ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

សម្តេចតេជោណែនាំឱ្យគ្រប់ខេត្តទាំងអស់រក្សាអនាម័យ សណ្តាប់ធ្នាប់ឱ្យល្អត្រៀមទទួលភ្ញៀវក្នុងព្រឹត្តិការណ៍ស៊ីហ្គេម…

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ខេត្តទាំងអស់ ត្រូវរួមគ្នារក្សាអនាម័យ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ដើម្បីទទួលកីឡាករ និងភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

សម្តេចតេជោអំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេសមកលេងកម្ពុជានៅអង្គរសង្រ្កាន្ត និងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេសអញ្ជើញមកលេងកម្ពុជាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងប្រព្រឹត្តឡើងនៅខាងមុខនេះ។ ខណៈរដ្ឋាភិបាលអះអាងថានឹងធានាសុវត្ថិភាព…

នាយករដ្ឋមន្ត្រីកម្ពុជាមានលេខទំនាក់ទំនងផ្ទាល់ជាមួយប្រធានាធិបតីបារាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងរវាងសម្ដេច និងប្រធានាធិបតីបារាំងលោក អេម៉ាញ៉ូអែល ម៉ាក្រុង ជាទំនាក់ទំនងជិតស្និតដែលរហូតមានលេខទំនាក់ទំនងជាមួយគ្នាថែមទៀត។

នាយករដ្ឋមន្ត្រីថាមានមនុស្ស ២នាក់ដែលជួយសម្លាប់ VOD

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាមានមនុស្ស ២នាក់ដែលជួយសម្ដេចឱ្យសម្រេចបិទ VOD ឱ្យបានកាន់តែលឿនគឺ Min Pov និង Kann Vicheka។ សម្ដេចថាដោយសារអ្នកផ្ដល់យោបល់ក្នុងហ្វេសបុកសម្ដេចទាំងពីរនេះហើយទើបសម្ដេចសម្រេចចិត្តលឿនក្នុងការបន្ថយពេលវេលា…

នាយករដ្ឋមន្ត្រីរិះគន់អ្នកលេងរឿងអប់រំមួយចំនួនលើ Tik Tok ដែលមើលទៅឆ្គងខ្លាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរិះគន់អ្នកថតរឿងអប់រំមួយចំនួនលើ Tik Tok ដែលសំដែង និងប្រើពាក្យសំដីឆ្គងខ្លាំង មិនត្រូវទិដ្ឋភាពសង្គមជាក់ស្ដែង។

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួងផ្ដល់កូតាបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមគោលនយោបាយថ្មីទៅឱ្យឯកជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងអប់រំឱ្យសិក្សាពីការផ្ដល់កូតាសម្រាប់វិទ្យាស្ថានឯកជនចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលរដ្ឋដោយឥតបង់ថ្លៃ តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បន្តចុះព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាម

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសរុបចំនួន ៧ ៣២៧នាក់ ស្មើនិង ១២ ៥០៨ករណី ស្ថិតក្នុងបរិវេណអនុវិទ្យាល័យតាអុង ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ…

លោក ហ៊ុន ម៉ាណែត ថាគណបក្សប្រជាជនមានបុព្វហេតុតែមួយគត់គឺជាតិ និងប្រជាជន

ភ្នំពេញ៖ សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលលោក ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ…

សហព័ន្ធបាល់ទាត់ចិន តម្រូវឱ្យក្រុមលេងនៅលីគកំពូលត្រូវតែមានក្រុមបាល់ទាត់នារី

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ចិន (CFA) បានបញ្ជាក់នៅចុងសប្តាហ៍នេះថា ក្លិបដែលចូលរួមប្រកួតក្នុងក្របខណ្ឌលីគកំពូលចិន (Chinese Super League) នារដូវកាល ២០២៣នេះ តម្រូវឱ្យត្រូវតែមានក្រុមបាល់ទាត់ស្រ្តីដែលជាលក្ខខណ្ឌមួយ

រដ្ឋមន្រ្តីការបរទេសជប៉ុន និងកូរ៉េខាងត្បូង ជួបគ្នាក្នុងជំនួបដោយឡែកនៅអាល្លឺម៉ង់

រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានជួបពិភាក្សាជាមួយលោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Park Jin នៅថ្ងៃទី១៨ ខែកុម្ភៈម្សិលមិញនេះ

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៩ កុម្ភៈ ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៩ កុម្ភៈ ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩​ ចំនួន២នាក់, និងពុំមានអ្នកជំងឺជាសះស្បើយ​​, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ប្រធានាធិបតីអ៊ុយក្រែនថាប្រជាជននៅតែមានប្រភពថាមពលប្រើប្រាស់ ទោះរងការវាយប្រហារពីរុស្សី

លោកប្រធានាធិបតី Volodymyr Zelenskyy នាថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈម្សិលមិញនេះបានលើកសរសើរពីក្រុមការងារផ្នែកជួសជុល និងរៀបចំការចែកចាយថាមពល

អ៉ីស្រាអែល បើកការវាយប្រហារផ្លូវអាកាសទៅលើប្រទេសស៊ីរី

មានការវាយប្រហារផ្លូវអាកាសមួយពីធ្វើឡើងពីសំណាក់ប្រទេសអ៉ីស្រាអែលមានគោលដៅទៅលើអគារស្នាក់នៅរបស់ពលរដ្ឋនៅកណ្តាលទីក្រុង ដាម៉ាកាស់ (Damascus) នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ។ នេះបើយោងតាមសារព័ត៌រដ្ឋស៊ីរីបានចុះផ្សាយ។…

លោក ហ៊ុន ម៉ាណែត អំពាវនាវដល់សមាជិកគណបក្សប្រជាជនទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនទាំងអស់ចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា…

តារាកំប្លែងនាយក្តិប បានទទួលមរណភាពហើយ

ភ្នំពេញ៖ តារាកំប្លែង នាយក្តិប បានទទួលមរណភាពហើយនៅវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសាររោគាពាធ។

មេដឹកនាំបក្សប្រជាជន និងបក្សកុម្មុយនីស្តវៀតណាមជំរុញការបណ្ដុះបណ្ដាលយុវជនបន្តវេននៃប្រទេសទាំងពីរដើម្បីពង្រឹងចំណងមិត្តភាព

ហាណូយ៖ មេដឹកនាំប្រទេសកម្ពុជា និងមេដឹកនាំប្រទេសវៀតណាមបានឯកភាព ជំរុញទំនាក់ទំនងបន្ថែមទៀតនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួង-ស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរក៏បានផ្ដល់សារៈសំខាន់ចំពោះការបណ្ដុះបណ្ដាលយុវជនបន្តវេន…

តុលាការពាណិជ្ជកម្មនឹងមាននៅកម្ពុជា

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍអាស៊ី (ADB០ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា។ ការបង្កើតនេះនឹងជួយសម្រួលដល់វិវាទទាក់ទងនឹងពាណិជ្ជកម្មទាំងអស់។

Play-Off រវាង Barcelona និង Man Utd បំបែកកំណត់ត្រាទស្សនិកជន Europa League

ការប្រកួតវគ្គ Play-Off នៃក្របខណ្ឌ​ UEFA Europa League រវាងក្រុមអេស្ប៉ាញ Barcelona និងក្រុមអង់គ្លេស Manchester United បានស្រូបទាញយកអ្នកគាំទ្រទស្សនាផ្ទាល់បំបែកកំណត់ត្រានៃក្របខណ្ឌ UEFA Europa League

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៨ កុម្ភៈ ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៨ កុម្ភៈ ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងពុំមានអ្នកជំងឺជាសះស្បើយ​​, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ពាន Cambodian League Cup ប្រកួត ៣គូនៅថ្ងៃសៅរ៍នេះ

ការប្រកួត Cambodian League Cup បានឈានមកដល់ការប្រកួតសប្តាហ៍ទី២ហើយ ខណៈការប្រកួតនឹងធ្វើឡើងនៅរាជធានីភ្នំពេញចំនួនពីរគូ និងនៅខេត្តសៀមរាបមួយគូ។

កូនប្រុសអតីតនាយករដ្ឋមន្រ្តីកាតា ដាក់សំណើទិញយកក្លិប Manchester United

មហាសេដ្ឋី Sheikh Jassim Bin Hamad Al Thani ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តីកាតា នៅយប់ថ្ងៃសុក្រម្សិលមិញនេះបានដាក់សំណើក្នុងការទិញយកក្លិបបិសាចក្រហម Manchester United

ឈីលី រកឃើញករណីផ្តាសាយបក្សីលើសត្វតោសមុទ្រដំបូងបង្អស់

អាជ្ញាធរសុខាភិបាលឈីលីបានរកឃើញករណីដំបូងនៃជំងឺផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង (HPAI) នៅក្នុងថនិកសត្វសមុទ្រ បន្ទាប់ពីគេប្រទះឃើញសត្វតោសមុទ្រទម្ងន់ប្រមាណ ២៥០គីឡូក្រាម ជាប់គាំងនៅលើឆ្នេរភាគខាងជើងប្រទេសដោយមានប្រទះឃើញមានបញ្ហាផ្លូវដង្ហើម។

ព្រះមហាក្សត្រអំពាវនាវដល់ពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឲ្យបានគ្រប់គ្នា។

សាច់ជ្រូកនិងសរីរាង្គជ្រូកបង្កកប្រមាណជិត ២តោនផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក ត្រូវបានមន្រ្តីក.ប.ប…

ភ្នំពេញ៖ មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការបំផ្លាញចោលសាច់ជ្រូក…

នាយករដ្ឋមន្ត្រីទុកពេលត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឲ្យអតីតបុគ្គលិក VOD ដាក់ពាក្យសុំចូលធ្វើការរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកពេលត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឱ្យបុគ្គលិកអតីតសារព័ត៌មាន VOD ដែលបានបាត់បង់ការងារធ្វើដាក់ពាក្យសុំចូលបម្រើការងាររដ្ឋ ខណៈត្រឹមថ្ងៃទី១៧ ខែកុម្ភៈ…

រដ្ឋាភិបាលបន្ថែមរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចបន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។

ក្រសួងកិច្ចការនារីប្រកាន់ជំហរគាំទ្រប្រពន្ធដើម

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងកិច្ចការនារីនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គូសបញ្ជាក់ថាក្រសួងមានគោលជំហរប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ឯកពន្ធភាព និងច្បាប់ជាតិដែលមានជាធរមាន សំដៅការពារតម្លៃគ្រួសារ និងតម្លៃស្ត្រីដែលជាភរិយាស្របច្បាប់។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាវិស័យអចលនទ្រព្យនៅតែជាគោលដៅសំខាន់មួយរបស់រដ្ឋាភិបាល

