង់បង្កើតរោងចក្រអគ្គិសនីដុតសម្រាមនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Mizuda បានលើកឡើងពីបំណងក្នុងការបង្កើតរោងចក្រអគ្គិសនីដុតសម្រាមនៅរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានប្រតិបត្តិការប្រមូលសម្រាមក្នុងរាជធានីភ្នំពេញជាង ២ឆ្នាំមកនេះ។

អភិបាលរាជធានីភ្នំពេញ៖ យើងមិនអាចទុកឱ្យមានអ្នកជំងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញអាជ្ញាធរខណ្ឌទាំងអស់ចំណុះរាជធានីភ្នំពេញ ចុះពិនិត្យ ប្រើវិធានការចំពោះគ្លីនិក ហាងកែសម្ឆស្សអត់ច្បាប់ និងមានវិធានការក្ដៅ ចំពោះរថយន្ដដណ្ដើមដឹកអ្នករងគ្រោះដោយគ្រោះថា្នក់ចរាចរណ៍នៅតាមផ្លូវ…

រដ្ឋបាលជលផលថាវិទ្យុអាស៊ីសេរីផ្សព្វផ្សាយបំផ្លើសរឿងបញ្ហាបទល្មើសនេសាទនៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធចំពោះការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីអំពីបទល្មើសនេសាទនៅតំបន់ទន្លេសាបខេត្តសៀមរាបកំពុងតែកើនឡើង ខណៈគ្មានអាជ្ញាធរចុះបង្ក្រាប។

ខេត្តបន្ទាយមានជ័យប៉ូលសេដ្ឋកិច្ចធំមួយរបស់កម្ពុជាដែលគេមិនសូវដឹង

ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុង១ថ្ងៃខេត្តជាប់ព្រំដែនថៃមួយនេះប្រមូលពន្ធគយជាមធ្យមបានពី ១លាន ទៅ ១,៥លានដុល្លារ។ នេះជាការបញ្ជាក់របស់លោក អ៊ុំ រាត្រី ក្នុងសន្នីសិទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩…

ក្រសួងទេសចរណ៍ណែនាំឱ្យមន្ទីរបន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល…

BREAKING NEWS: លោក យឹម ស៊ីណន ត្រូវបានដោះលែងវិញហើយក្រោយពីសុំព្រះរាជទានទោសពីព្រះមហាក្សត្រនិងសុំទោសសម្ដេចតេជោ…

ភ្នំពេញ៖ លោក យឹម ស៊ីណន ត្រូវបានតុលាការសម្រេចចេញទៅការបង្គាប់ឲ្យដោះលែងវិញហើយនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ ការដោះលែងគឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកយឹមស៊ីណនបានចេញវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រនិងសុំទោសសម្ដេចតេជោ…

លោក ហ៊ុន ម៉ានី៖ អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ថ្លែងថា អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ ដោយជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ…

នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ

ភ្នំពេញ៖ នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន JS KIRISAME ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ…

ក្រសួងការងារណែនាំឱ្យសហគ្រាស និងគ្រឹះស្ថាននានាប្រុងប្រយ័ត្នករណីអគ្គិភ័យនៅរដូវប្រាំង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា ខណៈអាកាសធាតុកាន់តែកើនឡើង ករណីអគ្គិភ័យក៏បានកើតឡើងនៅតាមសហគ្រាស និងគ្រឹះស្ថានមួយចំនួន។ ដូច្នេះក្រសួងការងារបានណែនាំដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវនាំគ្នាទប់ស្កាត់…

ចិនផ្តល់រថយន្តសង្គ្រោះបន្ទាន់ជិត ២០គ្រឿងដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៦គ្រឿង និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀតដល់ក្រសួងសុខាភិបាលសម្រាប់ចែកជូនដល់មន្ទីរពេទ្យជាតិចំនួន៣ និងមន្ទីរសុខាភិបាលរាជធានី-ខេ ត្តចំនួន៤។

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់ ក្នុងសប្ដាហ៍ទី៤ នៃខែមីនា

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន ៣០ម៉ឺននាក់ ក្នុងសប្ដាហ៍ទី៤ នៃខែមីនា ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៥ម៉ឺននាក់ និងមានគោលដៅទេសចរណ៍សំខាន់ៗ ៨រាជធានី-ខេត្ត។

ពិព័ណ៌វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបង្ហាញពីស្នាដៃកូនខ្មែរ និងទាក់ទាញចំណាប់អារម្មណ៍បរទេសមកលើកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដាក់តាំងពិព័ណ៌ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ មានស្ដង់ជាង២០០ បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ…

ប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ីកោតសរសើរពីភាពចុះសម្រុងសាសនានៅកម្ពុជា

ភ្នំពេញ៖ អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានកាកបាទក្រហមឥណ្ឌូនេស៊ី ប្រធានធាន CAPDI និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី លោក Jusuf Kala បានថ្លែងកោតសរសេរដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលនាំឱ្យមានភាពចុះសម្រុងនៃសាសនាទាំងអស់នៅកម្ពុជា។…

