ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

សិស្ស ២នាក់មកពីសាលាហ្គោលឌិនហ្គេតអាមេរិកាំងទទួលបានមេដាយមាសពី World Scholar’s Cup ពីប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ សិស្សឆ្នើម ២នាក់របស់សាលាហ្គោលឌិនហ្គេតអាមេរិកបានទទួលបានពាន រួមជាមួយមេដាយមាស និងប្រាក់ក្នុងការប្រកួត World Scholar’s Cup កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ពួកគេបានបង្ហាញចំណាប់អារម្មណ៍ចំពោះការប្រកួតនេះថាបានធ្វើឱ្យពួកគាត់កាន់តែរីករាយក្នុងការសិក្សាជាពិសេសកាន់តែមានមោទនភាពចំពោះខ្លួនឯងនិងជាតិផងដែរ។

រដ្ឋមន្ត្រីការងារលើកទឹកចិត្តនិស្សិតក្រៅប្រទេសចូលរួមលើកកម្ពស់កិត្តិយសជាតិ និងយកចំណេះមកបម្រើប្រទេសជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង លើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា…

កម្ពុជានឹងដំណើរការយន្តហោះដែលចុះចតលើផ្ទៃទឹកនៅចុងឆ្នាំនេះ

ព្រះសីហនុ៖ ក្រុមហ៊ុន Samra Seaplane បានបណ្តាក់ទុកវិនិយោគនៅកម្ពុជាលើសេវាកម្មហោះហើរពីដីគោកទៅដីកោះតាមរយៈយន្តហោះដែលអាចចុះចតលើផ្ទៃទឹក។

នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ៖ ការបោះឆ្នោតនៅកម្ពុជាបានបង្ហាញពីវិជ្ជាជីវៈ ឯករាជ្យភាពរបស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងដំណើរការទាំងមូល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ លោក Nuno Gomes Nabiam បានលើកឡើងថា ក្នុងនាមជាអ្នកសង្កេតការណ៍លោកគូសបញ្ជាក់អំពីដំណើរការប្រកបដោយសន្តិភាព និងភាពចាស់ទុំក្នុងដំណើរការ និងនីតិវិធីនៃការបោះឆ្នោត។ ការបោះឆ្នោតនេះបានបង្ហាញពីវិជ្ជាជីវៈ…

ក្រសួងវប្បធម៌ស្វែងរកសិល្បករ-សិល្បការិនី ដែលមានជំនាញផ្នែកចាប៉ីចូលរួមប្រឡងនៅមហាស្រពចាប៉ីដងវែងទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសស្វែងរកអ្នកមានទេពកោសល្យផ្នែកចាប៉ីដងវែង ឱ្យចូលរួមប្រឡងក្នុងមហាស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែតុលា…

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានលើកលែងទោសលើបទល្មើសមួយចំនួន ហើយនឹងនៅស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ

មីយ៉ាន់ម៉ា៖ ប្រព័ន្ធផ្សព្វផ្សាយយោធាមីយ៉ាន់ម៉ាបានប្រកាសការលើកលែងទោសរបបយោធាមីយ៉ាន់ម៉ាសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី Win Myint ក៏ដូចជា អ្នកទោសជាង ៧ ០០០នាក់នៅពេលរសៀលថ្ងៃនេះ នេះបើយោងតាមទូរទស្សន៍…

លោកស្រី ពេជ ចន្ទមុន្នី អរគុណដល់ពលរដ្ឋខ្មែរដែលបានគាំទ្ររហូតកម្ពុជាជោគជ័យក្នុងការរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩

ភ្នំពេញ៖ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី បានសរសេរសារថ្លែងតាមហ្វេសប៊ុកអរគុណដល់ពលរដ្ឋខ្មែរដែលបាន LIKE SHARE និង Comments ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់កម្ពុជាបានជាប់ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩…

សមាគម និងអង្គការចំនួន៥ ប្រកាសគាំទ្រចំពោះលោក ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧

ភ្នំពេញ៖ សមាគម និងអង្គការចំនួនប្រកាសគាំទ្រយ់ាងពេញទំហឹងចំពោះលោក ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិ ទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន…

រដ្ឋាភិបាលថ្មីនឹងចូលរួមមហាសន្និបាត UN នៅខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជានឹងចូលរួមកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ចាប់ពីថ្ងៃទី១៩ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៣ ខណៈរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាអាចនឹងបង្កើតបាននៅចុងខែសីហានេះ។

សាំងឡើងថ្លៃ ៤០០រៀល ខណៈម៉ាស៊ូតក៏ឡើងថ្លៃ ៤៥០រៀលផងដែរក្នុងមួយលីត្រ

ភ្នំពេញ៖ តម្លៃសាំងលក់រាយក្នុងមួយលីត្រ ចំនួន ៤៥៥០រៀល ពោលឡើងថ្លៃ ៤០០រៀលក្នុងមួយលីត្រ។ ចំណែកម៉ាស៊ូតមានតម្លៃ ៤៤៥០រៀលក្នុងមួយលីត្រ ឡើងថ្លៃ ៤៥០រៀល។ សាំងម៉ាស៊ូតមានតម្លៃបែបនេះចាប់ពីថ្ងៃទី០១-១០ ខែសីហា ឆ្នាំ២០២៣។

