ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព័ត៌មានជាតិ

កម្ពុជាអាចនាំចេញ បង្គា ត្រី អន្ទង់ ខ្យង និងជលផលជាច្រើនមុនទៀត ទៅទីផ្សារចិនក្នុងឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជាអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន ១២ប្រភេទដូចជា បង្គា ត្រី អន្ទង់ និងខ្យងជាដើម ទៅកាន់ទីផ្សារចិននៅក្នុងឆ្នាំ២០២៣នេះ ក្រោយក្រុមហ៊ុននាំចេញបានបញ្ចប់ការចុះបញ្ជីនៅក្នុងប្រព័ន្ធ «ព័ត៌មាននចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស»…

ពាក្យថា «ប៉ា» ជំរុញទឹកចិត្តលោក ហ៊ុន ម៉ានី ឱ្យប្រឹងប្រែងធ្វើដើម្បីអនាគតកុមារកម្ពុជា

ភ្នំពេញ៖ សមាជិកសភាលោក ហ៊ុន ម៉ានី បានបង្ហោះសារមួយនៅទិវាកុមារអន្ដរជាតិ ១ មិថុនានេះ ថាលោកចូលចិត្តឃើញស្មាមញញឹមរបស់កុមារ និងសំរ៉ែហៅថាប៉ាពីកុមារ ដែលថាជាំកម្លាំងចិត្តឱ្យលោកខិតខំបន្ថែមទៀតដើម្បីជួយដល់ការកសាងអនាគតកុមារនៅកម្ពុជា។

បណ្ឌិត សាយ បូរី ជំរុញឱ្យមានការសិក្សាពីមនោគមវិជ្ជានយោបាយរបស់សម្ដេចតេជោ

ភ្នំពេញ៖ បណ្ឌិត សាយ បូរី បានលើកឡើងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកប្រាជ្ញខ្មែរមួយរូបដែលឆ្នើមក្នុងទស្សនវិជ្ជា និងរដ្ឋបាលសាធារណ ដែលបញ្ញាវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក។

សាំងឡើងថ្លៃ ខណៈម៉ាស៊ូតនៅតម្លៃដដែល

ភ្នំពេញ៖ សាំងធម្មតាលក់រាយឡើងថ្លៃដល់ ៤ ១៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតនៅតម្លៃដដែលគឺ ៣ ៨៥០រៀលក្នុងមួយលីត្រ។ សាំងនិងម៉ាស៊ូតនឹងរក្សាតម្លៃនេះចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការងារ ចេញសេចក្តីណែនាំពាក់ព័ន្ធនឹងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីណែនាំ៣ចំនុច ពាក់ព័ន្ធនឹងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋាភិបាលចាត់ទុកកុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ នាឱកាសអបអរខួបលើកទី៧៤ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ព្រះមហាក្សត្រថ្លែងព្រះរាជអំណរគុណដល់ឥណ្ឌាដែលបន្តអភិរក្សប្រាសាទបុរាណ និងសកម្មភាពសម្អាតមីននៅកម្ពុជា

ឥណ្ឌា៖ ក្នុងព្រះរាជដំណើរទៅកាន់ប្រទេសឥណ្ឌា ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះបន្ទូលថ្លែងអំណរគុណដល់ឥណ្ឌាដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតាមរយៈការផ្តល់ឥណទាន…

លោក ហ៊ុន ម៉ាណែត៖ ខ្មែររួមគ្នាទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់

កំពង់ធំ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន…

ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងនិវត្តន៍មាតុប្រទេស នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។

ពន្ធដារប្រកាសម្ចាស់យានជំនិះគ្រប់ប្រភេទមកបង់ពន្ធចាប់ពីខែមិថុនា ដល់ខែចុងខែវិច្ឆិកា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

«កំពង់ភ្លុក» ជាភូមិសហគមន៍នេសាទនៅនឹងតំបន់ព្រៃលិចទឹកនៃមាត់បឹងទន្លេសាប ពោរពេញទៅដោយសក្តានុពលទាក់ទាញខាងផ្នែកទេសចរណ៍

សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោក ឃឹម ហ្វីណង់ បានដឹកនាំក្រុមការងារចម្រុះ សរុប ៦០នាក់ ដើម្បីទទួលបានធាតុចូលមួយចំនួនសម្រាប់ការរៀបចំផែនការគាំទ្រជីវភាព និងការអភិវឌ្ឍសហគមន៍ «កំពង់ភ្លុក» ដ៏មានសក្តានុពល និងដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ…

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងនិវត្តន៍មាតុប្រទេសវិញបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

អង្គការយូណេស្កូ និងអង្គការសហប្រជាជាតិទស្សនកិច្ចស្វែងយល់កិច្ចការអភិរក្ស និងការគ្រប់គ្រងប្រាសាទព្រះវិហារ

