ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

រាជរដ្ឋាភិបាលបង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយកាត់យកឃុំចំនួន២ ពីស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យចុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បង្កើត «ក្រុងរុនតាឯកតេជោសែន» ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។

អ្នកមានបំណងធ្វើប្រហុក ផ្អក អាចរួសរាន់មកទិញត្រី ខណៈរដូវត្រីត្រូវលើកទី២ ចាប់ពីថ្ងៃ១៥ ដល់ថ្ងៃ២១ ខែមករា

ភ្នំពេញ៖ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជន អំពីរដូវត្រីត្រូវ ជាលើកទី២ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ។

ស្ពានផ្លូវកង់ប្រាសាទតាកែវ បង្កើតបរិយាកាសថ្មីសម្រាប់អ្នកជិះកង់

សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។

លោក ហេង សួរ៖ ប្រធានសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយកម្មករ ដែលជាការអនុវត្តតាមស្តង់ដាអន្តរជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា សហជីពនៅកម្ពុជាមួយភាគធំគ្មានតម្លាភាព ចំពោះកម្មករលើបញ្ហាហិរញ្ញវត្ថុនោះឡើយ ខណៈដែលបញ្ហាតម្លាភាពនេះ គឺជាការអនុវត្តស្តង់ដាអន្តរជាតិជាទូទៅ។

ក្ដៅៗ! ក្លិប AS Roma សម្រេចចែកផ្លូវជាមួយលោក Jose Mourinho

ក្លិបបាល់ទាត់ AS Roma បានបញ្ជាក់ថា លោក Jose mourinho ដែលជាអ្នកចាត់ការក្លិប ព្រមទាំងក្រុមការងារជំនួយការទាំងអស់របស់លោក នឹងត្រូវចាកចេញពីតំណែង ដោយក្លិបបានសម្រេចបញ្ចប់កិច្ចសន្យាដោយមានសុពលភាពភ្លាមៗតែម្តង។ គួរឱ្យដឹងថា…

ចិនបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ ប្រតិភូចិនបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាពិសេសលើការងារលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងនិងសម្បូរបែប។

សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន លោក ខឹម ចាន់វណ្ណៈ ពីបទក្លែងបន្លំឯកសារ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួន ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ លោក ខឹម ចាន់វណ្ណៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រោយទទួលបានពាក្យបណ្តឹងលើករណីក្លែងបន្លំឯកសារ…

សហភាពអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ដល់កម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន៤

ភ្នំពេញ៖ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប បានព្រមព្រាងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីអាតិភាពថ្មីចំនួន ៤។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យព្រមានដល់មន្រ្តីដែលបំពេញការងារមិនបានល្អ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាន ថានាយអាវុធហត្ថដែលបម្រើកិច្ចការងារបានល្អ នឹងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ តាមរយៈការបំពាក់ឋានន្តរស័ក្តិ និងដំឡើងតួនាទីភារកិច្ចជាដើម…

២សប្ដាហ៍ដើមឆ្នាំ២០២៤នេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ៦៨២នាក់ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ក្នុងរយៈពេលពីរសប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំថ្មីនេះ យ៉ាងហោចណាស់មានជនសង្ស័យ ៦៨២នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម)សរុប២៩០ករណីសរុបទូទាំងប្រទេស។ នេះតាមការបញ្ជាក់ឲ្យដឹងពី…

ជ្រូកងាប់ជាច្រើនក្បាលនៅស្រុកកំពង់រោទិ៍ សង្ស័យអាចជាករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក

ស្វាយរៀង៖ ជ្រូកងាប់ជាបន្តបន្ទាប់នៅក្នុងភូមិកណ្តាល ភូមិព្រៃម្នាស់ និងភូមិស្វាយ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ត្រូវបានសង្ស័យថាជាករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្រិ្វក ខណៈមន្ត្រីជំនាញបានយកសំណាកទៅវិភាគ និងបានបាញ់ថ្នាំសម្លាប់មេរោគ។

ប្រធានាធិបតីរុស្សី និងនាយករដ្ឋមន្រ្តីឥណ្ឌាជួបពិភាក្សា និងជូនពរគ្នាសម្រាប់ការបោះឆ្នោតរៀងៗខ្លួន

វិមានរដ្ឋាភិបាលនៃរដ្ឋធានីក្រឹមឡាំងបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ…

ដែនកោះក្នុងដែនសមុទ្រឥណ្ឌារបស់បារាំង ប្រកាសអាសន្នដោយប្រឈមនឹងព្យុះស៊ីក្លូន

ដែនកោះ La Reunion មានប្រជាជនប្រហែល ១លាននាក់របស់បារាំងដែលស្ថិតនៅភាគអាគ្នេយ៍នៃទ្វីបអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌាត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រកាសអាសន្នព្យុះស៊ីក្លូន នៅថ្ងៃទី១៥ ខែមករាម្សិលមិញនេះ ដោយបានណែនាំឱ្យប្រជាពលរដ្ឋស្ថិតនៅក្នុងផ្ទះ…