លទ្ធផលបណ្ដោះអាសន្នផ្លូវការរបស់ គ.ជ.ប បង្ហាញថាបក្សប្រជាជន និងហ៊្វុនស៊ិនប៉ិចទទួលបានការគាំទ្រច្រើនជាងគេ

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នផ្លូវដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា គណបក្សធំ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចបានទទួលការគាំទ្រច្រើនជាងគេក្នុងចំណោមគណបក្សដែលចូលរួមបោះឆ្នោតទាំង…

អាជ្ញាធរអំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នចំពោះការហក់ឡើងនូវកម្ពស់ទឹក…

រតនគិរី៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានអំពាវនាវពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក ហើយរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈកម្ពស់ទឹកនៅតាមទន្លេមេគង្គអាចនឹងហក់ឡើងក្នុងកម្រិតគួរឱ្យកត់សម្គាល់។

ក្រោយបោះឆ្នោត ADB អនុម័តប្រាក់កម្ចី ១០០លានដុល្លារដល់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ ដោយការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់…

៧ខែ ឆ្នាំ២០២៣ មនុស្សចំនួនជិត ៧០នាក់ស្លាប់ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣នេះ ករណីរន្ទះបាញ់បានកើតឡើងចំនួន ១០០លើក បណ្តាលឱ្យមនុស្សចំនួន ៥៩នាក់បានស្លាប់ និងរបួស៤៥។ ជាមួយគ្នានេះដែរក៏ងាប់គោក្របីចំនួន ៨៧ក្បាល។ ក្នុងករណីរន្ទះបាញ់នេះបានបណ្តាលឱ្យខូចខាតផ្ទះចំនួន…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងបន្តធ្លាក់ភ្លៀង ខណៈនៅផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថានៅកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ទន្ទឹមនេះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក…

ប្រជានេសាទបង់សំណាញ់តាមដងស្ទឹងបានក្រពើ ២ក្បាល ជាបន្តបន្ទាប់ធ្វើឱ្យអាជ្ញាធរ និងពលរដ្ឋនៅសង្កាត់ភ្នៀតក្រុងសិរីសោភ័ណបង្ហាញក្តីព្រួយបារម្ភ

បន្ទាយមានជ័យ៖ ពលរដ្ឋនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក៏ដូចជាអាជ្ញាធរ ជាពិសេសបងប្អូនប្រជានេសាទ រាវលេងលក្ខណៈគ្រួសារ កំពុងមានក្តីព្រួយបារម្ភ ខណៈដែលបងប្អូនប្រជាពលរដ្ឋអ្នកនេសាទ បង់សំណាញ់បានសត្វក្រពើ ចំនួន ២ក្បាល…

ផ្ទះប្រជាពលរដ្ឋ ៨ខ្នងនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ រងការខូចខាតដោយសារខ្យល់កន្ត្រាក់

ព្រះសីហនុ៖ កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បានធ្វើឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ នៅឃុំអូរជ្រៅ ចំនួន ៥ខ្នងផ្ទះ ខូចខាតដំបូលផ្ទះទាំងស្រុង ១ខ្នង…

ទស្សនាការផ្សាយបន្តផ្ទាល់: លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ទស្សនាការផ្សាយបន្តផ្ទាល់: លទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

សមត្ថកិច្ចពុំទាន់រកឃើញយុវតីបាត់ខ្លួននៅទឹកជ្រោះឱម៉ាល់ដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅនៅឡើយ

កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត លោក ម៉ៅ ចន្ទ័មធុរិទ្ធ បានប្រាប់អ្នកយកព័ត៌មានEACNewsនៅយប់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣នេះថា គិតត្រឹមម៉ោង១១យប់ថ្ងៃទីនេះ លោកបានដឹកនាំកំលាំងសមត្ថកិច្ចចំរុះរុករកជនរងគ្រោះស្ទើរគ្រប់ច្រកល្ហកទៅហើយ…

សមាគមកាយឫទ្ធិនារីកម្ពុជាអរគុណជនរួមជាតិក្នុងការបង្ហាញនូវសាមគ្គីភាពជាតិលើឆាកអន្តរជាតិ

ភ្នំពេញ៖ សមាគមកាយឫទ្ធិនារីកម្ពុជាអរគុណជនរួមជាតិដែលបានជួយគាំទ្រសម្រាប់ធ្វើការជ្រើសរើសកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ ២០២៦ ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ…

លោក ហ៊ុន ម៉ាណែត៖ ទីបំផុតមេរបស់ខ្ញុំ និងក្រុមការងាររបស់គាត់ធ្វើបានហើយ

ភ្នំពេញ៖ អនាគតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានអបអរសាទរដល់អនាគតស្ត្រីទីមួយកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ដែលបានដឹកនាំដោយជោគជ័យក្នុងការនាំកម្ពុជាទៅកាន់ពិភពលោកតាមរយៈការទទួលបាននូវសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទកាយរិទ្ធនារីពិភពលោកលើកទី៣៩។