ព្រះវិហារ៖ ប្រធានអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា លោក Sardar Umar ALam និងប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC) លោក Joseph Scheuer ព្រមទាំងសហការី ចំនួន ៥រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស…

កម្ពុជាសង្ឃឹមថាឆ្នាំនេះទទួលបានកម្ចីពីចិនដើម្បីជួសជុលផ្លូវជាតិលេខ៣ ប្រវែង២០គីឡូម៉ែត្រ

កំពត៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងចុះត្រួតពិនិត្យវឌ្ឍនភាពលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៣១ នាព្រឹកថ្ងៃទី៣០ ខែឧសភា…

ទិវាគ្រួសាររបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេតបង្កើនភាពជិតស្និតរវាងសិស្សនិងឪពុកម្ដាយចែករំលែកការអប់រំដល់សិស្សក្រីក្រ

ភ្នំពេញ៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេតបានរៀបចំទិវាគ្រួសារជាលើកទី៤របស់ខ្លួននៅសាខាក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីបង្កើតភាពស្និតស្នាលរវាងសិស្សនិងឪពុកម្ដាយ ក៏ដូចជាចែករំលែកនូវសកម្មភាពមនុស្សធម៌របស់មូលនិធិសាលាជួយកសាងសាលានៅតាមទីជនបទផងដែរ។

រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ បន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានឆ្លងទន្លេចំនួន៣ បន្ថែមទៀតដែលតភ្ជាប់ពីភ្នំពេញទៅតំបន់ដទៃទៀតដើម្បីសម្រួលការធ្វើចរាចររបស់ពលរដ្ឋ។

នាយករដ្ឋមន្ត្រីជំរុញពលរដ្ឋគាំទ្រដល់កីឡាករមានពិការភាព

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជំរុញដល់ពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់គាំទ្រដល់កីឡាករមានពិការភាព ខណៈការប្រកួតអាស៊ានបារ៉ាហ្គេមកាន់តែជិតចូលមកដល់។

នាយករដ្ឋមន្ត្រីផ្ដាំទៅអ្នកបន្តវេនថា កុំចាយលុយខ្ជះខ្ជាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវធ្វើការបន្តនូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច។ សម្ដេចតេជោបានផ្ដាំថាការចំណាយណាដែលមិនចាំបាច់មិនត្រូវធ្វើការចំណាយនោះទេ។

នាយករដ្ឋមន្ត្រីចង់ចំណាយពេលដើម្បីដើរមើលអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងរបស់សម្ដេចក្នុងការដើរទស្សនាតាមអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញនិងតាមតំបន់សំខាន់ៗមួយចំនួន។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ

ក្រសួងមហាផ្ទៃតម្រូវឲ្យអង្គការមួយបញ្ឈប់សកម្មភាពប្រជុំរបស់ខ្លួនដោយថាបានជ្រៀតជ្រែកដល់កិច្ចការផ្ទៃក្នុងអាស៊ាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានតម្រូវឱ្យអង្គការមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំមួយដែលកំពុងធ្វើនៅខេត្តសៀមរាបដោយថាបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន។

កីឡាការនី ស្រួង ភាវី បរិច្ចាកថវិកាបានពីធ្វើជាទូតសុច្ឆន្ទៈដល់កិច្ចការសប្បុរសធម៌វិញ

ភ្នំពេញ៖ ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ប៊ីយ៉ាការ៉ុម ៣បាំង ស្រួង ភាវី ប្រកាសថា ប្រាក់ដែលទទួលបានពីធ្វើទូតសុឆន្ទៈឲ្យក្រុមហ៊ុនអាកាសចរណ៍ Sky Angkor នឹងបង្វិលទៅកិច្ចការសប្បុរសធម៌វិញ និង សម្រាប់ជួយធានាដល់អ្នកដែលគ្មានលទ្ធភាព…

ទីលានទុកដាក់សំរាមខេត្តកែបតម្លៃជាង១០លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កែប៖ ទីលានចាក់សំរាមខេត្តកែប នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២ ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព…

ក្រុមអ្នកវិទ្យាសាស្រ្តបង្ហាញតម្រុយថានឹងអាចការពារប្រភេទត្រីយក្សជិតផុតពូជ ក្រោយការតាមដានចរាចររយៈពេល១ឆ្នាំមក

ស្ទឹងត្រែង៖ គម្រោងស្រាវជ្រាវអច្ឆរិយភាពនៃទន្លេមេគង្គ គាំទ្រមូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បង្ហាញតម្រុយថានឹងអាចការពារបាននូវប្រភេទត្រីយក្សជិតផុតពូជ ព្រមទាំងទន្លេដែលប្រភេទត្រីរស់នៅ…

អាគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនមុនីរាជាត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០…

ផ្សោតអ៉ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប

កែប៖ ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ចំនួនជាង៥០ក្បាល ត្រូវបានរកឃើញ ក្នុងដែនសមុទ្រខេត្តកែប នៃប្រទេសកម្ពុជា។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចរំពឹងថានឹងមានសំឡេង (កណ្ដឹង) ជំនួយជនមានពិការភាពតាមស្តុបចរាចរណ៍

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកចង់ឱ្យមានសំឡេងកណ្ដឹងជំនួយនៅតាមស្តុបចរាចរណ៍នីមួយៗ ដើម្បីងាយស្រួលដល់ជនមានពិការភាពភ្នែកនៅពេលឆ្លងកាត់ផ្លូវថ្នល់។

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាចាប់បានលេខរៀង១៨ ដែលជាលេខហុងស៊ុយល្អ និងងាយចំណាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថាគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង១៨ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា…

នាយករដ្ឋមន្ត្រីជំរុញការពង្រឹងគុណភាពអប់រំពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្ដមសិក្សា។

ទីលានទុកដាក់សំរាមខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពត៖ ទីលានចាក់សំរាមខេត្តកំពត ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមក្នុងខេត្តកំពតនេះសាងសង់ឡើងក្រោមកម្ចីឥណទានសម្បទាពីធនាគារអភិវឌ្ឍន៍អាស៊ី…

នាយករដ្ឋមន្ត្រីស្នើឲ្យកែតម្រូវបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការកែតម្រូវទៅលើអត្ថន័យនៃបទចម្រៀងមួយបទទាក់ទងជាមួយនឹងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

មូលនិធិគន្ធបុប្ផាកម្ពុជា ប្រកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់" សម្រាប់កុមារកម្ពុជា

ភ្នំពេញ៖ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ស.ស.យ.ក. ប្រគល់ថវិកាបរិច្ចាគ ៥០០លានរៀលក្រោមកម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក" ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រគល់ថវិកាបរិច្ចាគ ៥០លានរៀលក្រោមកម្មវិធី “បេះដូងច្រើនជាងគេលើពិភពលោក" នៃយុទ្ធនាការ Beyond The Games ជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

លោក ហ៊ុន ម៉ាណែត៖ កងទ័ពកើតចេញពីប្រជាជន ដើម្បីបម្រើផលប្រយោជន៍ប្រជាជនហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត…

កំពត៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពកើតចេញពីប្រជាជន ហើយដើម្បីបម្រើផលប្រយោជន៍ប្រជាជន ដោយហ៊ានប្តូរផ្តាច់ និងលះបង់កម្លាំងកាយចិត្ត…

ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា តបតាមការសូមយាងរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា…

ក្រសួងសុខាភិបាលរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកដល់ពលរដ្ឋនៅក្នុងកម្ពុជាឱ្យប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5 ខណៈការកើនឡើងនូវ ករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក…

ផ្អាកចរាចរនៅលើ និងក្រោមស្ពានបេតុងខ្សែកាបឫស្សីកែវ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ឧសភា

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឫស្សីកែវ នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទឆ្លងកាត់ស្ពាន…

គ.ជ.ប ចេញលទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយក្នុងសន្លឹកបោះឆ្នោតថ្នាក់ជាតិ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

ទស្សនាការផ្សាយផ្ទាល់: ព្រះមហាក្សត្រយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា

ប្រជាពលរដ្ឋជាង ១ពាន់នាក់ក្នុងខណ្ឌច្បារអំពៅបានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ…

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយគឺជាការអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញចេញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត…

អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការបរទេស លោក អាន សុខខឿន ឱ្យដឹងថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយគ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់…

លោក ហ៊ុន ម៉ាណែត៖ សន្តិភាពកើតឡើងដោយលំបាក អាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថាសន្តិភាព បានកើតឡើងដោយលំបាក ប៉ុន្តែអាចនឹងរលាយបាត់ទៅវិញយ៉ាងផុយស្រួយក្នុងពេលដ៏ខ្លី ប្រសិនបើយើងធ្វេសប្រហែស…

កម្ពុជា-ប៉ូឡូញ ព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងអនុរដ្ឋមន្ដ្រីការបរទេសសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងកម្ពុជា និងសាធារណរដ្ឋប៉ូឡូញស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។

រូបថតបួនសន្លឹកដែលនាយករដ្ឋមន្ត្រីបង្ហោះទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព ៤សន្លឹក ដែលមានមួយសន្លឹកគឺជារូបថតដែលសម្ដេចថតកាលពីឆ្នាំ១៩៨៩។ រូបថតនេះបានទាក់ទាញការចាប់អារម្មណ៍ពីពលរដ្ឋជាច្រើនដោយក្នុង facebook ជាច្រើន…