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់…

ម្ដាយអើយ! នៅដល់រតនគិរីហើយក៏មានទឹកឃ្មុំក្លែងក្លាយលក់ដែរ

រតនគិរី៖ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ និងដកហូតបានទឹកឃ្មុំក្លែងក្លាយដែលផលិតរួចប្រមាណ ២០០លីត្រ ទៅរក្សាទុកនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីចាត់ការទៅតាមនីតិវិធី។

កម្ពុជារំពឹងថាឆ្នាំនេះនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងទេសចរចិន ១លាននាក់

សៀមរាប៖ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ពី៣ ទៅ៤លាននាក់។ ជាមួយគ្នានេះកម្ពុជាក៏រំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរចិនពី ៨០ម៉ឺន ទៅ ១លាននាក់។

សម្តេចតេជោ បង្ហោះរូបថតមួយសន្លឹកភ្ជាប់ជាមួយនឹងខ្លឹមសារផ្អែមល្អែម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នារសៀលម៉ោងជាង២ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបថតមួយសន្លឹកកាលពីសម្តេចនៅវ័យកណ្តាល ប៉ុន្តែសម្តេចមិនចាំថារូបថតនោះថតនៅពេលណា និងថតនៅកន្លែងណាឡើយ។

ប្រធានាធិបតីបេឡារុស្សអះអាងថា ករណីតែមួយគត់ដែលបេឡារុស្សអាចចូលរួមសង្គ្រាមជាមួយរុស្សី

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈនេះថា លោកនឹងបញ្ជាឱ្យកងទ័ពរបស់លោករួមដៃជាមួយកងទ័ពរបស់សម្ព័ន្ធមិត្តរុស្សីប្រយុទ្ធតែម្តង ក្នុងករណីដែលបណ្តាប្រទេសផ្សេងៗណាមួយហ៊ានបើកការវាយប្រហារមកលើប្រទេសរបស់ខ្លួន។…

បវរកញ្ញាកម្ពុជាឈ្នះវគ្គ «ឈុតតំណាងជាតិ» ក្នុងកម្មវិធី Miss Charm International 2023

វៀតណាម៖ ពិតជាអស្ចារ្យណាស់ដែលកម្ពុជាបានឈ្នះក្នុងការបង្ហាញឈុតតំណាងជាតិ ក្នុងការកម្មវិធីប្រកួតបវរកញ្ញាជាបន្តបន្ទាប់ ជាក់ស្តែងកាលពីម្សិលមិញនេះបវរកញ្ញាតំណាងកម្ពុជាមួយរូបទៀតហើយ បានឈ្នះក្នុងវគ្គបង្ហាញឈុតតំណាងជាតិក្នុងកម្មវិធី…

ខែមករា ពន្ធដារប្រមូលចំណូលពន្ធបានប្រមាណ ៣០០លានដុល្លារ

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធ អាករគ្រប់ប្រភេទបានចំនួនប្រមាណ៣០០លានដុល្លារ ស្មើនឹង៨.៤២ភាគរយនៃផែនការច្បាប់ស្តីពី«ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»។

លោក Antonio Conte នឹងបន្តអវត្តមានក្នុងជំនួប Spur ជួប West Ham

អ្នកចាត់ការទូទៅក្លិប Tottenham Hotspur លោក Antonio Conte នឹងខកខានការដឹកនាំក្រុមរបស់លោកនាជំនួបក្នុងទឹកដីដែល Spur នឹងត្រូវទទួលស្វាគមន៍ West Ham United នាកីឡដ្ឋាន New Tottenham Hotspur នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ…

ប្រធានាធិបតីអ៉ីរ៉ង់ អំពាវនាវឱ្យមានការដកទណ្ឌកម្មសេដ្ឋកិច្ចអំឡុងទស្សនកិច្ចនៅចិន

ប្រធានាធិបតីចិនលោក Xi Jinping និងសមភាគីអ៉ីរ៉ង់លោកប្រធានាធិបតី Ebrahim Raisi បានអំពាវនាវកាលពីថ្ងៃទី១៦ ខែកុម្ភៈ សម្រាប់ការដកទណ្ឌកម្មលើអ៉ីរ៉ង់

ឯកអគ្គរាជទូតកូរ៉េថ្មីប្រចាំកម្ពុជាបេ្តជ្ញាថានឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជា លោក Park Jung-Wook ក្នុងឱកាសដែលលោកចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបានអះអាងថា លោកនឹងបន្តផ្តល់ការគាំទ្រ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៧ កុម្ភៈ ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៧ កុម្ភៈ ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន១នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន៣នាក់​​, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី តែងតាំងអតីតសមាជិកគណៈរដ្ឋមន្រ្តីជាប្រធានសហព័ន្ធ

សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសពីការតែងតាំងលោក Erick Thohir ជាមន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តី និងជាអតីតប្រធានក្លិប Inter Milan ជាប្រធានសហព័ន្ធថ្មី

កាកបាទក្រហមជួបនឹងឯកអគ្គរាជទូតហ្វាំងឡង់ពិភាក្សាកិច្ចការលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់លោក Jyri Järvaiaho នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

កម្ពុជា និងថៃ នឹងខិតខំរួមគ្នាសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ១៥ពាន់លាន ដុល្លារនៅឆ្នាំ២០២៥

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃថ្មីប្រចាំកម្ពុជា លោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) បានជួបពិភាក្សាអំពីភាពជាដៃគូទ្វេភាគី នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ…

លោក ផែង វណ្ណៈប្រាប់អ្នកសារព័ត៌មាន VOD អាចដាក់ពាក្យបណ្តឹងបាន បើយល់ថាពាក្យពេចន៍ដែលលោកប្រើគឺខុសច្បាប់

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានអញ្ជើញមកកាន់ក្រសួងព័ត៌មាន ដោយបង្ហាញលិខិតចំហមួយឆ្លើយតបនឹងអង្គការសង្គមស៊ីវិលចំនួន៤០ ដែលផ្ញើរមកកាន់ក្រសួងចំនួន៤ ទាមទារឱ្យចាត់វិធានការមកលើលោកចំពោះការប្រើប្រាស់មាតិកាមិនសមរម្យ…

សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មលើជនបរទេសនាខែធ្នូ ចាប់បានជនសង្ស័យជាជនបរទេសដូចគ្នា

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្ម ដែលបង្កឡើងដោយជនជាតិបរទេស នៅខណ្ឌចំការមន។

នាយករដ្ឋមន្ត្រីផ្ដាំទៅអង្គការសង្គមស៉ីវិលមួយចំនួនឈប់ចោទរឿងស្ដង់ដារពីរជាមួយរដ្ឋាភិបាលទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅដល់អង្គការសង្គមស៊ីវិលមួយចំនួនដែលទទួលលុយពីបរទេសឲ្យឈប់និយាយរឿងថារដ្ឋាភិបាលប្រើប្រាស់ស្តង់ដារពីរតទៅទៀត ខណៈពេលដែលអង្គការទាំងនោះហាក់បីដូចជាមើលឃើញតែមួយចំហៀង។

លោក ជិន ម៉ាលីន៖ គីង្គក់ លក់ថ្នាំស្រែង ហើយមកបង្រៀនកម្ពុជា ដោយសូត្រទ្រឹស្តី «Justice delayed, Justice…

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌និងគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានលើកឡើងថា វាជារឿងដ៏ចម្លែកមួយដែលការឃុំខ្លួនបណ្តោះអាសន្ននៅអាមេរិក មានរយៈពេលជិត ២៨ឆ្នាំ ហើយដំណើរការក្តីអូសបន្លាយជិត៣ទសវត្ស…

លោក ហ៊ុន ម៉ានិត៖ «ខ្ញុំសូមប្រកាសថ្ងៃនេះថាខេត្តកំពង់ចាមអស់មីន»

ភ្នំពេញ៖ អគ្គនាយកស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិលោក ហ៊ុន ម៉ានិត អញ្ជើញចូលរួមក្នុងពិធីប្រកាសខេត្តកំពង់ចាមជាខេត្តអស់មីន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្ត។

អភិបាលខេត្តកំពតថា ការនាំចេញចេកអំបូងលឿងពីខេត្តកំពតទៅទីផ្សារបរទេសមានលក្ខណៈល្អប្រសើរ

ភ្នំពេញ៖ ក្រៅពីដំណាំទុរេន ម្រេច និងដូង ជាដំណាំដែលមានសក្តានុពលក្នុងខេត្តកំពតសម្រាប់នាំចេញទៅក្រៅប្រទេស ដំណាំចេកអំបូងលឿងក៏ជាដំណាំសម្រាប់នាំចេញទៅទីផ្សារបរទេសមានលក្ខណៈល្អប្រសើរផងដែរ។

ស្ថានទូតតួកគីអរគុណកម្ពុជា និងចាត់ទុកថាសំណាងណាស់ដែលបានបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងដ៏ធំ

ភ្នំពេញ៖ តំណាងស្ថានទូតតួកគីប្រចាំកម្ពុជា និងសហគមន៍តួកគីនៅកម្ពុជា អរគុណចំពោះប្រជាជនកម្ពុជា ដែលបានបរិច្ចាគ និងជួយគ្រប់មធ្យោបាយដល់ប្រទេសតួកគីដែលកំពុងរងគ្រោះពីគ្រោះរញ្ជួយដី និងលើកឡើងថាពិតជាសំណាងបានបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងនេះ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ ១១ចំណុចជាទិសដៅបន្តសម្រាប់ក្រសួងសាធារណការក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជំរុញដល់ក្រសួងសាធារណការខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតឱ្យបានចប់សព្វគ្រប់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារ…

តំណាងកម្ពុជានឹងចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិនៅទីក្រុងហ្សឺណែវ

ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន តំណាងឱ្យ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា…

ក្មេងទំនើងមួយហ្វូងនៅបាត់ដំបងដឹកដាវស្វែងរកដៃគូរប្រយុទ្ធត្រូវឃាត់ខ្លួនទាន់

បាត់ដំបង៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវសាធារណៈនានាក្នុងក្រុងបាត់ដំបងបានប្រទះឃើញក្មេងទំនើង ១ក្រុម មានគ្នា ៥នាក់ប្រដាប់ដោយកាំបិត…

ក្រសួងសុខាភិបាល ជ្រើសរើសមន្រ្តីរាជការ ២០០នាក់ ចូលបម្រើការការងារនៅ «មន្ទីរពេទ្យជាតិតេជោសន្តិភាព»

ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រូវការជ្រើសរើសមន្ត្រីរាជការចំនួន ២០០នាក់បន្ថែមទៀត តាមរយៈការប្រឡងប្រជែង ឱ្យចូលបម្រើការងារនៅ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» សម្រាប់ឆ្នាំ២០២៣នេះ ដោយផ្អែកលើលក្ខខណ្ឌមួយចំនួន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១៥…

អភិបាលខេត្តកំពតលើកសរសើរពីគុណភាពខ្យល់ក្នុងខេត្តធ្វើឱ្យពលរដ្ឋ និងអ្នកទៅកម្សាន្តមានអារម្មណ៍ល្អ

ភ្នំពេញ៖ ខេត្តកំពត គឺជាខេត្តដែលមានលក្ខណៈពិសេស មានខ្យល់បរិសុទ្ធ មានសក្តានុពលធនធានធម្មជាតិសម្បូរបែប និងមានដៃព្រែកធំៗចំនួន១៣ ដែលហូរធ្លាក់ពីភ្នំសំដៅទៅឆ្នេរសមុទ្រ។ ជាពិសេសមានភ្នំបូកគោ ជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរ…

លោក ឯម ច័ន្ទមករា ថាជនមានពិការភាពទទួលបានឱកាសចូលបម្រើការងារតាមស្ថាប័នមានការកើនឡើង

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា គិតត្រឹមចុងឆ្នាំ២០២២ ជនមានពិការភាពមានឱកាសចូលបម្រើការងារតាមស្ថាប័នរដ្ឋ…

ក្រោយឈ្នះ Arsenal គ្រូបង្វឹក Man City និយាយពីលទ្ធភាពការប្រជែងជើងឯក

ក្រុម Manchester City របស់លោក Pep Guardiola ស្វែងរកបានជ័យជម្នះនៅកីឡដ្ឋាន Emirate និងបានឈានឡើងទៅលើកំពូលតារាងវិញ ក្រោយយកឈ្នះក្រុមកាន់កាប់កំពូលតារាងជាង ២០សប្តាហ៍ Arsenal ដោយលទ្ធផល ៣-១។

តំបន់ទេសចរណ៍ Machu Picchu បើកទ្វារឡើងវិញ ក្រោយបិទទ្វារដោយសារបាតុកម្ម

វិមាន Inca នៃតំបន់ទេសចរណ៍ Machu Picchu ដែលជាគោលដៅទេសចរណ៍ល្បីល្បាញបំផុតមួយរបស់ប្រទេសប៉េរូ បានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃពុធ ទី១៥ កុម្ភៈម្សិលមិញនេះ បន្ទាប់ពីទីតាំងនេះត្រូវបានបិទអស់រយៈពេល…

ហេតុការណ៍រញ្ជួយដីកម្រិត ៦.១រ៉ិចទ័រកើតមាននៅភាគកណ្តាលភីលីពីន

ហេតុការណ៍រញ្ជួយដីកម្រិត ៦.១រ៉ិចទ័រមួយបានកើតឡើង និងវាយប្រហារតំបន់ភាគកណ្តាលប្រទេសភីលីពីននាវេលាទាបភ្លឺថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះរញ្ជួយដីក្នុងប្រទេសបានព្រមានអំពីហេតុការណ៍រញ្ជួយដី និងការខូចខាតនានាដែលអាចកើតមាន។

រុស្សីបន្ថែមការវាយប្រហារ ខណៈអ៊ុយក្រែនស្នើឱ្យមានជំនួយយោធាបន្ទាន់

រុស្សី​បានប្រកាសនៅថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ ខ្លួនបានទម្លុះខ្សែបន្ទាត់ជួរមុខចំនួនពីររបស់អ៊ុយក្រែននៅភាគខាងកើត ហើយទីក្រុង Kyiv បាននិយាយអំពីការវាយប្រហារជាបន្តបន្ទាប់ឥតឈប់ឈររបស់រុស្ស៊ី ដែលធ្វើឱ្យអ៊ុយក្រែនមានការលំបាកក្នុងសមរភូមិ…

Twitter ជាបណ្តាញសង្គមដំបូងគេដែលអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មផលិតផលកញ្ឆា

ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter នៅថ្ងៃទី១៥ ខែកុម្ភៈបានប្រកាសថា បណ្តាញសង្គមរបស់ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតផលពីកញ្ឆាអាចធ្វើការផ្សព្វផ្សាយពីម៉ាក និងផលិតផលរបស់ខ្លួនលើបណ្តាញសង្គម Twitter បាននៅក្នុងសហរដ្ឋអាមេរិក។…

លោកស្រី ម៉ែន សំអន ជួបសំណេះសំណាលដើម្បីផ្តល់ការលើកទឹកចិត្តដល់មេការ និងអ្នកគ្រប់គ្រងសេវាកម្សាន្តចំនួន ៥៩៨នាក់…

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចលោកស្រី ម៉ែន សំអន បានជួបសំណេះសំណាល និងបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និង ការការពារផ្នែកច្បាប់…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៦ កុម្ភៈ ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៦ កុម្ភៈ ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​​, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កម្ពុជាអាចទទួលបានជំនួយនិងបច្ចេកវិទ្យាយោធាពីជប៉ុនតាមរយៈកិច្ចសហប្រតិបត្តិការយោធាដែលទើបចុះហត្ថលេខា

ភ្នំពេញ៖ កងទ័ពជើងគោកកម្ពុជា និងកងស្វ័យការពារជើងគោកជប៉ុន បានចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។

មេទ័ពជប៉ុនទទួលស្គាល់សម្ដេចតេជោជាអ្នកនាំមកនូវសន្ដិភាពដល់កម្ពុជា

ភ្នំពេញ៖ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនលោក យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) បានថ្លែងថាសម្ដេចមិនត្រឹមតែបានដឹកនាំទ័ពចំពោះសង្គ្រាមប៉ុណ្ណោះទេ តែសម្ដេចក៏ជាមេដឹកនាំកម្ពុជាដែលនាំសន្ដិភាពដល់ប្រទេសផងដែរ។

នគរបាលរាជធានីភ្នំពេញបញ្ចាក់ថាការផ្ទុះអាវុធនៅចំណុចភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាព័ត៌មានមិនពិត

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ បានបដិសេធនិងស្រាយបំភ្លឺទាក់ទងនឹងករណី ការចុះផ្សាយរបស់សារព័ត៌មានមួយថាមានការផ្ទុះអាវុធនៅចំណុចភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលនេះជាព័ត៌មានមិនពិត ខណៈត្រឹមតែជាទំនាស់ពាក្យសម្តីប៉ុណ្ណោះ។

ក្រសួងកិច្ចការនារី មិនគាំទ្រដាច់ខាតចំពោះសម្មភាពចរិតហិង្សា និងប្រើសំដីមិនសមរម្យមកលើស្ត្រីខ្មែរ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ជការនារី​ បានបង្ហាញការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ…

ក្តៅចិត្តធាក់ម៉ូតូមិនឆេះ បណ្តើរពីស្រុករតនមណ្ឌល មកដុតចោលនៅក្រុងបាត់ដំបង

បាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងម៉ូតូធាក់មិនឆេះ ក៏បានយកដែកកេះដុតឱ្យឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ចោមរោមមើល។

ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ក្នុងសភាពស្អុយរលួយ

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ប្រជាពលរដ្ឋ ប្រទះឃើញសាកសពមានសភាពស្អុយរលួយ មិនស្គាល់អត្តសញ្ញាណ នៅចំណុចអូរគៀប ភូមិសាស្រ្តភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

រដ្ឋាភិបាលចំណាយថវិកាជាង ១៨លានដុល្លារសម្រាប់ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្នុងឆ្នាំ២០២២ កន្លងមក រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាឧបត្ថម្ថដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តបន្ទាយមានជ័យចំនួនជាង ១៨លានដុល្លារ។

ខេត្តព្រះសីហនុមានសំណង់អគារជាង ១០០០ តែមានអគារជាង ៣០០ប៉ុណ្ណោះដែលបើកដំណើរការ

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រាប់ថា សំណង់អគារដែលកំពុងលេចត្រដែតខ្ពស់នៅខេត្តព្រះសីហនុមានចំនួន ១ ០០៦អគារ។ ប៉ុន្តែក្នុងចំណោមអគារទាំងអស់នោះ មានតែ ៣០៣អគារប៉ុណ្ណោះដែលបានសាងសង់រួច និងកំពុងបើកដំណើរការ។

ក្នុងឆ្នាំ២០២២ កំពង់ផែព្រះសីហនុ និងភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារ

ភ្នំពេញ៖ រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០២២ កន្លង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រុមប្រឹក្សាសកម្មភាពជនពិការ និង OHCHR បន្តដាក់ចេញផែនការសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កន្លងមកមានកិច្ចសហការប្រកបដោយសមិទ្ធផលជាច្រើន។ នៅក្នុងឆ្នាំ២០២៣នេះ ស្ថាប័នទាំងពីរក៏បន្តកិច្ចសហការគ្នាជាបន្តទៀតដើម្បីសម្រេចបាននូវសមិទ្ធផលផ្សេងៗទៀត។

មេដឹកនាំកម្ពុជា និងអាល្លឺម៉ង់ ពេញចិត្តចំពោះទំនាក់ទំនងដែលមានស្រាប់និងរីករាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានសំដែងនូវការពេញចិត្តនូវទំនាក់ទំនងដែលប្រទេសទាំងពីរបានបង្កើតឡើង ដោយថានឹងពង្រឹងទំនាក់ទំនងនេះបន្តទៀតជាមួយនឹងការជំរុញកិច្ចសហប្រតិការមួយចំនួនបន្ថែមទៀត។

បណ្ណាល័យនៃក្តីស្រឡាញ់សម្ពោធក្នុងទិវានៃក្តីស្រឡាញ់សម្រាប់សិស្សានុសិស្ស-និស្សិត នៅស្រុកខ្សាច់កណ្ដាល

កណ្តាល៖ បណ្ណាល័យមួយខ្នងស្ថិតនៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដោយអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រី ពេជ…

អង្គរសង្ក្រាន្តឆ្នាំនេះ រាំម៉ាឌីហ្សុន បំបែកឯកគ្គទកម្មពិភពលោកទៀតហើយ!

សៀមរាប៖ ក្រោយនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងមានការរៀបចំឡើងវិញនូវព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ក្រោយអាក់ខានប្រារព្ធអស់រយៈពេល ៣ឆ្នាំមកហើយ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានបង្ហើបឱ្យដឹងថានឹងមានការបំបែកឯកគ្គទកម្មពិភពលោកចំនួនពីរ…

មើលរបាយការណ៍អំពីឃាតករសម្លាប់ចៅខ្លួនឯងបោះចូលស្រះនៅសៀមរាបទើបដឹងថាសាហាវហួសវិស័យ

សៀមរាប៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានប្រព្រឹត្តឃាតកម្មលើក្មេងប្រុសម្នាក់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជាលើកទី១នេះជាការបើកទំព័រទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ ប្រធានាធិបតីអាល្លឺម៉ង់ លោកហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ មុនអញ្ជើញជួបថ្នាក់ដឹកនាំកម្ពុជា…

ក្រៅពីមិនបារម្ភការសាងសង់ទំនប់វារីអគ្គិសនីរបស់ប្រទេសឡាវ កម្ពុជាបង្កើនការទិញអគ្គិសនីពីប្រទេសនេះថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក សុខ ចិន្តាសោភា បានបញ្ជាក់ថាកម្ពុជានឹងទិញអគ្គិសនីបន្ថែមពីប្រទេសឡាវដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុកឆ្លើយតបនឹងកំណើននៃការប្រើប្រាស់ក្នុងប្រទេសដែលកំពុងតែកើនឡើង។…

ក្រុមហ៊ុន Airbnb បង្ហាញរបាយការណ៍ចំណូល​ប្រចាំឆ្នាំ២០២២កន្លងទៅ

ក្រុមហ៊ុន Airbnb នៅថ្ងៃអង្គារម្សិលមិញនេះបានរាយការណ៍អំពីរបាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំដំបូងរបស់ខ្លួន ជាមួយនឹងប្រាក់ចំណូលដែលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ២០២២

អភិបាលខេត្តព្រះសីហនុថាបញ្ហាភាសាបង្កការលំបាកដល់អាជ្ញាធរក្នុងការបង្ក្រាបបទល្មើស

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអះអាងថា បញ្ហាអសន្តិសុខកើនឡើងនៅក្នុងខេត្តព្រះសីហនុគឺបង្កឡើងដោយសារមានកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិបរទេសគ្រប់ចម្រុះជាតិសាសន៍ដែលមកខេត្តព្រះសីហនុនាំទាំងផលល្អ…

អារ៉ាប៊ីសាអូឌីត ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះពាន FIFA Club World Cup ២០២៣

FIFA បានធ្វើការប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសអារ៉ាប៊ីសាអូឌីត នឹងទទួលបានសិទ្ធិជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ FIFA Club World Cup ២០២៣ ដែលនឹងធ្វើឡើងនាខែធ្នូខាងមុខនេះ។

ប្រធាន NATO និយាយពីការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត

ប្រធាន NATO លោក Jens Stoltenberg នៅថ្ងៃទី១៤ ខែកុម្ភៈ បានលើកឡើងពីលទ្ធភាពជាលើកដំបូងដែលប្រទេសហ្វាំងឡង់អាចមកចូលរួមជាមួយ NATO បានដោយពុំចាំបាច់មានវត្តមានស៊ុយអែដ ដោយបានលើកឡើងថាការផ្តល់សច្ចាប័នម្តងទាំងពីរប្រទេសឬអត់!…

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាកម្ពុជាមិនខ្ចីលុយចិនមកធ្វើផ្លូវដែកដូចការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា កម្ពុជាមិនប្រើប្រាស់វិធីសាស្ត្រខ្ចីលុយចិនមកធ្វើផ្លូវដែកល្បឿនលឿននោះទេ។ លោកថាការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក VOA ដែលវាយប្រហាររដ្ឋាភិបាលកម្ពុជា…

Mbappe ថា PSG នឹងទម្លាក់ Bayern Munich នៅជើងទី២

ខ្សែប្រយុទ្ធក្លិប Paris Saint-Germain កីឡាករ Kylian Mbappe និយាយថា គេមានជំនឿចិត្តថាក្លិប PSG នឹងអាចឈានទៅដល់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បាន

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី១៥ កុម្ភៈ ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី១៥ កុម្ភៈ ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមានអ្នកជំងឺជាសះស្បើយ​ ចំនួន ២នាក់​, ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

លោក ផៃ ស៊ីផាន ស្វាគមន៍ទទួលអតីតបុគ្គលិក VOD ចូលបម្រើការងារក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រកាសស្វាគមន៍ទទួលអតីតបុគ្គលិកវិទ្យុ VOD ដែលចង់ចូលបម្រើការងារក្នុងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

អាជ្ញាធរបញ្ជូនអ្នកសារព័ត៌មានម្នាក់ទៅតុលាការពីបទ «ឆបោក»

បន្ទាយមានជ័យ៖ អាជ្ញាធរបានបញ្ជូនអ្នកសារព័ត៌មានម្នាក់ឈ្មោះ អ៊ុង ថាប់រាំង ហៅបារាំង ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីបទ «ឆបោក» ដែលប្រព្រិត្តនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត…

BREAKING NEWS: កីឡាករដែលរងរបួសលែងចាំបាច់ទៅពេទ្យចំណាយលើការព្យាបាលខ្លួនឯងទៀតហើយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងសុខាភិបាលរៀបចំមន្ទីរពេទ្យជាតិតេជោសន្តិភាព ជាទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួសក្នុងពេលប្រកួតកីឡាដោយមិនគិតថ្លៃ។

កាន់តែងាយស្រួលក្នុងការទស្សនាទូរទស្សន៍ EAC News ជាមួយ Smart TV

ភ្នំពេញ៖ ពេលនេះលោកអ្នកអាចទស្សនាទូរទស្សន៍ EAC News គ្រប់ទីកន្លែងសម្រាប់ទូរទស្សន៍ទំនើប (Smart TV) របស់លោកអ្នកបានហើយ ដោយគ្រាន់តែចូលទៅ Google PlayStore ក្នុងទូរទស្សន៍ រួចវាយពាក្យ EAC TV លោកអ្នកនឹងឃើញ App…

អ្នកសម្របសម្រួលអង្គការ UN ប្រចាំកម្ពុជា ប្តេជ្ញាជួយដល់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការលើការពង្រឹងសមត្ថភាព…

ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ លើការពង្រឹងសមត្ថភាព និងគុណភាពទិន្នន័យ ការរៀបចំរបាយការណ៍ថ្នាក់ជាតិដោយស្ម័គ្រចិត្ត២០២៣ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រធានាធិបតីអាល្លឺម៉ង់បន្តគាំទ្រការងារបោសសម្អាតមីន ស្របតាមទស្សនវិស័យរបស់សម្តេចតេជោ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»

សៀមរាប៖ រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ដីសុវត្ថិភាដល់ពលរដ្ឋ។

ឥណ្ឌូណេស៊ី ព្រមព្រៀងជាមួយចិន លើកញ្ចប់កម្ចីឥណទាន ១,២ពាន់លានដុល្លារអាមេរិក

ឥណ្ឌូណេស៊ី និងចិន បានឯកភាពលើកិច្ចព្រមព្រៀងមួយក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ១,២ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាខ្សែរថភ្លើងល្បឿនលឿនមួយចេញពីរដ្ឋធានីចាកាតា (Jakarta) ទៅកាន់ទីក្រុង បានដុង (Bandung) ដែលរថភ្លើងមួយខ្សែនេះនឹងក្លាយជារថភ្លើងល្បឿនលឿនបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍…

ហេតុការណ៍បាញ់ប្រហារកើតឡើងនៅសាកលវិទ្យាល័យមីឈីហ្គេន សហរដ្ឋអាមេរិក

ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅក្នុងអគារធំនៃសកលវិទ្យាល័យរដ្ឋមីឈីហ្គេន (Michigan State University) ដែលបណ្តាលឱ្យមនុស្សចំនួន ៣នាក់់បានស្លាប់ និងមនុស្សចំនួន…

BREAKING NEWS: សម្តេចតេជោ សម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បុគ្គលិក VOD

ភ្នំពេញ៖ ក្រោយពីវិលត្រឡប់មកពីប្រទេសឡាវវិញនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចផ្តល់ក្របខណ្ឌរដ្ឋសម្រាប់បុគ្គលិក VOD ដែលបាត់បង់ការងារបន្ទាប់ពីបិទសារព័ត៌មាន…

កម្ពុជាកំពុងសិក្សាត្រៀមស្ថាបនាផ្លូវ១ខ្សែ តាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកក្រោយសាលាតិចណូ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកក្រោយសាលាតិចណូ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍។

ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ខមន្ត្រីនៅប្រទេសឡាវ

ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ខមន្ត្រីនៅប្រទេសឡាវ

លោក ឯម ច័ន្ទមករា ចូលរួមអបអរសាទរចំពោះសម្តេចតេជោក្នុងឱកាសទទួលបានមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតីឡាវ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា លោក ឯម ច័ន្ទមករា បានផ្ញើសារលិខិតអបអរសាទរចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានមេដាយ «ផូសៃឡានសាង» ពីប្រធានាធិបតីឡាវ…

សម្តេចតេជោ ធ្វើមាតុនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចនៅឡាវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូបទៀត នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើមាតុនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងច័ន្ទ…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីត្រលប់មកដល់កម្ពុជាវិញបន្ទាប់ពីធ្វើទស្សនកិច្ចនៅប្រទេសឡាវ

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីត្រលប់មកដល់កម្ពុជាវិញបន្ទាប់ពីធ្វើទស្សនកិច្ចនៅប្រទេសឡាវ

មុនបិទ VOD អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រើពេល ៣ម៉ោងដើម្បីពន្យល់ឲ្យស្ថាប័ននេះដឹងពីកំហុសនិងធ្វើការកែកំហុសដែលចេញផ្សាយ…

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៉ីផាន បានបញ្ជាក់ថា មុននាយករដ្ឋមន្ត្រីមានវិធានការលើ VOD លោកបានចំណាយពេលប្រហែលជា ៣ម៉ោង ដើម្បីបកស្រាយពន្យល់ពីកំហុសឆ្គងដែលស្ថាប័ននេះបានដកស្រង់ យកទៅចុះផ្សាយធ្វើឲ្យប៉ះពាល់ទៅដល់រាជរដ្ឋាភិបាល…