ហ្វីលីពីនអះអាងថាខ្លួននឹងបន្តការអភិវឌ្ឍន៍ដែនកោះដែលស្ថិតក្នុងតំបន់សមុទ្រចិនខាងត្បូង

មេបញ្ជាការយោធារដ្ឋធានី ម៉ានីល (Manila) លោក រ៉ូមេអូ ប្រាណើរ (Romeo Brawner) បានប្រាប់មកកាន់អ្នកសារព័ត៌៌មានថា ហ្វីលីពីននឹងអភិវឌ្ឍបណ្ដាកោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលខ្លួនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន…

កម្ពុជា និងសហភាពអឺរ៉ុប ពិភាក្សាលើកិច្ចសហការរវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសហភាពអឺរ៉ុប

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបពិភាក្សាផ្តោតលើ វឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង…

អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦

ប៉ារីស៖ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។

បារាំងមានគម្រោងបង្កើតសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា

បារំាង៖ នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia លោក Geoffrey LADET បានគូសបញ្ជាក់អំពីគម្រោង Immersive Angkor ដែលជាគម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា។ គម្រោងនេះត្រូវបានលោក Geoffrey…

ប្រទេសណូរ៉ូក្នុងមហាសមុទ្រប៉ាស៊ីហ្វិកប្រកាសបញ្ចប់ការទទួលស្គាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់

ប្រទេស ណូរ៉ូ (Nauru) នឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ព្រមទាំងទទួលស្គាល់ទំនាក់ទំនងការទូតជាផ្លូវការជាមួយរដ្ឋាភិបាលចិនវិញ ដែលនេះគឺជាការប្រកាសដោយរដ្ឋាភិបាលនៃប្រទេសដែនកោះកណ្ដាលសមុទ្រប៉ាស៊ីហ្វិក…

ក្រុមហ៊ុនបារាំងមួយចង់តខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា

បារាំង៖ នាយកប្រតិបត្តិ Wholesale International Group និងជាតំណាងក្រុមហ៊ុន Orange Group លោក Emmanuel Rochas បានបញ្ជាក់ថា ក្រុមហ៊ុន Orange Group ចង់ពង្រីកការវិនិយោគលើការអភិវឌ្ឍការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងទៀតលើពិភពលោក។

រដ្ឋមន្ត្រីក្រសួងការងារ ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់Prince Horology

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ…

ក្រសួងកសិកម្មជំរុញវិស័យឯកជនក្នុងការផ្តល់កម្ចីអត្រាការប្រាក់ទាបដល់កសិករ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានទទួលជួបសម្តែងការគួរសមជាមួយ លោក ឡាំ វ៉ាន់ហៃ នាយកប្រតិបត្តិ ធនាគារវិនយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC)។

កម្ពុជាដាក់ដំណើរការនូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម…

ភ្នំពេញ៖ ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មុខងារចុះបញ្ជីកែប្រែព័ត៌មាន…

ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ

ប៉ារីស៖ តំណាង ACCOR Group លោកស្រី Maud BAILY បានលើកឡើងពីស្ថានភាពកាន់តែល្អប្រសើរនិងដំណើរវិវឌ្ឍន៍នៃវិស័យទេសចរណ៍នៅកម្ពុជា និងមានសុទិដ្ឋិនិយម ថាវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន និងមានភាពល្អប្រសើរ។

រដ្ឋបាលជលផល ហាមពលរដ្ឋនេសាទត្រី«កាម៉ុង ឬ ប្លាធូ» នៅរដូវពងកូន

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមពលរដ្ឋនេសាទត្រីកាម៉ុង ឬត្រីប្លាធូ ក្នុងអំឡុងពេលវាកំពុងបន្តពូជ និងពងកូន ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤។

ចិនអំពាវនាវឱ្យមានសន្និសីទស្ដីពីសន្តិភាពទ្រង់ទ្រាយធំជុំវិញបញ្ហាវិបត្តិនៅតំបន់ហ្គាហ្សា

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) ថ្លែងថា សង្រ្គាមនៅតំបន់ហ្គាហ្សា Gaza នៅតែបន្តកើនកំដៅ ហើយចិនក៏កំពុងអំពាវនាវឱ្យមានសន្និសីទស្ដីពីសន្តិភាពអន្តរជាតិទ្រង់ទ្រាយធំ និងជាដំណោះស្រាយប្រកបដោយសិទ្ធិអំណាច…

កម្ពុជា-ចិន ចុះ MoU ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅខេត្តសៀមរាប

ភ្នំពេញ៖ កម្ពុជា និងចិន បានចុះ MoU ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌នៅខេត្តសៀមរាប រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនបារាំងអរគុណរដ្ឋាភិបាលកម្ពុជាដែលរក្សាបានស្ថិរភាពនិងសន្ដិសុខធ្វើឱ្យមានទំនុកចិត្តដល់ការវិនិយោគ

ប៉ារីស៖ ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI របស់បារាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលរក្សាបានសន្ដិភាព ស្ថិរភាព និងសន្ដិសុខដែលធ្វើឱ្យមានលក្ខខន្តអំណោយផលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។

អាជ្ញាធរជាតិអប្សរាជួសជុលខឿនព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) កំពុងដំណើរការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។

ផ្សោតកើតថ្មី ៦ក្បាលបន្ថែមក្នុងឆ្នាំ២០២៣ ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរណ៍ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ផ្សោតកើតថ្មីចំនួន៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ និងភ្ញៀវទេសចរណ៍អញ្ជើញទស្សនាកម្សាន្តសម្រាប់ឆ្នាំថ្មី ។

កូរ៉េខាងជើងប្រកាសថាខ្លួនទើបតែសាកល្បងមីស៊ីលប្រភេទថ្មីមួយទៀតកាលពីថ្ងៃអាទិត្យ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KNCA បានរាយការណ៍នៅថ្ងៃចន្ទនេះថា កូរ៉េខាងជើងទើបតែបានធ្វើការសាកល្បងបាញ់នូវមីស៊ីលប្រភេទថ្មីមួយគ្រឿង ដែលជាមីស៊ីលពិសេសមានល្បឿនលឿនជាងសំឡេង (Solid-fuel hypersonic) ដែលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថាជាមីស៊ីលប្រភេទថ្មីមួយដែលមានរយៈចម្ងាយមធ្យម។

នាយករដ្ឋមន្ត្រីណែនាំទៅរដ្ឋមន្ត្រីដែលអមសម្ដេចទៅបរទេសឱ្យទាញយកឱកាសជួបជាមួយអ្នកវិនិយោគ

ប៉ារីស៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ប្រតិភូអមសម្ដេចធ្វើដំណើរទៅបរទេសទាំងអស់ត្រូវចេះទាញយកឱកាសដើម្បីជួបជាមួយអ្នកវិនិយោគនៅប្រទេសនោះដើមទាក់ទាញមកកាន់ប្រទេសកម្ពុជា។ សម្ដេចបន្ថែមថា ក្នុងនាមជាអ្នកដែលទទួលការទុកចិត្តពីប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណាបម្រើ…

ប្រាសាទអង្គរវត្ត ជាប់លេខ១ ជាកន្លែងមើលថ្ងៃរះស្អាតជាងគេលើពិភពលោក

ភ្នំពេញ÷ អបអរសាទរ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតចំណាត់ថ្នាក់លេខ១ សម្រាប់មើលថ្ងៃរះ នៅអាសុីអាគ្នេយ៍ និងពិភពលោក។ នេះបើយោងតាមគេហទំព័រ Mornings.co.uk។

សម្តេចធិបតី៖ ឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី

បារាំង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២៦ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី(CMF)ដោយទទួលបានការគាំទ្រពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល…

នាយករដ្ឋមន្ត្រីផ្ដាំទៅអ្នកប្រឆាំងសូមកុំមើលស្រាលប្រជាជាតិខ្មែរ

ប៉ារីស៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្រុមប្រឆាំងកុំឱ្យមើលស្រាលដល់ប្រជាជាតិខ្មែរ ដោយសំដៅលើភាសាថាខ្មែរនៅបរទេសទាល់តែរដ្ឋាភិបាលឱ្យលុយទើបនាំគ្នាមកជួបសម្ដេចនោះ។ សម្ដេចថា ប្រជាជនខ្មែរជាជាតិសាសន៍ស្រលាញ់ពូជសាសន៍មិនដែលបោះបង់ចោលគ្នានោះទេ។

ម៉ាល់ឌីវអំពាវនាវឱ្យឥណ្ឌាដកកងទ័ពរបស់ខ្លួនចេញត្រឹមថ្ងៃទី១៥ ខែមីនា

ប្រភពពីមន្រ្តីមួយរូបបានឱ្យដឹងថា ម៉ាល់ឌីវបានអំពាវនាវឱ្យឥណ្ឌាដកកងទ័ពចេញពីទឹកដីរបស់ខ្លួនយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែមីនា ក្នុងជំហានមួយទៀតដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសក្បែរខាងក្នុងតំបន់អាស៊ីខាងត្បូងមួយនេះកាន់តែមានភាពតានតឹងឡើង។…

ខេត្តត្បូងឃ្មុំនឹងរៀបចំពិធីចាប់ត្រីបែបបុរាណ នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខ

ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍ដំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ខណៈឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រមាណជាង ៦ម៉ឺននាក់ មកចូលរួម។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ របាយការណ៍ Human Rights Watch ខ្វះការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ បរាជ័យក្នុងការឆ្លុះបញ្ចាំងការពិត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា របាយការណ៍មិនបានឆ្លុះបញ្ចាំងអំពីការពិតនៅកម្ពុជាឡើយ ផ្ទុយទៅវិញរបាយការណ៍នេះជាការបរាជ័យក្នុងការបង្ហាញអំពីស្ថានភាពពិតនៃសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ…

អ៊ុយក្រែនបញ្ជាក់ថា ចិនគឺជាចំណែកសំខាន់មួយក្នុងកិច្ចការស្តារសន្តិភាពរបស់ខ្លួន

អ្នកតំណាងជាន់ខ្ពស់របស់អ៊ុយក្រែនក្រោយពីបញ្ចប់កិច្ច​ប្រជុំ​ការទូត​កម្រិត​ខ្ពស់​នៅ​មុន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ប្រទេស​ស្វីស​ថា ចិនគឺជាភាគីដែលត្រូវតែចូលរួមក្នុង​ការ​ចរចា​ដើម្បី​បញ្ចប់​សង្រ្គាមរបស់ខ្លួន​ជាមួយ​រុស្ស៊ី។…

ក្នុងសប្តាហ៍នេះ ខេត្តរតនគិរី មណ្ឌលគិរី និងព្រះវិហារ នឹងចុះត្រជាក់ដល់ ១៦អង្សា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ប្រទេសកម្ពុជាទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសាន។

ទស្សនាការផ្សាយផ្ទាល់៖ ពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

ទស្សនាការផ្សាយផ្ទាល់៖ ពិធីសំណេះសំណាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤

រដ្ឋមន្ត្រីយុត្តិធម៌ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននិងជំរុញឲ្យខិតខំទាក់ទាញវិនិយោគមកខេត្តបាត់ដំបង

សាលាខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង​

ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត ឱ្យដឹងថា ក្រសួងបរិស្ថានដាក់ចេញគោលដៅបៃតងដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់។

អ៊ីស្រាអែលព្រមព្រៀងជាមួយកាតាក្នុងការអនុញ្ញាតឱ្យនាំយកឱសថទៅកាន់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានឱ្យដឹងថា អ៊ីស្រាអែលបានចរចាកិច្ចព្រមព្រៀងមួយជាមួយប្រទេសកាតា ក្នុងការនាំយកបរិក្ខាពេទ្យ និងថ្នាំសង្កូវឱ្យទៅកាន់ចំណាប់ខ្មាំងដែលកំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា…

ក្រសួងសាធារណការបញ្ចប់សុពលភាពអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកចំនួន ៣៧ក្រុមហ៊ុន

នៅថ្ងៃសុក្រ ទី១១ ខែមករានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសមួយស្ដីពីការបញ្ចប់សុពលភាពវិញ្ញាប័នបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោករបស់ក្រុមហ៊ុនដឹកជញ្ជូនសរុប ៣៧ក្រុមហ៊ុន។

អ្នកកាសែតបេឡារុស្សម្នាក់ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៦ឆ្នាំរឿងពាក់ព័ន្ធនឹងការតវ៉ានយោបាយ

អ្នកកាសែតជនជាតិបេឡារុស្សម្នាក់ត្រូវបានបញ្ជូនឱ្យចូលរួមក្នុងសវនាការមួយលើការចោទប្រកាន់ពាក់ព័ន្ធនឹងការងារវិជ្ជាជីវៈជាអ្នកកាសែតរបស់គេ ដែលរួមចំណែកលើការតវ៉ារបស់ក្រុមបាតុករ ដែលសវនានការខាងលើត្រូវគេយល់ជាវិធានការចុងក្រោយបង្អស់របស់រដ្ឋាភិបាលបេឡារុស្ស…

សម្ដេចតេជោសួរលោក អេង ឆៃអ៊ាង ថាបើជាអ្នកក្លាហានហេតុអីរត់ចោលស្រុក?

ភ្នំពេញ៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានចំអកទៅលោក អេង ឆៃអ៊ាង ក្នុងន័យថាលោក ឆៃអ៊ាង ជាមនុស្សកំសាកតែរុញអ្នកដទៃឲ្យក្លាហាន។

តុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារអតីតរដ្ឋមន្រ្តី ២នាក់ពីបទពាក់ព័ន្ធអំពើពុករលួយ

ក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងនៅល្ងាចថ្ងៃសុក្រម្សិលមិញនេះថា តុលាការក្នុងប្រទេសវៀតណាមបានកាត់ទោសអតីតរដ្ឋមន្ត្រីខុទ្ទកាល័យពីរនាក់ ហើយបានរកឃើញថាមន្ត្រីរាប់សិបនាក់ជាប់ពាក់ព័ន្ធ និងមានពិរុទ្ធភាពក្នុងការចោទប្រកាន់ពីបទសូកប៉ាន់…

សមត្ថកិច្ចឃាត់ខ្លួនបុរស ២នាក់ពាក់ព័ន្ធប្រើអំពើហិង្សាលើយុវជនលក់កូនសត្វអណ្តើក

សៀមរាប៖ សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន ២នាក់ ដែលពាក់ព័ន្ធប្រើអំពើហិង្សាលើយុវជនម្នាក់ដែលដើរលក់កូនសត្វអណ្តើកនៅកសិន្ទមុខប្រាសាទអង្គរវត្ត ដើម្បីបន្តអនុវត្តនីតិវិធី។

នាយករដ្ឋមន្ត្រីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំប្រតិភូកម្ពុជាឆ្ពោះទៅប្រទេសបារាំងក្នុងដំណោះទស្សនកិច្ចផ្លូវការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើទស្សនកិច្ចនៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក២០២៤

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើទស្សនកិច្ចនៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក២០២៤

ក្រសួងមហាផ្ទៃ ព្រមានចំពោះគណបក្សនយោបាយ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់នយោបាយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ។

សម្តេចធិបតី សង្ឃឹមថាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ នឹងស្រូបទាញកំណើនភ្ញៀវចិនមកកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ដែលឆ្នាំនេះស្របនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនអាស៊ាន-ចិនផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជា…

រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតអាមេរិក ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើកិច្ចការងារច្បាប់

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា…

Dortmud នាំយកខ្សែការពារវ័យក្មេងលេចធ្លោមួយរូបពី Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិបបាល់ទាត់ Borussia Dortmund បានឈានដល់ការឯកភាពលើកិច្ចព្រមព្រៀងមួយក្នុងការនាំយកខ្សែការពារ Ian Maatsen ក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea រហូតដល់ដំណាច់រដូវកាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបផ្ទាល់នៅល្ងាចថ្ងៃសុក្រ…

បុរសម្នាក់ដកកាំភ្លើងរាងដូច IPHONE គំរាមអ្នកជិតខាង ព្រោះខឹងរឿងចាក់ធុងបាស់ខ្លាំងៗ

បាត់ដំបង៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី គំរាមកំហែង ដកកាំភ្លើងរាងដូច IPHONE គំរាមអ្នកជិតខាង ព្រោះខឹងរឿងចាក់ធុងបាស់ខ្លាំងៗ។

អ៉ីស្រាអែលការពារខ្លួននៅមុខតុលាការ ICJ និងច្រានចោលការចោទប្រកាន់របស់អាហ្វ្រិកខាងត្បូង

នៅថ្ងៃសុក្រ ទី១២ ខែមករានេះ អ៉ីស្រាអែលបានត្រៀមរួចរាល់ក្នុងការឆ្លើយតបទៅវិញចំពោះអ្វីដែលខ្លួនពណ៌នាថាជាការចោទប្រកាន់ចំពោះភាពឃោរឃៅ និងការចោទប្រកាន់អំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា នៅក្នុងករណីដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅចំពោះមុខតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។

កម្ពុជានាំចេញអង្ករចំនួន ៥០០តោនទៅទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមជាលើកដំបូង

ភ្នំពេញ៖ អង្ករកម្ពុជាចំនួន ៥០០តោន ត្រូវបានក្រុមហ៊ុន វ័នរ៉ូដ គ្រុប នាំចេញទៅទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម ជើងដំបូង និងបានប្រារព្ធពិធីអបអរសារទរក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល…

ខែប្រាំងឆ្នាំនេះអាកាសធាតុក្ដៅអាចដល់៤១អង្សាសេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីអាកាសធាតុបន្ដរដូវប្រាំងដល់ដើមខែឧសភា ២០២៤ ដោយរដូវប្រាំងឆ្នាំនេះមានការប្រែប្រួលខ្លាំង ដោយកម្តៅនឹងកើនឡើង ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងក្តៅជាងឆ្នាំ២០២៣…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ផែនការប្រែក្លាយកម្ពុជាទៅជា «ប្រទេសគ្មានគ្រឿងញៀន»

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅឆ្នាំ២០២៤នេះជាយុទ្ធនាការលើកទី៩ ហើយដែលត្រូវបន្តរៀបចំឡើងដើម្បីប្រែក្លាយកម្ពុជាជាប្រទេសគ្មានគ្រឿងញៀនខណៈបញ្ហាគ្រឿងញៀននៅតែបន្តរីករាលដាលទាំងនៅក្នុងតំបន់…

ក្រសួងមហាផ្ទៃរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ជូនដំណឹងពីការរកឃើញសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែ ប្រកាន់ខ្ជាប់នូវការលើកស្ទួយសិទ្ធិសេរីភាពក្នុងការបង្កើត…

អាជ្ញាធរជាតិអប្សរា ដាក់ពិន័យរដ្ឋបាលលើបុរសដែលទះកំភ្លៀងលើកុមារដើរលក់កូនអណ្តើកនៅកសិន្ទអង្គរវត្ត

សៀមរាប៖ ក្រោយមានការចែកចាយព្រោងព្រាតនូវវីដេអូបុរសម្នាក់ដែលជាបុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចុះមកហាមឃាត់ និងទះកំភ្លៀងលើកុមារដើរលក់កូនសត្វអណ្តើកម្នាក់នៅបរិវេណកសិន្ទអង្គរវត្តកាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤…

ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដាក់ចេញវិធានការការពារភ្លើងឆេះព្រៃ ខណៈរដូវប្រាំង ងាយបង្កនូវភ្លើងឆេះព្រៃ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងបរិស្ថាន បានដាក់ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយសារ ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅកម្ពុជា នារដូវប្រាំងមានសភាពក្តៅហួតហែង ស្ងួតខ្លាំង…

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងតាំងពិព័រណ៍បង្ហាញវត្ថុសិល្បៈក្វាតជាង ៧ ០០០គ្រាប់

សៀមរាប៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាតចំនួន ៦ ៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស-ក្លូស្ទ័រ…

ប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា សង្គ្រាមជាមួយរុស្សីនឹងមិនអាចផ្អាកមួយរយៈពេលបានឡើយ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានចេញមុនព្រមាននៅថ្ងៃទី១១ ខែមករានេះថា ប្រសិនបើពុំមានការតបត ឬត្រូវឱ្យមានការផ្អាកការការពារខ្លួនរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី…

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមអវត្តមានពីជំនួបធំៗ ស្របពេលលេចឭព័ត៌មានពីបញ្ហាសុខភាព

មេដឹកនាំ និងជាក្បាលម៉ាស៊ីននៃគណបក្សកុម្មុយនីសវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ត្រូវគេរំពឹងងថា លោកនឹងខកខានការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំបរទេសមកកាន់ទីក្រុងហាណូយ ក្នុងរយៈពេលប្រហែលជា…

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល ខណៈឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ។

កម្ពុជាសម្រេចហាមឃាត់ការនាំចូលគ្រឿងក្នុង និងសាច់បង្កកជាបណ្តោះអាសន្ន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសរួមគ្នាពីការហាមឃាត់ការផ្អាកការនាំចូល និងបំណែកសាច់បង្កកពីក្រៅប្រទេសជាបណ្តោះអាសន្ន…

ទូតសហភាពអឺរ៉ុបស្វែងយល់អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានបង្ហាញជូន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ តាមរយៈការចូលរួមពីសិស្សានុសិស្សជាង ៤លាននាក់ និងកំពុងមាននិន្នាការចូលរួមយ៉ាងផុសផុលពីសំណាក់កម្មករ…

កម្ពុជាទទួលស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុបក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងថា រដ្ឋសភាកម្ពុជាស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុប នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។

អ្នកបើកបររថយន្តក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខជាតិលេខ១ បានចូលខ្លួនមកបំភ្លឺហើយពេលនេះ

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សាស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២…

ក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» តាមសំណើសុំរបស់តំណាងស្ថាបនិកគណបក្ស

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានសម្រេចលុបឈ្មោះ «គណបក្សបញ្ញាទំនើប» ចេញពីបញ្ជីគណបក្សនយោបាយរបស់ក្រសួងតាមសំណើសុំរបស់តំណាងស្ថាបនិកគណបក្ស។

វិទ្យាស្ថានជាតិអប់រំ បើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំ ជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនឱ្យបានថា វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៥ដែលអាចជ្រើសរើសបាន…

សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប បានឃាត់ចាប់ទូកនេសាទល្មើស ១គ្រឿង និងជនសង្ស័យ ៣នាក់ ដែលប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ មុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ៥គីឡូម៉ែត្រ។

សមត្ថកិច្ចរកបុរសដែលសង្ស័យជាអ្នកបើកបររថយន្ត មកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវលេខជាតិលេខ១

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវឱ្យបុរសម្នាក់ដែលសង្ស័យជាអ្នកបើកបររថយន្ត មកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១។

នាយករដ្ឋមន្ត្រីព្រមានមន្ត្រីរដ្ឋាភិបាលផ្សេងទៀតក្រោយដកអភិបាលក្រុងកែបចេញពីតំណែង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវអភិក្រមទាំង៤ របស់រដ្ឋាភិបាលដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ ខណៈព្រមានអនុវត្តន៍អភិក្រមទី៥ ដោយជៀសមិនរួចលើមន្ត្រីណាដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ…

អតីតប្រមុខរដ្ឋអ៊ុនតាក់ ចងចាំនូវកិច្ចសហការដ៏ល្អ និងភាពបត់បែនរបស់សម្ដេចតេជោ ដែលនាំឱ្យសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំរបស់អ៊ុនតាក់

ភ្នំពេញ៖ អតីតប្រមុខអ៊ុនតាក់ អាកាស៊ី យ៉ាស៊ូស៊ី បានលើកឡើងថា លោកនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។

BREAKING NEWS៖ អភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដកតំណែង

កែប៖ លោក ខេង យ័ន ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងជាអភិបាលក្រុងកែប។

សម្តេចតេជោ អញ្ជើញវិលត្រឡប់មកកម្ពុជាបន្ទាប់ពីទទួលបានកែវភ្នែកសិប្បនិម្មិតសម្រាប់ប្រើ១០ឆ្នាំទៅមុខ

ជប៉ុន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ក្រោយទទួលបានកែវភ្នែកសិប្បនិមិ្មតចំនួន៥គ្រាប់សម្រាប់ប្រើរយៈពេល១០ឆ្នាំខាងមុខទៀត។

Sancho ចូលរួមជាមួយ Dortmund សាជាថ្មីក្រោមលក្ខខណ្ឌខ្ចីជើង

ខ្សែប្រយុទ្ធ Jadon Sancho បានវិលត្រឡប់ទៅចូលរួមជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund សាជាថ្មី ក្រោមលក្ខខណ្ឌខ្ចីជើងពី Manchester United ដែលមានន័យថាការផ្ទេរនេះនឹងបញ្ចប់ភាពស្ងប់ស្ងាត់របស់កីឡាករអង់គ្លេសរូបនេះ…

ប៉ាពួញូវហ្គីណេប្តេជ្ញា​បង្ក្រាបហ្វូងបាតុករ​ក្រោយមានមនុស្ស ១៥នាក់​ស្លាប់​ក្នុង​កុប្បកម្ម

នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាពួញូវហ្គីណេ (Papua New Guinea) នៅថ្ងៃទី១១ ខែមករានេះ បានចេញមុខសន្យាថា លោកនឹងចេញមុខបង្ក្រាប "ភាពគ្មានច្បាប់ទម្លាប់" បន្ទាប់ពីមានមនុស្ស ១៥នាក់បានស្លាប់នៅក្នុងកុបកម្មក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសនេះ។…

សម្តេចធិបតី៖ នៅកម្ពុជាសិទ្ធិសេរីភាពរបស់ស្រ្តីចាំបាច់ត្រូវលើកតម្កើង តែមិនត្រូវហួសព្រំដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនៃកម្ពុជា ថ្លែងថា សិទ្ធិសេរីភាពបុគ្គល ជាពិសេសស្រ្តី ចាំបាច់ត្រូវលើកតម្កើង តែត្រូវមានការកាតព្វកិច្ចថែរក្សា ការពារតម្លៃសង្គម ប្រពៃណី វប្បធម៌។

សម្តេចតេជោ ប្រាប់ទៅក្រុមប្រឆាំងថា សម្តេចនឹងបន្តរស់ដើម្បីកម្ចាត់ចោលពួកជ្រុលនិយមឲ្យអស់ពីកម្ពុជា

ជប៉ុន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មជុំវិញការលើកឡើងរបស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងការត្រួតពិនិត្យសុខភាពរបស់សម្តេចនៅប្រទេសជប៉ុន។

ក្រុមហ៊ុនចិនឯកភាពមិនយកថ្លៃចំណតចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបដែលចតក្រោមរយៈពេល ១៥នាទី

សៀមរាប៖ ក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឯកភាពមិនយកថ្លៃសម្រាប់ការចេញចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាត្តសៀមរាបអង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើស ៧កៅអី និងរយៈពេល ៣០នាទីសម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។…

ឆ្មាំ​សមុទ្រ​ចិន​ចូលដល់​ក្នុង​ដែន​ទឹក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​កើតជាថ្មីម្តងទៀត

កងឆ្មាំសមុទ្រចិនបានបញ្ជាក់ថា ក្រុមរបស់ខ្លួនបានចូលទៅល្បាតដល់ក្នុងដែនទឹកនៃប្រជុំកោះ Diaoyu នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះ ដោយខ្លួនបានបញ្ជាក់ថា នោះគឺជាយន្តការនៃការដំណើរការនាវាការពារខ្លួនដោយត្រឹមត្រូវ។

សម្តេចធិបតី ណែនាំក្រសួងមហាផ្ទៃពិនិត្យតែងតាំងស្ត្រីជាអភិបាលរងខេត្ត និងស្រុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមហាផ្ទៃពិនិត្យលទ្ធភាពតែងតាំងស្ត្រីជាអភិបាលរងខេត្ត និងស្រុក ដើម្បីលើកកម្ពស់អាទិភាពស្ត្រីក្នុងការដឹកនាំប្រទេស។

សម្តេចធិបតី៖ អត្តសញ្ញាណ និងវប្បធម៌ត្រូវរួមថែរក្សាពីមួយជំនាន់ទៅមួយជំនាន់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ត្រូវរួមថែរក្សាអត្តសញ្ញាណ និងវប្បធម៌ ពីមួយជំនាន់ទៅមួយជំនាន់ កុំឱ្យបាត់បង់។

ក្រសួងកិច្ចការនារីបានព្រមានស្ត្រីដែលធ្វើវីដេអូបរិភោគស្បែកជើង និងសាច់ឆៅជាមួយអំបិលម្ទេស

ភ្នំពេញ៖ រដ្ឋមន្ត្រីកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា…

រដ្ឋមន្រ្តីធនធានទឹក អរគុណក្រុមហ៊ុនកូរ៉េមួយ ដែលបានជួយកម្ពុជាក្នុងការកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូរ៉េ SHINSUNG E&G Co., Ltd ដែលបានជួយប្រទេសកម្ពុជាក្នុងការកសាងភាពធន់ទប់ទល់នឹងការប្រែប្រួលអាកាស។

ប្រឌិតរឿងថាមានចោរប្លន់ម៉ូតូ ដើម្បីទាមទារការចាប់អារម្មណ៍ពីប្រពន្ធវិញ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់

ភ្នំពេញ៖ បុរសម្នាក់បានយកម៉ូតូខ្លួនទៅផ្ញើរ ហើយប្រឌិតរឿងថាមានចោរប្លន់ម៉ូតូ និងទូរស័ព្ទ ដើម្បីទាមទារការចាប់អារម្មណ៍ពីប្រពន្ធវិញ ត្រូវសមត្ថកិច្ចហៅមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ប៉ូលិសបារាំងនាំគ្នាប្រមូលផ្តុំតវ៉ាលើឡានក្រុង ដើម្បីទាមទារលក្ខខណ្ឌការងារក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក

ក្រុមមន្រ្តីប៉ូលិសបាននាំគ្នាស្រែកជ័យឃោស និងដង្ហែរតាមបណ្ដាឡានក្រុងបើកដំបូលដែលបើកកាត់តាមវិថីនានាក្នុងទីក្រុងប៉ារីស ក្នុងគោលបំណងដើម្បីជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពន្លឿនការពិភាក្សាអំពីលក្ខខណ្ឌការងារ…

អ្នកនាំពាក្យអាកាសចរស៊ីវិល ថាសារបញ្ជេញមតិរិះគន់ទៅលើសេវាកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាចេតនាបំផ្លាញកេរ្តិ៍ឈ្មោះ

សៀមរាប៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានបកស្រាយបំភ្លឺជុំវិញមតិរិះគន់វាយប្រហារមកលើសេវាកម្មនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដោយលោកថានេះជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ…

អតីតគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិចិនសារភាពថា លោកបានសូកលុយដើម្បីទទួលតំណែងនេះ

អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន លោក លី តាយ (Li Tie) បាននិយាយសារភាពលើកញ្ចក់ទូរទស្សន៍ថា លោកធ្លាប់បានសូកលុយអស់រាប់សែនដុល្លារដើម្បីទទួលបានតំណែងកំពូលនៃក្រុមបាល់ទាត់ជម្រើសជាតិចិន ហើយលោកក៏បានបន្ថែមថា…

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំផ្គុំប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) កំពុងជួសជុលប្រាសាទជម ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស…

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងកិច្ចការនារី

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងកិច្ចការនារី

កម្ពុជារៀបចំការប្រកួតសសេរតាមអាននៅមុខប្រាសាទអង្គរជាលើកដំបូង ខណៈបេក្ខជនចូលរួមជាង ៨០០នាក់

សៀមរាប៖ កម្ពុជាបានរៀបចំកម្មវិធី សំណេរអង្គរ ដែលប្រកួតសសេរតាមអានជាសាធារណៈលើកទី១ នៅមុខប្រាសាទអង្គរ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានបេក្ខជនចុះឈ្មោះជាង ៨០០នាក់។

សាំង និងម៉ាស៊ូត មានតម្លៃ ៤ ១៥០រៀលដូចគ្នា

ភ្នំពេញ៖ សាំង និងម៉ាស៊ូត មានតម្លៃ ៤ ១៥០រៀលដូចគ្នា ដែលតម្លៃលក់រាយនេះមានចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ បើធៀបនឹងរយៈពេល…

សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យនៅកម្ពុជាដែលជួយទាក់ទាញវិនិយោគគិនជប៉ុនមកកម្ពុជា

ជប៉ុន៖ ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) បានលើកឡើងថា នៅឆាប់ៗខាងមុខនេះ សមាគមជប៉ុន-កម្ពុជា នឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា ដែលការិយាល័យនេះនឹងដើរតួនាទីក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា។

សម្ដេចតេជោអរគុណដល់រដ្ឋាភិបាលជប៉ុនដែលយកចិត្តទុកដាក់ជួយដល់និស្សិតកម្ពុជាក្នុងតំបន់រងគ្រោះដោយសារគ្រោះរញ្ជួយដី

ជប៉ុន៖ ក្នុងឱកាសប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន សម្តេចតេជោបានជួបពិភាក្សាការងារជាមួយអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក…

មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យនៅភូមិសំពៅលូន

ត្បូងឃ្មុំ៖ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរខេត្តត្បូងឃ្មុំ ចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យដែលស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ…