ព្រះវិហារ៖ លោកគ្រូទាំងប៉ុន្មាននៅអនុវិទ្យាល័យជ័យសែន ដែលចូលរួមថតវីដេអូ និងបង្រៀនពីវិធីចិញ្រ្ចំប្រហុក នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានចេញវីដេអូសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសដែលបានយកទង់ជាតិខ្មែរទៅទ្រាប់ជ្រុញចិញ្រ្ចំប្រហុកបង្ហោះផ្សព្វផ្សាយកាលពីថ្ងៃអង្គារ…
ព័ត៌មានថ្មី
ភ្នំពេញ៖ សិស្សានុសិស្សជិតកន្លះលាននាក់ ក្នុងនោះមានក្មេងស្រីជាង ៥២ភាគរយ ទទួលបានអត្ថប្រយោជន៍ពីការកែលម្អដំណើរការរបស់សាលារៀន អគារសិក្សានិងគ្រឿងបរិក្ខារ និងការបង្កើនសមត្ថភាពរបស់គ្រូ និងគណៈគ្រប់គ្រងសាលាឱ្យកាន់តែប្រសើរឡើងតាមរយៈជំនួយរបស់គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សាដែលគាំទ្រថវិកាដោយធនាគារពិភពលោក។
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកសាងសំណុំរឿង និងបញ្ជូនបុរសបើកបរម៉ូតូកង់បីបញ្រ្ចោសទិស មិនទទួលស្គាល់កំហុស ហើយថែមទាំងយកដែកទីបបម្រុងវាយលើម្ចាស់រថយន្តដែលបើកបរត្រូវទិស ទៅសាលាដំបូងរាជធានីភ្នំពេញ…
សៀមរាប៖ ឧក្រិដ្ឋជនមួយក្រុម បានធ្វើសកម្មភាពរំដោះអ្នកទោសគ្រឿងញៀនម្នាក់ ដែលជាមេក្លោងគ្រឿងញៀនតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៥២ឆ្នាំ អំឡុងពេលដែលអ្នកទោសនោះត្រូវអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកឯកជនមួយនៅក្រុងសៀមរាប។
ព្រះវិហារ៖ វីដេអូឃ្លឹបអំពីលោកគ្រូមុខវិទ្យាភាសាខ្មែរម្នាក់ដែលបង្រៀននៅអនុវិទ្យាល័យជ័យសែន ខេត្តព្រះវិហារ បង្រៀនចិញ្ច្រំាប្រហុកនៅក្រៅម៉ោងសិក្សាដោយយកទង់ជាតិខ្មែរយកទៅទ្រាប់លើជ្រុញ ទទួលបានការរិះគន់ពីអ្នកអ្នកបណ្តោញសង្គមហ្វេសប៊ុកជាច្រើន។…
ភ្នំពេញ៖ របាយការណ៍ ៧ខែនៃចំណូលពន្ធដារដែលបង្ហាញដោយអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញថាចំណូលពន្ធដារលើវិស័យអចលនទ្រព្យបានបញ្ហាសញ្ញាធ្លាក់ចុះដោយក្នុងនោះការប្រមូលពន្ធលើអចលទ្រព្យធ្លាក់ចុះប្រមាណ ៦,៧៧% ពន្ធពីការសាងសង់ធ្លាក់ចុះ…
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ នេះបានចំនួន ២ ៣១២,៩៤លានដុល្លារ ស្មើនឹង ៦៤,៧៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ពោលថយចុះចំនួន…
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងសហការរបស់សហភាពអឺរ៉ុប ក្នុងការជួយស្តារប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាម។
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់សាធារណជន ហាមដាច់ខាតធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោមបាតសមុទ្រ។
ព្រះសីហនុ៖ សំឡេងរណាយន្ត បានបន្លឺយ៉ាងកងរំពងរួមជាមួយរថយន្តកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅក្នុងតំបន់ការពារច្រើនយ៉ាងក្បាលឆាយ ចំណុចលើឆ្នេរព្រែកៗក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្កឲ្យប្រជាពលរដ្ឋជាច្រើនបានចោទសួរតៗគ្នាថាតើជាបទល្មើសព្រៃឈើឬយ៉ាងណា។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងពិធីចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ថា អ្នកសារព័ត៌មានដែលខ្លាំងគឺត្រូវចេះសាមគ្គីគ្នា…
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បាននាំយករទេះរុញដែលជាអំណោយរបស់ប្រជាជនជប៉ុន ជូនដល់ជនដែលមានពិការភាពនៅមជ្ឈមណ្ឌលបុរីទារកនិងកុមារជាតិ…
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ឱ្យEAC ដឹងថា អធិការដ្ឋានរងនគរបាលខណ្ឌចំការមនដែលប្រើអំពើហិង្សាដាក់អ្នកបើកបររថយន្តដែលទៅបុកខឿនមុខផ្ទះពលរដ្ឋ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៦…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកែប្រែតំបន់ការពារធម្មជាតិពី «ឧទ្យានជាតិព្រះសីហនុរាម» មកជា «ឧទ្យានជាតិសមុទ្រព្រះសីហនុរាម» វិញ។
ភ្នំពេញ៖ ភាគីពាក់ព័ន្ធចំនួនជិត ៣០០នាក់ ដែលធ្វើការក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងអាហារូបត្ថម្ភបានជួបជុំគ្នាប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់…
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសបិទសិប្បកម្ម លីង កិន និងវៀចខ្ចប់តែ “ហ៊ឺបខ្មែរ Herb Khmer » ឈោ្មះហៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានផ្ទុកសារធាតុ Betamethasone និង Meloxicam ប៉ះពាល់ដល់សុខភាពនិងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលបន្តទៀត។
ភ្នំពេញ៖ ក្រសួងបរិស្ថានបានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ដើម្បីគាំទ្រ និងជំរុញការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ឱ្យបានកាន់តែទូលំទូលាយ។ ជាពិសេសបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍…
បន្ទាយមានជ័យ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស លោកនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់ចេញអនុសាសន៍៤ចំណុច ក្នុងនោះ១-ធនធានមនុស្ស អង្គភាពត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាពដើម្បីបម្រើជាតិមាតុភូមិប្រកបដោយឆន្ទៈមនសិកា…
ភ្នំពេញ៖ អ្នកបេីកបរម៉ូតូកង់បីបញ្ច្រាសទិស ហេីយមានបំណងបង្កហិង្សាដោយប្រេីដែកទីប ចង់វាយទៅលេីអ្នកបេីកបររថយន្ត ត្រូវបានឃាត់ខ្លួន។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមរំលែកទុក្ខទៅដល់ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក យូរ ស៊កយ៉ល (Yoon Suk Yeol) ចំពោះមរណភាពឪពុកលោក។
កែប៖ ខេត្តកែបត្រូវបានប្រកាសនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថាជាខេត្តទី៦ ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន។
សៀមរាប៖ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុលកំពង់ទឹក ដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ជាដំណាក់កាលទី២…
កំពត៖ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស និង ស្នើឱ្យក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់។
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ខ.ក.) ទទួលបានការតវ៉ាពីអ្នកប្រើប្រាស់ទូរសព្ទចល័ត អំពីក្រុមហ៊ុនទូរសព្ទបានដកហូតស៊ីមលេខទូរសព្ទយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេង ដោយសារតែលែងបញ្ជូនទឹកប្រាក់ក្នុងគណនីគោល ដោយថាក្រុមហ៊ុនទូរសព្ទបានទុកពេលឱ្យខ្លីពេកមុនឈានដល់ការដកហូតលេខទូរសព្ទ។
ភ្នំពេញ៖ ប្រតិទិនឈប់សម្រាកការងារប្រចាំឆ្នាំ២០២៤មានការកើនឡើង១ថ្ងៃឈប់សម្រាកដែលធ្វើឱ្យថ្ងៃឈប់សម្រាកនៅឆ្នាំ២០២៤មានចំនួន២២ថ្ងៃ។ អ្វីជាការកត់សម្គាល់នោះគឺនៅឆ្នាំ២០២៤ មានថ្ងៃឈប់សម្រាកចូលឆ្នាំដល់៤ថ្ងៃ។
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិស្នើឱ្យគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានឱ្យបានជ្រួតជ្រាបទូលំទូលាយ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាលោករង់ចាំជួបស្ដេចប្រដាល់ភូមា Dave Leduc នៅចុងឆ្នាំនេះពេលដែល Dave មកកាន់កម្ពុជា។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា «សូមអរគុណចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា»។
បាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ដែលពាក់ព័ន្ធឹនឹងថតវីដេអូនារីដែលកំពុងតែងូតទឹកក្នុងបន្ទប់ទឹកនៃបន្ទប់ជួលមួយកន្លែងនៅចំណុចក្រុម ទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះសម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលមួយល្ងាចដើម្បីជួបសំណេះសំណាល បំពាក់មេដាយ និងពិសារអាហារពេលល្ងាចជាមួយអ្នកសារព័ត៌មានដែលចុះយកសកម្មភាពនាយករដ្ឋមន្ត្រីកាលពីកន្លងទៅ។ សម្ដេចតេជោបានថ្លែងថា…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ និងអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការនៅតាមរង្គសាល…
ព្រះសីហនុ៖ សមត្ថកិច្ចបានបញ្ជូនអ្នករត់PassAppចំនួន៨នាក់ទៅពន្ធនាគារ ពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណុចរង្វង់មូលតោ២ ក្រុងព្រះសីហនុក្រោមបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
ភ្នំពេញ៖ ប្រទេសតួកម៉េនីស្ថានចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាមុនគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្តាល ហើយចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែច្រើន។
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្នុងអាណត្តិទី៧នេះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុខួប ៧០ឆ្នាំឈានចូល…
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់…
សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទឥដ្ឋ ប្រាង្គទី២២ របស់ប្រាសាទបាគង ដែលបានសាងឡើងពីឥដ្ឋនៅផ្នែកខាងជើងដោយមានសភាពទ្រុឌទ្រោម និងកំពុងតែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ក្រចេះ៖ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ លោក ឡាយ បូរ៉ា បានប្រាប់ EAC ឱ្យដឹងថា វិទ្យាល័យព្រះមហាក្សត្រយានីកុសមៈនឹងត្រូវផ្អាកដំណើរការបណ្តោះអាសន្នសិន ដើម្បីឱ្យកម្លាំងស៊ីម៉ាក់បន្តបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ…
បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានរុះរើស្លាកផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត ក្រោយរងការរិះគន់ពីពលរដ្ឋ និងអ្នកលេងបណ្តោញសង្គម។
បន្ទាយមានជ័យ៖ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីសមត្ថកិច្ចស្រុកមង្គលបូរីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ក្រោយមកជនសង្ស័យបានស្លាប់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
បាត់ដំបង៖ ក្រសួងបរិស្ថានបានសម្រេចផាកពិន័យចំពោះក្រុមហ៊ុន Phoenix Industrial Co.Ltd ចំនួន ៤៦៨ ៥៦០ដុល្លារអាមេរិក ដោយសារតែបានបង្ហូរសំណល់រាវចូលក្នុងទឹកស្ទឹងសង្កែបណ្តាលឱ្យទឹកប្រែជាពណ៌ខ្មៅ និងត្រីងាប់ជាច្រើនក្បាលកាលពីដើមខែសីហា…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងអ្នកសារព័ត៌មានចំនួន ១៥១នាក់នៅវិមានសន្ដិភាព ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ។
ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែសីហា ឆ្នាំ២០២៣ ផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ចាប់ពីថ្ងៃទី១៤ សីហា…
ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុបានបង្ក្រាបករណីចាប់ជំរិតធំមួយក្នុងខេត្តពាក់ព័ន្ធនឹងលុយ ១លានដុល្លារ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ បន្ទាប់ពីផ្ទុះអាវុធកក្រើកខេត្តកាលពីថ្ងៃទី១៣ ខែសីហា ម្សិលមិញ។
អន្តរជាតិ៖ សេដ្ឋីក្រុមហ៊ុនហ្វេសបុកលោក Mark Zuckerberg បានលើកឡើងថាលោក Elon Musk ធ្វើហាក់បីដូចជាលេងសើចខណៈការកំណត់ថ្ងៃវ៉ៃគ្នាក៏មិនច្បាស់ ហើយកន្លែងវ៉ៃក៏អត់ច្បាស់ ដោយថាពេលនេះទៅលោកនឹងកំណត់ថ្ងៃវ៉ៃ ហើយទីតាំងលោកឱ្យសិទ្ធិទៅថៅកែ…
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានក្រើនរំឭកដល់និស្សិតអាហារូបករណ៍ JDS ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត…
ភ្នំពេញ៖ ក្រសួងកសិកម្មហាមពលរដ្ឋដែលកំពុងចិញ្ចឹមប្រភេទត្រីពីរ៉ាន់ញ៉ា ដែលស៊ីសាច់ជាអាហារមិនត្រូវឱ្យលែងចូលធម្មជាតិ និងត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត ក្រោយទទួលដំណឺងនិងចុះដកហូត បំផ្លាញចោលប្រភេទត្រីនេះកាលពីថ្ងៃទី៦…
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមនត្រូវអនុវត្តតាមច្បាប់ចំពោះលោកអធិការរងនគរបាលខណ្ឌចំការមនម្នាក់ដែលបានប្រើពាក្យសម្តីមិនសមរម្យ និងប្រើអំពើហិង្សាដាក់លើបុរសម្នាក់ដែលបើករថយន្តបុកខឿន…
បាត់ដំបង៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងពីជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅថាជាសក្ខីភាពបង្ហាញនូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា…
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព លោកកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹងលោក វ៉ាង យី សមាជិកការិយាល័យនយោបាយ…
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះគឺដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត…
ភ្នំពេញ៖ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីវប្បធម៌ និងអតីតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំងបានទទួលអនិច្ចកម្ម…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានចូលរួមរំលែកទុក្ខក្រុមគ្រួសារលោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។
ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីចាប់ជំរិតនៅក្រុងព្រះសីហនុប៉ូលិសរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់រងរបួសធ្ងន់…
ភ្នំពេញ៖ ហ្វេសប៊ុកផេក Dr. Hun Manet, Prime Minister of Cambodia បានទទួលសញ្ញាធីកពណ៌ខៀវ (Verify) ពីហ្វេសប៊ុក ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់លោកជូនសាធារណ:ជនកាន់តែទូលំទូលាយបន្ថែមទៀត។
ក្រចេះ៖ ក្រុមអង្គការស៊ីម៉ាក់ បានធ្វើការចុះរាវរកនៅវិទ្យាល័យព្រះកុសុមៈខេត្តក្រចេះក្នុងរយៈពេល២ថ្ងៃនេះមកនេះគឺបានរកឃើញជាង ១ ០០០គ្រាប់។
កណ្តាល៖ ប្តីប្រពន្ធ ២នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ទាំងយប់ម៉ោង៣កន្លះទាបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅក្រោមផ្ទះជនរងគ្រោះស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ភ្នំពេញ៖ ប្រធានតុលាការកំពូលលោក ឌិត មន្ទី បានស្គាល់សុំការអនុញ្ញាតពីព្រះមហាក្សត្រដើម្បីលាលែងពីតំណែងជាប្រធានតុលាការដោយថាលោកមានវ័យកានើតែច្រើន ហើយមានបញ្ហាសុខភាព។
ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីចាំផ្ទះសម្ដេចតេជោហ៊ុនសែនថាលោកកំពុងទន្ទឹងរង់ចាំដើម្បីធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសម្របសម្រួល និងរៀបចំកម្មវិធីកិច្ចរបស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេសកម្ពុជាក្នុងការចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល។
ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧នឹងបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្ដេចព្រះ បរមនាថ…
ភ្នំពេញ៖ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសម្រេចបានជាង២៧ពាន់លានដុល្លារ ធ្លាក់ចុះ១៥,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការសម្ភាសន៍ផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព និង ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងផ្តល់ឱកាសដល់បុគ្គលទាំងនោះទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ។
បាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី ឃាត់ខ្លួនបានមេខ្យល់ចំនួន២រូបដែលបម្រុងនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់កាលពីថ្ងៃទី១០…
ភ្នំពេញ៖ ពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួនជាង ២ម៉ឺននាក់បានចុះឈ្មោះចូលជាសមាជិក ប.ស.ស និងទទួលបានការគាំពារទៅលើការថែទាំងសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពដូចមន្ត្រីរាជការ និងអ្នកកំពុងមានការងារធ្វើជាសមាជិក…
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបបានក្រុមឧក្រិដ្ឋជន ចរាចរគ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវចូលមកកម្ពុជា ស្ថិតនៅចំនួន ២ទីតាំង ដោយទីតាំងទី១ នៅផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ…
ភ្នំពេញ៖ កញ្ញា អេម៉ា (EmMa) គឺជាតារាសម្តែងមួយរូបដែលកំពុងអង្រួនបេះដូងមហាជន ទាំងថ្វីដៃសម្តែង និងរូបសម្រស់។ អ្វីដែលធ្វើឲ្យ កញ្ញា អេម៉ា (EmMa) ហាក់ផ្ទុះការគាំទ្រ មានប្រជាប្រិយភាពខ្លាំងនោះគឺការងាកមកផលិតវីដេអូខ្លីបខ្លីៗបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក…
ភ្នំពេញ៖ តម្លៃសាំងលក់រាយក្នុងមួយលីត្រស្ថិតក្នុងតម្លៃ ចំនួន ៤ ៥៥០រៀល ដដែល ចំណែកម៉ាស៊ូតមានតម្លៃ ៤៧០០រៀលក្នុងមួយលីត្រ ពោលឡើងថ្លៃ ២៥០រៀល។ សាំងម៉ាស៊ូតមានតម្លៃបែបនេះចាប់ពីថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣។
អេក្វាទ័រ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់សម្លាប់បេក្ខជនប្រធានាធិបតីអេក្វាទ័រ លោក Fernando Villavicencio កាលពីថ្ងៃពុធកន្លងទៅនេះ។ នេះបើតាមការផ្សាយព័ត៌មានដោយCNN។
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងថា ទីសក្ការៈគោរពបូជាចំពោះព្រះអង្គចេក និង ព្រះអង្គចម ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីឱ្យក្រុមអ្នកជំនាញរបស់ក្រុសួងវប្បធម៌ និងវិចិត្រសិល្បៈជួសជុល និងកែលម្អឡើងវិញ។
បន្ទាយមានជ័យ៖ គ្រឿងញៀនដែលបង្ក្រាប រឹបអូស ដកហូតបានចំនួន ៣ខេត្តរួមមាន ខេត្តមានបន្ទាយមានជ័យ ប៉ៃលិន និងខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរប្រមូលយកដុតចោលនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣…
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្ដូរឈ្មោះ Channel Telegram ពី Prime Minister Hun Sen ទៅជា Hun Sen of Cambodia នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានស្នើទៅដល់គណៈរដ្ឋមន្ត្រីថ្មីបន្តការយកចិត្តទុកដាក់ចំពោះមន្ត្រីចាស់ៗ តាមរយៈការផ្តល់ជាទីប្រឹក្សានៅតាមក្រសួងស្ថាប័នរបស់ខ្លួន។
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានឹងបោះឆ្នោតរើសសមាជិកគណៈអចិន្ត្រៃយ៍បន្ថែមទៀតនៅថ្ងៃទី៩ និង១០ ខែធ្នូ ឆ្នាំ២០២៣។ នេះជាការបញ្ជាក់របស់សម្ដេចតេជោក្នុងជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះនិងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យសមាជិកព្រឹទ្ធសភាពីបក្សប្រជាជនមានអាយុមិនលើសពី ៧៤ឆ្នាំ ដោយថាដើម្បីកុំឲ្យស្ថាប័នព្រឹទ្ធសភាសំបូរទៅដោយមនុស្សចាស់។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចចង់ឃើញគណៈរដ្ឋមន្ត្រីថ្មីដែលជាយុវជនវ័យក្មេងចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រទេសជាតិ បម្រើប្រជាជន…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់លោក ហ៊ុន ម៉ាណែត ក្នុងពេលដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ ត្រូវធ្វើការកែទម្រង់អាជ្ញាធរគ្រឿងញៀន ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដែលមានសេសសល់ក្នុងប្រទេសឲ្យបានឆាប់ចប់។
សហរដ្ឋអាមេរិក៖ តើអ្នកធ្លាប់គិតទេថានៅពេលមានភ្លើងឆេះព្រៃនិងព្យុះសង្ឃរាជួបគ្នាតើវានឹងទៅជាយ៉ាងណា? អ្នកអាចក្រឡេកមើលទីក្រុង Lahaina របស់រដ្ឋហាវ៉ៃដែលពេលនេះស្ទើរតែត្រូវដុតរាបដល់ដីដោយសារគ្រោះមហន្តរាយទាំងពីរនេះជួបគ្នា។
អាមេរិក៖ កងកម្លាំង FBI បានចូលបាញ់សម្លាប់បុរសម្នាក់ឈ្មោះ Craig Deleeuw Robertson ដល់ក្នុងផ្ទះបន្ទាប់ពីលោកបានបង្ហោះលើបណ្ដាញសង្គមដែលត្រូវបានចាត់ទុកថាជាការគំរាមដល់ជីវិតប្រធានាធិបតី Joe Biden។
ព្រៃវែង៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធានដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១…
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមនៅម៉ោង៤រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមន…
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងម៉ុតមាំថាអ្នកវិនិយោគចិននឹងទទួលបានសក្តានុពល និងអាចរកដៃគូរក្នុងស្រុក…
ភ្នំពេញ៖ សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាផ្លូវការនៅថ្ងៃទី១២…
ភ្នំពេញ៖ នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការថតរូបស្រើបស្រាលជាមួយដៃគូស្នេហា ក្រោយពីចាប់បញ្ជូនយុវជនរោគចិត្តម្នាក់បញ្ជូនទៅតុលាការ។
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានទទួលជួបជាមួយប្រតិភូប្រទេសចិន ដែលជាតំណាងរបស់សហព័ន្ធជនពិការប្រទេសចិន…
ជប៉ុន៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនបានអំពាវនាវពលរដ្ឋខ្មែរដែលរស់នៅតំបន់ Kyushu និងតំបន់ Shikoku បង្កើនការប្រុងប្រយ័ត្នចំពោះព្យុះត្រូពិចខាន់ឈុន (Kharun) ដែលកំពុងតែរំកិលខ្លួនមកកាន់ទិសខាងជើងហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីងបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០-១៣ ខែសីហា…
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបញ្ជាក់ថារហូតមកដល់ពេលនេះនៅមិនទាន់មានការណែនាំណាមួយពីទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗធ្វើការសម្រេចចិត្តពីស្ថានភាពអនាគាតការងាររបស់ខ្លួនសាមីខ្លួននោះទេ។
អេក្វាឌ័រ៖ បេក្ខភាពប្រធានាធិបតីអេក្វាឌ័រដែលត្រូវបានគេស្គាល់ជាអ្នកនិយាយប្រឆាំងនឹងអំពើពុករលួយ លោក Fernando Villavicencio ត្រូវបានវាយប្រហារ ខណៈដែលលោកបានចាកចេញពីព្រឹត្តិការណ៍នយោបាយមួយនៅក្នុងទីក្រុងភាគខាងជើងនៃទីក្រុង…
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចរាចរណ៍ផ្លូវគោកចំនួន៣នាក់ ដោយសារកំហែងយកប្រាក់ពីអ្នកបើករថយន្តជនជាតិចិន។
កណ្តាល៖ កូនផ្សោតញីមួយក្បាលដែលមានអាយុប្រមាណ ២ខែ ប្រវែង ១,០១ម៉ែត្រ ទម្ងន់ ១៤,៤គីឡូក្រាមបានងាប់ដោយសារជាប់មងនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។
ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនមិនមានទម្លាប់ឈ្លោះគ្នាដើម្បីអំណាចនោះទេ ខណៈប្រធានសភាក្នុងអាណត្តិទី៧ បានទៅលើលោកស្រី ឃួន សុដារី។
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យគ្រោងរៀបចំភ្នំកងវ៉ា ដែលជាភ្នំមួយដែលមានទេសភាពស្រស់បំព្រង រៀបចំឱ្យក្លាយទៅជារមណីយដ្ឋានបែបធម្មជាតិ ដោយមានការដាំកូនឈើគ្រប់ប្រភេទនៅជុំវិញភ្នំ ដើម្បីទាក់ទាញទេសចរចូលមកទស្សនា…
បាត់ដំបង៖ វត្តសំរោងក្នុង ដែលជាទីដ៍ទាក់ទាញ សម្រាប់ទេសចរបែបសាសនា និងប្រវត្តិសាស្រ្ត ពិសេសភ្ញៀវទេសចរអន្តរជាតិ ដោយសារវត្តនេះមានអាយុកាលចាស់ជាងគេក្នុងខេត្តបាត់ដំបង ដែលកកើតតាំងពីឆ្នាំ ១៧០៧ មកម្លេះ និងមានព្រះវិហារចាស់មួយ…
សាលាបឋមសិក្សាមួយនៅខេត្តព្រៃវែងជំរុញការលក់នំចំណីខ្មែរដើម្បីជួយការពារសុខភាពសិស្សនិងផ្ដល់ចំណូលដល់សហគមន៍
ព្រៃវែង៖ ជាទូទៅនៅតាមសាលារៀននីមួយៗតែងតែមានលក់នំណីដែលវេចខ្ចប់ផ្សេងៗដែលរក្សាទុកបានយូរ ដោយនំចំណីខ្លះក៏មានផលប៉ះពាល់ដល់កុមារដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់មិនឱ្យលក់នៅតាមសាលារៀន។ សាលារៀនបានអនុវត្តតាមបំរាមដែលក្រសួងណែនាំ…
ភ្នំពេញ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ (គ.ជ.គ.ម) លោក គីម វីរៈ ស្នើដល់ភាគីថៃឱ្យបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់ស៊ីជម្រៅបន្ថែម និងចេះជួយគ្នាក្នុងគ្រាអាសន្ន ឬមានឧបទ្ទវហេតុដោយគ្រោះធម្មជាតិនិងមនុស្សបង្កឡើង។
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានផ្ញើព្រះរាជសារកោះប្រជុំត្រាស់បង្គាប់ឱ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ នៅតាមបណ្តាមណ្ឌលរាជធានី-ខេត្តទាំង២៥…
សៀមរាប៖ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ក្នុងទឹកដីខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy ក៏បានចូលរួមរត់ផងដែរ។ មិនតែប៉ុណ្ណោះលោកក៏បានលើកទឹកចិត្តដល់ប្រជាជនអាមេរិកមកកម្សាន្តលេងនៅស្រុកខ្មែរ…
ព្រះវិហារ៖ រយៈពេលមួយខែពេញនៃខែកក្កដា រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរទទួលបានភ្ញៀវទេសចរសរុបជិត ១ម៉ឹននាក់។
ភ្នំពេញ៖ សាលាអន្តរជាតិ BERKELEY by ELT បានបើកបវេសនកាលថ្មីរបស់ខ្លួនជាមួយនឹងការណែនាំនូវកម្មវិធីបណ្ដុះបណ្ដាលថ្មីស្ដង់ដារ Cambridge ពីចក្រភពអង់គ្លេស។ អគ្គនាយិកាសាលាបានបញ្ជាក់ថា BREKELY នឹងផ្ដល់នូវការអប់រំស្ដង់ដារចក្រភពអង់គ្លេសដែលធ្វើឱ្យសិស្សដែលបញ្ចប់ការសិក្សាពីសាលាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅក្រៅប្រទេសបានងាយស្រួល។
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ពីផ្ទៃដីទំហំ ២៥៣ ៧៥០ហិកតា មកផ្ទៃដីទំហំ ២៥៨ ១៧២ហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។