នាយករដ្ឋមន្ត្រីជំរុញឲ្យមានការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមតំបន់រោងចក្រ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការពង្រឹងនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមបណ្ដាតំបន់រោងចក្រ ដោយថាការរក្សាបានសុវត្ថិភាពនៅក្នុងតំបន់ទាំងនេះនឹងធ្វើឲ្យមានផលិតកម្មល្អប្រសើរ។

៤ខែដើមឆ្នាំកម្ពុជានាំផលិតផលទៅទីផ្សារបរទេសបានជាង ៧ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលជិត៤ខែ កម្ពុជាបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារបរទេសបានជាង ៧ពាន់លានដុល្លារ។ ខណៈក្នុងខែមេសាកម្ពុជានាំចេញបានជាង ១ពាន់លានដុល្លារ។

នាយករដ្ឋមន្ត្រីជំរុញឲ្យបណ្ដាខេត្តទាក់ទាញអ្នកវិនិយោគឲ្យច្រើនទៅកាន់ខេត្តរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់អភិបាលខេត្តនានាធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងបណ្ដាខេត្តរបស់ខ្លួនតាមរយៈការទាក់ទាញវិនិយោគិន។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជិត២ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ

នាយករដ្ឋមន្ត្រីថាក្រុមប្រឆាំងនៅកម្ពុជាមិនចេះឆ្លៀតឱកាស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្រុមប្រឆាំងនៅកម្ពុជាល្ងង់មិនចេះឆ្លៀតឱកាសដែលកម្ពុជាទទួលជោគជ័យក្នុងការរៀបចំស៊ីហ្គេមទទួលផលចំណេញលើខ្លួន។ សម្ដេចថាការចូលរួមអបអរនូវជោគជ័យរបស់ជាតិមិនមែនជាការខាតបង់នោះទេ។

លោក ឌិត ទីណា លើកទឹកចិត្តអភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព

ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកទឹកចិត្តឱ្យអភិបាលខេត្តក្រចេះ សហការជាមួយដៃគូពាក់ព័ន្ធបង្កើតផ្សារបន្លែសុវត្ថិភាព និងទីតាំងបោះដុំ និងលក់រាយបន្លែសុវត្ថិភាពដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងខេត្តនេះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

អ្នកនាំពាក្យគ.ជ.ប៖ ទោះសហរដ្ឋអាមេរិកមិនចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក៏ការបោះឆ្នោតនៅតែប្រព្រឹត្តិតាមការគ្រោងទុក

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា លើកឡើងថាបើទោះបីជាសហរដ្ឋអាមេរិកមិនបញ្ជូនមន្រ្តីចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក៏ដំណើតការបោះឆ្នោតនៅតែប្រព្រឹត្តិឡើងតាមការគ្រោងទុក។

កម្ពុជា-វៀតណាម ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកីឡាករមានពិការភាពមុនការប្រកួតអាស៊ានប៉ារ៉ាហ្គេម

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកីឡាករមានពិការភាពមុនការប្រកួតអាស៊ានប៉ារ៉ាហ្គេម

នាយករដ្ឋមន្ត្រីអំពាវនាវកម្មករទៅបោះឆ្នោតដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្មករកម្មការិនីរោងចក្រទាំងអស់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បុរសម្នាក់ធ្លាក់ចូលអាងចិញ្ចឹមក្រពើ ត្រូវក្រពើខាំស្លាប់សុះសាច់នៅក្រុងសៀមរាប

សៀមរាប៖ បុរសម្នាក់អាយុ ៧២ឆ្នាំដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរាប់សិបក្បាលមួយកន្លែងនៅក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ត្រូវបានក្រពើខាំសុះសាច់បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់នៅព្រឹកថ្ងៃទី២៦…

សម្តេចតេជោ៖ ក្រុមបាល់ទាត់នៅអឺរ៉ុបពាក់ខោអាវផលិតនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានមោទកភាពដែលកីឡាករបាល់ទាត់នៅប្រទេសអឺរ៉ុបពាក់ខោអាវកីឡាដែលផលិតពីកម្ពុជាតាមរយៈក្រុមហ៊ុន Adidas និងNike។

សម្តេចតេជោអំពាវនាវម្ចាស់ផ្ទះជួលត្រូវរក្សាតម្លៃឱ្យបានសមរម្យដល់កម្មករ កម្មការិនី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះជួលត្រូវរក្សាតម្លៃឱ្យបានសមរម្យ ពោលកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករ កម្មការិនីរោងចក្រ។ សម្តេចបានអំពាវនាវបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ…