ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូវីដ១៩

BREAKING NEWS: រកឃើញករណីឆ្លងចំនួន ៦៣១នាក់ថ្មី ករណីជាសះស្បើយ ១០៦៩នាក់ និងស្លាប់ថ្មី ១១ករណី

ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៣១ករណីថ្មី ក្នុងនោះករណីនាំចូល ១៥ករណី ខណៈអ្នកជំងឺ ១០៦៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មនុស្សស្នាក់នៅកម្ពុជាជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ : មនុស្សសរុបចំនួន ២ ៧៣៥ ១៩៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ១៥៩ ១១៦នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួន ១ ២៨៥ ៩៩៩នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ លើកទី១…

គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤១២,៦៨៤នាក់

ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤១២,៦៨៤នាក់ អ្នកស្លាប់កើនឡើងចំនួន ១០,៣២០នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

ចិន អនុម័តឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់​នូវវ៉ាក់សាំង SINOVAC​ លើកុមារ និងមនុស្សវ័យជំទង់អាយុពី ៣-១៧ឆ្នាំ

នាយកក្រុមហ៊ុន Sinovac Biotech លោក យិន វៃតុង (Yin Weidong) បាននិយាយប្រាប់ទូរទស្សន៍រដ្ឋចិនកាលពីថ្ងៃសុក្រម្សិលមិញនេះថា ចិនបានអនុម័តប្រើប្រាស់នូវវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ក្នុងករណីបន្ទាន់…

BREAKING NEWS: រកឃើញករណីឆ្លងចំនួន ៥៣៨នាក់ថ្មី ករណីជាសះស្បើយ ៥៣៤នាក់ និងស្លាប់ថ្មី ១០ករណី

ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៣៨ករណីថ្មី ក្នុងនោះករណីនាំចូល ២៩ករណី ខណៈអ្នកជំងឺ ៥៣៤នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់ទៀតនៅខេត្តព្រៃវែង

ព្រៃវែង : នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់បន្ថែមទៀត ក្នុងនោះស្រី៥១នាក់ តាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា…

រកឃើញមនុស្ស០៥នាក់ទៀតមានវិជ្ជកូវីដ-១៩ និងជាសះស្បើយ១២នាក់នៅខេត្តសៀមរាប

សៀមរាប : នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៥នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវី-១៩ ចំនួន១២នាក់ ក្នុងព្រឹត្តិការណ៍ការសហគមន៍ ២០កុម្ភៈ។

មនុស្សស្នាក់នៅកម្ពុជា ជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ : មនុស្សសរុបចំនួន ២ ៧១០ ៣៥៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា បានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ១២៨ ៩០១នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤៥៥,៦៧៣នាក់

ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤៥៥,៦៧៣នាក់ អ្នកស្លាប់កើនឡើងចំនួន ១០,៤៧០នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

BREAKING NEWS: ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសបប្លែងថ្មី ប្រភេទ B.1.617 ដែលជាប្រភេទគួរឱ្យព្រួយបារម្ភ

ភ្នំពេញ: ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុកមេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបប្លែងថ្មី…

ឥណ្ឌា បញ្ជាទិញវ៉ាក់សាំងគ្មានការទទួលស្គាល់ចំនួន ៣០០លានដូសត្រៀមទុកចាក់ឱ្យប្រជាជន

ប្រទេសឥណ្ឌាបានធ្វើការកុម្ម៉ង់បញ្ជាទិញនូវវ៉ាក់សាំងគ្មានឈ្មោះ និងគ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ដែលកំពុងធ្វើការតាមដាននិងអភិវឌ្ឍន៍ដោយមន្ទីរពិសោធន៍ក្នុងស្រុកមួយឈ្មោះ Biological E ចំនួន ៣០០លានដូស

នាយករដ្ឋមន្រ្តីអង់គ្លេស Borris Jonhson និយាយមួយឃ្លាខ្លីក្រោយទទួលបានវ៉ាក់សាំងដូសទី២រួចរាល់!