ក្រសួងកសិកម្មច្រានចោលផ្សព្វផ្សាយព័ត៌មានរបស់ RFA ទាក់ទងនឹងការដាំដុះរបស់កសិករនៅខេត្តកណ្តាល

ភ្នំពេញ៖ អគ្គនាយកដ្ឋានក្រសួងកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មានច្រានចោលចំពោះការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែលបានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថា «កសិករនៅខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ»។

ក្រុមហ៊ុនចិននឹងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗនេះ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។ ដើម្បីឱ្យការសិក្សាគម្រោងនេះបានរលូន…

កម្ពុជាចង់ក្លាយជាសមាជិកអង្កេតការណ៍អង្គការសហប្រតិបត្តិការឥស្លាម (OIC)?

ម៉ារ៉ុក៖ រដ្ឋមន្ត្រីការបទេសម៉ារ៉ុក លោក Nasser BOURTITA បានរម្លឹកជាថ្មីថាប្រទេសម៉ារ៉ុកគាំទ្រប្រទេសកម្ពុជាធ្វើជាសមាជិកអង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ប្រសិនជាកម្ពុជាក្លាយជាសមាជិកអង្គេតការណ៍មែននោះកម្ពុជានឹងក្លាយជាប្រទេសដែលមិនកាន់សាសនាឥស្លាមទី៣…

កសិករប្រើប្រាស់ម៉ាស៊ីនប្រមូលចំបើងកំពុងត្រូវប៉ាន់ខណៈទីផ្សារចំបើងមូររួចកំពុងមានតម្រូវការ

បន្ទាយមានជ័យ៖ ប្រជាកសិករមួយចំនួន បានងាកពីការធ្វើកសិកម្មដំណាំស្រូវ មកធ្វើការប្រមូលចំបើងដោយប្រើប្រាស់ម៉ាស៊ីន ក្រោយពីការប្រមូលផលស្រូវរួច ដោយវាបានផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ និងកំពុងមានតម្រូវការទីផ្សារខ្លាំង…

ផុតពីក្ដៅចង់បែកក្បាល! ថ្ងៃស្អែកក្រសួងធនធានទឹកប្រកាសថានឹងអាចមានភ្លៀងលាយខ្យល់កន្ត្រាក់

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់រូបនៅលើពិភពលោកខណៈខែនេះកំពុងក្ដៅហួតហែង កន្លែងខ្លះនៅភ្នំពេញទឹកមិនចេញហើយត្រូវរដ្ឋាករទឹកដឹកទឹកចែកនោះ ថ្ងៃស្អែកត្រូវបានក្រសួងជំនាញព្យាករថា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម…

មេទ័ពជើងគោកព័ណ៌នាពីការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ

ភ្នំពេញ៖ មេបញ្ជាការទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថាការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងក្នុងការចាប់យកប្រៀបប្រយុទ្ធ។…

នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី អញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន

ភ្នំពេញ៖ ក្រោយបញ្ចប់ជំនួបទ្វេភាគី នារសៀលថ្ងៃចន្ទ ទី២៧ ខែមីនានេះ នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា ដែលមានសាសនិកឥស្លាមចូលរួមចំនួន ៦ ១០០នាក់។…

នាយករដ្ឋមន្ត្រីបញ្ជាក់ថា ជាតិសាសន៍ និងសាសនា ពុំមែនជាឧបសគ្គនៃការអភិវឌ្ឍន៍ជាតិនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ត្រូវរួមគ្នាដើម្បីជួយប្រទេសជាតិឱ្យរីកចម្រើន។ សម្ដេចបញ្ជាក់ថា ភាពខុសគ្នានៃសាសនា និងជាតិសាសន៍ មិនជាឧបសគ្គនៅកម្ពុជានោះទេ។

លោក ហោ ណាំហុង ស្នើស្ថានទូតបារាំងឱ្យបញ្ជូនអ្នកអង្កេតការណ៍ មកពិនិត្យការបោះឆ្នោតថ្នាក់ជាតិ

បារាំង៖ ឧបនាយករដ្ឋមន្រ្តីលោក ហោ ណាំហុង បានស្នើឱ្យឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បញ្ជូនអ្នកអង្កេតការណ៍បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងនៅខែកក្កដាខាងមុខនេះ។

កម្ពុជា-ម៉ាឡេស៊ី ចុះ MOU ស្តីពីការជ្រើសរើស និងធ្វើមាតុភូមិនិវត្តន៍របស់ពលករ

ភ្នំពេញ៖ សម្តេចតេជោ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចុះអនុស្សារណៈលើការយោគយល់ស្តីពីការជ្រើសរើស និងធ្វើមាតុភូមិនិវត្តន៍របស់ពលករ បន្ទាប់ពីជំនួបទ្វេភាគីបានបញ្ចប់នៅថ្ងៃត្រង់ទី២៧ ខែមីនា ឆ្នាំ២០២៣។

សម្តេច ស ខេង៖ សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានមានទំនាក់ទំនងជិតស្និតទៅនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។