ករណីវិជ្ជមានកូវីដ-១៩ ដំបូងបង្អស់ត្រូវបានរកឃើញនៅក្នុងភូមិកីឡាប៉ារ៉ាឡាំពិក នាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហានេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលដែលព្រឹត្តិការណ៍កីឡាជនពិការធំជាងគេលើពិភពលោកនេះនឹងចាប់ផ្តើម
កីឡា
ពានរង្វាន់លំដាប់កំពូលទ្វីបអឺរ៉ុប ឬ UEFA Champions League បានឈានមកដល់ការប្រកួតវគ្គ Play-Off ដើម្បីស្វែងរក ៦ក្រុមចុងក្រោយ ឡើងទៅបង្គ្រប់ ៣២ក្រុមចុងក្រោយនៃវគ្គចែកពូល UEFA Champions League ២០២១/២០២២ ខណៈវគ្គ…
អ្នកចាំទី Aaron Ramsdale របស់ក្លិបបាល់ទាត់ Sheffield United បានអវត្តមានពីការប្រកួតក្នុងក្របខណ្ឌ Championship ក្នុងជំនួបដែល Sheffield ចាញ់ក្រុមធ្លាក់ពី Premier League ដំណាលគ្នាគឺ West Bromwich Albion កាលពីយប់មិញ
អន្តរជាតិ: Armand Duplantis គឺជាកីឡាករលោតកម្ពស់ល្អបំផុតដែលទទួលបានមេដាយមាសនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២០។ Armand Duplantis លោតបានកម្ពស់ ៦.០២ ម៉ែត្រក្នុងការលោតលើកទី១ ប៉ុន្តែកីឡាករវ័យ២១ឆ្នាំរូបនេះបាននិយាយថានេះមិនមែនជាកម្ពស់អតិបរិមាដែលគាត់អាចលោតបានទេ។
នាង Khalida Popal អតីតប្រធានក្រុមនៃក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថាន បានរៀបរាប់ និងហៅស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានគ្រប់គ្រង និងកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធតាលីបង់នៅពេលនេះ គឺជា "សុបិន្តដ៏អាក្រក់"…
លោក Antonio Conte ទំនងជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេ ក្នុងការមកដឹកនាំក្រុមកាំភ្លើងធំ Arsenal បន្តទៀត ប្រសិនបើលោក Mikel Arteta អាចនឹងត្រូវបានបណ្តេញចេញនាពេលខាងមុខនេះ។
INTERNATIONAL: កីឡាករ Raphael Varane ដែលជាកីឡាករចំណូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United និយាយថាគាត់ពិតជារំភើបដែលបានចូលរួមជាមួយក្រុមនៅក្របខ័ណ្ឌ Premier League ហើយទន្ទឹងរង់ចាំយ៉ាងរិករាយសំរាប់ដំណើរថ្មី។
សមាគមក្លិបបាល់ទាត់អឺរ៉ុប ឬ European Club Association (ECA) កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាក់ថាក្លិបបាល់ទាត់ចំនួន ៩ ក្នុងចំណោម ១២ក្លិបដែលបានព្រមព្រៀងគ្នាក្នុងការបង្កើតពាន European Super League កាលពីពេលកន្លងទៅ…
អន្តរជាតិ: អ្នកបើកឡានជនជាតិហូឡង់ Nyck de Vries បានឈ្នះជើងឯកពិភពលោក Formula E ។ គូប្រជែងរបស់គាត់បានចាញ់ការប្រណាំងចុងក្រោយនៃរដូវកាលនេះនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃអាទិត្យ។ De Vries បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ…
តាមរយៈសេចក្តីប្រកាសព័ត៌មានដ៏ក្រៀមក្រំពីក្លិបបាល់ទាត់ Bayern Munich បានឱ្យដឹងថា វីរបុរសបាល់ទាត់អាល្លឺម៉ង់ លោក Gerd Muller ដែលអ្នកគាំទ្របាល់ទាត់អាល្លឺម៉ង់ស្ទើរគ្រប់ជំនាន់បានស្គាល់ និងដាក់រហស្សនាមឱ្យលោកថា…
អន្តរជាតិ: ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានអវត្តមានក្នុងក្រុម Tottenham Hotspur សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃអាទិត្យជាមួយក្រុមម្ចាស់ជើងឯក Manchester City ។ ការរំពឹងទុកកំពុងកើនឡើងអំពីអនាគតរបស់គាត់នៅក្លឹបភាគខាងជើងទីក្រុងឡុងដ៍។
អន្តរជាតិ: Roger Federer កំពុងទទួលការវះកាត់ជង្គង់បន្ថែមទៀត ហើយនឹងខកខានការប្រកួត US Open ។ កីឡាករវាយកូនបាល់វ័យ ៤០ ឆ្នាំរូបនេះត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាកីឡាករឆ្នើមរបស់កីឡានេះ លោកបានបង្ហោះសារនៅលើ Instagram…
ការត្រឡប់មកដល់ទឹកដីអង់គ្លេសសាជាថ្មីម្តងទៀតរបស់ខ្សែប្រយុទ្ធ Romelu Lukaku និងត្រៀមសម្រាប់ការបង្ហាញខ្លួននាចុងសប្តាហ៍នេះ ក្នុងជំនួបប្រចាំទីក្រុងឡុងដ៍ ឬ London Derby ទល់នឹងក្រុមកាំភ្លើងធំ Arsenal។ នេះបើតាមការលើកឡើងរបស់លោក…
ព្រឹត្តិការណ៍កីឡាជនពិការអូឡាំពិក ឬប៉ារ៉ាឡាំពិក ឆ្នាំ២០២០ ដែលលើកមករៀបចំនៅឆ្នាំ២០២១ វិញនេះ នឹងត្រូវធ្វើឡើងក្នុងលក្ខខណ្ឌបិទទ្វារ ដោយមិនអនុញ្ញាតឱ្យមានទស្សនិកជនទស្សនាផ្ទាល់ឡើយ ដោយមិនខុសពីការរៀបចំព្រឹត្តិការណ៍អូឡាំពិក…
ក្លិបតោខៀវ Chelsea ដែលគ្រងជើងឯកក្របខណ្ឌកំពូល UEFA Champions League ២០២១ និងថ្មីៗនេះទើបតែលើកពាន UEFA Super Cup ទៀតនោះ បានប្រកាសពីការចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Romelu Lukaku ពីក្លិប Inter…
កីឡាករ Yordenis Ugas ដែលជាម្ចាស់ខ្សែក្រវាត់ WBA welterwieght នឹងត្រូវចូលខ្លួនមកប្រកួតទល់នឹងកំពូលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao នៅចុងខែនេះ
នាយកបាល់ទាត់អូស្រ្តាលី លោក James Johnson បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហានេះថា សហព័ន្ធបាល់ទាត់អូស្រ្តាលី កំពុងសិក្សាពីផែនការក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World…
ភ្លើងគប់កីឡាប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ឆេះឡើងហើយនៅថ្ងៃទី១២ ខែសីហានេះ ខណៈការប្រកួតកីឡាជនពិការនេះ នៅមិនទាន់សម្រេចនៅឡើយ ឬយ៉ាងណាទេ ជុំវិញការអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់ឬក៏បន្តការប្រកួតជាលក្ខណៈបិទទ្វារ។…
ក្រុមប្រឹក្សាកីឡាគ្រីកឃីត (Cricket) អន្តរជាតិហៅកាត់ថា ICC កំពុងចរចាជាមួយគណៈកម្មធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីស្នើសុំដាក់បញ្ចូលកីឡាគ្រីកឃីតឱ្យមាននៅក្នុងព្រឹត្តិការណ៍អូឡាំពិកចាប់ពីឆ្នាំ ២០២៨ នៅទីក្រុង…
អន្តរជាតិ: ក្រុមតោខៀវ Chelsea នឹងត្រូវជួបក្រុម Villareal ក្នុងការប្រកួតពានរង្វាន់ UEFA Super Cup នៅរាត្រីថ្ងៃពុធនេះ។ ការប្រកួតកំពុងត្រូវបានធ្វើឡើងនៅឧទ្យាន Windsor ក្នុងទីក្រុងបែលហ្វាសប្រទេសអៀរឡង់ខាងជើងដែលក្រុមទាំងពីរនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្ត។
អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយថា លោកពិតជាទទួលស្គាល់ និងយល់អំពីការខកខិត្តរបស់កីឡាករ Tammy Abraham ជុំវិញបញ្ហាដែលគេទទួលបាននាទីលេងតិចតួចពេកកាលពីរដូវកាលមុន ដែលលោក Tuchel និយាយថាវាក៏ជាផ្នែកមួយនៃការទទួលខុសត្រូវរបស់លោកផងដែរ។…
កាណាដា៖ រ៉ាហ្វា អែលណាដាល់ Rafael Nadal បានធ្វើឱ្យអ្នកគាំទ្ររបស់គាត់មានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ នៅលំដាប់លេខ៤ ក្នុងពិភពលោក រ៉ាហ្វា បានដកខ្លួនចេញពីការប្រកួតមួយផ្សេងទៀតគឺ Masters 1000 លើកនេះនៅទីក្រុងតូរ៉ុនតូ…
តាមរយៈសេចក្តីថ្លែងការណ៍មួយជាផ្លូវការរបស់ក្លិបយក្ស Real Madrid នៅថ្ងៃអង្គារម្សិលមិញនេះបានបញ្ជាក់ថា ក្លិប Real Madrid ក្រោមការដឹកនាំរបស់លោក Florentino Perez បាននឹងកំពុងរៀបចំដំណើរការបណ្តឹងចំនួន ២ ទាំងបណ្តឹងផ្នែករដ្ឋប្បវេណី…
រឿងរ៉ាវពាក់ព័ន្ធនឹងកីឡាករ Lionel Messi បានបញ្ចប់ជាផ្លូវការហើយ បើយោងតាមប្រភពដែលគួរឱ្យទុកចិត្តជាច្រើនបានបញ្ជាក់នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ។
ជប៉ុន៖ ជាមួយនឹងការប្រកួតកីឡាអូឡាំពិកតូក្យូ ២០២០ បានបញ្ចប់ អត្តពលិកអូឡាំពិកក៏បានវិលត្រឡប់ទៅប្រទេសដើមគេវិញជុំវិញពិភពលោកដោយភាពកក់ក្តៅ ។
អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ជាថ្ងៃដ៏រំជួលចិត្តមួយសម្រាប់លីអូណែលម៉េសស៊ីដែលស្ទើរតែមិនអាចទប់ទឹកភ្នែកបាននៅពេលដែលគាត់បានចូលរួមសន្និសីទសារព័ត៌មានចុងក្រោយរបស់គាត់នៅឯ Nou Camp។ អ្នកគាំទ្របានបោះទីតាំងពីព្រលឹមដើម្បីមើលកីឡាករឆ្នើមរបស់ពួកគេមកដល់កីឡដ្ឋានជាលើកចុងក្រោយក្នុងនាមជាកីឡាកររបស់ក្រុម…
ជប៉ុន៖ អ្វីដែលជាការប្រកួតកីឡាអូឡាំពិកដ៏ចម្លែកបំផុតនៅក្នុងប្រវត្តិសាស្ត្រទីបំផុតបានឈានមកដល់ទីបញ្ចប់ហើយនៅយប់ថ្ងៃអាទិត្យនេះ ការប្រកួតតូក្យូ២០២០ ត្រូវបានប្រារព្ធឡើងមួយឆ្នាំចុងក្រោយនៅក្នុងទីក្រុងស្ថិតក្នុងស្ថានភាពគ្រាអាសន្ននិងគ្មានអ្នកទស្សនាទាំងអស់ដោយសារតែរីករាលដាលនៃវីរ៉ុសកូវីដ-១៩
អ្នកចាត់ការថ្មីរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspurs បានចេញមុខបំភ្លឺជុំវិញរឿងរ៉ាវរបស់កីឡាករ Harry Kane ថា បច្ចុប្បន្នកីឡាករវ័យ ២៨ឆ្នាំរូបនេះ បានត្រឡប់មកចូលរួមជាមួយ Spurs វិញហើយ សម្រាប់ការត្រៀមខ្លួនប្រកួតប្រជែងរដូវកាលថ្មីនៃបាល់ទាត់អង់គ្លេស។
គណៈកម្មាធិការអូឡាំពិកប្រេស៊ីល បានប្តេជ្ញានឹងចាត់វិធានការទៅលើស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ ពោលគឺសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ក្រោយពេលដែលក្រុមបាល់ទាត់បុរសប្រេស៊ីលដែលឈ្នះមេដាយមាស មិនបានពាក់ឯកសណ្ឋាន (អាវក្រៅ)…
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC ហាក់មិនទាន់ប្រាកដនៅឡើយ អំពីការចាប់ផ្តើមការប្រកួតឡើងវិញសម្រាប់ពានរង្វាន់ទាំងពីរក្នុងស្រុក រួមមានពានលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ…
ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានប្រារព្ធពិធីបិទការប្រកួតជាផ្លូវការ នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ នាពហុកីឡដ្ឋានជាតិ ស្ថិតនៅទីក្រុងតូត្យូផ្ទាល់។
នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ចុងសប្តាហ៍នេះ មាននូវការប្រកួតបាល់ទាត់ដ៏ជក់ចិត្តចំនួន២ព្រឹត្តិការណ៍ធំ ដែលនឹងស្វែងរកឃើញជើងឯក ពោលគឺការប្រកួតវិញ្ញសារបាល់ទាត់បុរស ព្រឹត្តិការណ៍អូឡាំពិកតូក្យូ ប្រទេសជប៉ុន ក៏ដូចជាការប្រកួតដណ្តើមជើងឯក…
ព័ត៌មានអំពីការផ្ទេររបស់ Lionel Messi ទៅកាន់ក្លិបយក្សនៃលីគកំពូលបារាំងកាន់តែមានភាពកក្រើកខ្លាំងជាមុនបន្ថែមទៀត បន្ទាប់ពីលោក Pep Guardiola បានបញ្ជាក់ថា ក្លិបគ្មានគំរោងក្នុងការនាំយកកីឡាករ Lionel Messi មកកាន់លីគកំពូលអង់គ្លេសឡើយ…
ការប្រកួតបាល់ឱបជើងឯកពិភពលោក ឬ Rugby League World Cup ២០២១ ដែលគ្រោងនៅប្រទេសអង់គ្លេស អំឡុងខែតុលាខាងមុខនេះ ត្រូវបានប្រកាសលើកពេលជាផ្លូវការទៅកាន់ឆ្នាំ២០២២ វិញ។
Manchester City បានប្រកាសពីការចុះហត្ថលេខានាំយកខ្សែបំរើអង់គ្លេស Jack Grealish ពីក្លិបបាល់់ទាត់ Aston Villa ក្នុងតម្លៃ ១០០ លានផោន ខណៈការប្រកាសផ្លូវការបានធ្វើឡើងកាលពីយប់មិញនេះ។
កាលពីយប់មិញនេះ ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានប្រកាសពីដំណឹងមិនរីករាយមួយ ក្រោយការចរចាកិច្ចសន្យាថ្មីដើម្បីរក្សា Messi ទុកនៅក្របខណ្ឌ La Liga បន្តទៀតត្រូវបរាជ័យ ដែលមានន័យថា Messi នឹងមិនរួមរស់ជាមួយ…
ក្លិបបាល់ទាត់ Aston Villa បានប្រកាសពីការនាំចូលកីឡាករខ្សែប្រយុទ្ធ Danny Ings ពីក្លិបរួមលីគ Southampton ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ ស្របពេលដែលព័ត៌មានពីការចាកចេញរបស់ Jack Grealish ទៅកាន់ក្លិប Manchester…
អ្នកគាំទ្រកីឡាទាំងអស់គ្រប់ប្រភេទ នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានឡើងវិញចាប់ពីខែសីហានេះតទៅ ដោយកីឡដ្ឋានបើកទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់ ឬហៅថា Open-Air Stadium នឹងត្រូវអនុញ្ញាតឱ្យមានទស្សនិកជនរហូតដល់…
សហព័ន្ធកីឡាចំបាប់កម្ពុជា ថ្មីៗនេះបានប្រកាសពីការតែងតាំងគ្រូបង្វឹកថ្មី ដែលជាអតីតអត្តពលិកម្ចាស់មេដាយមាសកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២។ បើតាមការបង្ហោះរូបភាពស្វាគមន៍លើគណនីហ្វេសប៊ុករបស់លោក…
ក្រោយមានការលើកឡើងផ្សេងៗគ្នាជុំវិញទឹកដីសម្រាប់ការប្រកួតជម្រុះ Play-Off ពាន AFC Asian Cup រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសកោះហ្គាំ នៅពេលនេះសហព័ន្ធកីឡាបាល់់ទាត់កម្ពុជា បានបញ្ជាក់ពីទីតាំងផ្លូវការសម្រាប់ការប្រកួតហើយ…
កីឡាករ Stephen Curry បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយក្លិបបាល់បោះអាមេរិក Golden State Warrior ក្នុងការបន្តអាជីពជាមួយក្លិបនៅលីគបាល់បោះ NBA មួយនេះរហូតដល់ឆ្នាំ២០២៦ ដែលកិច្ចសន្យានោះមានតម្លៃសរុប ២១៥លានដុល្លារអាមេរិក។…