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Borris Jonhson បានទទួលនូវវ៉ាក់សាំងដូសទី២ប្រភេទ AstraZeneca /Oxford របស់លោកនៅថ្ងៃនេះហើយ នៅវិទ្យាស្ថាន Francis Crick ចំកណ្តាលទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

រកឃើញមនុស្ស៤៨នាក់ទៀតមានវិជ្ជមានកូវីដ-១៩ និងជាសះស្បើយ ៨១នាក់ នៅខេត្តកំពង់ចាម

កំពង់ចាម : នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៨នាក់ ក្នុងនោះស្រុកព្រៃឈរ ២២នាក់, ស្រុកចំការលើ ០២នាក់, ស្រុកបាធាយ ០១នាក់, ស្រុកជើងព្រៃ ២៣នាក់…

វៀតណាមអនុម័តស៊ីណូហ្វាម (Sinopharm) ជាវ៉ាក់សាំងទី៣សម្រាប់ចាក់ឱ្យប្រជាជនខ្លួន

នៅថ្ងៃសុក្រ ទី០៤ ខែមិថុនានេះ ក្រសួងសុខាភិបាល វៀតណាម បានប្រកាសអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំងមួយប្រភេទទៀតរបស់ចិនគឺ Sinopharm ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនូវការរាតត្បាតនៃវីរុសកូវីដ-១៩ ក្នុងប្រទេស ដែលនាំឱ្យនេះជាវ៉ាក់សាំងទី៣…

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់ទៀតនៅខេត្តតាកែវ

តាកែវ : នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧២នាក់ ស្រី៦០នាក់​ ដែលជាកម្មករ សិស្ស កសិករ អាជីវករ កុមារ និងពលករមកពីក្រៅប្រទេស។

ជប៉ុនផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាង ១,២លានដូសឱ្យទៅតៃវ៉ាន់

រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន​ នឹងធ្វើការផ្តល់នូវជំនួយវ៉ាក់សាំង COVID-19 ប្រភេទ អាស្រ្តាហ្សេណេកា (AstraZeneca) ចំនួន ១,២លានដូសឱ្យទៅកោះតៃវ៉ាន់ ខណៈរដ្ឋមន្រ្តីការបរទេសរូបនេះក៏បានបញ្ជាក់ដែរថា…

BREAKING NEWS: រកឃើញករណីឆ្លងចំនួន ៨៨៦នាក់ថ្មី ករណីជាសះស្បើយ ៧៨១នាក់ និងស្លាប់ថ្មី ៦ករណី

ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨៨៦ករណីថ្មី ក្នុងនោះករណីនាំចូល ៣០ករណី ខណៈអ្នកជំងឺ ៧៨១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មនុស្សស្នាក់នៅកម្ពុជាជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ : មនុស្សសរុបចំនួន ២ ៦៨៨ ០១៤នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ០៩៤ ៥៧៣នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៥០៨,៤២៩នាក់

ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៥០៨,៤២៩នាក់ អ្នកស្លាប់កើនឡើងចំនួន ១៣០,៨៥៥នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួន ១ ២៥៧ ៣១៤នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ លើកទី១…

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ទៀតនៅខេត្តកំពង់ចាម

កំពង់ចាម : នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រុកព្រៃឈរ១៥នាក់, ស្រុកកងមាស០១នាក់, ស្រុកបាធាយ០៥នាក់, ស្រុកជើងព្រៃ១០នាក់ និងមកពីខេត្តកំពត…

ភូកេតនឹងបើកដំណើរការឡើងវិញនៅខែកក្កដា

ថៃ៖ ប្រទេសថៃកំពុងតែព្យាយាមទប់ទល់ការរីករាលដាលនៃរលកកូវីដ-១៩ លើកទី៣ ប៉ុន្តែរដ្ឋាភិបាលថៃបានប្រកាសថា កោះរមណីយដ្ឋានដ៏ពេញនិយមឈ្មោះ ភូកេត កំពុងស្ថិតក្នុងដំណើរការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅខែក្រោយ។

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤១នាក់ទៀតនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លង់នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនិងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្រ្តីជនជាតិខ្មែរ…

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៧នាក់ទៀតនៅខេត្តស្វាយរៀង

ស្វាយរៀង : នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៧នាក់ ស្រី១១នាក់តាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩…

BREAKING NEWS: ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន២៥១ អង្គ/នាក់

ភ្នំពេញ : នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្របានជាសះស្បើយចំនួន២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩…

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់មួយចំនួនសម្រាប់រយៈពេល ២សប្តាហ៍ទៀត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់មួយចំនួនសម្រាប់រយៈពេល ២សប្តាហ៍ទៀត។ ការពន្យារពេលនេះមានរយ:ពេលរហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ ដែលសេចក្តីសម្រេចនេះត្រូវបានធ្វើឡើងកាលពីយប់មិញ។

BREAKING NEWS: រកឃើញករណីឆ្លងចំនួន ៧២៩នាក់ថ្មី ករណីជាសះស្បើយ ៧២១នាក់ និងស្លាប់ថ្មី ៦ករណី

ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧២៩ករណីថ្មី ក្នុងនោះករណីនាំចូល ២៩ករណី ខណៈអ្នកជំងឺ ៧២១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍…

ប្អូនៗកុមារ មានស្នាមញញឹមភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យ សម្ដេចតេជោប្រឆាំងកូវីដ-១៩

ភ្នំពេញ : នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ សកម្មភាពក្រុមគ្រូពេទ្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ កំពុងបង្រៀនប្អូនៗកុមារ នឹងផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ ការយកចិត្តទុកដាក់ខ្ពស់ចំពោះប្អូនៗកុមារ…

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ទៀតនៅខេត្តតាកែវ

តាកែវ : នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ទៀត ស្រី៣៦នាក់ ដែលជាកម្មករ សិស្ស កសិករ អាជីវករ កុមារ និងពលករមកពីក្រៅប្រទេស។

មនុស្សស្នាក់នៅកម្ពុជាជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ : មនុស្សសរុបចំនួន ២ ៦៦៥ ៨២២នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ០៥៨ ១២២នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

រកឃើញមនុស្ស៤៥នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង

ព្រៃវែង : នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់ ៤១ស្រី បន្ថែមទៀតតាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩…

រកឃើញមនុស្ស៦នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តកែប

កែប : នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែបបានប្រកាសរកឃើញមនុស្ស ចំនួន៦នាក់ទៀតមានវិជ្ជមានកូវីដ-១៩ តាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័ស កូវីដ-១៩ (Rapid…

BREAKING NEWS: រដ្ឋបាលរាជធានីភ្នំពេញសម្រេចផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ: នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន…

គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤៧៦,៦៩១នាក់

ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤៧៦,៦៩១នាក់ អ្នកស្លាប់កើនឡើងចំនួន ១១,១០៤នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបញ្ចប់ការបិទខ្ទប់ ភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង

កំពង់ស្ពឺ : នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រកាសបញ្ចប់ការបិទខ្ទប់ ភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានសម្រេច បិទខ្ទប់ដោយសេចក្តីសម្រេចលេខ ០៨១/២១ សសរ ចុះថ្ងៃទី១៨…

ជប៉ុនត្រៀមផ្តល់លុយ ៨០០លានដុល្លារបន្ថែម ជម្រុញឱ្យយន្តការវ៉ាក់សាំងពិភពលោក COVAX កាន់តែមានប្រសិទ្ធិភាព

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga គ្រោងនឹងផ្តល់ថវិកាចំនួន ៨០០លានដុល្លារបន្ថែមទៀតទៅឱ្យគម្រោង COVAX របស់អង្គការសុខភាពពិភពលោក WHO ក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាពបន្ថែមដល់បណ្តាប្រទេសទាំងឡាយដែលកំពុងមានតម្រូវការប្រើប្រាស់វ៉ាក់សាំងប្រឆាំង…

រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០៧នាក់ទៀតនៅខេត្តកែប

កែប : នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែបបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន០៧នាក់ទៀត តាមលទ្ធផលតេស្ត(PCR)មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid Test)។

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់ទៀតនិងជាសះស្បើយ៣៧នាក់ ខេត្តកំពង់ចាម

កំពង់ចាម : នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៣នាក់ ក្នុងនោះស្រុកកំពង់សៀម០៤នាក់, ស្រុកព្រៃឈរ០១ ស្រុកបាធាយ០៩នាក់, ស្រុកជើងព្រៃ១៩នាក់ និងករណីជាសះស្បើយចំនួន…

អុីស្រាអែល រកឃើញអ្នកមានបញ្ហារលាកបេះដូងមួយចំនួនតូច លើបុរសវ័យក្មេងដែលបានទទួលវ៉ាក់សាំង Pfizer

អន្តរជាតិ : ថ្ងៃពុធ ទី០២ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលអ៉ីស្រាអែល បានឱ្យដឹងថាខ្លួនបានរកឃើញករណីអ្នកមានបញ្ហារលាកបេះដូងមួយចំនួនតូច ដែលត្រូវបានគេសង្កេតឃើញភាគច្រើនកើតលើបុរសវ័យក្មេង ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

រកឃើញមនុស្ស០៥នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តក្រចេះ

ក្រចេះ : នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះបានប្រកាសរកឃើញមនុស្ស០៥នាក់ទៀតមានវិជ្ជមានកូវីដ-១៩ តាមលទ្ធផលតេស្ត(PCR)មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid…

ស្រ្តីសម្រាលកូនចំនួន ៥៤៨០នាក់ហើយទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ : បើទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

BREAKING NEWS: រកឃើញករណីឆ្លងចំនួន ៧៥០នាក់ថ្មី ករណីជាសះស្បើយ ៦៥៣នាក់ និងស្លាប់ថ្មី ១០ករណី

ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧៥០ករណីថ្មី ក្នុងនោះករណីនាំចូល ៣៤ករណី ខណៈអ្នកជំងឺ ៦៥៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ…

រកឃើញករណីវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែងចំនួន១៦នាក់ នៅថ្ងៃទី១ មិថុនា

ព្រៃវែង : ថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ និងមកពីតាមបណ្តាលរាជធានីខេត្ត និងមកពីក្រៅប្រទេស…

រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ទៀតនៅខេត្តប៉ៃលិន

ប៉ៃលិន : នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិនបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៤២នាក់ទៀតតាមលទ្ធផលតេស្ត(PCR)មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid…

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

ភ្នំពេញ : នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥។

មនុស្សស្នាក់នៅកម្ពុជាជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ : មនុស្សសរុបចំនួន ២ ៦៤៨ ៨៥៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ០២២ ៣៤២នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤៣៦,១០៧នាក់

ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤៣៦,១០៧នាក់ អ្នកស្លាប់កើនឡើងចំនួន ៨,៣៦២នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

រកឃើញមនុស្ស៣១នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ចាម

កំពង់ចាម : នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ៣១នាក់ ក្នុងនោះស្រុកកងមាស ០១នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកបាធាយ ០៧នាក់,…

វិទ្យាស្ថានផលិតវ៉ាក់សាំង Sinopharm នៅវូហាន គ្រោងបង្កើនលទ្ធភាពផលិតរហូតដល់ ១ពាន់លានដូសក្នុងមួយឆ្នាំ

សម្ព័ន្ធសាខាឱសថជាតិចិន (Sinopharm) ដែលមានមូលដ្ឋាននៅទីក្រុង Wuhan បានអះអាងថា ការចាប់ផ្តើមដំណើរការនូវរោងចក្រផលិតវ៉ាក់សាំងថ្មី នឹងអាចជំរុញនូវសមត្ថភាពបង្កើនការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ខ្លួនបានរហូតដល់ចំនួន…

អង្គការសុខភាពពិភពលោក អំពាវនាវឱ្យហៅឈ្មោះថ្មីនៃមេរោគកូវីដ-១៩

អង្គការសុខភាពពិភពលោក ឬ world Health Organization (WHO) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សម្រាប់ប្រភេទបំលែងខ្លួនថ្មីនៃវីរុសកូវីដ-១៩ នឹងត្រូវបានហៅឈ្មោះតាមតួអក្សរក្រិកវិញ ជំនួសឱ្យការហៅឈ្មោះប្រទេសដែលជាប្រភពដើមនៃការរកឃើញប្រភេទបំលែងថ្មីនៃវីរុសសកលនេះ។…

រកឃើញមនុស្ស៥០នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តតាកែវ

តាកែវ : នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវបានប្រកាសបានរកឃើញអ្នកជំងឺកូដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៥០នាក់ គឺជាអាជីវករ កសិករ នគរបាល បុគ្គលិកកាស៊ីណូ និស្សិត សិស្ស កុមារ ទារក…

BREAKING NEWS: រកឃើញករណីឆ្លងចំនួន ៦១៦នាក់ថ្មី ករណីជាសះស្បើយ ៧៥៣នាក់ និងស្លាប់ថ្មី ៦ករណី

ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦១៦ករណីថ្មី ក្នុងនោះករណីនាំចូល ៣១ករណី ខណៈអ្នកជំងឺ ៧៥៣នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ…

រដ្ឋបាលខណ្ឌទួលគោក ជូនដំណឹងការបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ដល់ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ

ភ្នំពេញ : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោកបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឲ្យបានជ្រាបថាយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង…

រកឃើញកូវីដ-១៩ បំប្លែងថ្មីរបស់ឥណ្ឌាលើកដំបូង នៅក្នុងខេត្តភាគខាងត្បូងប្រទេសចិន

ចិន : អាជ្ញាធរសុខាភិបាលចិន បានដាក់កំហិតលើការធ្វើដំណើរក្នុងខេត្តក្វាងទុង និងកំពុងធ្វើតេស្តរកមេរោគទ្រង់ទ្រាយធំ ខណៈចិនបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីរបស់ឥណ្ឌាលើកដំបូងនៅក្នុងខេត្តភាគខាងត្បូងប្រទេសចិន។…

សហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរ ចំពោះការរំលឹកឡើងវិញនូវសិទ្ធិកុមារនៅក្នុងទិវាដ៏ថ្លៃថ្លានេះ

ភ្នំពេញ : នៅថ្ងៃអង្គារ៍ ទី០១ ខែមិថុនា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះការរំលឹកឡើងវិញនូវសិទ្ធិកុមារ។ នៅក្នុងទិវាដ៏ថ្លៃថ្លានេះ កុមារគឺជាធនធានមនុស្សដ៏ចាំបាច់នាពេលអនាគត របស់ប្រទេសជាតិ…

រកឃើញមនុស្ស៦៥នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃវែង

ព្រៃវែង : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ ស្រី៥៣នាក់ បន្ថែមទៀតតាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩…

មនុស្សស្នាក់នៅកម្ពុជាជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១

ភ្នំពេញ : មនុស្សសរុបចំនួន ២ ៦២៥ ៣៣៨នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១ ៩៨៨ ២២៤នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩…

សេចក្តីថ្លែងការណ៍រួម១៤ចំណុច និងគោលដៅសកលឆ្នាំ២០៣០ ក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង…

ភ្នំពេញ : នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវិដេអូ បានចេញសេចក្តីថ្លែងការណ៍រួម…

ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ : ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០…

 គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ លើពិភពលោកកើនរហូតដល់ចំនួន ៤០០,០៤៥នាក់

ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤០០,០៤៥នាក់ អ្នកស្លាប់កើនឡើងចំនួន ៧,៩៨៨នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…

កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួន ១ ២៣៣ ៧៨៤នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ លើកទី១…

រកឃើញមនុស្ស៤៤នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរសស្ត្រីជនជាតិខ្មែរ…

រកឃើញមនុស្ស១៩នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តតាកែវ

តាកែវ : នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវបានប្រកាសថាគិតត្រឹមម៉ោង១៧:០០នាទី ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៩នាក់ ស្រី ០៩នាក់។

រកឃើញមនុស្ស៤៣នាក់ទៀតមានវិជ្ជមានកូវីដ-១៩ នៅខេត្តស្វាយរៀង

ស្វាយរៀង : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសរកឃើញមនុស្ស៤៣នាក់ទៀតមានវិជ្ជមានកូវីដ-១៩ ស្រី ៣៨នាក់ គឺជាកម្មករ កម្មការិនីរោងចក្រ។

លោក ខៀវ កាញារីទ្ធ ទីក្រុងភ្នំពេញជារាជធានីមួយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើន

ភ្នំពេញ : ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ បាននិយាយថា "ទីក្រុងភ្នំពេញបានក្លាយជារាជធានីមួយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើនជាឱកាសសម្រាប់ការរៀបចំកិច្ចប្រជុំជាអន្តរជាតិផ្សេងៗ…

វៀតណាមត្រៀមធ្វើតេស្តខ្នាតធំលើប្រជាជនមួយទីក្រុង ក្រោយរងការគំរាមពីវីរុសកូវីដ-១៩ បំលែងខ្លួនថ្មី

រដ្ឋាភិបាលប្រទេសវៀតណាម សង្ឃឹមថានឹងអាចទប់ស្កាត់ និងរកដំណោះស្រាយដ៏ល្អមួយបានទាន់វេលា ទល់នឹងការរាតត្បាតនៃវីរុសកូវីដ-១៩ ប្រភេទថ្មី ដោយនឹងចាត់វិធានការធ្វើតេស្តទៅលើប្រជាជនទាំងអស់នៅទីក្រុងហូជីមិញ ខណៈកន្លងមកទីក្រុងធំបំផុតលំដាប់ទី២នេះ…

ក្នុងខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរជាង១៩ម៉ឺននាក់

ភ្នំពេញ : ក្នុងខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥នាក់។

កងកម្លាំងរបស់យើងបានជាសះស្បើយជាបន្តបន្ទាប់ពីមន្ទីរពេទ្យ ហ្លួងម៉ែ

ភ្នំពេញ : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ តាមប្រភពគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថាកងកម្លាំងប្រដាប់អាវុធជាច្រើនបានជាសះស្បើយចេញពីមន្ទីរពេទ្យ ហ្លួងម៉ែ ជាបន្តបន្ទាប់ពេលនេះក្រុមគ្រូពេទ្យបានឲ្យត្រលប់ទៅផ្ទះនឹងបន្តធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀតដើម្បីតាមដានសុខភាព។

ដំណឹងស្វែងរកបុគ្គលសង្ស័យកើតកូវីដ-១៩ បានរត់គេចខ្លួន

ភ្នំពេញ : កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសស្វែងរកបុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា២នាក់បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ-១៩ជាបន្តបន្ទាប់។

BREAKING NEWS: រកឃើញករណីឆ្លងចំនួន ៦៩០នាក់ថ្មី ករណីជាសះស្បើយ ៤៤៨នាក់ និងស្លាប់ថ្មី ៥ករណី

ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៩០ករណីថ្មី ក្នុងនោះករណីនាំចូល ៥៥ករណី ខណៈអ្នកជំងឺ ៤៤៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ…

រកឃើញមនុស្ស១នាក់មានវិជ្ជមានកូវីដ-១៩ នៅខេត្តរតនគិរី

រតនគិរី : នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់មានឈ្មោះ ឈឿន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍នៅភូមិ៦ ឃុំត្រែងត្រយឹង…

រកឃើញករណីវិជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំងចំនួន០៦នាក់ទៀត

កំពង់ឆ្នាំង : កាលពីថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០៦នាក់ទៀតបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនិងនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច។

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២នៅខណ្ឌសែនសុខ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា

ភ្នំពេញ : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌសែនសុខបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ឲ្យបានជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី១នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា…

រកឃើញករណីវិជ្ជមានកូវីដ-១៩ នៅខេត្តប៉ៃលិនចំនួន០៨ករណី នៅថ្ងៃទី៣០ ឧសភា

ប៉ៃលិន : នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០៨ករណីតាមលទ្ធផលតេស្ត (PCR) មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងតេស្ករហ័សកូវីដ-១៩ (Rapid…

ផ្សារក្រឡាញ់ ត្រូវបិទ២សប្តាហ៍ទៀតក្រោយជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩

សៀមរាប : នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានប្រកាសត្រូវបិទផ្សារក្រឡាញ់ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាទីតាំងមានការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩…