ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ពលរដ្ឋខ្មែរ ៦នាក់ត្រូវបានជម្លៀសចេញពីស៊ូដង់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាពលរដ្ឋខ្មែរ ៦នាក់ដែលជានិស្សិតសិក្សានៅប្រទេសស៊ូដង់ត្រូវបានជម្លៀសចេញពីប្រទេសនេះហើយកាលពីម្សិលមិញ។ បច្ចុប្បន្នពួកគេកំពុងនៅប្រទេសអារ៉ាប៊ីសាអូឌីត។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២

នាយករដ្ឋមន្ត្រីថាផលិតផលរបស់កម្ពុជាមិនមានប្រើគីមីច្រើននោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាផលិតផលរបស់កម្ពុជានៅពេលនេះគឺមានគុណភាពល្អហើយមិនប្រើគីមីច្រើននោះទេដែលជាគុណសម្បត្តិមួយក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស។

អ្នកដែលមិនមានសំបុត្រ អាចទៅទស្សនាការប្រកួតបាល់ទាត់នៅតាមទីតាំងចំនួន៧!

ភ្នំពេញ៖ ពលរដ្ឋដែលមិនមានសំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ផ្ទាល់រវាងកម្ពុជា-ទីម័រខាងកើតនៅពហុកីឡដ្ឋានជាតិអូឡាំពិកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២២០២៣ អាចទៅទស្សនាតាមស្លាយ LED នៅសួនច្បារចំនួន ៧ទីតាំងក្នុងរាជធានីភ្នំពេញ។

តើកត្តាអ្វីជំរុញឱ្យលោក ជួន ភិរម្យ ជម្នះឡើងភ្នំ Everest Base Camp កម្ពស់ជាង ៥ពាន់ម៉ែត្រ?

នេប៉ាល់៖ ជនជាតិខ្មែរម្នាក់ទៀត គឺលោក ជួន ភិរម្យ ដែលបានឡើងទៅដល់ភ្នំ Everest Base Camp កម្ពស់ជាង ៥ពាន់ម៉ែត្រ ក្នុងប្រទេសនេប៉ាល់ ដោយជោគជ័យ។ លោក ជួប ភិរម្យ បានចំណាយរយៈពេល ១១ថ្ងៃដើម្បីឡើង និងចុះមកវិញ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើននាំចេញនាំចូលជាង ១០ភាគរយក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ

ព្រះសីហនុ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ការចេញចូលនៃទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនជាមធ្យមជាង…

ក្រសួងកសិកម្មជូនដំណឹងឱ្យកសិករត្រៀមឆ្លើយតបនឹងស្ថានភាពអាកាសធាតុប្រែប្រួលខ្លាំងក្នុងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់ប្រជាកសិករ ដោយយោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុថារដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅ សប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម…

រដ្ឋមន្រ្តីទេសចរណ៍៖ វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ជាវេទិកាកិច្ចសហប្រតិបត្តិការទូលំទូលាយដើម្បីចែករំលែកការអនុវត្តល្អៗក្នុងតំបន់…

ព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន ថ្លែងថា វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ជាវេទិកាកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយមួយរបស់ GMS រវាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញ អាជ្ញាធរពាក់ព័ន្ធ…

លោក Mikel Arteta កោតសរសើរ Haaland មុនជួប Man City យប់នេះ

អ្នកចាត់ការទូទៅក្លិប Arsenal លោក Mikel Arteta បាននិយាយនៅមុនការប្រកួតរាត្រីនេះថា កំណត់ត្រាគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Eirling Haaland ជាមួយក្លិប Manchester City នារដូវកាលនេះ គឺជាចំណុចសំខាន់បំផុតដែលធ្វើឱ្យគេក្លាយជាកីឡាករលេចធ្លោខ្លាំងបំផុតក្នុងរដូវកាលនេះ។

យុវជនសង្គមស៊ីវិលមួយក្រុមដែលធ្លាប់គាំទ្រពេលនេះចេញមុខប្រឆាំងនយោបាយរបស់ សម រង្ស៊ី

ភ្នំពេញ៖ យុវជនសង្គមស៊ីវិលមួយក្រុមដែលធ្លាប់ជាអ្នកដើរតាម និងជឿតាមនយោបាយរបស់លោក សម រង្ស៊ី ពេលនេះចេញមុខប្រកាសប្រឆាំងនឹងលោក សម រង្ស៊ី វិញម្ដងបន្ទាប់ពីមើលឃើញថាការដើរតាមលោក សម រង្ស៊ី កាលពីកន្លងទៅមិនអាចធ្វើឱ្យមានដំណោះស្រាយនោះទេ…

អតីតប្រធាន UN ស្នើឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានឆន្ទៈដំបូងក្នុងការដោះស្រាយវិបត្តិនយោបាយ

អតីតប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) នៅថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងដោយស្នើឱ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សានៅក្នុងប្រទេសដែលកំពុងតែមានជម្លោះរបស់ខ្លួន និងចូលរួមជាមួយគូប្រជែងនានាក្នុងគោលបំណងដើម្បីបញ្ចប់វិបត្តិនយោបាយបង្ហូរឈាមដែលកំពុងកើតមាន។

ក្រុមហ៊ុនអាកាសចរណ៍ប៉ូឡូញ បដិសេធមិនឱ្យអត្តពលិកនារីរុស្សីម្នាក់ឡើងលើយន្តហោះរបស់ខ្លួន

ក្រុមហ៊ុនអាកាសចរណ៍ LOT បានបញ្ជាក់កាលពីយប់ថ្ងៃអង្គារនេះថា កីឡាការិនីវាយកូនបាល់ជនជាតិរុស្សីម្នាក់ត្រូវបានបដិសេធមិនឱ្យឡើងយន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ប៉ូឡូញ LOT ដែលសកម្មភាពនេះត្រូវបានរងការរិះគន់ជាខ្លាំងពីអត្តពលិករូបនេះនៅជុំវិញលើបណ្ដាញសង្គមរបស់ខ្លួន។…

លោក Joe Biden មានវ័យ ៨០ឆ្នាំ នៅតែបន្តប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក

ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសនៅយប់ថ្ងៃអង្គារម្សិលមិញនេះថា លោកនឹងបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៤ សាជាថ្មីម្តងទៀត ហើយនឹងបញ្ចប់រាល់កិច្ចការងាររបស់លោក ខណៈបច្ចុប្បន្នលោកមានវ័យ…

ក្រសួងសេដ្ឋកិច្ច និងធនាគារ ABA សហការលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ជាមួយធនាគារ ABA ដើម្បីចូលរួម លើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល…

ប្រធានបក្សប្រជាជនអំពាវនាវដល់សាសនិកឥស្លាមបន្តចូលរួមជាមួយរដ្ឋាភិបាលថែរក្សាសន្ដិភាពឱ្យបានគង់វង្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាសនិកឥស្លាមចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការបន្តថែរក្សាសន្ដិភាពឱ្យបានគង់វង្សបន្តទៀត ដើម្បីការអភិវឌ្ឍន៍ និងភាពរឹងមាំនៃសេដ្ឋកិច្ច។

ស្នើគ្រប់វត្តអារាមនៅភ្នំពេញ វាយជួង និងទូងស្គរ ដើម្បីអបអរសាទរក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡា

ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញបានស្នើព្រះចៅអធិការគ្រប់វត្តអារាមក្នុងរាជធានីភ្នំពេញ វាយជួង រគាំង និងទូងស្គរ ដើម្បីអបអរសាទរពិធីដង្ហែព្រះអគ្គិជ័យកីឡា ពីត្រង់ចំណុចផ្សារព្រែកអញ្ចាញ ស្ពានទី១២ ព្រំប្រទល់ខេត្តកណ្តាល-រាជធានីភ្នំពេញ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៦ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៦ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កូនផ្សោតថ្មីមួយទៀតហើយដែលកើតនៅក្នុងអន្លង់កោះកូនសាត់ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ កូនផ្សោតថ្មីមួយទៀត ត្រូវបានកើតនៅក្នុងអន្លង់កោះកូនសាត់ ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាកូនផ្សោតទី៣ ដែលបានកើតក្នុងឆ្នាំ២០២៣។

អាជ្ញាធរតាមចាប់ជនសង្ស័យ ២នាក់ដែលហែកគុកឃុំឃាំងបណ្តោះអាសន្នកាលពីយប់មិញ

ភ្នំពេញ៖ អាជ្ញាធរកំពុងតែតាមចាប់ជនសង្ស័យ២នាក់ ដែលបានលួចហែកគុកចេញពីកន្លែងឃុំឃាំងបណ្តោះអាសន្ននៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

អភិបាលរងក្រុងបូកគោដែលប្រើហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនដើម្បីដោះស្រាយតាមនីតិវិធីច្បាប់

កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា អាជ្ញាធរបានឃាត់ខ្លួនលោកអភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា ក្រោយពីបានអំពើហិង្សាលើប្រពន្ធ និងបានកសាងសំណុំរឿងយកទៅដោះស្រាយតាមនីតិវិធីច្បាប់។

សម្តេចតេជោ៖ តើស្រឡាញ់ជាតិយ៉ាងម៉េចបើគ្រួសារខ្លួនឯងក៏ហ៊ានកាត់កាលចោល?

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា ហួសចិត្តលោក ស៊ន តារា ដែលហ៊ានកាត់កាលឪពុកម្តាយបងប្អូនចោលទាំងអស់។ សម្តេចថាគួរតែហៅលោក ស៊ន តារាថាតិរច្ឆានទើបត្រឹមត្រូវជាងហៅថា ក្មេងពាល។

លោក ហ៊ុន ម៉ាណែត៖ មានកត្តា ៣យ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានាអាចប្រព្រឹត្តទៅបានដោយចម្រុងចម្រើន

ព្រះសីហនុ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែតបានលើកឡើងថា មានកត្តា ៣ យ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើន។

កម្ពុជាត្រៀមជម្លៀសនិស្សិតខ្មែរចេញពីប្រទេសសូដង់

សូដង់៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អាន សុខខឿន បានបញ្ជាក់ឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានសម្របសម្រួលជាមួយស្ថានទូតម៉ាឡេស៊ី ដើម្បីត្រៀមជម្លៀសនិស្សិតខ្មែរចេញពីប្រទេសសូដង់។

ហាមថតរូបក្នុងពេលហាត់សមសម្តែង និងសម្តែងសាកល្បងពិធីបើក-បិទស៊ីហ្គេម

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងហាមថត និងចែកចាយរូបក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម…

អភិបាលរងក្រុងបូកគោ ចូលខ្លួនបំភ្លឺករណីប្រើអំពើហិង្សាលើភរិយា

កំពត៖ អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា បានចូលខ្លួនដើម្បីមកបំភ្លឺករណីហឹង្សាលើភរិយានៅអធិការក្រុងកំពត។ នេះបើយោងតាមស្នងការខេត្តកំពត លោក ម៉ៅ ចន្ទមធុរិទ្ធិ បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

តើយុទ្ធនាការអន្ទាក់សូន្យ អាចធ្វើឱ្យសូន្យអន្ទាក់ដែរឬទេ?

ពោធិ៍សាត់៖ ក្រសួងបរិស្ថាន អង្គការដែលអភិរក្សសត្វព្រៃនៅកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធបានរួមគ្នាបង្កើតយុទ្ធនាការអន្ទាក់សូន្យនៅតាមគោលដៅសំខាន់ៗមួយចំនួនដែលនិយមលក់សាច់សត្វព្រៃច្រើនជាងគេ។ ក្រសួងចាប់ផ្តើមអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី១…

លោក ស៊ន តារា ប្រកាសកាត់កាលគ្រួសារចោលទាំងអស់

បារាំង៖ សកម្មជនប្រឆាំងរដ្ឋាភិបាលលោក ស៊ន តារា បានប្រកាសកាត់កាលឪពុកម្ដាយ និងបងប្អូនចោលទាំងអស់ ដោយថាគ្មាននរណាម្នាក់អាចមកបង្ខំលោកបានឡើយ។

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវដឹងពីវិន័យក្នុងការយកព័ត៌មាននៅព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់អំពីវិន័យរបស់អ្នកសារព័ត៌មានដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ លោកបានសរសេរនៅក្នុងគណនីហ្វេសប៊ុកនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា៖ «អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ!…

ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមកយកសំបុត្រស៊ីហ្គេមនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ សំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ជាប្រទេសចុងក្រោយជាមួយកំណត់ត្រាថ្មីក្នុងការដង្ហែចម្ងាយផ្លូវជិត…

ឡាវ៖ ពិធីដង្ហែក្បួនអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែក្បួនលើចម្ងាយផ្លូវជិត ៦គីឡូម៉ែត្រ ឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ។

លោក យឹម ស៊ីណន៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចថែរក្សាបាននូវសុខសន្តិភាព

ភ្នំពេញ៖ តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា លោក យឹម ស៊ីណន ដែលត្រូវប្រកាសចូលជាសមាជិកថ្មី មានជំនឿជឿជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចថែរក្សាបាននូវសុខសន្តិភាព នាំនាវាកម្ពុជាឆ្ពោះទៅភាពជឿនលឿនដូចប្រទេសអភិវឌ្ឍនានា។

សម្ដេចក្រឡាហោម ស ខេង ស្នើដល់ភាគីវៀតណាមបន្តទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជា

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានស្នើភាគីវៀតណាមបន្តការទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត ដោយនាយកមហាវិទ្យាល័យសន្តិសុខប្រជាជនវៀតណាម លោក ដ័ន មិញលី បានឯកភាពចំពោះសំណើរជាមួយក្ដីសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

នាយករដ្ឋមន្រ្តីបញ្ជាឱ្យរៀបចំបញ្ចាំងលើអេក្រង់ធំៗពីការប្រកួតបាល់ទាត់ស៊ីហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអ្នកពាក់ព័ន្ធអភិបាលរាជធានី-ខេត្តទាំងអស់ រៀបចំទីតាំង និងដាក់បញ្ចាំងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើអេក្រង់ធំៗដើម្បីឱ្យអ្នកគាំទ្រកីឡាដែលមិនមានសំបុត្រទស្សនាអាចចូលរួមទស្សនាបាន។

នាយករដ្ឋមន្ត្រីមិនចង់ឱ្យគ្រួសារលោក ស៊ន តារា ក្លាយជាជនរងគ្រោះដោយសារទង្វើរបស់លោក ស៊ន តារា នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមិនចង់ឱ្យក្រុមគ្រួសាររបស់លោក សន តារា ក្លាយជាជនរងគ្រោះ និងធ្វើជាចំណាប់ខ្មាំងចំពោះអំពើពាលរបស់លោក សន តារា នោះទេ។

រញ្ជួយដីក្នុងកម្រិត ៧,៣រ៉ិចទ័រនៅភាគខាងលិចប្រទេសឥឥណ្ឌូណេស៊ី ព្រមានពីរលកយក្សស៊ូណាមិ

ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី (BMKG) បាននិយាយថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារនៅភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ ទី២៥ ខែមេសានេះ ដោយបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិរយៈពេលប្រហែល…

កាណាដាផ្តល់ការគាំទ្រដល់ប្រជាជនស៊ូដង់ តាមរយៈការកែប្រែវិធានការថ្មីសម្រាប់ជនអន្តោប្រវេសន៍

ប្រទេសកាណាដានឹងដាក់ចេញនូវវិធានការអន្តោប្រវេសន៍ថ្មី ដើម្បីគាំទ្រអ្នកស្នាក់នៅបណ្តោះអាសន្នរបស់ស៊ូដង់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកាណាដា ហើយប្រហែលជាមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារស្ថានភាពកាន់តែយ៉ាប់យ៉ឺនដែលវិវត្តន៍យ៉ាងឆាប់រហ័សនៅក្នុងប្រទេសស៊ូដង់។

សម្តេចតេជោ គ្រោងបើកវគ្គបង្រៀនទ្រឹស្តី ៣ដោយផ្ទាល់ដល់មន្ត្រីវិភាគនយោបាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា សមត្ថភាពវិភាគនយោបាយរបស់មន្ត្រីមួយចំនួនហាក់បីនៅទន់ខ្សោយនៅឡើយទេ។ ដូច្នេះនាយករដ្ឋមន្ត្រីគ្រោងបង្រៀនដោយផ្ទាល់នូវទ្រឹស្តី ៣ដល់មន្ត្រីទាំងនោះ។

ដោយសារតែសង្គ្រាម ក្លិប Mariupol របស់អ៊ុយក្រែនត្រូវបង្កើតនៅប្រេស៊ីលវិញ

សហគមន៍បាលទាត់របស់ជនជាតិអ៊ុយក្រែនមួយនៅក្នុងប្រទេសប្រេស៊ីល បានសម្រេចចិត្តបង្វែរក្រុមបាល់ទាត់ក្នុងស្រុករបស់ខ្លួនទៅជាក្លិបបាល់ទាត់ FC Mariupol ដែលជាក្លិបបាល់ទាត់កំពូលមួយដែលត្រូវបានរំសាយបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន…

នាវាទេសចរណ៍ ១គ្រឿង ផ្ទុកភ្ញៀវជាង ៧០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍ ចំនួន ១គ្រឿង ឈ្មោះ EUROPA 2 សញ្ជាតិម៉ាល់តា (MALTA) បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៦:០០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ឥណ្ឌាត្រៀមវ៉ាដាច់ចិនក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់លើពិភពលោក

អង្គការសហប្រជាជាតិនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានបញ្ជាក់ថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយបច្ចុប្បន្នប្រជាជនឥណ្ឌាមានចំនួនប្រមាណ…

បាក់ច្រាំងទន្លេនៅស្រុកស្អាង បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ៤០ខ្នងរងផលប៉ះពាល់

កណ្តាល៖ ករណីបាក់ច្រាំងនៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានបណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ៤០ខ្នងរងការខូចខាត។

ក្រុមហ៊ុនកូរ៉េមួយគ្រោងផ្ដល់ឡានក្រុងដល់កម្ពុជា ១ពាន់គ្រឿងដើម្បីពង្រឹងសេវាដឹកជញ្ជូនសាធារណៈទូទាំងប្រទេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនកូរ៉េ Booyong Town ដែលគ្រោងផ្ដល់ថវិកាជូនរដ្ឋាភិបាលដើម្បីទិញឡានក្រុងចំនួន ១ពាន់គ្រឿងចែកចាយតាមរាជធានី ខេត្តនានាទូទាំងប្រទេសដើម្បីពង្រឹងសេវាដឹកជញ្ជូនសេវាដឹកជញ្ជូនសាធារណៈកាត់បន្ថាយការកកស្ទះ…

អ្នកដែលជួយពង្រឹងអំណាចដល់គណបក្សប្រជាជនគឺ សម រង្ស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដែលមិនចំឈ្មោះតែទំនងសំដៅលើទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថាជាមនុស្សស្រួលប្រើ និងជាអ្នកដែលជួយឱ្យបក្សប្រជាជនពង្រឹងអំណាចបានរឹងមាំដល់សព្វថ្ងៃ។

នាយករដ្ឋមន្ត្រីជំរុញការយកចិត្តទុកដាក់លើការស្នាក់នៅរបស់គ្រូបង្រៀន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជន និងអភិបាលខេត្តនានាឱ្យយកចិត្តក្នុងការកសាងផ្ទះគ្រូបង្រៀនដើម្បីទាក់ទាញគ្រូដែលល្អៗទៅកាន់សាលា និងខេត្តរបស់ខ្លួន។

សម្ដេចតេជោចង់សាកល្បងធ្វើមេឃុំ?

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងចង់សាកល្បងធ្វើមេឃុំដើម្បីដឹងពីតួនាទី ការលំបាក និងការប្រឈមរបស់មេឃុំក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

បច្ចុប្បន្នសាលាដើររកសិស្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសេចក្ដីថ្លែងការសន្ទុកឆ្នាំ២០០២ដែលសម្ដេចប្រកាសថាឃុំមួយអនុវិទ្យាល័យមួយបានសម្រេចជោគជ័យរួចហើយ ខណៈបច្ចុប្បន្នឃុំមួយអនុវិទ្យាសល័យយ៉ាងតិចមួយដែលត្រូវបន្តដើម្បីធានាដើម្បីឱ្យសិស្សមានសាលារៀនដើម្បីកុំឱ្យលំបាកក្នុងការដើររកសាលារៀនដូចសម័យមុន។

នាយករដ្ឋមន្ត្រីថាទណ្ឌកម្មគ្មានប្រសិទ្ធិភាពលើកម្ពុជានោះទេ ខណៈផ្ដាំលោកសេរីថាកុំសាងកំហុសទី៣លើកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាជួបភាពអកុសលដែលផ្ដល់ឱ្យដោយប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែក៏បានបញ្ហាពីសមត្ថភាពដោះស្រាយរបស់ខ្លួនផងដែរ។ សម្ដេចបញ្ជាក់ថាទណ្ឌកម្មលើកម្ពុជាគ្មានប្រសិទ្ធភាពនោះទេ…

នាយករដ្ឋមន្ត្រី៖ សម័យឌីជីថលបើមនុស្សអត់ឌីជីថលទេវានៅតែប៉ុនហ្នឹង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរិះគន់នាយកវិទ្យាស្ថានជាតិអប់រំដែលបានរៀបចំរោងដល់សិស្សគរុកោស្យដែលបញ្ចប់ការសិក្សានៅក្រៅវេទិកាដោយថាហាក់បីដូចជាមិនទាន់សម័យនិងសមរម្យសម្រាប់សិស្សដែលបញ្ចប់ការសិក្សានោះទេ។…

នាយករដ្ឋមន្ត្រីផ្ញើសាររំលែកទុក្ខដល់រដ្ឋមន្ត្រីអប់រំដែលម្ដាយទទួលមរណភាព

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសាររំលែកទុក្ខជូនរដ្ឋមន្ត្រីអប់រំ ហង់ជួន ណារ៉ុន ចំពោះការបាត់បង់អ្នកម្ដាយកាលពីយប់ថ្ងៃច័ន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៤។