ក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការក្នុងការលក់ភាគហ៊ុន ១០ភាគរយ ដែលគិតជាទឹកប្រាក់មានតម្លៃ ៣ពាន់លានដុល្លារអាមេរិក ទៅកាន់ក្រុមហ៊ុន CVC Capital Partners ដែលជាក្រុមហ៊ុនវិនិយោគិនឯកជនធំមួយនៅក្នុងទ្វីបអឺរ៉ុប។…
ភាគីចិន ដែលទទួលការស្ថាបនាសាងសង់នូវពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ការងារសាងសង់សំណង់កីឡដ្ឋានដ៏ប្រណិតនេះជាផ្លូវការហើយ ខណៈការប្រគល់ជូនភាគីកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីលោក…
សហព័ន្ធបាល់ទាត់ស្វីស បានធ្វើការងារយ៉ាងមមាញឹកក្នុងការស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំក្រុមជម្រើសជាតិ ពោលគឺត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយការចាកចេញរបស់លោក Vlademir Petkovic ខណៈស្វីសត្រូវត្រៀមខ្លួនចូលរួមប្រកួតជម្រុះ…
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានបាត់មុខ មិនមកបង្ហាញខ្លួនក្នុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីជាមួយ Tottenham Hotspurs ឡើយ បន្ទាប់ពីបញ្ចប់យុទ្ធនាការ EURO 2020 ជាមួយក្រុមជម្រើសជាតិអង់គ្លេស…
ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុវត្តវិធានការបិទខ្ទប់ទៅលើបណ្តាខេត្តមួយចំនួន ក៏ដូចជាការអនុវត្តវិធានការរដ្ឋបាលនៅក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសពីការពន្យារពេល…
ក្រុម Lille បានយកឈ្នះក្រុមខ្លាំង Paris Saint-Germain ដោយលទ្ធផល ១-០ យប់មិញនេះ ដើម្បីគ្រងជើងឯកពាន Trophee Des Champions ឬពាន France’s Super Cup ដែលមានន័យថា ក្រុមរបស់លោក Mauricio Pochettino ចាប់ផ្តើមរដូវកាលថ្មីដោយមិនសមប្រកបឡើយ។
កីឡាករវ័យ ២០ឆ្នាំ Takefusa Kubo បានបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកមេដាយឱ្យប្រទេសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០ នេះ ខណៈក្រុមជម្រើសជាតិជប៉ុន នឹងត្រូវប្រឈមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ។
អ្នកគាំទ្ររហូតដល់ ១៣,០០០នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតដ៏អស្ចារ្យពាន UEFA Super Cup ដែលជាជំនួបរវាងម្ចាស់ជើងឯកពាន UEFA Champions League ជួបជាមួយម្ចាស់ជើងឯក UEFA Europa League ។
ខ្សែការពារវ័យ ២០ឆ្នាំ Sergino Dest បានបង្ហើបពីគោលបំណងក្នុងការឈ្នះពានធំៗច្រើនបន្ថែមទៀតជាមួយក្លិប Barcelona ក្នុងរដូវកាលទី២របស់គេជាមួយក្លិបយក្សអេស្ប៉ាញនេះ។
ការបំផ្ទុះគ្រាប់បែកទៅលើឡានដឹកកីឡាករបាល់ទាត់មួយយ៉ាងគួរឱ្យរន្ធត់ បានកើតឡើងនៅតំបន់កំពង់ផែ Kismayo ដែលបានសម្លាប់កីឡាករបាល់ទាត់ដែលនៅលើរថយន្តក្រុងនេះយ៉ាងហោចណាស់ ៥នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់នគរបាលក្នុងតំបន់។…
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសថា គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យ (Bicycle Kick) របស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់ Mehdi Taremi ក្នុងការប្រកួតរវាងក្រុម FC Porto យកឈ្នះលើតោខៀវ Chelsea វគ្គ ៨ក្រុមចុងក្រោយពាន…
ទីបំផុត ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប CONCACAF Gold Cup ២០២១ បានរកឃើញបេក្ខភាពទៅកាន់វគ្គផ្តាច់ព្រ័ត្រជាផ្លូវការហើយ ពោលគឺក្រុមម្ចាស់ផ្ទះអាមេរិក ប្រកួតជាមួយម្ចាស់ជើងឯកចាស់ឆ្នាំ…
សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងជើង បានជូនដំណឹងមកកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ដោយបានស្នើសុំដកខ្លួនពីការប្រកួតជម្រុះជើងឯកបាល់ទាត់យុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ AFC U-23 Asian Cup ពូល K ដែលក្នុងពូលនោះមានតែបីក្រុមប៉ុណ្ណោះរួមមាន…
កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅនោះ…
ខ្សែបម្រើ Christian Eriksen ត្រូវបានសារព័ត៌មានកីឡាបរទេសជាច្រើនរាយការណ៍ថា កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ នឹងត្រឡប់មកកាន់ក្លិប Inter Milan ដើម្បីធ្វើតេស្ត និងតាមដានសុខភាពដើម្បីបញ្ជាក់ឱ្យច្បាស់ពីអនាគតនៃអាជីពបាល់ទាត់របស់គេជាមួយក្លិបជើងឯកអ៊ីតាលីមួយនេះ។
វិញ្ញាសារបាល់ទាត់បុរស និងនារី នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានរកឃើញបេក្ខភាពប្រទេសទាំង ៨ ទៅកាន់វគ្គបន្តហើយ ក្រោយពីវិញ្ញសារបាល់ទាត់នារីបានបញ្ចប់កាលពីថ្ងៃអង្គារ ទី២៧ ខណៈក្រុមបុរសបញ្ចប់ការប្រកួតក្នុងពូលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រុមអត្តពលិកកម្ពុជា ដែលដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅថ្ងៃទី២៣…
ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសទទួលស្វាគមន៍តែអ្នកគាំទ្រទាំងឡាយណាដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ និងមានលទ្ធផលតេស្តអវិជ្ជមានប៉ុណ្ណោះ សម្រាប់ការអនុញ្ញាតឱ្យចូលទស្សនាការប្រកួតក្នុងទឹកដីទាំងអស់
ក្រុមការពារមេដាយមាសប្រេស៊ីល បានឈានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយជ័យជម្នះទល់នឹងក្រុមអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ៣-១ ខណៈក្រុមអាល្លឺម៉ង់ ហាលអាវត្រឹមវគ្គនេះ ក្រោយបានត្រឹមស្មើគ្នា ១-១ ទល់នឹងក្រុម U-23…
ក្រោយផ្អាកការប្រកួតមួយរយៈធំដោយសារការផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅពេលនេះការប្រកួតបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup (ថ្នាក់ខេត្ត) លើកទី១៥…
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍មួយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ…
បាល់ទាត់ពិតជារឿងពិសេសបំផុតមួយនៅលើលោក! ជាក់ស្តែង ក្រោយពីកីឡាករ Marko Arnautovic បានចាកចេញពីក្លិបចិន Shanghai Port និងត្រឡប់មកកាន់ក្របខណ្ឌ Serie A ដើម្បីចូលរួមជាមួយក្លិប Bologna នារដូវកាលថ្មីនេះ


