ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ប្រតិភូកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ានអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមវេទិកាយុវជនលើកទី២

ភ្នំពេញ៖ គណៈប្រតិភូយុវជនមកពីសមាគមជាតិចំនួន១០ក្នុងតំបន់អាស៊ានមានចំនួន២៤នាក់ គ្រូសម្របសម្រួលចំនួន៤នាក់ បានមកដល់រាជធានីភ្នំពេញ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

រដ្ឋមន្រ្តីសុខាភិបាលក្រើនរំលឹកពលរដ្ឋឱ្យការពារសុខភាពដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនឈាមទ្រង់ទ្រាយធំ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា ក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នក្នុងការការពារសុខភាព និងបង្ការការឆ្លងជំងឺគ្រុនឈាម ដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រទ្រង់ធំក្នុងសហគមន៍។

ស្ត្រីទីមួយកម្ពុជាអញ្ជើញទស្សនាមហាវិមានប្រជាជនចិន

ប៉េកាំង៖ ស្ត្រីទីមួយរបស់កម្ពុជាលោកស្រី ពេជ ចន្ទមុនី បានអញ្ជើញទស្សនាមហាវិមានប្រជាជនចិនក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការងារសង្ឃឹមថាខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុននឹងអាចទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹមតាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ…

ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆាបឆេះសណ្ឋាគារមីងឌូ ជាន់លេីកាលពីយប់មិញ

បន្ទាយមានជ័យ៖ ករណីអគ្គីភ័យឆាប់ឆេះអគារជាន់លើបង្អស់ នៃសណ្ឋាគារ "មីងឌូ" ក្រុងប៉ោយប៉ែតកាលពីយប់មិញ តាមការបញ្ជាក់ពីលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

UPDATE: ករណីអគ្គីភ័យឆាប់ឆេះអគារខ្ពស់មួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត​ ត្រូវបានអាជ្ញាធរ​គ្រប់គ្រងស្ថានការបានទាំងស្រុង

បន្ទាយមានជ័យ​៖​ កងកម្លាំងសមត្ថកិច្ច​ រួមនិងអាជ្ញាធរមូលដ្ឋាន​ បាននាំយករថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍បាញ់ពន្លត់ អគ្គីភ័យ​ដែលឆេះអគារមួយកន្លែងក្រុងប៉ោយប៉ែត​សមត្ថកិច្ចគ្រប់គ្រង់បានទាំងស្រុងហេីយ​នៅវេលាម៉ោងជាង២២យប់​។

កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អដែលជឿទុកចិត្តបាន

ភ្នំពេញ៖ កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុង នាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបានព្រមទាំងបន្តសាមគ្គីជាមួយគ្នា ដើម្បីទប់ទល់នូវរាល់ការប៉ុនប៉ង ឬ ជ្រៀតជ្រែកពីខាងក្រៅ។

ប្រធានាធិបតីចិនប្រកាសការពារយុត្តិធម៌ដល់កម្ពុជាលើឆាកអន្តរជាតិ

ចិន៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានបញ្ជាក់ថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ ហើយចិនប្តេជ្ញាថានឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។

ឃាត់ខ្លួនបានហើយបុគ្គលដែលបន្លំព្រះរាជក្រឹត្យព្រះមហាក្សត្រ

ភ្នំពេញ៖ អាជ្ញាធរបានឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលបន្លំធ្វើព្រះរាជក្រឹត្យក្លែងក្លាយដោយតាំងតែងខ្លួនឯងជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ និងតែងតាំងខ្លួនឯងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

ក្រសួងយុត្តិធម៌ព្រមានចាត់វិធានការផ្លូវច្បាប់លើម្ចាស់ហ្វេសបុកឈ្មោះ San Prum ដែលថាបានព័ត៌មានបរិហារកេរ្តិ៍ក្រសួង

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ច្រានចោល ចំពោះបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ San Prum ផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការបរិហារកេរ្តិ៍ ចំពោះក្រសួងយុត្តិធម៌។ ក្រសួងថានឹងចាត់វិធានការផ្លូវច្បាប់ដើម្បីការពារកិត្តយសរបស់ខ្លួន។

អាជ្ញាធរឃាត់ខ្លួនមេឈ្មួញលក់សត្វព្រៃម្នាក់នៅខេត្តក្រចេះ

ក្រចេះ៖ អាជ្ញាធរខេត្តក្រចេះបានឃាត់ខ្លួនមេឈ្មួញលក់សត្វព្រៃម្នាក់ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ពីបទនាំបរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញប្រភេទសត្វក្នុងក្រុមមានដោយកម្រនៃច្បាប់ស្តីពីព្រៃឈើ។

អ្នកភូមិរង្វានកើត ស្រុកមង្គលបុរី ត្អួញត្អែរពីផ្លូវលំមួយកន្លែងពិបាកធ្វើដំណើរខណៈមេឃុំថានឹងចុះទៅត្រួតពិនិត្យ