លោក ឯម ច័ន្ទមករា អបអរសាទរដែលកម្ពុជាក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក…

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យកម្ពុជាក្លាយជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក…

BREAKING NEWS៖ ជយោ! កម្ពុជាត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩

សាយប្រឹស៖ ប្រទេសកម្ពុជាត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទកាយរិទ្ធនារីពិភពលោកលើកទី៣៩ នៅក្នុងកិច្ចប្រជុំសមាគមកាយឫទ្ធិនារីពិភពលោកក្នុងប្រទេសសាយប្រឹសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។

BREAKING NEWS: លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងប្រកាសនៅព្រឹកម៉ោង៧ស្អែកនេះ

ភ្នំពេញ៖ គណៈកម្មាធិការការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្តើមប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បណ្តោះអាសន្នចាប់ពីម៉ោង៧ព្រឹកស្អែកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពី «អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន»

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី «អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» ដោយអនុក្រឹត្យនេះរៀបចំឡើងដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព ឱ្យមានបទដ្ឋានរួមមួយប្រកបដោយសង្គតិភាពតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

ជំនន់ទឹកភ្លៀងនៅក្នុងកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ស្រកជាទៅវិញហើយ

ភ្នំពេញ៖ ភ្លៀងធ្លាក់កាលពីប៉ុន្មានថ្ងៃមុននេះបានបណ្តាលឱ្យតំបន់មួយចំនួនក្នុងខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង រងការជន់លិច និងធ្វើឱ្យផ្អាកចរាចរណ៍នៅលើផ្លូវមួយចំនួនក្នុងខេត្ត។ គិតមកដល់ថ្ងៃទី៣១ ខែកក្កដានេះ…

ទឹកជំនន់ទន្លេមេគង្គចាប់ផ្តើមហក់ឡើង តែមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គមានកម្ពស់ទឹកហក់ឡើង តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។

សមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់ដែលតាំងខ្លួនជាព្រះម៉ែនិយាយប៉ះពាល់កិត្តិយសលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលអះអាងថាខ្លួនជាព្រះម៉ែបង្កើតលោក បានចេញមកបង្ហោះវីដេអូនិយាយតាម Tik Tok ប៉ះពាល់ដល់កិត្តិយសលោក ហ៊ុន ម៉ាណែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

អាជ្ញាធរខេត្តព្រះសីហនុប្រកាសឲ្យបើកចរាចរណ៍ឡើងវិញខណៈទឹកបានស្រក និងលែងមានភ្លៀងធ្លាក់បន្ថែមទៀត

ព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសដាក់ឲ្យចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ ជាធម្មតា ចំណុចស្ពានស្ទឹងសំរោង ត្រង់គីឡូម៉ែត្រ១១៥-១១៦…

ទិន្ន័យជំរឿនសត្វក្រៀលមានការកើនឡើងខណ:កំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងរយៈពេល…

ក្រចេះ៖ របកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជាបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក…

អបអរសាទរក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមេដាយពិភពលោកក្នុងព្រឹត្តិការណ៍ Waterjet Wolrd Series 2023

បារំាង៖ អបអរសាទរក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយមាសពិភពលោកក្នុងការព្រឹត្តិ្កការណ៍ Waterjet Wolrd Series 2023 ដែលធ្វើឡើងនៅប្រទេសបារាំងនៅថ្ងៃទី២៧-៣០ ខែកក្កដា ឆ្នាំ២០២៣។

ព្រឹកនេះអាជ្ញាធរបន្តរុករកជនរងគ្រោះដែលបាត់ខ្លួននៅក្នុងទឹកជ្រោះឱម៉ាល់ខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរបន្តស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបានបាត់ខ្លួនដោយសារទឹកជ្រោះកួចយកទៅក្នុងអំឡុងបោះតង់នៅទឹកជ្រោះឱម៉ាល់កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ទឹកហូរកាត់ផ្លូវ និងផ្ទះពលរដ្ឋនៅក្នុងស្រុកសំឡូតបានស្រកទៅវិញហើយ

បាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់មកយ៉ាងគំហុកបណ្តាលឱ្យផ្លូវ វាលស្រែ និងផ្ទះពលរដ្ឋជាច្រើន រងការជន់លិច។ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែកក្កដា ទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗពុំមានការប៉ះពាល់ដល់ផ្ទះពលរដ្ឋ…

សូមគាំទ្រកម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩

ភ្នំពេញ៖ សម្រាប់លោកអ្នកនាងដែលគាំទ្រកម្ពុជាដើម្បីក្លាយជាម្ចាស់ផ្ទះនៃសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ គឺនៅមានពេលតែមួយថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការបោះឆ្នោតតាមរយៈ Comment លើហ្វេសបុកផេក World Association…

លោក ហ៊ុន ម៉ាណែត អរគុណសមាជិកបក្សគ្រប់លំដាប់ថ្នាក់ដែលលះបង់កម្លាំងកាយចិត្តសកម្មក្នុងការបោះឆ្នោតកន្លងទៅ

ភ្នំពេញ៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះសមាជិកគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ដែលសកម្មទាំងអំឡុងពេលយុទ្ធនាការ និង សង្កេតការណ៍ការបោះឆ្នោត…

ឆ្លងចរន្តអគ្គសនីឆាបឆេះអស់កញ្ចុះចំនួន១២ នៅហាងមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ករណីអគ្គីភ័យឆាបឆេះភោជនីយដ្ឋាន «កន្លែង អូន» អស់ ១២ខ្យូស រងការខូចខាតទាំងស្រុង ផ្លូវ១៥១ ភូមិសំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភំ្នពេញ។

ជំនន់ទឹកភ្លៀងនៅព្រំដែនថៃ និងឡាវត្រង់ចំណុចមុំបី ចាប់ផ្ដើមស្រកវិញហើយ

ព្រះវិហារ៖ ភ្លៀងធ្លាក់មួយយប់នៅព្រំដែនថៃ និងព្រំដែនប្រទេសឡាវ ត្រង់ចំណុចមុំបី បណ្តាលឲ្យជន់លិចផ្លូវគ្រួសក្រហមមកដល់វេលានេះទឹកចាប់ផេី្តមស្រកបណ្តេីរៗហើយ។

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១១នាក់ពាក់ព័ន្ធទៅនឹងបាញ់សម្លាប់មនុស្សនៅខណ្ឌបឹងកេងកងកាលពីម្សិលមិញ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១១នាក់ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ជនជាតិវៀតណាមម្នាក់នៅក្នុងខណ្ឌបឹងកេងកងកាលពីម្សិលមិញ។

កូនស្រីរបស់អគ្គទេសាភិបាលធនាគារជាតិឡើងកាន់ការងារបន្តពីឪពុក

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសលោក ជា ចាន់តូ ដែលជាឪពុក ពោលគឺប្រមាណតែ៥ខែប៉ុណ្ណោះបន្ទាប់ពីលោកស្រីឡើងជាអគ្គទេសាភិបាលរង។

ផ្អាកចរាចរណ៍ផ្លូវជាតិលេខ៤ ជាបណ្ដោះអាសន្ន

ព្រះសីហនុ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ដោយផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។

អាជ្ញាធរកំពុងស្វះស្វែងរកជនរងគ្រោះម្នាក់ទៀតដែលត្រូវបានទឹកជ្រោះឱម៉ាល់ហូរគួចយកទៅ

កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ប្រាប់ EAC តាមទូរសព្ទថា គិតមកដល់ពេលនេះអាជ្ញាធរកំពុងតែស្វះស្វែងរកជនរងគ្រោះចំនួន ១នាក់ទៀតក្នុងចំណោមជនរងគ្រោះចំនួន ៣នាក់ដែលត្រូវបានទឹកជ្រោះហូរគួចយកទៅក្នុងអំឡុងពួកគេបោះតង់គេងកាលពីយប់ឈានចូលថ្ងៃទី៣០…

អាជ្ញាធរផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តធុនធ្ងន់លើផ្លូវជាតិលេខ៣៣ ក្នុងខេត្តកែប

កែប៖ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះយានយន្តដីកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣៣អា ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជនផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។

នគរបាលអន្ដរាគមន៍ជួយសង្គ្រោះរថយន្តនិងជនជាតិចិន ២នាក់ ដែលព្យាយាមបើករថយន្ដឆ្លងកាត់ទឹកហូរចំណុចស្ពានអូរគគីឲ្យរួចផុតពីអាយុជីវិត.!

កំពង់ស្ពឺ៖ នៅព្រឹកថៃ្ងអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ នគរបាលអន្ដរាគមន៍ជួយសង្គ្រោះរថយន្តនិងជនជាតិចិន ២នាក់ ដែលព្យាយាមបេីករថយន្ដឆ្លងកាត់ទឹកហូរចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៤ រួចពីគ្រោះថ្នាក់នៅចំពោះមុខនៃមហន្ដរាយដល់អាយុជីវិត។

BREAKING NEWS៖ មនុស្ស ៣នាក់ត្រូវបានទឹកហូរគួចទៅបាត់ក្នុងពេលបោះតង់នៅជ្រោះឪម៉ាល់ខេត្តកំពត

កំពត៖ យោងតាមសេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ EAC News ប្រចាំខេត្តកំពតឲ្យដឹងថា មានករណីទឹកហូរនាំមនុស្សដែលបានបោះតង់នៅជ្រោះឪម៉ាល់ក្នុងខេត្តកំពត បាត់ខ្លួន ៣នាក់ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅតែមាននៅអាណត្តិទី៧

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នឹងនៅតែមាននៅក្នុងអាណត្តិទី៧ លើសពីនោះទៀតគណបក្សដែលមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៧…

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបិតកំណត់ផ្លូវជាតិលេខ៤ ទាំងស្រុងនៅព្រឹកនេះ ដោយសារជំនន់ទឹកភ្លៀង

ស្រុកកំពង់សីលា៖ អាជ្ញាធរខេត្តព្រះសីហនុ រួមទាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនៅព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៣ នេះ កំពុងឈរការពារសុវត្ថិភាពពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ និងបានបិតផ្តាច់ចរាចរណ៍ឆ្លងកាត់ទាំងស្រុង។

ទឹកហូរកាត់ផ្លូវជាតិលេខ៤ ចាប់ផ្តើមស្រកទៅវិញហើយ

ភ្នំពេញ៖ ជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ស្រុកកំពង់ សីលា ខេត្តព្រះសីហនុ ស្ថានភាពទឹកបានស្រកទៅវិញហើយគិត

អាកាសចរស៊ីវិល៖ មុនពេលបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី នឹងទទួលការចុះចតយន្តហោះដែលមិនរកប្រាក់ចំណេញ…

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានបញ្ជាក់ថា នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (Siem Reap Angkor International Airport) នឹងទទួលជើងជើងហោះហើរសាកល្បងមួយចំនួន…

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦

សៀមរាប៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ ក្នុងខេត្តសៀមរាបខាងមុខនេះ ក្រោមប្រធានបទ «We See, We Care, We Act»។ កាលពីថ្ងៃទី២៦-៣១ ខែកក្កដា ឆ្នាំ២០២៣ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា…

ផ្លូវជាតិលេខ៤អាចនឹងមានជំនន់ទឹកភ្លៀង បើភ្លៀងនៅតែបន្ដធ្លាក់

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលកំពង់ស្ពឺបានឱ្យដឹងថា ប្រសិនភ្លៀងនៅបន្តធ្លាក់ នោះផ្លូវជាតិលេខ៤ នៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ស្ពានអូរគគីរ នឹងមានជំនន់ទឹកភ្លៀងកើតឡើង។

ព័ត៌មានបឋម ជនជាតិវៀតណាមម្នាក់ត្រូវបានបាញ់សម្លាប់នៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ តាមសេចក្ដីរាយការណ៍បឋមពីករណីបាញ់ប្រហារមួយនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺជនជាតិវៀតណាមម្នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនេះ។

លោក ឯម ច័ន្ទមករា ថ្លែងអំណរគុណថ្នាក់ដឹកនាំជាពិសេសសម្ដេចតេជោ ដែលរក្សាទុកតំណែងមន្ត្រីទាំងអស់ឲ្យនៅដដែល

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានគោរពថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំជាពិសេសសម្ដេចតេជោ ហ៊ុន សែន សម្រេចរក្សាមុខតំណែងនិងតួនាទីរបស់មន្ត្រីថ្នាក់នយោបាយ…

BREAKING NEWS: រដ្ឋាភិបាលថ្មីនឹងរក្សាទុកតំណែងមន្ត្រីទាំងអស់ឱ្យនៅដដែល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចរក្សាទុកមន្ត្រីទាំងអស់ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ឱ្យបន្តតទៅទៀត…

លោក អ៊ុំ រាត្រី ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ…

បន្ទាយមានជ័យ៖ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៥រួចមកហើយ ដើម្បីជូនប្រជាជន ក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាពមាតា…

សហភាពសហព័ន្ធយុវជនកម្ពុជា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការប្រព្រឹត្តទៅដោយសេរី…

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់…

សមត្ថកិច្ចបញ្ជូនផលិតកររឿងអប់រំបែបក្ដៅសាច់ ២នាក់ទៅតុលាការ

ភ្នំពេញ៖ បុរស ២នាក់ ដោយម្នាក់ជាអ្នកដឹកនាំ និងម្នាក់ទៀតជាអ្នកថតរឿងអប់រំបែបឈាមច្រមុះ ដែលមានភាពសិចស៊ី អាសអាភាស ផ្សព្វផ្សាយតាមបណ្តោញសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧…

គណបក្សចំនួន៥ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា

ភ្នំពេញ៖ គណបក្សចំនួន៥ បានប្រកាសគាំទ្រនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយបានផ្តល់នូវសេចក្តីទុកចិត្ត…

ជនបោកប្រាស់កម្រិតអន្តរជាតិធ្វើនំអត់ម្សៅ បោកជនរងគ្រោះទាំងគ្រួសារថាកូនត្រូវគេចាប់ជំរិតនៅកម្ពុជា

ភ្នំពេញ៖ ឧក្រិដ្ឋជនជើងល្អបានបន្លំខ្លួននគរបាលចិន ចោទនិស្សិតស្រីជនជាតិចិនម្នាក់នៅជប៉ុនថាជាប់ពាក់ព័ន្ធនឹងរឿងបោកប្រាស់ ឱ្យរត់មកកម្ពុជាហើយឱ្យថតវីដេអូផ្ញើទៅឱ្យខ្លួនដើម្បីយកបោកគ្រួសារនិស្សិតនោះបន្ត។ សមត្ថកិច្ចកម្ពុជាបានបំបែកសំណុំរឿងនេះនឹងបានបញ្ជូនជនរងគ្រោះទៅកាន់ក្រុមគ្រួសារកាលពីថ្ងៃទី២៦…

សម្ដេចតេជោ គណបក្សប្រជាជនដឹកនាំប្រទេស គណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាគណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្ដិភាពបានទាំងអស់គ្នាផងដែរ។

សាលាអាមេរិកាំងហ្គោលឌិនហ្គេតប្រកាសដាក់កម្មវិធីសិក្សាអន្តរជាតិ IB ក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាលា

ភ្នំពេញ៖ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ឬ GGAS បានប្រកាសដាក់កម្មវិធីសិក្សាអន្តរជាតិ IB ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់សាលា។ នាយិកាសាលាបានលើកឡើងថាកម្មវិធីថ្មីនេះនឹងជំរុញលើកទឹកចិត្តដល់សិស្សក្នុងការចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ…

នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងអង្គការ AHPF នឹងត្រូវបានពង្រឹង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអរគុណចំពោះតំណាងវេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី (AHPF) សេអ៊ូល លោក Kim Bouk-ju ដែលបានអបអរសាទរចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត…

ពលរដ្ឋចំនួន ៥រូបត្រូវបានគ.ជ.បសម្រេចលុបឈ្មោះ និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត

ភ្នំពេញ៖ គ.ជ.ប បានបើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះលើពាក្យបណ្តឹង និងសំណុំរឿងចំនួន៥ ដែលប្តឹងតវ៉ាទៅលើសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ប៉ៃលិន និងត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា…

តំណាង UN៖ កម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានលើកឡើងថាកម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនយោបាយពហុបក្ស ប្រជាធិបតេយ្យ…

អាជ្ញាធរជាតិអប្សរាស្ដារស្រះទឹកចំនួន ២កន្លែងនៅទិសខាងកើតប្រាសាទបាយ័ន

សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងជីកស្តារស្រះទឹកចំនួន ២កន្លែងនៅផ្នែកខាងកើតប្រាសាទបាយ័នឡើងវិញ ដើម្បីឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើម នៃប្រាសាទបាយ័នទាំងមូល។

នាយករដ្ឋមន្ត្រីអរគុណជនរួមជាតិចំពោះការគាំទ្រលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ជនរួមជាតិខ្មែរចំពោះការគាំទ្រលើនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត និងបានរំលឹកទៅលោក ហ៊ុន ម៉ាណែត ឲ្យការពារនូវសន្តិភាពដើម្បីភាពរីកចម្រើនរបស់ប្រទេស…

ចិននឹងបន្តផ្តល់ជំនួយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។ នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន លោក ឈាន ហុងសាន ក្នុងឱកាសលោកចូលជួបពិភាក្សាជាមួយ…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថ្វាយសារលិខិតថ្លែងអំណរគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រីដែលប្រោសព្រះទានព្រះរាជទ្រព្យចំនួន…

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…

អនាគតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញាអនុវត្តបណ្ដាំសម្ដេចតេជោ

ភ្នំពេញ៖ អនាគតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្ដេជ្ញាអនុវត្តនូវពាក្យបណ្ដាំរបស់សម្ដេចតេជោឱ្យបានមិនថានៅក្នុងកាលៈទេសៈណានោះទេ។ លោកបានសរសេរនៅលើហ្វេសបុកផេករបស់លោកនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគ្រោងបើកដំណើរការក្នុងខែតុលាខាងមុខ

សៀមរាប៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានចេញសេចក្តីជូនដំណឹងពីការគ្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។

ពលរដ្ឋបង្ហាញការជឿជាក់លើលោក ហ៊ុន ម៉ាណែត ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថានឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបន្តការងារទៅឱ្យនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដឹកនាំបន្ត។

ក្រុមហ៊ុនរបស់ជប៉ុនគ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងនឹងដើមឈើ លំដាប់សណ្ឋាគារផ្កាយ៥ពិភពលោកលើភ្នំគូលែន

សៀមរាប៖ ក្រុមហ៊ុនរបស់ជប៉ុនគ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងលើដើមឈើប្រណិតៗ ដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែន ក្រោយបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណិតកំរិតសណ្ឋាគារផ្កាយ៥ពិភពលោក (Guinness…

អង្គការអន្តរជាតិមួយដែលធ្លាប់ផ្ដល់ពានដល់ សម រង្ស៊ី បានអបអរសាទរសម្ដេចតេជោចំពោះជ័យជម្នះការបោះឆ្នោតឆ្នាំ២០២៣

សេអ៊ូល៖ វេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី Asia Humanrights Peace Forum ហៅកាត់ថា AHPF ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយបានទទួលស្គាល់ជ័យជម្នះរបស់បក្សប្រជាជនកម្ពុជា…

លោកស្រី សុខ ហេង ក្លាយជាបុគ្គលលេចធ្លោសម្រាប់មហាជនដោយមិនដឹងខ្លួន

ភ្នំពេញ៖ ផ្តើមចេញពីអាជីវករលក់ដូរតូចតាចនៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ លោកស្រី សុខ ហេង (ឈ្មោះពិត ឡេង ម៉េងអាំង) តែងតែ ខ្នេះខ្នែងរិះរកនូវមធ្យោបាយ គន្លឹះថ្មីៗ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន តាមរបត់នៃតម្រូវការទីផ្សារ…

សម្ដេចតេជោ អរគុណមេដឹកនាំប្រទេសជាមិត្តដែលបានអបអរបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ឡាវ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជូនពរសម្ដេច និងគណបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត។

នាយករដ្ឋមន្ត្រីផ្ដាំដល់លោក ហ៊ុន ម៉ាណែត ឲ្យការពារសន្តិភាពដើម្បីភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅកាន់លោក ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រីត្រូវការពារឲ្យបាននូវឲ្យសន្តិភាពដើម្បីការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។

លោក ហ៊ុន ម៉ានី ជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនឹងបន្តបម្រើជាតិ…

ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់បន្តធ្វើជានាយករដ្ឋមន្ត្រីជំនួសដោយនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានបង្ហាញភាពជឿជាក់របស់លោកថា ក្រោមការដឹកនាំរបស់លោក…

លោក ឯម ច័ន្ទមករា សូមគាំទ្រការសម្រេចរបស់សម្ដេចតេជោ ដោយថាជាការលះបង់ដ៏ធំធេងសម្រាប់មនុស្សជំនាន់ក្រោយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសដល់អ្នកបន្តវេនជានាយករដ្ឋមន្ត្រីថ្មី…

ការលះបង់ជាលើកទី៤របស់សម្ដេចតេជោដើម្បីស្ថិរភាពជាតិ និងមនុស្សជំនាន់ក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ដោយបន្តតំណែងដល់បេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្ដេចដោយផ្ទាល់។

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូរដល់ជនមានពិការភាពមានចំណេះដឹងឲ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលតែងតែគិតគូរដល់ជនមានពិការភាពមានចំណេះដឹងឲ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ…

សម្តេចតេជោ៖ បើទោះបី លោក ហ៊ុន ម៉ាណែត មិនជាកូនខ្ញុំ ក៏ខ្ញុំគាំទ្រជានាយករដ្ឋមន្ត្រីដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីថ្មី មិនមែនជាការផ្ទេរដំណែងដូចនឹងព្រះមហាក្សត្រដែលមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទនោះទេ។

ទីក្រុងប៉េកាំងបានបដិសេធចំពោះសំណួរអំពីការដកលោក ឈីន កាង

ក្រុងប៉េកាំង៖ ក្រសួងការបរទេសចិនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការដកតំណែងមន្ត្រីការទូតជាន់ខ្ពស់លោក ឈីន កាង ភ្លាមៗ ខណៈលោកមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលជាងមួយខែនោះ បន្ទាប់ពីបានធ្វើការកាន់តំណែងត្រឹមតែ២០៧ថ្ងៃ។…

ទូហ្គេមជិត ៥០គ្រឿង ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចចោល

ព្រះសីហនុ៖ ទូហ្គេមអេឡេត្រូនិកចំនួន ៤៦គ្រឿងដែលអាជ្ញាធរខេត្តព្រះសីហនុបង្រ្កាបបានកាលពីអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ត្រូវបានយកមកវាយកម្ទេចចោលដោយប្រើគ្រឿងចក្រនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចតេជោក៏នឹងកាន់តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រដើម្បីការពារព្រះរាជបល្ល័ង្ក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ទាប់ពីអញ្ជើញថ្វាយបង្គំគាល់ព្រះមហាក្សត្រថា ក្រោយពីសម្តេចលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៨ឆ្នាំកន្លងមកនេះ សម្តេចនឹងបន្តទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ទន្ទឹមនេះសម្តេចនឹងទៅកាន់តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រផងដែរ…

សម្ដេចតេជោអំពាវនាវឱ្យរដ្ឋមន្ត្រីផ្សេងៗត្រូវធ្វើការលះបង់តួនាទី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់រដ្ឋមន្ត្រីទាំងអស់របស់រដ្ឋាភិបាលចាំផ្ទះឱ្យត្រៀមលះបង់តួនាទីរបស់ខ្លួន ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត។

សម្ដេចតេជោ ហ៊ុន សែន នឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ។

សម្ដេចតេជោអំពាវនាវកុំឱ្យពលរដ្ឋមានការបារម្ភចំពោះការចាកចេញពីការិយាល័យនាយករដ្ឋមន្ត្រីរបស់សម្ដេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋកុំឱ្យមានការបារម្ភចំពោះការចាកចេញពីតួនាទីរបស់សម្ដេចជានាយករដ្ឋមន្ត្រីដោយថានាយករដ្ឋមន្ត្រីបន្តពីសម្ដេចនឹងបន្តការងារធម្មតាដើម្បីរក្សាស្ថិរភាព…

BREAKING NEWS លោក ហ៊ុន ម៉ាណែត អាចនឹងត្រូវតែងតាំងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី៧ ខែសីហា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាយោងតាមប្រតិទិននៃការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែសីហា នោះបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អាចនឹងត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៧…

BREAKING NEWS: សម្ដេចតេជោកាន់តំណែងជាប្រធានព្រឹទ្ធសភាបន្ទាប់ពីឈប់ធ្វើជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភាបន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី ពោលអាចនឹងធ្វើឡើងបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅកំឡុងខែកុម្ភៈ ឆ្នាំ២០២៤…

BREAKING NEWS: សម្ដេចប្រកាសមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីតទៅទៀតទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីតទៅទៀតទេ ដោយថានឹងផ្ទេរតំណែងឱ្យទៅនាយករដ្ឋមន្ត្រីថ្មីក្នុងការបង្កើតរាជរដ្ឋាភិបាលចាប់ពីប្រកាសលទ្ធលផលនៃការឆ្នោតឆ្នាំ២០២៣នេះ។…

ព្រះមហាក្សត្រសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូនសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះបរមរាជវាំង

ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទ ខេមរិន្ទក្នុងព្រះបរមរាជវាំងវេលាម៉ោង…

ទស្សនាការផ្សាយបន្ត: នាយករដ្ឋមន្ត្រី សម្តេតេជោ នឹងថ្លែងសុន្ទរកថាពិសេសជាលើកដំបូងបន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ទើបបញ្ចប់

ទស្សនាការផ្សាយបន្ត: នាយករដ្ឋមន្ត្រី សម្តេតេជោ នឹងថ្លែងសុន្ទរកថាពិសេសជាលើកដំបូងបន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ទើបបញ្ចប់

ការងារជិត ១ពាន់កន្លែងកំពុងរង់ចាំអ្នកនៅថ្ងៃទី២៧ ខែកក្កដា

ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៧ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៩៩៩កន្លែងសម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ…

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រាប់ជនមានពិការភាពឱ្យមានក្ដីសង្ឃឹមលើអនាគតនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី…

នាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាពិសេសជាលើកដំបូងបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៣ នៅរសៀលនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពិសេសមួយនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះដែលជាសុន្ទរកថាដំបូងរបស់សម្ដេចតេជោនឹងត្រូវថ្លែង បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិទី៧…

១ថ្ងៃបន្ទាប់ពីបោះឆ្នោតរួច ចិនប្រកាសថានឹងផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា

ភ្នំពេញ៖ អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន លោក ឈាន ហុងសាន បានបញ្ជាក់ថា ប្រទេសចិននឹងបន្តផ្ដល់ជំនួយអភិវឌ្ឍន៍បន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។…

លោក Wang Yi ត្រលប់វិញហើយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang លាលែងពីតំណែង

ក្រុងប៉េកាំងៈ រដ្ឋាភិបាលចិនបានប្រកាសតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសថ្មីបន្ទាប់ពីលោក Qin Gang បាត់មុខមួយរយៈពីតួនាទីសាធារណៈ។ នេះបើយោងតាមសារព័ត៌មាន Xinhua។

លទ្ធផលបណ្ដោះអាសន្ន៖ CPP ទទួលបានការគាំទ្រជាង ៨២ភាគរយនៃសំឡេងបោះឆ្នោតបានការ

ភ្នំពេញ៖ លទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថាក្នុងចំណោមពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨,២លាននាក់ មានពលរដ្ឋប្រមាណ ៦,៣លាននាក់បានបោះឆ្នោតគាំទ្រផ្ដល់ក្ដីទុកចិត្តឱ្យគណបក្សប្រជាជនកម្ពុជា។

កម្ពុជាទទួលបានភ្ញៀវទេសចរជិត ២៧ម៉ឺននាក់នាចុងសប្ដាហ៍ថ្ងៃទី១៧-២៣ ខែកក្កដា

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ២៧ម៉ឺននាក់ ខណៈគោលដៅទេសចរណ៍សំខាន់ៗមាន ៧រាជធានី-ខេត្ត។

គ្រាន់តែសុំផ្លែឪឡឹកហូបមិនបាន ទាញដំបងឈើវាយបុរសចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យ៖ បុរសម្នាក់វ័យ ៣១ឆ្នាំ សុំផ្លែឪឡឹកលោកតាវ័យចំណាស់ម្នាក់ហូបមិនបាន ទាញដំបងវាយទៅលើលោកតាវ័យចំណាស់ បណ្តាលឱ្យស្លាប់ភ្លាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

BREAKING NEWS: នាយករដ្ឋមន្ត្រីថ្មីនឹងចុះជួបកម្មកររោងចក្រក្រោយបង្កើតរាជរដ្ឋាភិបាលរួច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានចេញសារសំឡេងសុំទោសចំពោះការខាកខានចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួន ១០គោលដៅនៅក្រោយពេលបោះឆ្នោតរួចតាមការសន្យា។