ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

អ្នកថតរូបដ៏ល្បីម្នាក់ ត្រូវបានចាប់ខ្លួនពីបទគំរាមកំហែងបង្ហោះរូបភាព និងវីឌីអូអាសអាភាសជាសាធារណៈ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបនិងឃាត់ខ្លួនបុរសម្នាក់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីគំរាមកំហែងបង្ហោះវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈរបស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ នៅស្រុកស្វាយចេក…

ឯកអគ្គរដ្ឋទូតចិនវិលត្រឡប់ចូលទៅកាន់ស្ថានទូតនៅប្រទេសកូរ៉េខាងជើងឡើងវិញ

រដ្ឋាភិបាលចិននៅសប្តាហ៍នេះបានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំប្រទេសកូរ៉េខាងជើងបានចូលកាន់តំណែងជាផ្លូវការហើយ ដែលជាសញ្ញាបង្ហាញថាកូរ៉េខាងជើងបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ស្របពេលដែលកន្លងមកកូរ៉េខាងជើងត្រូវបានញាំញីដោយសារវិបត្តិកូវីដ-១៩…

ស្ពានខ្សែកាបឫស្សីកែវនឹងសាងសង់រួចរាល់នៅខែមេសាឆ្នាំនេះ

ភ្នំពេញ៖ បន្ទាប់ពីស្ពានអាកាសឫស្សីកែវត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅដើមខែមីនា ស្ពានខ្សែកាបឫស្សីកែវក៏នឹងបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបង្ហោះរបស់គណនីហ្វេសប៊ុក…

សម្តេចតេជោ៖ កម្ពុជាមានលទ្ធភាពផលិតស៊ីម៉ងត៍ តែមិនទាន់បំពេញតម្រូវការគ្រប់គ្រាន់នៅឡើយទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមានលទ្ធផលផលិតស៊ីម៉ងត៍បានដល់ទៅ ៩លានតោន ប៉ុន្តែមិនទាន់អាចបំពេញតម្រូវការគ្រប់គ្រាន់នៅឡើយទេ ខណៈបច្ចុប្បន្នការសាងសង់សំណង់នានាមានសន្ទុះកើនឡើង។

សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាឆបម្រែបម្រួលអាកាសធាតុដែលកំពុងកើតមាន និងសម្តែងការព្រួយបារម្ភដោយមិនដឹងថាបញ្ហានេះអាចបញ្ចប់នៅពេលណានោះទេ។

នាយករដ្ឋមន្ត្រី៖ បើកាន់អំណាចមិនប្រើអំណាចគឺស្មើនឹងគ្មានអំណាច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាសម្ដេចបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេលើពិភពលោកកាលពី៣៨ឆ្នាំមុន ហើយបច្ចុប្បន្នសម្តេចក៏បានក្លាយជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេលើពិភពលោកផងដែរ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី៣០ មីនា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៣០ មីនា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន , និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី​ ​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ប្តីបង្រៀនប្រពន្ធបើកឡាន ជាន់ហ្គែរច្រលំថាហ្វាំ្រង បុកស្ត្រីម្នាក់ស្លាប់ និងរបួស ៧នាក់

បន្ទាយមានជ័យ៖ ប្តីបង្រៀនប្រពន្ធរៀនបើកឡាន ដល់មុខផ្សារគុត្តសត បានជាន់ហ្គែរច្រលំថាហ្វាំងបុករះបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់ និងរបួសធ្ងន់ស្រាល ៧នាក់ កាលរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតភូមិគុត្តសត ឃុំគុត្តសត…

ជាងផ្សារដែក ២នាក់ឆក់ចរន្តអគ្គិសនីស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកបាណន់

បាត់ដំបង៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ នៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីមួយកើតឡើងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

នាយករដ្ឋមន្ត្រីទម្លាយព័ត៌មានពីផែនការក្រុមប្រឆាំងនៅម៉ាឡេស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងនៅក្រៅប្រទេសកុំសង្ឃឹមពីការសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ីឱ្យសោះ ព្រោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីលោក Anwar Ibrahim បានទម្លាយប្រាប់សម្ដេចពីផែកការពួកទាំងនោះក្នុងទឹកដីម៉ាឡេស៊ីអស់ហើយ។

រដ្ឋសភាបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ មីនា

ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញ បើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦។

នាយករដ្ឋមន្ត្រីថាការកំណត់តម្លៃទីផ្សារដោយរដ្ឋគឺជារបបកម្មុយនីស្តហួសសម័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងសេដ្ឋកិច្ចទីផ្សារដូចកម្ពុជារដ្ឋមិនលូកដៃចូលដល់ការកំណត់តម្លៃទីផ្សារនោះទេ ដោយថាការកំណត់របៀបនេះគឺមានតែក្នុងរបបកម្មុយនីស្តហើយជាកម្មុយនីស្តដែលហួសសម័យថែមទៀត។

នាយករដ្ឋមន្ត្រីថាសូម្បីតែណាតូក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ ខណៈដំណោះស្រាយមានតែការចរចារប៉ុណ្ណោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនគ្មានមធ្យោបាយបញ្ចប់សង្គ្រាមណាមួយពីការចរចារនោះទេ ហើយបើទោះបីសង្គ្រាមនេះរាលដល់មានការចូលរួមពីណាតូក៏ដោយក៏មិនអាចបំផ្លាញឱ្យរុស្ស៊ីចុះចាញ់ដែរ។

ព្រះមហាក្សត្រមានហឫទ័យសោមនស្សរីករាយដែល ៣០ឆ្នាំទៅនេះប្រទេសកម្ពុជាមានការរីកចម្រើន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានថ្វាយព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដែលប្រារព្ធឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីរម្លឹកពីសមត្ថភាពយោធារបស់កម្ពុជាក្នុងសម័យសង្គ្រាម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសមត្ថភាពបច្ចេកទេសយោធារបស់កម្ពុជាក្នុងសម័យសង្គ្រាមដោយថា ប្រសិនជាខ្មែររួមរួមគ្នានាពេលនោះកម្ពុជាមានសមត្ថភាពបច្ចេកទេសយោធាខ្លាំងមួយ។

នាយករដ្ឋមន្ត្រីសង្ឃឹមថាសភានឹងរៀបចំកាលវិភាគបានល្អជាងពេលនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីកាលវិភាគដ៏ច្រើនរបស់សម្ដេចដែលធ្វើឱ្យសម្ដេចត្រូវលុបចោលកម្មវិធីខ្លះ។ សម្ដេចតេជោបានធ្វើការសុំអភ័យទោសទៅកាន់រដ្ឋសភាដែលសម្ដេចមិនបានចូលរួមក្នុងពិធីបើកបវេសនកាលរបស់សភា…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីការបញ្ចប់ការសិក្សារបស់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីការបញ្ចប់ការសិក្សារបស់និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

លោក ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារដែលស្លាប់ដោយសារត្រូវផ្ទាំងកាត់ទទឹងផ្លូវសង្កត់លើ

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរសារចូលរូមរំលែកទុក្ខដល់ក្រុមគ្រួសារដែលបានស្លាប់ដោយសារខ្យល់កន្ត្រាក់ធ្វើឱ្យបាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវសង្កត់ពីលើកាលពីល្ងាចនេះ។

គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាឆ្លើយតបនឹងការចាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សកម្ពុជារបស់អង្គការមួយចំនួន

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សចេញសេចក្ដីសង្ខេបព័ត៌មានចំនួន ១៣ទំព័រឆ្លើយតបទៅនឹងការចោទប្រកាន់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដោយប្រទេស និងអង្គការមួយចំនួន។

ILO កំពុងរៀបចំគម្រោងបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ

ភ្នំពេញ៖ អង្គការពលកម្មអន្តរជាតិ ILO ចង់បង្កើតឱ្យមានគម្រោងជួយដល់ការអភិវឌ្ឍជំនាញ ក្រោមកិច្ចសហការផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ឱ្យអង្គការ ILO…

ខ្យល់កន្ត្រាក់ធ្វើឱ្យរលំផ្ទាំងប៉ាណូដ៏ធំកាត់ទទឹងផ្លូវបណ្តាលឱ្យមនុស្សម្នាក់ស្លាប់

សៀមរាប៖ កាលពីល្ងាចម៉ោង៦ ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ មានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទាំងប៉ាណូកាត់ទទឹងផ្លូវដ៏ធំបាក់សង្កត់លើអ្នកដំណើរចំនួន១នាក់ស្លាប់ និង១នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ស្លក្រោម…

ព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅដល់ប្រទេសឥណ្ឌូណេស៊ីហើយ

ឥណ្ឌូណេស៊ី៖ ព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានទៅដល់យានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ីហើយ នារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

ភរិយាលោក គង្គ ប៊ុនឈឿន ទទួលបានកម្មសិទ្ធិគ្រប់គ្រងបទចម្រៀងស្វាមីចំនួន ៤បទបន្ថែមទៀត

ភ្នំពេញ៖ ភរិយាលោក គង្គ ប៊ុនឈឿន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ប្រកាសផ្តល់សិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយស្វាមីរបស់ខ្លួនចំនួន ៤បទបន្ថែមទៀត…

បេក្ខជនប្រឡងនាយទាហានជាប់បឋមត្រូវធ្វើការពិនិត្យសុខភាព ធ្វើលិខិតថ្កោលទោស និងលិខិតបញ្ជាក់មាយាទ

ភ្នំពេញ៖ បេក្ខជនដែលប្រឡងនាយទាហានជាប់បឋមត្រូវតម្រូវឱ្យធ្វើការពិនិត្យសុខភាព ធ្វើលិខិតថ្កោលទោស និងលិខិតបញ្ជាក់កិរិយាមាយាទពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីការប្រកាសលទ្ធផលប្រឡងបឋមវគ្គនាយទាហានកម្ពុជាឆ្នាំ២០២៣។

រោងចក្រផលិតទឹកស្អាតនៃរដ្ឋករទឹកខេត្ដសៀមរាប សម្រេចបាន ៩៩% គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែឧសភា

សៀមរាប៖ ការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានសម្រេច ៩៩% ហើយដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ជឿឬអត់ដែលថាបវរកញ្ញាថៃតំណាងខេត្តភូកេតផុសរូបឌឺដងកម្ពុជាជាកំហុសអចេតនា?

ថៃ៖ បវរកញ្ញាថៃតំណាងខេត្តភូកេត បានបង្ហោះសារ និងវីដេអូសូមទោសដល់ប្រជាជនខ្មែរថាខ្លួនមិនមានចេតនា ក្នុងការបង្ហោះរូបភាពកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដែលបង្ហាញសារឌឺដងមកលើកម្ពុជាជាមួយឈុតតំណាងជាតិរបស់ខ្លួននោះទេ។

តំបន់រុនតាឯក មានពលរដ្ឋសាងសង់លំនៅឋានថ្មីជិត ២ពាន់ខ្នង

សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានបញ្ជាក់ថា ពលរដ្ឋដែលទទួលបានសំណងលំនៅឋានថ្មីនៅតំបន់រុនតាឯក បានសាងសង់បានជិត ២ពាន់ខ្នងហើយ ក្នុងនោះមានទាំងសំណង់រឹងមាំ និងសំណង់សម្រាប់រស់នៅមិនអចិន្ត្រៃយ៍។

មន្ត្រីជាន់ខ្ពស់បក្សកម្មុយនីស្តចិនថាកម្ពុជា-ចិនបានបង្ហាញពីគម្រូនៃទំនាក់ទំនងប្រទេសដែលមានរបបនយោបាយផ្សេងគ្នា

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់ លោក ស៊ី ជិនពីង និងសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ និងមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងទ្វេភាគីនិងពហុភាគី ហើយក៏ជាទំនាក់ទំនងគម្រូនៃប្រទេសដែលមានរបបនយោបាយផ្សេងគ្នា។…

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងរំលាយគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី

គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលកំពុងជាប់គាំងដោយរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)…

លោក អ៉ិត សំហេង ថាកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង មានមោទកភាពដែលកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលសម្រេចបាននូវ ៥ដំណាក់កាលរួចមកហើយ។

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជិត ២លាន ៧សែននាក់ក្នុងឆ្នាំ២០២២

សៀមរាប៖ ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានសន្ទុះកើនឡើងស្របពេលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល ដោយនៅឆ្នាំ២០២២ មានភ្ញៀវទេសចរ ជិត ២លាន ៧សែននាក់ ក្នុងនោះភ្ញៀវបរទេសប្រមាណជិត ២៩ម៉ឺននាក់។

ព្រលានយន្តហោះសៀមរាបថ្មីគ្រោងបើកដំណើរការនៅខែតុលាខាងមុខនេះ

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវបានសាងសង់ជិតរួចរាល់ ហើយគ្រោងបញ្ចប់ការសាងសង់ នឹងដាក់ឱ្យដំណើរការឱ្យចុះចតនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ស្កុតលែនប្រកាសតែងតាំងរដ្ឋមន្រ្តីទីមួយថ្មី លោក Humza Yousaf

សភាស្កុតលែននៅថ្ងៃអង្គារ ទី២៨ ម្សិលមិញនេះបានបញ្ជាក់ថា លោក ហាំហ្សា យូសាហ្វ (Humza Yousaf) នឹងជំនួសតំណែងលោកស្រី នីកូឡា ស្ទឺជិន (Nicola Sturgeon) ជារដ្ឋមន្ត្រីទីមួយ ដែលនឹងធ្វើឱ្យលោកក្លាយជាមេដឹកនាំមូស្លីមដំបូងគេនៃរដ្ឋាភិបាលប្រទេសស្ថិតនៅភាគខាងលិចអឺរ៉ុបមួយនេះ។

រដ្ឋមន្ត្រីការងារប្រាប់លោក លុច្ស តារា ទៅបំពេញការងារនៅទីក្រុងហ្សាការតាត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ លោក លុច្ស តារា ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនាពេលខាងមុខ។…

លោក ឌិត ទីណា ស្វាគមន៍អតីតបុគ្គលិក VOD ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍អតីតបុគ្គលិកនៃស្ថាប័នសារព័ត៌មាន VOD ទាំង១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។

WHO ផ្តល់អនុសាសន៍ថ្មីទាក់ទងនឹងការចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ

អង្គការសុខភាពពិភពលោក (WHO) បានកែសម្រួលនូវអនុសាសន៍ណែនាំសម្រាប់ការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួន ក្នុងដំណាក់កាលថ្មីនៃជំងឺរាតត្បាតជាសកលនៃវីរុសនេះ

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៩ មីនា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៩ មីនា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន , និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី​ ​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ចិនព្រមានចាត់វិធានការ ប្រសិនបើប្រធានាធិបតីតៃវ៉ាន់មានជំនួបជាមួយសហរដ្ឋអាមេរិក

ប្រទេសចិននៅថ្ងៃទី២៩ ខែមីនានេះ បានគំរាមក្នុងការចាត់វិធានការឆ្លើយតប ប្រសិនបើប្រធានសភាសហរដ្ឋអាមេរិក លោក ខេវិន មេកខាតធី (Kevin McCarthy) មានជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen)…

ក្រសួងសុខាភិបាលជំរុញឱ្យគ្រឹះស្ថានឱសថ និងគ្រឿងសម្អាងស្នើសុំនាំចូល និងនាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជំរុញឱ្យគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថាននាំចេញនាំចូលឱសថ ផលិតផលគ្រឿងសម្អាង និងគ្រឹះស្ថានផ្សេងៗទៀត ត្រូវស្នើសុំនាំចូល និងនាំចេញតាមប្រព័ន្ធបញ្ឈរតែមួយជាតិ…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ដែលប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ…

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងអំណរព្រះរាជគុណថ្វាយព្រះវររាជមាតាជាតិខ្មែរ ដែលព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន…

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវសារលិខិតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ…

ជប៉ុនចង់បង្កើតរោងចក្រអគ្គិសនីដុតសម្រាមនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន Mizuda បានលើកឡើងពីបំណងក្នុងការបង្កើតរោងចក្រអគ្គិសនីដុតសម្រាមនៅរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានប្រតិបត្តិការប្រមូលសម្រាមក្នុងរាជធានីភ្នំពេញជាង ២ឆ្នាំមកនេះ។

អភិបាលរាជធានីភ្នំពេញ៖ យើងមិនអាចទុកឱ្យមានអ្នកជំងឺស្លាប់ បានយើងចុះពិនិត្យ និងបិទអាជីវកម្មនោះទេ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញអាជ្ញាធរខណ្ឌទាំងអស់ចំណុះរាជធានីភ្នំពេញ ចុះពិនិត្យ ប្រើវិធានការចំពោះគ្លីនិក ហាងកែសម្ឆស្សអត់ច្បាប់ និងមានវិធានការក្ដៅ ចំពោះរថយន្ដដណ្ដើមដឹកអ្នករងគ្រោះដោយគ្រោះថា្នក់ចរាចរណ៍នៅតាមផ្លូវ…

រដ្ឋបាលជលផលថាវិទ្យុអាស៊ីសេរីផ្សព្វផ្សាយបំផ្លើសរឿងបញ្ហាបទល្មើសនេសាទនៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបដិសេធចំពោះការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីអំពីបទល្មើសនេសាទនៅតំបន់ទន្លេសាបខេត្តសៀមរាបកំពុងតែកើនឡើង ខណៈគ្មានអាជ្ញាធរចុះបង្ក្រាប។

ខេត្តបន្ទាយមានជ័យប៉ូលសេដ្ឋកិច្ចធំមួយរបស់កម្ពុជាដែលគេមិនសូវដឹង

ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុង១ថ្ងៃខេត្តជាប់ព្រំដែនថៃមួយនេះប្រមូលពន្ធគយជាមធ្យមបានពី ១លាន ទៅ ១,៥លានដុល្លារ។ នេះជាការបញ្ជាក់របស់លោក អ៊ុំ រាត្រី ក្នុងសន្នីសិទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩…

ក្រសួងទេសចរណ៍ណែនាំឱ្យមន្ទីរបន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល…

សម្តេចតេជោ សសើរទឹកចិត្តភរិយាលោកយឹម ស៊ីណន ដែលមិនពឹងបរទេសឱ្យជួយដល់ស្វាមីខ្លួន តែសូមការសណ្តោសពីសម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកោតសរសើរ ចំពោះទឹកចិត្តភរិយារបស់លោក យឹម ស៊ីណន ដែលព្យាយាមសូមការសណ្តោសប្រណីពីសម្តេច ដោយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួនដែលកំពុងជាប់ឃុំ។

អង្គការសហប្រជាជាតិប្រចាំកម្ពុជាបេ្តជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់…

ភ្នំពេញ៖ ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដឹកនាំដោយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក ចូ សូយ័រ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីកម្ពុជា…

BREAKING NEWS: លោក យឹម ស៊ីណន ត្រូវបានដោះលែងវិញហើយក្រោយពីសុំព្រះរាជទានទោសពីព្រះមហាក្សត្រនិងសុំទោសសម្ដេចតេជោ…

ភ្នំពេញ៖ លោក យឹម ស៊ីណន ត្រូវបានតុលាការសម្រេចចេញទៅការបង្គាប់ឲ្យដោះលែងវិញហើយនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ ការដោះលែងគឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកយឹមស៊ីណនបានចេញវីដេអូសូមព្រះរាជទានទោសពីព្រះមហាក្សត្រនិងសុំទោសសម្ដេចតេជោ…

លោក ហ៊ុន ម៉ានី៖ អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ថ្លែងថា អ្នកទាំងអស់គ្នាអាចមានឱកាសក្លាយជាអ្នកដឹកនាំ ហើយអ្នកដែលដឹកនាំពូកែ គឺជាអ្នកដែលចេះការពារ ដោយជាអ្នកការពារជាតិ ការពារសុខសន្តិភាព ថែរក្សាស្ថិរភាព និងសន្តិសុខសង្គម ពង្រឹងម៉ាក្រូសេដ្ឋកិច្ចជាតិ…

នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ

ភ្នំពេញ៖ នាវាកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន JS KIRISAME ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ…

ករណីចោទនគរបាលចរាចរណ៍សង្កាត់ព្រែកឯងចាប់ឡានជំរិតទារលុយ ១ពាន់ដុល្លារ អ្នកបង្ហោះលុបផុសចេញខណៈនគរបាលថានៅបន្តការស្រាវជ្រាវ

ភ្នំពេញ៖ រឿងកាលពីចុងសប្ដាហ៍មុនទាក់ទងនឹងនគរបាលចរាចរណ៍ស្ដុប Tiger សង្កាត់ព្រែកឯង រាជធានីភ្នំពេញ ដែលចាប់ឡានពលរដ្ឋថាពលរដ្ឋបើកឡានភ្ជាប់ឯកសារក្លែងក្លាយទារលុយ ១ពាន់ដុល្លារ តវ៉ាចុះឡើងសល់ត្រឹម ១៣៥ដុល្លារ មកដល់ថ្ងៃអង្គារ៍នេះហាក់ស្ងាត់ជ្រាបបន្ទាប់ពីស្នងការនគរបាលរាជធានីភ្នំពេញហៅភាគីនគរបាល…

ក្រសួងការងារណែនាំឱ្យសហគ្រាស និងគ្រឹះស្ថាននានាប្រុងប្រយ័ត្នករណីអគ្គិភ័យនៅរដូវប្រាំង

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្កេតឃើញថា ខណៈអាកាសធាតុកាន់តែកើនឡើង ករណីអគ្គិភ័យក៏បានកើតឡើងនៅតាមសហគ្រាស និងគ្រឹះស្ថានមួយចំនួន។ ដូច្នេះក្រសួងការងារបានណែនាំដល់សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវនាំគ្នាទប់ស្កាត់…

ចិនផ្តល់រថយន្តសង្គ្រោះបន្ទាន់ជិត ២០គ្រឿងដល់ក្រសួងសុខាភិបាល

ភ្នំពេញ៖ រដ្ឋាភិបាលចិន បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ១៦គ្រឿង និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀតដល់ក្រសួងសុខាភិបាលសម្រាប់ចែកជូនដល់មន្ទីរពេទ្យជាតិចំនួន៣ និងមន្ទីរសុខាភិបាលរាជធានី-ខេ ត្តចំនួន៤។

ពិតជាសាហាវ! បាញ់សម្លាប់មនុស្ស ៣នាក់ រួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

កំពង់ធំ៖ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មានបុរសម្នាក់បានបាញ់សម្លាប់សមាជិកក្រុមគ្រួសារចំនួន ៣នាក់ បណ្តាលឱ្យស្លាប់ ២នាក់ និង ១នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកតាំងគោក ខេត្តកំពង់ធំ។

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់ ក្នុងសប្ដាហ៍ទី៤ នៃខែមីនា

ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន ៣០ម៉ឺននាក់ ក្នុងសប្ដាហ៍ទី៤ នៃខែមីនា ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៥ម៉ឺននាក់ និងមានគោលដៅទេសចរណ៍សំខាន់ៗ ៨រាជធានី-ខេត្ត។

ពិព័ណ៌វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបង្ហាញពីស្នាដៃកូនខ្មែរ និងទាក់ទាញចំណាប់អារម្មណ៍បរទេសមកលើកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដាក់តាំងពិព័ណ៌ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ មានស្ដង់ជាង២០០ បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ…

ប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ីកោតសរសើរពីភាពចុះសម្រុងសាសនានៅកម្ពុជា

ភ្នំពេញ៖ អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានកាកបាទក្រហមឥណ្ឌូនេស៊ី ប្រធានធាន CAPDI និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី លោក Jusuf Kala បានថ្លែងកោតសរសេរដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាដែលនាំឱ្យមានភាពចុះសម្រុងនៃសាសនាទាំងអស់នៅកម្ពុជា។…

ក្រសួងកសិកម្មច្រានចោលផ្សព្វផ្សាយព័ត៌មានរបស់ RFA ទាក់ទងនឹងការដាំដុះរបស់កសិករនៅខេត្តកណ្តាល

ភ្នំពេញ៖ អគ្គនាយកដ្ឋានក្រសួងកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មានច្រានចោលចំពោះការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីដែលបានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថា «កសិករនៅខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ»។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៨ មីនា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៨ មីនា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ថ្មី , និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី​ ​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ក្រុមហ៊ុនចិននឹងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបឆាប់ៗនេះ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។ ដើម្បីឱ្យការសិក្សាគម្រោងនេះបានរលូន…

កម្ពុជាគាំទ្រសិទ្ធិអធិបតេយ្យរបស់ម៉ារ៉ុកលើតំបន់សាហារ៉ា

ម៉ារ៉ុក៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងប្រាប់រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក លោក Nasser BOURITA ថាព្រះរាជាណាចក្រកម្ពុជាគាំទ្រចំពោះអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រម៉ារ៉ុកលើដែនដីមានជម្លោះសាហារ៉ា។…

កម្ពុជាចង់ក្លាយជាសមាជិកអង្កេតការណ៍អង្គការសហប្រតិបត្តិការឥស្លាម (OIC)?

ម៉ារ៉ុក៖ រដ្ឋមន្ត្រីការបទេសម៉ារ៉ុក លោក Nasser BOURTITA បានរម្លឹកជាថ្មីថាប្រទេសម៉ារ៉ុកគាំទ្រប្រទេសកម្ពុជាធ្វើជាសមាជិកអង្កេតការណ៍នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ប្រសិនជាកម្ពុជាក្លាយជាសមាជិកអង្គេតការណ៍មែននោះកម្ពុជានឹងក្លាយជាប្រទេសដែលមិនកាន់សាសនាឥស្លាមទី៣…

កសិករប្រើប្រាស់ម៉ាស៊ីនប្រមូលចំបើងកំពុងត្រូវប៉ាន់ខណៈទីផ្សារចំបើងមូររួចកំពុងមានតម្រូវការ

បន្ទាយមានជ័យ៖ ប្រជាកសិករមួយចំនួន បានងាកពីការធ្វើកសិកម្មដំណាំស្រូវ មកធ្វើការប្រមូលចំបើងដោយប្រើប្រាស់ម៉ាស៊ីន ក្រោយពីការប្រមូលផលស្រូវរួច ដោយវាបានផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ និងកំពុងមានតម្រូវការទីផ្សារខ្លាំង…

ផុតពីក្ដៅចង់បែកក្បាល! ថ្ងៃស្អែកក្រសួងធនធានទឹកប្រកាសថានឹងអាចមានភ្លៀងលាយខ្យល់កន្ត្រាក់

ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់រូបនៅលើពិភពលោកខណៈខែនេះកំពុងក្ដៅហួតហែង កន្លែងខ្លះនៅភ្នំពេញទឹកមិនចេញហើយត្រូវរដ្ឋាករទឹកដឹកទឹកចែកនោះ ថ្ងៃស្អែកត្រូវបានក្រសួងជំនាញព្យាករថា នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម…

មេទ័ពជើងគោកព័ណ៌នាពីការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ

ភ្នំពេញ៖ មេបញ្ជាការទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថាការទម្លាក់ទ័ពតាមឧទ្ធម្ភាគចក្រ គឺជាយុទ្ធវិធីមួយក្នុងការបញ្ជូនទ័ពដោយរហ័សចូលទៅក្នុងតំបន់ណាមួយនៅលើសមរភូមិ ដែលផ្តល់អំណោយផលអោយកម្លាំងក្នុងការចាប់យកប្រៀបប្រយុទ្ធ។…

សាធារណរដ្ឋឆេក ដឹកនាំគណៈប្រតិភូទ្រង់ទ្រាយធំទៅទស្សនកិច្ចកោះតៃវ៉ាន់

"តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ ហើយ​អាច​ធ្វើ​ការ​ជាមួយ​ប្រទេស​ជា​មិត្ត​ជា​ច្រើន"។ នេះគឺជាការលើកឡើងរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចតៃវ៉ាន់ លោកស្រី វ៉ាង ម៉ីហួ (Wang Mei-hua)

ទីក្រុង Naple ចាប់ផ្តើមរៀបចំអបអររួចជាស្រេចសម្រាប់ក្តីសង្ឃឹមគ្រងជើងឯករបស់ Napoli

ផ្ទៃមុខកាលពីស្ថិតនៅវ័យក្មេងរបស់កំពូលកីឡាករបាល់ទាត់អាហ្សង់ទីន ម៉ារ៉ាដូណា (Diego Armando Maradona) ត្រូវបានគេគូសនៅលើផ្ទាំងគំនូរជាច្រើននៅប្លុក Miracles Square ស្ថិតនៅទីក្រុង ណេផល (Naple) ប្រទេសអ៉ីតាលី ដែលជាការរៀបចំក្នុងទីក្រុងសម្រាប់ការអបអរសាទរភាពរីករាយដែលមិនធ្លាប់មាន…

អាល្លឺម៉ង់មានបំណងផ្គត់ផ្គង់សព្វាវុធទំនើបធុនធ្ងន់ ២៨គ្រឿងទៀតឱ្យទៅអ៊ុយក្រែន

អាល្លឺម៉ង់​មាន​បំណង​ទិញ​នូវកាំភ្លើង​ស្វ័យប្រវត្តិ​ចំនួន ២៨គ្រឿង ​ដើម្បីដាក់ជំនួសនូវតំរូវការចាំបាច់ទៅលើសព្វាវុធដែលអស់ពីស្តុករបស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។

ក្រុមហ៊ុនចិន China Energy គ្រោងសាងសង់រោងចក្រអគ្គិសនីតម្លៃ ១ពាន់លានដុល្លារនៅហ្ស៊ីមបាវ៉េ

ក្រុមហ៊៊ុន China Energy Engineering Corp. ឬហៅកាត់ថា China Energy បានស្នើនូវគម្រាងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹកដែលមានទំហំ ១,០០០មេហ្គាវ៉ាត់ នៅលើទំនប់ Kariba របស់ប្រទេសហ្ស៊ីមបាវ៉េ ដោយគ្រោងចំណាយថវិកាជិត…

នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី អញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន

ភ្នំពេញ៖ ក្រោយបញ្ចប់ជំនួបទ្វេភាគី នារសៀលថ្ងៃចន្ទ ទី២៧ ខែមីនានេះ នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី បានអញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា ដែលមានសាសនិកឥស្លាមចូលរួមចំនួន ៦ ១០០នាក់។…

សម្តេច ហេង សំរិន៖ ដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ីនឹងធ្វើឱ្យមិត្តភាពកម្ពុជា-ម៉ាឡេស៊ីកាន់តែរឹងមាំ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីមកកាន់កម្ពុជារយៈពេលខ្លីនេះ នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ដែលមានជាង ៦០ឆ្នាំមកនេះកាន់តែរឹងមាំបន្ថែមទៀត។

នាយករដ្ឋមន្ត្រីបញ្ជាក់ថា ជាតិសាសន៍ និងសាសនា ពុំមែនជាឧបសគ្គនៃការអភិវឌ្ឍន៍ជាតិនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា គ្រប់ជាតិសាសន៍ និងសាសនានៅកម្ពុជា ត្រូវរួមគ្នាដើម្បីជួយប្រទេសជាតិឱ្យរីកចម្រើន។ សម្ដេចបញ្ជាក់ថា ភាពខុសគ្នានៃសាសនា និងជាតិសាសន៍ មិនជាឧបសគ្គនៅកម្ពុជានោះទេ។

សមត្ថកិច្ចស្វែករកបុរសដែលវាយស្ត្រីម្នាក់នៅស្តុបសន្ធរម៉ុកមកសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់

ភ្នំពេញ៖ ករណីបុរសម្នាក់ដែលយកមួកសុវត្ថិភាពទៅវាយក្បាលស្ត្រីម្នាក់ដែលជិះម៉ូតូឈប់ក្រោមស្ពានថ្មើរជើងសន្ធរម៉ុកកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកបុរសម្នាក់នោះមកសួរនាំ និងចាត់វិធានការតាមនីតិវិធីច្បាប់។

BREAKING NEWS: នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសង្ឃឹមថាប្រទេសលោកខាងលិចមើលពីគំរូនៃការគោរពដល់អ្នកដទៃរបស់សម្ដេចតេជោ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសដែលគោរពពុទ្ធសាសនាដ៏ធំមួយតែបានបង្ហាញនូវការគោរព និងឱ្យតម្លៃដល់សាសនាតូចៗដទៃ។

លោក ហោ ណាំហុង ស្នើស្ថានទូតបារាំងឱ្យបញ្ជូនអ្នកអង្កេតការណ៍ មកពិនិត្យការបោះឆ្នោតថ្នាក់ជាតិ

បារាំង៖ ឧបនាយករដ្ឋមន្រ្តីលោក ហោ ណាំហុង បានស្នើឱ្យឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បញ្ជូនអ្នកអង្កេតការណ៍បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងនៅខែកក្កដាខាងមុខនេះ។

កម្ពុជា-ម៉ាឡេស៊ី ចុះ MOU ស្តីពីការជ្រើសរើស និងធ្វើមាតុភូមិនិវត្តន៍របស់ពលករ

ភ្នំពេញ៖ សម្តេចតេជោ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចុះអនុស្សារណៈលើការយោគយល់ស្តីពីការជ្រើសរើស និងធ្វើមាតុភូមិនិវត្តន៍របស់ពលករ បន្ទាប់ពីជំនួបទ្វេភាគីបានបញ្ចប់នៅថ្ងៃត្រង់ទី២៧ ខែមីនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត៖ អ្នកណាយកឈ្មោះ និងរូបខ្ញុំទៅធ្វើរឿងខុសច្បាប់ សមត្ថកិច្ចចាប់ទៅមិនបាច់សួរខ្ញុំទេ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រាប់ទៅសមត្ថកិច្ចថា ប្រសិនឃើញនរណាម្នាក់យកឈ្មោះ និងរូបលោកទៅធ្វើរឿងខុសច្បាប់ សូមចាប់ខ្លួនបុគ្គលនោះទៅដោយមិនចាំបាច់សួរនាំលោកជាមុនឡើយ។

សម្តេច ស ខេង៖ សេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានមានទំនាក់ទំនងជិតស្និតទៅនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

កម្ពុជាស្នើម៉ាឡេស៊ីបង្កើនការទិញអង្ករ និងកសិផលពីកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រទេសម៉ាឡេស៊ីបង្កើនការទិញអង្ករ និងផលិតផលកសិកម្មរបស់កម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតក្រុមហ៊ុនប្រមូលទិញ និងកែច្នៃនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារម៉ាឡេស៊ី…

ខឹងប្រពន្ធលែងលះទៅយកប្តីថ្មី ដុតបំផ្លាញរោងចក្រមួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឃាត់ខ្លួនបុរសម្នាក់ដែលលួចដុតអតីតទីតាំងរោងចក្រផលិតអាល់កុល និងកែច្នៃសារធាតុញៀន ដែលស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមីនា…

CHRC បញ្ជាក់ពីស្ថានភាពរបស់លោក ខៀវ សំផន ក្នុងពន្ធនាគារខេត្តកណ្តាល

កណ្តាល៖ ក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានចូលទៅជួប លោក ខៀវ សំផន ដល់ពន្ធនាគារខេត្តកណ្តាល ដើម្បីសួរសុខទុក្ខរបស់លោក។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៧ មីនា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៧ មីនា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ , និងមិនមានអ្នកជំងឺជាសះស្បើយ, ក្នុងនោះមិនមានករណីនាំចូលថ្មី​ ​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ទស្សនាការផ្សាយផ្ទាល់: ពិធីចុះហត្ថលេខាសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី

ទស្សនាការផ្សាយផ្ទាល់: ពិធីចុះហត្ថលេខាសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ចាប់ផ្តើមរត់ដង្ហែនៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន

ម៉ានីល៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមការសាទរពីរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក…

ឃាត់ខ្លួនជនជាតិខ្មែរ វៀតណាម និងចិន ចំនួន ១៣នាក់ ក្រោយបង្កហិង្សា

ក្រុងព្រះសីហនុ៖ នាយប់ម៉ោងជិត៧ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ មានករណីជម្លោះហិង្សា រវាងជនជាតិខ្មែរ ជាមួយជនជាតិចិន និងជនជាតិវៀតណាម នៅអាគារមួយកន្លែងម្តុំអូរសំអាត ក្នុងក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ ប៊ីន អ៊ីប្រាហ៊ីម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ចើញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាទទួលបដិសណ្ឋារកិច្ចដល់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាទទួលបដិសណ្ឋារកិច្ចដល់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី

គ្រូពេទ្យTYDA ព្យាបាលជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋជិត២ពាន់នាក់

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជិត២ពាន់នាក់ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

អណ្តូងទឹកចំនួន១០ ត្រូវបានជូនអ្នកស្រុកកំពង់ត្រាចដើម្បីអាស្រ័យផលប្រចាំថ្ងៃ

កំពត៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន១០…

លោក ហ៊ុន ម៉ាណែត រម្លឹកពីគ្រោះថ្នាក់នៃប្រទេសជាតិលើកការជ្រើសរើសគណបក្សដឹកនាំប្រទេសខុស

ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជាពីគណបក្សប្រជាជន លោក ហ៊ុន ម៉ាណែត បានលើកឡើងពីគ្រោះថ្នាក់នៃប្រទេសប្រសិនជាពលរដ្ឋសម្រេចជ្រើសរើសគណបក្សដឹកនាំប្រទេសខុស ដោយថាវានឹងនាំឱ្យប្រទេសធ្លាក់ក្នុងឱនភាព ជម្លោះវឹកវរចលាចល…

លោក ហ៊ុន ម៉ាណែត៖ ខ្មែររួមគ្នា ខ្មែរកាន់តែរីកចម្រើន

ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត បានជំរុញដល់មន្ត្រីគណបក្សប្រជាជនបន្តចូលរួមបម្រើ រែកពន់ និងសម្រេចភារកិច្ច និងសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីនាំស្នាមញញឹមជូនប្រជាជនក្នុងន័យនេះលោកបានបញ្ជាក់ពីភារកិច្ចរបស់គណបក្សប្រជាជនគឺ…

មជ្ឈមណ្ឌលហ្វឹកហាត់របស់ជម្រើសជាតិអាហ្សង់ទីន ប្តូរមកដាក់ឈ្មោះ Lionel Messi

សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា ទីតាំងនៃមជ្ឈមណ្ឌលហ្វឹកហាត់របស់សហព័ន្ធត្រូវបានប្តូរមកដាក់ឈ្មោះរបស់កីឡាករ លីអូណែល ម៉េស៊ី (Lionel Messi) វិញ ក្នុងគោលបំណងដើម្បីជាការទទួលស្គាល់…

ព្រះអង្គម្ចាស់ ឆាលស៍ ហាក់ខកព្រះទ័យក្រោយដំណើរទស្សនកិច្ចទៅបារាំងត្រូវបានពន្យារពេល

ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់ព្រះមហាក្សត្រ ឆាលស៍ (King Charles) ទៅកាន់ប្រទេសបារាំង ក្នុងនាមជាព្រះមហាក្សត្រស្នងរាជ្យនៃចក្រភពអង់គ្លេស ត្រូវបានសម្រេចពន្យារពេលដោយសារតែភាពចលាចលនៃសង្គមបារាំងកំពុងមានការរីករាលដាលខ្លាំង។

សហរដ្ឋអាមេរិកបន្ថែមការដាក់ទណ្ឌកម្មថ្មីទៀតទៅលើសហភាពមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រកន្លងទៅបានប្រកាសពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយផ្តោតទៅលើបុគ្គល និងនិងអង្គភាពដែលជាប់ពាក់ព័ន្ធជាមួយនឹងរបបយោធាមីយ៉ាន់ម៉ា ខណៈដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមបង្កើនសម្ពាធលើរបបយោធាដែលកំពុងកាន់អំណាចបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីអេស្ប៉ាញថាពិភពលោកគួរតែស្តាប់សំឡេងរបស់ចិនក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន

នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បាននិយាយកាលពីពេលថ្មីៗនេះថា ពិភពលោកគួរតែស្តាប់សំឡេងចិន ដើម្បីស្វែងរកផ្លូវចេញពីសង្រ្គាមនៅអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីជំរុញការបណ្ដុះបណ្ដាលពីមូលធនដល់យុវជនជំនាន់ក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយលើកទឹកចិត្តដល់អ្នកវិនិយោគជាតិនិងអន្តរជាតិចូលរួមផ្ដល់គ្រាប់ពូជមូលធនដល់សហគ្រិននិងធុរជនកម្ពុជា។

នាយករដ្ឋមន្ត្រីបើកកកាយរូបភាពចាស់មួយសន្លឹកទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបើកកាយនូវរូបថតមួយសន្លឹកទៀត។ ប៉ុន្តែសម្ដេចមិនដឹងថាថតនៅឯណា? នៅឆ្នាំណា? នោះទេ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»