បន្ទាយមានជ័យ៖ អ្នកភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានត្អួញត្អែរអំពីផលលំបាកក្នុងការធ្វើដំណើរលើផ្លូវលំមួយខ្សែត្រង់ចំណុចព្រែកចំណោមព្រំព្រទល់រហាត់ទឹក ខណៈមេឃុំចំណោមអះអាងថានឹងចុះទៅត្រួតពិនិត្យផ្លូវលំមួយខ្សែនោះ។

រដ្ឋមន្ត្រីសាធារណការថាការអភិវឌ្ឍន៍ធនធានមនុស្សជាការបង្កើនប្រសិទ្ធភាពការងារ

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ប៉េង ពោធិ៍នា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ…

រដ្ឋមន្ត្រីសាធារណការថ្មីជំរុញមន្ទីរត្រូវធ្វើផ្លូវតាមស្តង់ដារបច្ចេកទេសធានាដល់គុណភាពផ្លូវរឹងមាំ

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានជម្រុញណែនាំដល់ជំនាញនៃមន្ទីសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធការងារថែទាំផ្លូវ ត្រូវបន្តគិតគូយកចិតទុកដាក់បន្ថែមទៀត ត្រូវធ្វើការថែទាំឱ្យបានល្អ…

ជប៉ុននឹងបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាលបន្ថែមទៀត

ភ្នំពេញ៖ ប្រធានសមាគមកម្ពុជា-ជប៉ុន បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល…

ខុទ្ទកាល័យនាយករដ្ឋមន្រ្តីស្នើអាជ្ញាធរចាត់វិធានការលើអ្នកដែលក្លែងបន្លំព្រះរាជក្រឹត្យ

ភ្នំពេញ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យដឹងថា…

ហ្ហួងម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក ក្នុងការថែទាំសត្វដំរីនៅសមាគមអភិរក្សដំរី អៃរាវត្តា

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ៥ពាន់ដុល្លារអាមេរិក ក្នុងការថែទាំសត្វដំរីនៅសមាគមអភិរក្សដំរី អៃរាវត្តា។

ប្រធានរដ្ឋសភាជំរុញការបង្កើនភាពជាអំណាចសម្រាប់ស្ដ្រីលើឆាកអន្តរជាតិ

ភ្នំពេញ៖ ប្រធានសភាកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជំរុញពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជានិងអាស៊ែបៃហ្សានតាមរយៈការពង្រឹងភាពជាអំណាចរបស់ស្ត្រីក្នុងសភានៃប្រទេសទាំងពីរ។ ការជំរុញនេះធ្វើឡើងក្នុងពេលដែលសម្ដេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សានលោក…

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចាត់ទុកការចាប់ខ្លួនជនបរទេសមានសញ្ជាតិខ្មែរ នៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ជារឿងបុគ្គល

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងការផ្សាយរបស់សារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេសដែលបាន ប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់…

កម្ពុជានាំចេញកំពឹសទឹកសាប និងអន្ទង់បង្កកចំនួន ១០តោន ជើងដំបូងទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ផលិតផលជលផលកម្ពុជា រួមមានកំពឹសទឹកសាបបង្កក និងអន្ទង់បង្កក មួយកង់តឺន័រ បាននាំចេញទៅប្រទេសចិនជើងដំបូងកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងកសិកម្មអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ…

អ្នកនាំពាក្យ៖ អង្គការ HRW តែងព្រងើយកន្តើយចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហការប្រតិបត្តិការបរទេស បានលើកឡើងថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) តែងតែធ្វើមិនដឹងមិនឮ ម្ដងហើយម្ដងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួនដែលតែងតែងផ្សព្វផ្សាយព័ត៌មានមិនពិត…

លោកស្រី ពេជ ចន្ទមុនី អញ្ចើញទស្សនាមហាកំផែងចិនដោយកោតសរសើរចំពោះសំណង់ប្រវត្តិសាស្រ្តដ៌អស្ចារ្យរបស់ចិន

ចិន៖ លោកស្រី ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញទស្សនាមហាកំផែង រម្មណីយដ្ឋានដ៏ល្បីល្បាញរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី…

ជប៉ុនបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើនលើជំនាញបច្ចេកទេសវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា…

យុវជនជាង ២០០នាក់បានសម្ភាសការងារជាប់ក្នុងវេទិកាការងាររបស់ NEA

ភ្នំពេញ៖ វេទិកាការងារ ដែលសហការរៀបចំដោយ NEA និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ចប់ដោយរលូន ដោយមានយុវជន និងនិស្សិតជាង ៣០០នាក់បានមកដាក់ពាក្យ និងសម្ភាសការងារជាមួយតំណាងក្រុមហ៊ុនចំនួន៧។…

ក្រសួងសុខាភិបាលណែនាំពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមនៅរដូវវស្សា

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចធិបតីលើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology ពិនិត្យលទ្ធភាព​វិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិក…

ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តឱ្យ​ក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀត​ ដូចជា​ការវិនិយោគ​ការផលិត​សម្ភារ​គ្រឿងបង្គុំអេឡិក​ត្រូនិកជាដើម។

សម្តេចធិបតីណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុនCRBCដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ

ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់…

សម្តេចធិបតីណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនSINOMACH Heavy Equipmentដើម្បីសិក្សាស្វែងរកគម្រោងដែលមានសក្តានុពលបន្ថែមទៀត

ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព…

សម្តេចធិបតីលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនី…

ចិន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី…

សម្តេចតេជោ៖ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើបានល្អជាងការគិតទុករបស់ខ្ញុំទៅទៀត

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កោតសសើរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទើបកាន់អំណាចនាយករដ្ឋមន្រ្តីអាចគ្រប់គ្រងលើការងារទាំងស្រុងបានល្អផ្ទុយពីការគិតទុករបស់សម្តេចតេជោ។

កងទ័ពរំដោះប្រជាជនចិនបានអញ្ជើញដល់កម្ពុជាដើម្បីត្រៀមធ្វើសមយុទ្ធ «ទេវតាសន្ដិភាព-ឆ្នាំ២០២៣»

ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិន បានដឹកជញ្ជូនសម្ភារៈមកដល់កម្ពុជាហើយ ដើម្បីចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»។

អ៊ុយក្រែនស្នើឱ្យកម្ពុជាបន្តហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីន

ភ្នំពេញ៖ ប្រទេសអ៊ុយក្រែនបានចាប់អារម្មណ៍ពីបច្ចេកទេស និងបទពិសោធន៍របស់កម្ពុជាដែលបានឆ្លងកាត់ក្នុងការបង្កើនល្បឿនប្រតិបត្តិការរំដោះផ្ទៃដីមានបញ្ហាមីន និងគ្រាប់យុទ្ធភ័ណ្ឌប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រទេសអ៊ុយក្រែនបានស្នើឱ្យកម្ពុជាបន្តផ្តល់វគ្គបណ្តុះបណ្តាលអំពីបច្ចកទេសបោសសំអាតមីនដល់អ៊ុយក្រែន…

រដ្ឋមន្រ្តីការងារ៖ វត្តមានអ្នកវិនិយោគជប៉ុនជាការជំរុញអ្នកវិនិយោគប្រទេសដទៃមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ យល់ឃើញថា វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនក្នុងពេលបច្ចុប្បន្ន ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ជប៉ុនសន្យាបន្តជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាឲ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ជនបទឲ្យមានភាពប្រសើរ

ភ្នំពេញ៖ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា (JICA) លោក SANUI Kazumasa បានសន្យាជួយគាំត្រដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបានទិសដៅអភិវឌ្ឍន៍ជនបទឱ្យមានភាពប្រសើរឡើងទៅមុខទៀត។

ករណីកុមារីទំនើងទាំង៥នាក់ព្រួតវាយលើសិស្សស្រីម្នាក់ត្រូវបានសាលាហៅម៉ែឪឱ្យទៅធ្វើកិច្ចសន្យា

ភ្នំពេញ៖ សកម្មភាពកុមារីជាសិស្សសាលាទំនើងមិនទាន់អស់ធំ៤ ទៅ៥នាក់ ត្រួតគ្នាវាយធ្វើបាបលើសិស្សស្រីម្នាក់ដែលរៀននៅថ្នាក់ជាមួយគ្នាក្នុងវិទ្យាល័យបាក់ទូក ត្រូវបានបង្ហោះក្នុងបណ្តោញសង្គមយ៉ាងព្រោងព្រាត។ ពាក់ព័ន្ធនឹងករណីនេះ…

ផ្សោតចំណាស់មួយក្បាលប្រទះឃើញស្លាប់នៅខេត្តកំពង់ចាម

កំពង់ចាម៖ កម្ពុជាបាត់បង់សត្វផ្សោតមួយក្បាលដោយសារ មូលហេតុចាស់ស្លាប់ ខណៈរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ នៅកម្ពុជា មានសត្វផ្សោតកើតថ្មីចំនួន ៧ក្បាល។

រដ្ឋមន្ត្រីមហាផ្ទៃដកតំណែងស្នងការរងពីលោក ហេង ហាប់ ដែលធ្លាប់ល្បីរឿងលួច IPad កាលពី ៤ឆ្នាំមុន

ភ្នំពេញ៖ សូមធ្វើអំពើសុចរិតព្រោះអ្នកមិនអាចមើលឃើញពីវាសនារបស់អ្នកនាថ្ងៃខាងមុខទេ យករឿងស្នងការរងខេត្តកំពតជាឧទាហរណ៍ ព្រោះពេលនេះលោកត្រូវអស់តំណែងក្រោយពីបានរកឃើញថាមានជួបពាក់ព័ន្ធនឹងអំពើរលួចដ៏ល្បីកាលពីឆ្នាំ២០១៩។

រដ្ឋសភាអនុញ្ញាតឱ្យប្ដូរឈ្មោះក្រសួងមួយ និងបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា បានអនុម័តលើសេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១…

សភាម៉ិកស៊ិក បើកសវនាការលើ UFOs ដែលបង្ហាញពីសាកសពមនុស្សភពក្រៅ

ម៉ិកស៊ិក៖ សមាជិកសភាម៉ិកស៊ិកបានស្តាប់សក្ខីកម្មនៅក្នុងសវនាការវិសាមញ្ញមួយដែលបង្ហាញពីព្រឹត្តិការណ៍សភាលើកដំបូងរបស់ប្រទេសអាមេរិកឡាទីនលើ UFO ថា «យើងមិននៅម្នាក់ឯងទេ» នៅក្នុងសកលលោក ហើយបានឃើញអដ្ឋិធាតុដែលគេចាត់ទុកថាមិនមែនជាមនុស្ស។

រាជរដ្ឋាភិបាលនឹងសាងសង់ស្ពានចាក់អង្រែលើឆ្លងទៅព្រែកប្រាមួយទៀត

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងទន្លេឆ្លងពីចាក់អង្រែលើ ទៅព្រែកប្រាមួយទៀត ដោយបច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមការសិក្សានៅឡើយ។

បារាំងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ លើវិស័យ TVET និង ប.ស.ស.

ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋបារាំង និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស…

រាជរដ្ឋាភិបាលដាក់ចេញ ៣ចំណុចដើម្បីការពារពលករនៅក្រៅប្រទេស

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ៣ចំណុចសំខាន់ៗដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។

នាយករដ្ឋមន្ត្រីអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារដ្ឋប្រជាមានិតចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន

រដ្ឋមន្ត្រីអធិការកិច្ចជំរុញការភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន។

UN គាំទ្រគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ តំណាងអង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំប្រទេសកម្ពុជាលោកស្រី Rebekah BELL បានគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងបរិស្ថានក្នុងការឆ្លើយតបនឹងការពារបរិស្ថាន និងប្រែប្រួលអាកាសធាតុ។

រដ្ឋមន្ត្រីរម្លឹកពីកម្មវិធីទាំង៤ ដែលត្រូវអនុវត្តន៍ដើម្បីជំរុញជីវភាពនិងការអភិវឌ្ឍន៍នៅជនបទ

ភ្នំពេញ៖ រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ លោក ឆាយ ឬទ្ធីសែន បានរម្លឹកដល់មន្ត្រីរបស់ខ្លួននូវកម្មវិធីទាំង៤ របស់ក្រសួងក្នុងការជំរុញការអភិវឌ្ឍន៍ និងជំរុញជីវភាពប្រជាពលរដ្ឋនៅតាមទីជនបទរបស់កម្ពុជា។

នាយករដ្ឋមន្ត្រីបញ្ជាឱ្យផ្អាកការតម្រូវចុះច្បាប់អនុញ្ញាតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យផ្អាកការតម្រូវឱ្យអាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនចុះបញ្ជីស្នើសុំច្បាប់ប្រកបអាជីវកម្ម ដើម្បីជួយគាំទ្រដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមគោលនយោបាយដែលបានដាក់ចេញ។

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង…

ភ្នំពេញ៖ ស្រ្តីម្នាក់តែងខ្លួនជាប្រុសដែលត្រូវស្រ្តីម្នាក់បង្ហោះឃ្លីបវីដេអូចោទប្រកាន់តាមអុកឡុករំខានជីវិតនាង ត្រូវបានមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។

រដ្ឋបាលរាជធានីភ្នំពេញស្នើសុំរដ្ឋាភិបាលបើកឱ្យប្រើប្រាស់ «ស្ពានកោះពេជ្រទៅកោះនរា» ជាបណ្តោះអាសន្ននៅចុងខែតុលា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំការអនុញ្ញាតពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពានកោះពេជ្រទៅកោះនរា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រសួងព័ត៌មានធ្វើបទបង្ហាញស្តីពីបាឋកថាក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖…

ភ្នំពេញ៖ ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំបាឋកថាមួយ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច»។

មូលនិធិជាតិជំនួយសង្គមចាប់ផ្តើមបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែកញ្ញា ឆ្នាំ២០២៣

ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គមចេញសេចក្តីជូនដំណឹងពីការប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ សម្រាប់ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងត្រូវបើកផ្ដល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ចាប់ពីវេលាម៉ោង…

រាជរដ្ឋាភិបាលតែងតាំងលោក នេត សាវឿន ជាប្រធានសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចតែងតាំងសមាសភាពអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតែងតាំងលោក នេត សាវឿន ជាប្រធាន លោក ស សុខា លោក ទៀ សីហា…

អាជ្ញាធរប្រកាសស្វែងរកជនបរទេស៣នាក់ដែលបានរត់គេចខ្លួន

ភ្នំពេញ៖ នាយកដ្ឋានកណ្ដាលសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកជនបរទេស ៣នាក់ ដែលកំពុងរត់គេចខ្លួន។

កម្ពុជាបានបញ្ជូនយុវជនមានពិការភាពប្រមាណ ៣០រូបទៅប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ២០១៣…

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា លើកឡើងថា កម្ពុជាបានបញ្ជូនយុវជនមានពិការភាពចំនួន ៣០រូប ទៅប្រកួតប្រជែងជាសកលផ្នែកព័ត៌មានវិទ្យាចំនួនចាប់តាំងពីឆ្នាំ២០១៣…

ក្រសួងយុត្តិធម៌ជួបពិភាក្សាដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងយុត្តិធម៌ជាមួយសហរដ្ឋអាមេរិក

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ បានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និង ពង្រឹងកិច្ចសហប្រតិបត្តិការ។

សម្តេចតេជោចង់ឱ្យជប៉ុនវិនិយោគលើការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម និងរោងចក្រដំឡើងរថយន្ត

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗដូចជា ការបង្កើតរោងចក្រដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និងបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាការដំឡើងរថយន្ត…

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចគាំទ្រឱ្យមានការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងស្ថាប័ន

ភ្នំពេញ៖ រដ្ឋមន្ត្រីថ្មីនៃក្រសួងអធិការកិច្ចលោក ហួត ហាក់ ប្រកាសគាំទ្រឱ្យមានការយកចិត្តទុកដាក់លើសមភាពយេនឌ័រក្នុងក្រសួង ដោយត្រូវបន្តលើកម្ពស់យេនឌ័របន្ថែមទៀតក្នុងការដំឡើងឋាន: និងតួនាទីដល់ស្ត្រី ដោយឈរលើមូលដ្ឋានមូលធនមនុស្ស…

ក្រសួងសង្គមកិច្ចបញ្ជ្រាបពីការងាររបស់ «អ្នកអាជីពសង្គមកិច្ច» ទៅកាន់ថ្នាក់ក្រោមជាតិ

ព្រះសីហនុ៖ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយសង្គមកិច្ច ចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តប្រកាសស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈកម្លាំងសេវាសង្គមនៅថ្នាក់ក្រោមជាតិ។ ដែលពិធីនៃរៀបចំនៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៣…

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឬទ្ធិសែន លើកឡើងថាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧-២០២២) ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន មានការកើនឡើងគួរឱ្យកត់សម្គាល់។

កម្ពុជា-ជប៉ុន ប្តេជ្ញាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង…

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់ដែលលាក់គ្រឿងញៀនក្នុងខោអាវហោះមកកម្ពុជា

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាជនជាតិបូលីវី បានចូលទឹកដីកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ហើយក៏ត្រូវបានសមត្ថកិច្ចកម្ពុជាឆែកឆែរក្នុងវ៉ាលី ដោយជនសង្ស័យបានយកគ្រឿងញៀនចំនួនជាង៤គីឡូក្រាមរៀបជាបន្ទះដេរភ្ជាប់ជាមួយនឹងសម្លៀកបំពាក់…

អ៊ុយក្រែនបញ្ជូនឯកអគ្គរដ្ឋទូតមកតំណាងរបស់ខ្លួនមកកម្ពុជាជាផ្លូវការ

ភ្នំពេញ៖ សម្តេចប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែនប្រចាំកម្ពុជានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានព្រឹទ្ធសភា។

អាមេរិកប្រគល់វត្ថុបុរាណខ្មែរចំនួន៣៣ ដែលបានគេលួចទៅមកកម្ពុជាវិញ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រគល់មកវិញនូវសម្បត្តិវប្បធម៌របស់កម្ពុជាដែលជាវត្ថុបុរាណខ្មែរចំនួន៣៣ មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។

អាជ្ញាធរបិទ និងដកហូតលិខិតអនុញ្ញាត បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន២កន្លែងនៅភ្នំពេញ

ភ្នំពេញ៖ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅឈ្មោះ ហែម ចាន់យុទ្ធី ដែលមានទីតាំងនៅខណ្ឌពោធិ៍សែនជ័យ និងបន្ទប់ពិគ្រោះព្យាបាលជំងឺត្រចៀកច្រមុះបំពង់ក សៀវហី ដែលមានទីតាំងនៅខណ្ឌចំការមន ត្រូវបានអាជ្ញាធរសម្រេចបិទ និងដកហូតលិខិតអនុញ្ញាត…

លោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ស្ពឺ៖ លោក ប៊ុត សីហា ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងដែលមានទឹកដម និងជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនជាមួយនឹងជនសង្ស័យម្នាក់ទៀត…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដែលយកចំពាមកៅស៊ូបាញ់បណ្តាលឲ្យរបួសកុមារីកំពុងជិះកង់ស្គីលេងមុខផ្ទះ

ភ្នំពេញ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាដែលបានយកចំពាមកៅស៊ូបាញ់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤ ផ្លូវបេតុង ភូមិ១៦…

ឯកអគ្គរាជទូតជប៉ុនកោតសរសើរនូវការផ្ទេរអំណាចដោយរលូននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុងតំបន់…

ប្រទះឃើញសពបុរសម្នាក់សល់តែគ្រោងឆ្អឹង នៅក្នុងចម្ការដើមកាស្យារទឹកដីប្រទេសថៃ

បន្ទាយមានជ័យ៖ ប្រទះឃើញសពបុរសវ័យចំណាស់ម្នាក់ស្លាប់សល់តែគ្រោងឆ្អឹង ដោយមិនដឹងមូលហេតុ ក្នុងចម្ការដើមកាស្យារមួយកន្លែង ស្ថិតនៅភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល…

នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅទស្សនកិច្ចនៅចិនជួបពិភាក្សាជាមួយ លោក ស៊ី ជីនពីង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តបតាមការ អញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន…

អាជ្ញាធរជាតិព្រះវិហារសង្ឃឹមខ្ពស់ពីការដាក់បញ្ចូលប្រាសាទកោះកែរ ឬពីរ៉ាមីតកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារលោក គង់ ពុទ្ធិការ បានបង្ហាញពីក្ដីក្នុងការកៀគរអន្តរជាតិឱ្យចាប់អារម្មណ៍ និងដាក់បញ្ចូលប្រាសាទកោះកែរ ឬពីរ៉ាមីតកម្ពុជាចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីបានដាក់ស្នើតាំងពីឆ្នាំ២០២១មក។

តំណាងកម្ពុជាទៅចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីតដើម្បីដាក់បញ្ចូលប្រាសាទកោះកែរចូលក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ភ្នំពេញ៖ កម្ពុជាបានអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងការដាក់បញ្ជូលប្រាសាទកោះកែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថាការផ្លាស់ប្ដូរទីតាំងប្រជាពលរដ្ឋពីតំបន់អង្គរទៅរុនតាឯកគឺស្របច្បាប់និងគ្មានការបង្ខំ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅវិទ្យុអាស៊ីសេរីដែលបានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គមនូវខ្លឹមសារស្តីពី "អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក…

ក្រសួងមុខងារសាធារណៈប្តេជ្ញាធ្វើកំណែទម្រង់ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការត្រូវមានសមត្ថភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានប្តេជ្ញាធ្វើកំណែទម្រង់ ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ ដោយលោកបញ្ជាក់ថា មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ ប៉ុន្តែត្រូវមានសមត្ថភាព។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទថាឆ្នាំ២០២៥ ប្រជាជនកម្ពុជាទាំងអស់នឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន ថ្លែងឱ្យដឹងថា នៅឆ្នាំ២០២៥ ប្រជាជនកម្ពុជាគ្រប់រូបនឹងមានទឹកស្អាតប្រើប្រាស់គ្រប់ទីកន្លែង ខណៈបច្ចុប្បន្នសម្រេចបាន ៨០ភាគរយនៃផែនការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋប្រើប្រាស់។

កម្ពុជានឹងទៅឈ្វេងយល់ការងារប្រឆាំងអំពើពុករលួយពីប្រទេសចិន

ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ថាថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើរពុករលួយកម្ពុជាទៅទស្សកិច្ចនៅប្រទេសចិននាពេលខាងមុខដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីការងារប្រឆាំងពុករលួយនៅទីនោះ។

កម្ពុជាស្នើចិនបន្តជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា

ចិន៖ អនុប្រធានទី១អាជ្ញាធរមីន លោក លី ធុជ បានស្នើឱ្យប្រទេសចិនបន្តពិនិត្យលទ្ធភាព និងជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទាំងនៅកម្ពុជា…

លោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើងពាសដែកកូរ៉េខាងជើងទៅដល់រុស្ស៊ីដើម្បីជួបលោក ពូទីន

រុស្សី៖ មេដឹកនាំកូរ៉េខាងជើងបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងពាសដែករបស់គាត់សម្រាប់ការពិភាក្សាយ៉ាងជិតស្និទ្ធ ចំពេលមានការព្រួយបារម្ភថាលោក វ្ល៉ាឌីមៀ ពូទីន កំពុងស្វែងរកកិច្ចព្រមព្រៀងអាវុធដើម្បីគាំទ្រសង្គ្រាមអ៊ុយក្រែន។…

អគ្គិសនីកម្ពុជាអគ្គិសនីកម្ពុជាអំពាវនាវពលរដ្ឋកុំចាញ់បោកជនខិលខូចបញ្ជាឱ្យបង់ប្រាក់តាមវីងដើម្បីជៀសវាងកាត់ផ្តាច់ចរន្តអគ្គិសនី

ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានជូនដំណឹងថា ទទួលបានព័ត៌មានជាបន្តបន្ទាប់អំពីអតិថិជនមួយចំនួនថាមានករណីជនខិលខូចបានបន្លំខ្លួនជាបុគ្គលិករបស់អគ្គិសនីកម្ពុជាបានឆបោកអតិថិជនតាមទូរសព្ទ បណ្តាញសង្គម និងមធ្យោបាយនានាដើម្បីឱ្យបង់ប្រាក់…

រដ្ឋមន្ដ្រីក្រសួងកសិកម្មណែនាំដល់កសិករត្រូវជ្រើសរើសពូជស្រូវសុទ្ធ ដើម្បីទទួលបានទន្និផលខ្ពស់ និងមានតម្រូវការទីផ្សារ

បន្ទាយមានជ័យ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជាសែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ…

រដ្ឋមន្ត្រីព័ត៌មានសំណូមពរធានាគារអេស៊ីលីដាបន្តគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន សំណូមពរដល់ធនាគារអេសុីលីដា បន្តគាំទ្រដល់ប្រពន្ធ័ផ្សព្វផ្សាយសាធារណៈបន្ថែមទៀត ដើម្បីភាពរីកចំរើនទៅមុខក្នុងការផ្តល់ព័ត៌មាន លឿនរហ័សពិតជាក់ស្តែងដល់ប្រជាពលរដ្ឋ ។

សម្ដេចតេជោអបអរសាទរដល់ក្រុមកីឡាបាល់ទាត់កម្ពុជាដែលឈ្នះលើក្រុមម៉ាកាវ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា ដែលឈ្នះលើក្រុមម៉ាកាវក្នុងលទ្ធផល៤ទល់នឹង០នៅពហុកីឡដ្ឋានអូឡាំពិករាជធានីភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

នាយករដ្ឋមន្ត្រីអបអរសាទរដល់ក្រុមបាល់ទាត់កម្ពុជា ដែលបានយកឈ្នះក្រុមម៉ាកាវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរដល់ក្រុមបាល់ទាត់កម្ពុជាដែលបានឈ្នះក្រុមម៉ាកាវក្នុងលទ្ធផល ៤ ទល់និង ០ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅពហុកីឡដា្ឋនជាតិអូឡាំពិច។

ក្រសួងសង្គមកិច្ចទុកពេល ២ខែដល់អង្គការកុមារកំព្រា និងចាស់ជរាមួយរៀបចំកែលម្អឡើងវិញ

ភ្នំពេញ៖ ក្រសួងសង្គមកិច្ចសម្រេចទុករយៈពេល ២ខែដល់អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ ដែលមានទីតាំងនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាមរៀបចំកែលម្អអង្គការរបស់ខ្លួនឡើងវិញបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។…

សម្ដេចក្រឡាហោមស្នើដល់ក្រុមប្រឆាំងបញ្ឈប់នូវភាពល្ងិតល្ងង់ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជាតិ

ភ្នំពេញ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមប្រឆាំងដែលតែងតែលាបព័ណ៌ក្នុងចេតនាធ្វើឱ្យបក្សប្រជាជនបែកបាក់ ឱ្យបញ្ឈប់នូវសកម្មភាពដែលល្ងិតល្ងង់ទាំងនេះព្រោះគ្មានបានផលនោះទេ ក្រៅពីធ្វើឱ្យជាតិបែកបាក់ប៉ុណ្ណោះ។

៨ខែឆ្នាំនេះ កម្ពុជាបានចំណូលពីការនាំចេញអង្ករទៅក្រៅប្រទេសជាង២៧៨លានដុល្លារ

ភ្នំពេញ៖ ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន៤០ម៉ឺនតោន ដែលទទួលបានប្រាក់ចំណូលចំនួន២៧៨.៨៥លានដុល្លារ។ តួលេខនេះគិតជាភាគរយស្មើនឹងជិត៥៨ភាគរយ នៃផែនការនាំចេញ៧០ម៉ឺនតោន។

ប្រាក់ឈ្នួលមិនទាន់មានការប្រែប្រួលដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារ និយោជកនៅតែ២០១ដុល្លារដដែល

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យដឹងថា តួលេខនៃការចរចាប្រាក់ឈ្នួលមិនទាន់មានការប្រែប្រួល ដោយសហជីពនៅតែប្រកាន់ជំហរ២១៥ដុល្លារ និយោជកក៏នៅតែ២០១ដុល្លារដដែល។

នាយករដ្ឋមន្រ្តីកម្ពុជានឹងបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍នេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។

២ករណីហើយ! និស្សិតជនជាតិចិនម្នាក់ត្រូវបានក្រុមជនទុច្ចរិតឆបោកឱ្យមកកម្ពុជាជំរិតទារប្រាក់ ៧១ម៉ឺនដុល្លារ

ភ្នំពេញ៖ និស្សិតប្រុសជនជាតិចិនម្នាក់សិក្សាបរិញ្ញាបត្រនៅប្រទេសសិង្ហបុរី ត្រូវបានក្រុមជនទុច្ចរិតបន្លំធ្វើជាសមត្ថកិច្ចសិង្ហបុរីដោយចោទថាជនរងគ្រោះជាប់ពាក់ព័ន្ធករណីឆបោកជាច្រើនករណី ដោយលួងលោមឱ្យជនរងគ្រោះធ្វើដំណើរមកកម្ពុជាថតជាវីដេអូសម្តែងជាត្រូវបានគេចាប់ជំរិត…

ឃាត់ខ្លួនជនជាតិថៃចំនួន ៤នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ

បន្ទាយមានជ័យ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ សហប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ៤នាក់ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ…

ក្រសួងយុត្តិធម៌កំពុងរៀបចំធ្វើនីតិវិធីសម្រាប់ស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមឌីជីថលសម្រាប់ពលរដ្ឋនៅក្រៅប្រទេស…

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថាក្រសួងកំពុងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ពិភាក្សាអំពីបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្តាប្រទេសនានា។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោះស្រាយវិវាទរវាង ព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារ នៅវត្តសាក់សំពៅ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ចាយ បូរិន បានសម្របសម្រួលករណីវិវាទបិទបាំងផ្លូវនិង វាយបំផ្លិចបំផ្លាញរបង ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋ មួយគ្រួសារ នៅក្នុងវត្តសាក់សំពៅ។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅសហរដ្ឋអាមេរិក…

ភ្នំពេញ៖ ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនបានបង្ហោះវីដេអូជាបន្តបន្ទាប់ដោយពួកគេសុទ្ធតែបង្ហាញ អារម្មណ៍គាំទ្រចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសក្រុងញូវយ៉ក…

រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យស្រូវអង្ករនៅខេត្តបាត់ដំបង ដើម្បីជួយដល់កសិករឱ្យមានទីផ្សារទទួលបានផលចំណេញ និងជួយដល់សេដ្ឋកិច្ចជាតិ

បាត់ដំបង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ឌីណា ចុះពិនិត្យ និងពិភាក្សាការងារអំពីស្ថានភាពស្រូវអង្ករ នៅខេត្តបាត់ដំបង ដើម្បីជួយដល់កសិករឱ្យមានទីផ្សារ ទទួលបានផលចំណេញទាំងអស់គ្នា និងជួយដល់សេដ្ឋកិច្ចជាតិ។

អគ្គស្នងការសម្រេចដកហូតមុខតំណែង អនុសេនីយ៍ឯក ហុង សារ៉ុម ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសប្លន់

កំពង់ធំ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានចេញសេចក្តីសម្រេចនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដកហូតមុខតំណែង អនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង…

ក្រសួងយុត្តិធម៌ចេញអធិបញ្ជាទៅព្រះរាជអាជ្ញាចាត់វិធានការអនុវត្តន៍ច្បាប់លើករណីតុងទីនមួយ

ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានចេញអធិបញ្ជាទៅអយ្យការសាលារាជធានីភ្នំពេញឱ្យចាត់វិធានការលើករណីតុងទីនមួយដែលអ្នកជាប់បំណុលបានចេញសែកអត់លុយជាង ២០ម៉ឺនដុល្លារអាមេរិក។

ម្តាយអាយុ ២៤ឆ្នាំម្នាក់ ត្រូវបានឃាត់ខ្លួនពីបទឃាតកម្មទៅលើកូនអាយុ ៣ខែ

កណ្ដាល៖ ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសង្ស័យថាបានសម្លាប់កូនខ្លួនឯងដែលមានអាយុទើប ៣ខែ។ ការឃាត់ខ្លួននេះបន្ទាប់ពីមានការស៉ើបអង្កេតពីក្រុមការងារអង្គភាពការពារកុមារ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

នាយករដ្ឋមន្ត្រីបញ្ជាឲ្យពិនិត្យឡើងវិញករណីតែងតាំងមេប៉ុស្តិ៍ម្នាក់នៅកំពង់ធំដែលគេចោទថាធ្លាប់ពាក់ព័ន្ធនឹងអំពើប្លន់…

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅដល់អគ្គស្នងការនគរបាលជាតិធ្វើការជាមួយនឹងស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ ពិនិត្យមើលឡើងវិញករណីដែលថាមានការតែងតាំងមេប៉ុស្តិ៍ម្នាក់ដែលមានជាប់ពាក់ព័ន្ធទៅនឹងអំពើប្លន់កាលពីឆ្នាំ២០១៥។

នាយករដ្ឋមន្ត្រីជំរុញកិច្ចសហប្រតិបត្តិការជាមួយគុយបា និងប្រកាសធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទទួលយកសំណើររបស់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez) ក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបានាពេលខាងមុខ…

ស្ត្រីទីមួយកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ប្រើប្រាស់សង្គមហ្វេសប៊ុកតែមួយប៉ុណ្ណោះ

ភ្នំពេញ៖ ស្ត្រីទីមួយកម្ពុជា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី គឺប្រេីប្រាស់បណ្តាញសង្គមតែមួយប៉ុណ្ណោះ ដែលមានឈ្មោះថា Chanmony Pich ដោយមាន Link: https://www.facebook.com/chanmony.pich.9។