ទស្សនាការផ្សាយផ្ទាល់: សម្តេចអញ្ជើញជាអធិបតីចែកសញ្ញាបត្រនិស្សិតគ្រូបង្រៀន

ទស្សនាការផ្សាយផ្ទាល់: សម្តេចអញ្ជើញជាអធិបតីចែកសញ្ញាបត្រនិស្សិតគ្រូបង្រៀន

ប្រធានាធិបតីហ្គាតេម៉ាឡាទស្សនកិច្ចនៅតៃវ៉ាន់ ក្រោមក្រសែភ្នែកតាមដានពីចិន

ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បានធ្វើដំណើរមកដល់កោះតៃវ៉ាន់នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងការទូតជាមួយដែនកោះនេះ ខណៈដែលដំណើរទស្សនកិច្ចនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសចិន។

លោក ហ៊ុន កុសល ប្ដេជ្ញាការពារ «មរតកតេជោ» ក្រោយត្រូវបានព្រះមហាក្សត្រផ្ដល់តួនាទីជាន់ខ្ពស់នៅក្រសួងដែនដី

ភ្នំពេញ៖ ក្រោយពីលោក ហ៊ុន កុសល ត្រូវបានតុលាការភ្នំពេញសម្រេចឱ្យនៅក្រៅឃុំ ហើយត្រូវបានព្រះមហាក្សត្រផ្តល់ឋានៈជាអនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកបានសរសេរសារបង្ហាញអារម្មណ៍របស់ខ្លួននៅក្នុងហ្វេសប៊ុកដែលមានចំពោះសម្តេចតេជោ។

នាយករដ្ឋមន្ត្រីឆេកអះអាងថា ប្រេងរបស់កាហ្សាក់ស្ថានអាចជំនួសតម្រូវការប្រេងពីរុស្សីបាន

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆេក លោក Petr Fiala បាននិយាយនៅក្នុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាហ្សាក់ស្ថានថា ធនធានប្រេងនៅក្នុងប្រទេស្ថិតក្នុងតំបន់អាស៊ីកណ្ដាលមួយនេះ អាចជួយធានាសន្តិសុខថាមពលរបស់សាធារណរដ្ឋឆេក…

លោកប្រធានាធិបតីម៉ិកស៊ិក López Obrador ឆ្លងជំងឺកូវីដ-១៩ ជាលើកទី៣

ប្រធានាធិបតីម៉ិកស៊ិកបានប្រកាសផ្អាកដំណើរកម្សាន្តទៅកាន់ឧបទ្វីប Yucatan កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីបានបញ្ជាក់ថាលោកបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ សាជាថ្មីម្តងទៀត ខណៈលោកធ្លាប់បានឆ្លងជំងឺកូវីដ-១៩…

លោក ហ៊ុន កុសល ទទួលឋានៈជាអនុរដ្ឋលេខាធិការក្រសួងដែនដី មានងារជា «ឯកឧត្តម»

ភ្នំពេញ៖ ក្រោយចុះចូលជាមួយបក្សប្រជាជនអតីតសកម្មជនអតីតបក្សសង្គ្រោះជាតិលោក ហ៊ុន កុសល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

អាហារដ្ឋាននៅខេត្តពោធិ៍សាត់ចំនួនជិត ២០បេ្តជ្ញាមិនលក់ម្ហូបសត្វព្រៃខុសច្បាប់ឡើយដើម្បីអភិរក្សសត្វព្រៃនៅកម្ពុជា

ពោធិ៍សាត់៖ ម្ចាស់អាហារដ្ឋាននៅខេត្តពោធិ៍សាត់ចំនួន១៩ ហើយដែលបានប្រកាសមិនលក់ម្ហូបអាហារពីសត្វព្រៃ ដើម្បីអភិរក្សសត្វព្រៃនៅកម្ពុជាឱ្យស្ថិតនៅក្នុងគង់វង្សយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រសួងបរិស្ថានបានផ្តល់ប័ណ្ណសរសើរជូនម្ចាស់ហាងចំនួន១០…

នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីបង្កើនទំនុកចិត្ត និងរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន

ភ្នំពេញ៖ នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ដើម្បីបំពេញទស្សនកិច្ច និងធ្វើសមយុទ្ធសុឆន្ទៈរវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពជើងទឹកកម្ពុជាដើម្បីបង្កើនទំនុកចិត្ត…

នាយករដ្ឋមន្ត្រីលុបចោលដំណើរកម្សាន្តឯកជនដោយសារការការពារសន្ដិសុខតឹងរឹងពេក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ថាសម្ដេចបានលុបចោលដំណើរកម្សាន្តឯកជនមួយរបស់សម្ដេចក្នុងខែនេះដោយសារការរៀបចំសន្ដិសុខតឹងរ៉ឹងពេក។ សម្ដេចមានអារម្មណ៍ថាគ្មានសេរីភាព។

រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់នៅសប្តាហ៍ទី២នៃខែឧសភាដែលយឺតជាងឆ្នាំមុន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់នៅសប្តាហ៍ទី២នៃខែឧសភា ហើយនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១នៃខែវិច្ឆិកា។ រដូវវស្សាឆ្នាំនេះ ចូលមកដល់ជាងយឺតឆ្នាំ២០២២។ នៅរដូវវស្សាឆ្នាំនេះមានបរិមាណទឹកភ្លៀងពីតិចទៅមធ្យម…

សម្ដេចតេជោ៖ ការចង់ឈ្នះឆ្នោតដោយបំភ្លេចគុណឱពុកម្ដាយគឺមិនមែនជារឿងល្អនិងគុណធម៌សីលធម៌របស់មនុស្សទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសេចក្ដីនឹករលឹកដល់ឱពុកម្ដាយរបស់សម្ដេចនិងបានលើកឡើងក្រុមគ្រួសារសម្ដេចនឹងធ្វើខួបរម្លឹកគុណឪពុកម្ដាយរបស់សម្ដេចតេជោនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣…

លោក ឯម ច័ន្ទមករា៖ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា ទាមទារឱ្យមានការចូលរួម ដោះស្រាយជាលក្ខណៈពហុវិស័យ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងបើទោះបីជាទទួលនាមសមិទ្ធផលជាច្រើនទាក់ទងនឹងជនមានពិការភាព ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនក្នុងចំណោមជនមានពិការភាពគំហើញ…

លោក នេត្រ ភក្រ្តា៖ ការអនុវត្តគម្រោងដំណាំការពារដំរីអាស៊ីជួយកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី និងបង្កើតសេដ្ឋកិច្ចមូលដ្ឋាន

ពោធិ៍សាត់៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូបានរួមគ្នាបង្កើតគម្រោងដំណាំការពារដំរីអាស៊ី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិភូមិផ្ចឹកជ្រំ…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៤ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៤ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្តេចតេជោ៖ ម្ចាស់ផ្ទះកម្ពុជាបន្ថែម ៧លានដុល្លារលើការចំណាយសម្រាប់ប្រតិភូកីឡាស៊ីហ្គេមដែលចូលរួមប្រកួត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថានឹងបន្ថែម ៧លានដុល្លារ ដើម្បីចំណាយចំពោះការមិនយកថ្លៃចំណាយរបស់របស់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រកួតនៅស៊ីហ្គេមកម្ពុជា។

សម្តេចតេជោ៖ បច្ច័យជាង២២ម៉ឺនដុល្លារនឹងប្រគល់ជូនវត្តបារមីវង្កតបុរីដើម្បីកសាងកុដិបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បច័្ចយដែលពុទ្ធបរិស័ទប្រគេនជូនវត្តបារមីវង្កតបុរីមានសរុបចំនួនជាង២២ម៉ឺនដុល្លារ។

នាយករដ្ឋមន្ត្រីថ្លែងពីការបាត់បង់សេរីភាពដោយសារការរៀបចំសន្ដិសុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការរឹតត្បិតសេរីភាពរបស់សម្ដេច ដោយសារការរក្សាសន្ដិសុខ ដែលធ្វើឱ្យសម្ដេចមានអារម្មណ៍ថាគ្មានឯកជនភាពផ្ទាល់ខ្លួន។

កម្ពុជាត្រៀមជម្លៀសពលរដ្ឋ ៦នាក់ចេញពីស៊ូដង់ ខណៈសង្គ្រាមក្នុងប្រទេសនេះកាន់តែខ្លាំងឡើង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីប្រតិភូអម លោក អូស្មាន ហាសាន់ តាមដានពីស្ថានភាពប្រជាជនកម្ពុជា ៦នាក់ដែលកំពុងរស់នៅប្រទេសស៊ូដង់ ខណៈស្ថានភាពនៃសង្គ្រាមក្នុងប្រទេសនេះកាន់តែកើនឡើង។

នាយករដ្ឋមន្ត្រីមិននឹកស្មានថា ពលរដ្ឋនៅភ្នំពេញចូលចិត្តមើលល្ខោនច្រើនបន្ទាប់ពីបានរៀបចំពិធីឆ្លងវិហារថ្មីនៅវត្តទួលក្រសាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមិននឹកស្មានថាពលរដ្ឋនៅរាជធានីភ្នំពេញចូលចិត្តមើលល្ខោនច្រើនបន្ទាប់ពីរៀបចំពិធីឆ្លងវិហារថ្មីនៃវត្តបារមីវង្គតបុរី ភ្នំពេញ នៅក្នុងសង្កាត់ទួលគោក…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញកាត់ឫសសីមាព្រះវិហារក្នុងវត្តព្រះបារមីវង្កតបុរី

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញកាត់ឫសសីមាព្រះវិហារក្នុងវត្តព្រះបារមីវង្កតបុរី

សំណង់អគារដែលឆាបឆេះនៅក្រុងព្រះសីហនុ ត្រូវបានរលត់ទាំងស្រុងហើយ

ព្រះសីហនុ៖ គិតត្រឹមម៉ោងជិត៩យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ប្រតិបត្តិការពន្លត់អគ្គិភ័យនៅសំណង់អគារកំពង់ដេវ៉ា តាមផ្លូវទៅវត្តអូរត្រេះ (ផ្លូវអាឡាំងឌឺឡុង) ត្រូវបានបញ្ចប់ ដោយអគ្គិភ័យត្រូវបានគ្រប់គ្រងបានហើយ…

គណបក្សភ្លើងទៀនតែងតាំងលោក គង់ មុនីកា ជាអគ្គលេខាធិការគណបក្សភ្លើងទៀន

ភ្នំពេញ៖ គណបក្សភ្លើងទៀន បានចេញសេចក្តីប្រកាសសម្រេចតែងតាំងលោក គង់ មុនីកា ដែលជាអគ្គលេខាធិការង ជាអគ្គលេខាធិការគណបក្សស្តីទីនៃគណបក្សភ្លើងទៀន បន្ទាប់ពីមានការបែកធ្លាយខ្សែអាត់សំឡេងរឿងអាស្រូវរបស់លោក លី សុធារ៉ាយុត្តិ…

BREAKING NEWS៖ អគ្គិភ័យឆាបឆេះអាគារមួយកន្លែងនៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ អគ្គិភ័យឆាបឆេះអាគារមួយកន្លែងដែលស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តែយ៉ាងណា ការឆាបឆេះនេះ គឺមិនទាន់ដឹងថាបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ខណៈរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងកំពុងតែអន្តរាគមន៍។

គណបក្សប្រជាជនមិនបណ្ដោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាគណបក្សដឹកនាំរដ្ឋ គណបក្សប្រជាជនមិនបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយរដ្ឋមិនបានដឹងនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍លោក ហ៊ុន កុសល ចូលរួមជីវភាពនយោបាយបក្សប្រជាជន

ភ្នំពេញ៖ ប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍លោក ហ៊ុន កុសល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក ហ៊ុន កុសល ចេញវីដេអូមួយដឹងគុណសម្ដេចតេជោ និងស្គាល់ពីតម្លៃនៃការកសាងសន្ដិភាពរបស់សម្ដេចតេជោ។

សម្ដេចតេជោថាវ៉ាក់សាំងគឺប្រភពជោគជ័យចំបងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយថាភាពជោគជ័យនេះមានប្រភពចំបងចេញពីការទទួលបានវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

នាយករដ្ឋមន្ត្រីបន្តជំរុញការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានបន្តជំរុញនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតាមមូលដ្ឋាន ដោយថាជាយន្តការដែលផ្ដល់នូវភាពចំនេញដល់ភាគីនៃជម្លោះ។

រដ្ឋនឹងចេញថ្លៃបណ្ដុះបណ្ដាលវិជ្ជាជីវៈលើវិស័យការងារដោយ «ឥតគិតថ្លៃ»

ភ្នំពេញ៖ ប្រធានបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលគឺជាអ្នកធានារ៉ាប់ទាំងស្រុងលើថ្លៃចំណាយក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារ ដើម្បីជំរុញដល់វិស័យការងារបន្ថែមទៀតនៅកម្ពុជា។

ប្រធានបក្សប្រជាជនអំពាវនាវធ្វើយ៉ាងណាឱ្យការបោះឆ្នោតជាតិនាពេលខាងមុខប្រពឹត្តិទៅដោយគ្មានការគាបសង្កត់

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការរបៀបរៀបរយ សណ្ដាប់ធ្នាប់ គ្មានការគាបសង្កត់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣នេះ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៣ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២៣ មេសា ២០២៣នេះ កម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ពលរដ្ឋកុំជឿព័ត៌មានមិនពិត ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការការពារខ្លួនពេលអាកាសធាតុក្តៅ…

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានអះអាងថា ព័ត៌មានដែលផ្សព្វផ្សាយអំពាវនាវឱ្យពលរដ្ឋក្នុងអំឡុងអាកាសធាតុកើនឡើងជិត ៥០អង្សា មិនគួរផឹកទឹកត្រជាក់ឡើយ នោះគឺជាការណែនាំមិនត្រឹមត្រូវនោះឡើយ។

លោក ហ៊ុន កុសល អរគុណនាយករដ្ឋមន្ត្រីក្រោយពីត្រូវបានតុលាការដោះលែង

ភ្នំពេញ៖ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល ដែលត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះបានថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ…

នាយករដ្ឋមន្ត្រីស្រម៉ៃពីភាពរុងរឿងរបស់កម្ពុជាប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្រម៉ៃមួយដែលកម្ពុជាគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ដោយថាប្រសិនជាគ្មានរឿងរ៉ាវអាក្រក់នេះម្លេះកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍ខ្ពស់រួចទៅហើយ។

លោក ហ៊ុន កុសល ត្រូវបានដោះលែង

ភ្នំពេញ÷ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងលោក ហ៊ុន កុសល ឲ្យនៅក្រៅឃុំចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ។

ក្រោយសុំចុះចូល CPP លោក យឹម ស៊ីណន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ

ភ្នំពេញ៖ ព្រះមហាក្សត្រនៅព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក យឹម ស៊ីណន ជាអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដើមវិជ្ជាជីវៈ។ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានស្នើសុំចុះចូលជាមួយនឹងគណបក្សប្រជាជន។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២២ មេសា ២០២៣

ភ្នំពេញ៖ នៅថ្ងៃទី២២ មេសា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់, និងមិនមានអ្នកជំងឺជាសះស្បើយ​, ក្នុងនោះមិនមានករណីនាំចូលថ្មី​​, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្ដេចតេជោអបអរសាទរសាសនិកខ្មែរឥស្លាម ដែលបញ្ចប់ពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមអបអរសាទរ និងជូនពរជ័យសិរីសួស្ដី ដល់បងប្អូន សាសនិក ខ្មែរឥស្លាម កម្ពុជាក្នុង និងក្រៅប្រទេស ។

លោកស្រី ម៉ែន សំអន ផ្តល់អនុសាសន៍ដល់គ្រូបង្វឹក-ជំនួយ និងកីឡាការិនី ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមខាងមុខ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើ គ្រូបង្វឹក គ្រូជំនួយ និង កីឡាការិនីជម្រើសជាតិទាំងអស់នូវអនុសាសន៍មួយចំនួនដើម្បីត្រៀមខ្លួន…

ជប៉ុនប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជាលោក Ueno Atsushi ប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌កាន់តែរឹងមាំបន្ថែមជាមួយកម្ពុជា ដែលរួមមានការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្ស…

សម្តេច ហេង សំរិន ស្នើដល់សមាជិកសមាជិកា ខំថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អដើម្បីទទួលបានជោគជ័យបន្តទៀតក្នុងការបោះឆ្នោតនីតិកាលទី៧

ភ្នំពេញ៖ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយគណបក្សខេត្តត្បូងឃ្មុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្លែងថាដើម្បីឈានទៅទទួលបានជោគជ័យបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧…

អ្នកបើកឡានដោយប្រើប្រាស់ប័ណ្ណបើកបរដែលផុតកំណត់មានជិត៣៥ម៉ឺននាក់

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាបច្ចុប្បន្នមានអ្នកប្រើប្រាស់យានយន្តចំនួន ៣៤៩ ០០០ នាក់ដែលកំពុងកាន់ប័ណ្ណបើកបរដែលផុតសពុលភាព។ លោកបានជំរុញដល់អ្នកទាំងនោះឱ្យមកដាក់ពាក្យស្នើសុំបន្តសពុលភាពឡើងវិញនៅតាមកន្លែងផ្ដល់សេវាសាធារណរបស់ក្រសួង។

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យសម្រាប់ការរៀបចំនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ និងបញ្ចប់ដោយរលូន។

ក្រុមមេធាវីរដ្ឋាភិបាលអ៊ូហ្គង់ដា ស្នើប្រធានាធិបតីកុំចុះហត្ថលេខាលើច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា

ក្រុមមេធាវីនៃរដ្ឋាភិបាលអ៊ូហ្គង់ដាបានធ្វើការឱ្យយោបល់ទៅកាន់ប្រធានាធិបតី Yoweri Museveni មិនឱ្យចុះហត្ថលេខាលើច្បាប់ប្រឆាំងមនុស្សស្រឡាញ់ភេទដូចគ្នាដែលអនុម័តដោយសភាកាលពីខែមុន

មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទី២២ត្រូវបានបើកដំណើរការ

ភ្នំពេញ៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទី២២ នៅកម្ពុជាបានបើកដំណើរការនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ។

អាជ្ញាធរកីឡាអ៊ីតាលីបានសម្រេចដកការពិន័យដក ១៥ពិន្ទុទៅលើក្លិប Juventus

ស្ថាប័នជាន់ខ្ពស់ផ្នែកកីឡារបស់អ៉ីតាលីបានធ្វើការលុបចោលចំពោះការសម្រេចដកពិន្ទុក្លិប Juventus ចំនួន ១៥ពិន្ទុ ពាក់ព័ន្ធទៅនឹងបញ្ហានៃការផ្ទេរកីឡាកររបស់ក្លិប ខណៈបញ្ជាឱ្យផ្នែកពាក់ព័ន្ធទាំងអស់រង់ចាំស្តាប់សវនាការថ្មីមួយទៀត។

រូបជនរងគ្រោះជាស្រ្តីមានផ្ទៃពោះនៅអ៊ុយក្រែន ឈ្នះពានរូបថតសារព័ត៌៌មានពិភពលោកឆ្នាំ២០២៣

រូបភាពដ៏គួរឱ្យអាណិតអាសូរនៃជនរងគ្រោះជាស្រ្តីជនជាតិអ៊ុយក្រែនដែលជាស្រ្តីមានផ្ទៃពោះ ក្នុងការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ីទៅលើមន្ទីរពេទ្យសម្ភពក្នុងទីក្រុង Mariupol បានឈ្នះពានរង្វាន់ជារូបភាពសារព័ត៌មានដ៏ល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២៣…

ប្រេស៊ីលគ្រោងអនុវត្តពន្ធឌីជីថលទៅលើការបញ្ជាទិញទំនិញពីក្រុមហ៊ុនធំៗនៅក្រៅប្រទេស

រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសប្រេស៊ីលនឹងអនុវត្ត "ពន្ធឌីជីថល" លើការដឹកជញ្ជូនពីក្រុមហ៊ុនអេឡិចត្រូនិកធំៗនានា បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់បំផុតទៅលើការសម្រេចចិត្តយកពន្ធលើការដឹកជញ្ជូនពីបុគ្គលទៅបុគ្គល…

នាយករដ្ឋមន្ត្រីប្រកាសស្វាគមន៍លោក យឹម ស៊ីណន ចូលបក្សប្រជាជន

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍លោក យឹម ស៊ីណន ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តពលរដ្ឋទៅទទួលសេវាសាធារណៈពីក្រសួងសាធារណការដោយខ្លួនឯង

ភ្នំពេញ៖ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកទឹកចិត្តដល់ពលរដ្ឋដែលត្រូវធ្វើឆៀកឡាន បន្តប័ណ្ណបើកបរ ឬចង់ទទួលសេវាសាធារណៈពីក្រសួងសាធារណការសូមធ្វើដោយខ្លួនឯង កុំប្រើប្រាស់ឈ្មួញកណ្ដាលដោយថាដើម្បីកាត់បន្ថយការចំណាយដែលឥតប្រយោជន៍…

សត្វខ្ទីងមួយក្បាលបានសង្គ្រោះចេញពីអន្ទាក់ ស្របពេលយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ រៀបចំនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ សត្វខ្ទីងមួយក្បាលដែលជាប់អន្ទាក់ជើងនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានដៃគូអភិរក្សរបស់ USAID មរតកបៃតង គឺក្រុម Rising Phoenix (RP) ជួយសង្គ្រោះចេញ នៅពេលដែលក្រុមពួកគេកំពុងដើរល្បាតព្រៃ។

លោក យឹម ស៊ីណន ចង់ចូលបក្សប្រជាជន ក្រោយនៅជាមួយបក្សប្រឆាំង ១២ឆ្នាំគ្មានបានផ្លែផ្កា

ភ្នំពេញ៖ ក្រោយដើរលេងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលរួមសប្បាយនឹងសុខសន្ដិភាពរបស់ប្រទេស និងបានពិចារណាគ្រប់ជ្រុងជ្រោយពីសេចក្ដីពិតរបស់ក្រុមប្រឆាំងលាបព័ណ៌ពេលនេះសកម្មជនដែលលេចធ្លោមួយលោក យឹម ស៊ីណន បានស្នើសុំទៅនាយករដ្ឋមន្ត្រី…