ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានជាតិ

កម្ពុជាប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ»…

ភ្នំពេញ: ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ២០២៤ ក្រោមប្រធានបទ «ខួបទី៣៧ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ»

រាជរដ្ឋាភិបាលដាក់ចេញនូវវិធានគន្លឹះចំនួន៣ ដើម្បីលើកកម្ពស់គុណភាពវិស័យសុខាភិបាល […] ដើម្បីធានាថាប្រជាជនគ្រប់រូបត្រូវទទួលបានសេវាថែទាំសុខភាព…

ដំណើរទស្សនកិច្ចពិនិត្យមណ្ឌលប្រឡងយក “ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០…

កំពង់ចាម៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចពិនិត្យមណ្ឌលប្រឡងយក “ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន…

ទស្សនាការផ្សាយផ្ទាល់: ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អាគារថ្មីនៅមន្ទីរពេទ្យកាល់ម៉ែត

ទស្សនាការផ្សាយផ្ទាល់: ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អាគារថ្មីនៅមន្ទីរពេទ្យកាល់ម៉ែត

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជាខួប ២០ឆ្នាំដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលសមាជិកគណៈមេធាវី

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាថ្ងៃខួប២០ឆ្នាំ(១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ ) ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា…

ភ្នំពេញ: ការជ្រើសតាំង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ…

វិវាទរឿងកិច្ចសន្យាទិញដី និងផ្ទះអូសបន្លាយជាង ៤ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យនៅ អ.ដ.ក

មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. មាន លោក ហួន សុខនីម លោក ហុង គុណ និង លោក រ៉េន រស់ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយញជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យចំនួន​ ​២​សំណុំរឿង នៅថ្ងៃសៅរ៍​ទី១៤…

BREAKING: រដ្ឋសភាកម្ពុជាខកចិត្ត និងសោកស្ដាយចំពោះការដាក់ទណ្ឌកម្មយ៉ាងអយុត្តិធម៌របស់សហរដ្ឋអាមេរិកលើលោក…

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ទាក់ទងនឹងការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោក លី យ៉ុងផាត់ ដែលជាពាណិជ្ជករដ៏លេចធ្លោរបស់កម្ពុជា ដែលទណ្ឌកម្ម​នោះត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាលពីថ្ងៃ​ទី១២…

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ…

ខេត្តព្រៃវែង៖ ថ្ងៃទី១១-១២-១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និ

រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ បានគាំទ្រ និងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថានឆ្នាំ២០៣០

ភ្នំពេញ: នៅក្នុងការបិទបញ្ចប់កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣…

សាធារណជនជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្តសរុបម្រមាណ ២០០ នាក់បាននិងកំពុងចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី…

ភ្នំពេញ: នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីព័ត៌មានលោក នេត្រ ភក្ត្រា បានធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជជានិងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ពីការងារខណ្ឌសីមាព្រំដែនគោករបស់កម្ពុជានិងប្រទេសជិតខាង។…

ស្វែងយល់ពីរបៀបដាក់ពាក្យបណ្ដឹងមកកាន់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា (អ.ដ.ក) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៣ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា…

អនុប្រធានធនាគារអភិវឌ្ឍអាស៊ីជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យក្រឹតកាបូន នៅឆ្នាំ២០៥០

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ លើកទី៦ (GMS EMM-6) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី…

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានលើកកម្ពស់គុណតម្លៃនៃវិជ្ជាជីវៈនិងសេរីភាពខាងសារព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖ ការអំពាវនាវឱ្យព្យូរការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនផ្តល់តម្លៃដល់ឆន្ទៈនិងការឯកភាពរួមរបស់តួអង្គនិងអ្នកពាក់ព័ន្ធក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា លើដំណើរការនៃការរៀបចំ និងលទ្ធផលដែលយើងទាំងអស់គ្នាទទួលបាន…

BREAKING: កម្ពុជាសោកស្តាយចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើធុរជនកម្ពុជា លី យ៉ុងផាត់

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានសម្តែងការសោកស្ដាយជាខ្លាំង ចំពោះការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ទៅលើពាណិជ្ជករដ៏លេចធ្លោ…

BREAKING: គណបក្សប្រជាជនកម្ពុជា ថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើលោក លី យ៉ុងផាត់ ថាជាការវាយប្រហារដោយចេតនានយោបាយ

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា (CPP) និងជាអ្នកជំនួញដ៏លេចធ្លោក្នុងប្រទេស។ ចំណាត់ការនេះបានបង្ហាញពីការឆ្លើយតបយ៉ាងខ្លាំងក្លាពីគណបក្សប្រជាជន…

សហជីព និងកម្មករនិយោជិតរោងចក្រសេឌូណូ បន្តចូលរួមមូលនិធិអភិវឌ្ឍព្រំដែនជាមួយរាជរដ្ឋាភិបាលយ៉ាងគគ្រឹកគគ្រេង

ភ្នំពេញ៖ សហជីព និងកម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង នៅខេត្តតាកែវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត…

កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment…

ភ្នំពេញ៖ កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤…

លោក ឯម ច័ន្ទមករា ផ្ញើសារគោរពអបអរសាទរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយស…

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារគោរពអបអរសាទរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ…

ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World…

ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី…

នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី…

នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជំរុញនិងពង្រីកកំពង់ផែនឹងធ្វើឱ្យផែរបស់កម្ពុជាអាចប្រកួតប្រជែងបាន។

កងរាជអាវុធហត្ថខេត្ត បង្ក្រាបករណី ដឹកជញ្ជូនជួញដូររក្សាទុកគ្រឿងញៀនជាង៧៣គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៥នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី

បន្ទាយមានជ័យ ៖ កម្លាំង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការទ្រុងទ្រាយធំ ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ ដែលរកស៊ីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ

កូរ៉េ: នៅវេលាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ លោក Kim Jin-pyo…

កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស…

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រីហ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

កូរ៉េខាងត្បូង ៖ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ, នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យលោក Jung Eui-Yong ប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល…

ផ្សាយបន្តផ្ទាល់ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសញ្ញាបត្រ…

ផ្សាយបន្តផ្ទាល់ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលសញ្ញាបត្រ និងធ្វើបាឋកថា ស្តីពី បទពិសោធន៍របស់កម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព (សាធារណរដ្ឋកូរ៉េ)…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម

កូរ៉េ: នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group ចូលជួបសម្ដែងការគួរសម

កូរ៉េ: នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Yang Jong Hee ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន KB Financial Group…

ផ្សាយផ្ទាល់៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតកំពង់ផែកុងធីន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ…

ផ្សាយផ្ទាល់៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតកំពង់ផែកុងធីន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាសម្លឹងឃើញអាស៊ានប្រកាន់ខ្ជាប់យន្តការពហុភាគីនិយមកម្រិតតំបន់ និងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិក

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១០ខែកញ្ញាឆ្នាំ២០២៤នេះបានមានប្រសាសន៍ថា កម្ពុជាបានសម្លឹងឃើញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកាន់ខ្ជាប់យន្តការពហុភាគីនិយមកម្រិតតំបន់…

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្តផ្សព្វផ្សាយអំពីបេសកកម្មការងារជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៃខេត្តព្រៃវែង

នាសាលប្រជុំនៃសាលាខេត្តព្រៃវែង នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ក្រោមវត្តមានលោកបណ្ឌិត…

ផ្សាយបន្ត: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុង…

ផ្សាយបន្ត: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុង “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ…

ផ្សាយបន្តផ្ទាល់៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ…

ផ្សាយបន្តផ្ទាល់៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅកាន់ សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន”។

BREAKING: សមត្ថកិច្ចអនុវត្តដីកានាំខ្លួនស្រ្តីម្នាក់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»…

ភ្នំពេញ៖ ក្រោយប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លើបណ្តាញសង្គមតែប៉ុន្មានម៉ោងប៉ុណ្ណោះ សមត្ថកិច្ចបានចាប់នាំខ្លួនបុគ្គល ហ៊ូ រុនអេង តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ីបសួរ យី សុខវួច…

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមការហោះហើរសាកល្បងមុនការបើកដំណើរការឆ្នាំ២០២៥

ភ្នំពេញ៖ ជើងហោះហើរសាកល្បង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាទីតាំង 4F នៅកម្ពុជា គ្រោងនឹងធ្វើឡើង ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

ជនសង្ស័យ៥នាក់ត្រូវបាននិរទេសទៅប្រទេសចិន បន្ទាប់ពីឧក្រិដ្ឋកម្មលាងលុយកខ្វក់នៅកម្ពុជា

ភ្នំពេញ៖ ចុងសប្តាហ៍នេះ ក្រសួងសន្តិសុខសាធារណៈចិនបានរាយការណ៍ថា ក្រុម "Fox Hunt" បានធ្វើបត្យាប័នជនសង្ស័យជនជាតិចិនចំនួន ៥ នាក់ដោយជោគជ័យពីប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសចិនវិញ ពីបទជាប់ពាក់ព័ន្ធក្នុងសកម្មភាពលាងលុយកខ្វក់។…

ក្រសួងបរិស្ថានបង្កើតថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ បំពាក់ដោយប្រព័ន្ធស្រោចស្រពដោយថាមពលពន្លឺព្រះអាទិត្យ…

ក្រសួងបរិស្ថាន នៅថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានសម្ពោធបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់លើទំហំដីជាង៣ហិកតាក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះកូនឈើបានជាង១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើនពោលគឺបង្កើនគម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាលចំនួន…

លោករដ្ឋមន្ត្រី ឌិត ទីណា និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន…

ភ្នំពេញ: នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម…

លោកបណ្ឌិត អ៊ាង សុផល្លែត៖ ប្លាស្ទិកជាសត្រូវលាក់មុខដែលយើងត្រូវតែប្រយុទ្ធប្រឆាំងដើម្បីការពារអាយុជីវិតមនុស្សនិងដើម្បីកម្ពុជាស្អាត…

ភ្នំពេញ៖ បញ្ហាប្លាស្ទិកគឺជាសត្រូវលាក់មុខរបស់យើង ដែលត្រូវចូលរួមយុទ្ធនាការប្រឆាំងដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋនិងដើម្បីកម្ពុជាស្អាត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន…

កម្ពុជា-​ឥណ្ឌូណេស៊ី​ ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសនៃជំនួប លោក​ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស​ និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។

លោករដ្ឋមន្ត្រី ឌិត ទីណា និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ…

សូមអបអរសាទរ លោក សួស យ៉ារ៉ា ដែលទទួលបានគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូតរបស់ប្រធានាធិបតីនៃប្រទេសហុងគ្រី

ប្រទេសហុងគ្រី: ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានទទួលគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត…

កម្មករនិយោជិតរោងចក្រ FOREST GARMENT ចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាលព្រោះចង់រួមចំណែកអភិវឌ្ឍន៍ព្រំដែន

ភ្នំពេញ÷ កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ FOREST GARMENT នៅតំបន់ទួលសង្កែ រាជធានីភ្នំពេញ បានសម្តែងការរីករាយដោយបានចូលរួមបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន…

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។

ផ្សាយបន្តផ្ទាល់៖ ពិធីបូជាសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី…

ផ្សាយបន្តផ្ទាល់៖ ពិធីបូជាសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង