ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ក្រសួងយុត្តិធម៌ជូនដំណឹងអំពីការផ្លាស់ប្តូរទីតាំងថ្មីបណ្ដោះអាសន្ននៃនាយកដ្ឋានកិច្ចការថ្កោលទោស

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកុម្ភៈម្សិលមិញនេ បានចេញសេចក្ដីជូនដំណឹងដល់គ្រប់ផ្នែកពាក់ព័ន្ធ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នឹងត្រូវផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន…

កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ស៊ឹស៊ឹមឹ ថៃ (Susumu Tai)…

វីដេអូអ្នកលក់ឈ្មោះ I Love Money នៅសៀមរាបកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម Tik Tok

សៀមរាប៖ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok ចាប់អារម្មណ៍ជាខ្លាំងចំពោះវីដេអូជនបរទេស Vlogger ម្នាក់ ជាមួយស្ត្រីអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សារចាស់ ខេត្តសៀមរាបដែលចេះនិយាយភាសាអង់គ្លេសឆ្លងឆ្លើយបែបកំប្លែងស្ងួតដើម្បីទាក់ទាញអតិថិជន…

គ.ជ.ប. អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រត្រូវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស…

ក្លិបបាល់ទាត់ Udinese នៃលីគកំពូលអ៊ីតាលីចាប់ផ្តើមបំពាក់ផ្ទាំងសូឡាលើដំបូលកីឡដ្ឋាន

កីឡា៖ ក្លិបបាល់ទាត់ Udinese នៃលីគកំពូលអ៉ីតាលី (Serie A) បានសហការជាមួយក្រុមហ៊ុន Bluenergy Group ដែលជាក្រុមហ៊ុនក្នុងស្រុករបស់អ៉ីតាលីមួយ ដើម្បីបំពាក់នូវផ្ទាំងស្រូបថាមពលពន្លឺព្រះអាទិត្យ (Solar) លើដំបូលកីឡដ្ឋានរបស់ក្លឹប…

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី វិស្សុត បានដឹកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ករណីឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់នៅខណ្ឌបឹងកេងកង។

សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ដែលឆក់ខ្សែកមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ដែលធ្វើសកម្មភាព ឆក់ខ្សែក តែមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ។

ដើមឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍សរុប ១០គ្រឿងចូលចតកំពង់ផែព្រះសីហនុ

សៀមរាប៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឱ្យដឹងថា ដើមឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍សរុប ១០គ្រឿង ដឹកភ្ញៀវ និងបុគ្គលិកជាង ១៣ពាន់នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កម្ពុជា និងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខនុយក្លេអ៊ែរ

ភ្នំពេញ៖ នាយករងប្រចាំការនៃរដ្ឋបាលជាតិសន្តិសុខអាវុធ នុយក្លេអ៊ែរសហរដ្ឋអាមេរិក (NNSA) លោក Frank A. Roseបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាពីភាពជាដៃគូផ្នែកសន្តិសុខ នុយក្លេអ៊ែរ ជាមួយមន្ត្រីនៅរាជធានីភ្នំពេញ…

ខែមករា ពន្ធដារប្រមូលពន្ធបានជិត ៣០០លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឱ្យឃើញថា ការប្រមូលពន្ធអាករនៅក្នុងខែមករា ឆ្នាំ២០២៤ សម្រេចបានចំនួនជិត ៣០០លានដុល្លារ ស្មើនឹង ៧,១៧ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ៖ នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ។

នាយករដ្ឋមន្ត្រីណែនាំឱ្យរើសមន្ត្រីកិច្ចសន្យាជំនាញនឹងផ្ដល់ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ដូចមន្ត្រីទូទៅ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការជម្រើសក្នុងការរើសមន្ត្រីកិច្ចសន្យាដែលមានជំនាញក្នុងការមកជួយរដ្ឋាភិបាលដោយនឹងផ្ដល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ ដោយថានឹងធ្វើឱ្យកម្ពុជាមានភាពបត់បែន…

រដ្ឋាភិបាលអាមេរិកបដិសេធសំដីប្រធានាធិបតីប្រេស៊ីលលើបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានជួបជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកកាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ ដែលក្នុងនោះមេដឹកនាំការទូតរូបនេះបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក…

ក្រោយសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយជិតពីរឆ្នាំ សហភាពអឺរ៉ុបប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមលើរុស្សី

អន្តរជាតិ៖ បណ្តាប្រទេសនៃសហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ ទី២១ ខែកុម្ភៈបានឯកភាពគ្នាលើការប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមជាកញ្ចប់ទៅលើប្រទេសរុស្សី ដែលកំណត់គោលដៅទៅលើបុគ្គល និងក្រុមហ៊ុនអាជីវកម្មមួយចំនួនដែលគេសង្ស័យថា…

Starbucks ចេញលក់កាហ្វេរសជាតិសាច់ជ្រូកខថ្មីល្បីផ្អើលនៅចិន

ចិន៖ បើតាមការចុះផ្សាយពីសារព័ត៌មាន CNN បានឱ្យដឹងថា ហាងកាហ្វេដ៏ល្បីល្បាញគឺ Starbucks ទើបតែប្រកាសចេញនូវជម្រើសភេសជ្ជៈថ្មីសម្រាប់អតិថិជនរបស់ខ្លួនគឺ កាហ្វេឡាតេ មានបន្ថែមនូវចំណិតសាច់ជ្រូកនៅពីលើ។ ភេសជ្ជៈ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​…

ហាមឃាត់ការចែកចាយ ឬលក់ឱសថ ៤ប្រភេទ ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយ ឬលក់ឱសថ ៤មុខដែលគ្មានលេខបញ្ជិកាពីក្រសួង ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd។

អាជ្ញាធរអំពាវនាវពលរដ្ឋបាត់ម៉ូតូអាចទៅរកនៅទីតាំងទទួលផលចោរកម្មនៅខណ្ឌទួលគោក

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារទៅផ្ទៀងផ្ទាត់ នៅទីតាំងទទួលផលចោរកម្ម ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០…

ប្រទេសអង់គ្លេសផ្តល់មូលនិធិបន្ថែម ៣,៨លានដុល្លារសម្រាប់បោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលអង់គ្លេស នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន ៣,៨លានដុល្លារដើម្បីជួយបោសសម្អាតមីន និងអប់រំសហគមន៍អំពីហានិភ័យដែលពាក់ព័ន្ធក្នុងប្រទេសចំនួន៨ រួមមាន កម្ពុជា អង់ហ្គោឡា…

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជករួមគ្នាធ្វើឱ្យប្រសើរឡើងបន្ថែមទៀតក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជាអាចរក្សាបាននូវការទាក់ទាញវិនិយោគ។

សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងផ្តោតលើគោលដៅធំពីរ គឺបង្កើតសមិទ្ធផលវិជ្ជមាន និងកាត់បន្ថយរឿងអវិជ្ជមាន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ជាពិសេសអាណត្តិទី៧ ផ្តោតជាសំខាន់លើការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។

រាជរដ្ឋាភិបាលស្នើម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីនដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍបន្តគាំទ្រលើផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម…

នាយករដ្ឋមន្ត្រីលើកឡើងពីបំណងក្នុងការរៀបចំមន្ត្រីកិច្ចសន្យាជំនាញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបំណងក្នុងការរៀបចំមន្ត្រីកិច្ចសន្យាជំនាញដើម្បីជួយទៅដល់ក្រសួងស្ថាប័នជាតិ។

នាយករដ្ឋមន្ត្រីថា ទោះបីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមិនមែនជាលោក ហ៊ុន ម៉ានី ក៏ត្រូវតែឡើងជាឧបនាយករដ្ឋមន្ត្រីដែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនជាប្អូនពៅរបស់សម្ដេចក៏ដោយក៏ត្រូវតែឡើងជាឧបនាយករដ្ឋមន្ត្រីដែរ។

ស្នងការភ្នំពេញ៖ ការដឹកភ្ញៀវធ្វើដំណើរចល័តពិសារស្រាបៀរតាមផ្លូវសាធារណៈអាចបង្កគ្រោះថ្នាក់បាន

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញបានលើកឡើងថា ការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈដែលមានការចាក់ចម្រៀង ច្រៀងរាំគងរំពងនិងពិសាស្រាបៀរតាមផ្លូវសាធារណៈគឺមានហានិភ័យអាចបង្កបញ្ហាគ្រោះដោយប្រការណាមួយ។

ទស្សនាការផ្សាយផ្ទាល់: ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣

ទស្សនាការផ្សាយផ្ទាល់: ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រ និងលើកទឹកចិត្ត ឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត គាំទ្រចំពោះសកម្មភាពវិនិយោគទាំងឡាយណា ដែលបានគិតគូរដល់ប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានជាធំ ហើយជាពិសេសគិតគូរដល់ផលប៉ះពាល់នៃបរិស្ថាន។

រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត…

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងសរសើរ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃ ខណៈជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត…

កម្ពុជា-ឥណ្ឌា សហការគ្នាធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែម

ភ្នំពេញ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាដើម្បីពិនិត្យពិភាក្សាលើការជំរុញនីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា…

នាយករដ្ឋមន្ត្រីជំរុញការបង្កើនគុណភាពនៃពលរដ្ឋខ្មែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ការបង្កើនគុណភាពនៃធនធានមនុស្សកម្ពុជាដោយថាវានឹងទាក់ទាញអ្នកវិនិយោគ និងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន។

តស់ចូលរួមទស្សនា ក្បួនដង្ហែតុក្កតាយក្ស នៅក្រុងសៀមរាបចុងសប្តាហ៍នេះ

សៀមរាប៖ ក្បួនដង្ហែតុក្កតាយក្ស នឹងត្រឡប់មកវិញនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដង្ហែពីចាប់ពីម៉ោង ៦:៣០នាទីល្ងាច នៅវត្តដំណាក់ ដោយដង្ហែតាមផ្លូវដងស្ទឹងសៀមរាប។

រកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ទៀត នៅស្រុកឈូក ខេត្តកំពត

កំពត៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ទៀត ដែលមានទីលំនៅក្នុងស្រុកឈូក ខេត្តកំពត។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីភ្នំពេញ-អរិយក្សត្រ គ្រោងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥

ភ្នំពេញ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) ចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក គ្រោងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥។

ឆ្នាំ២០២៣ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ២ម៉ឺននាក់ និងរឹបអូសបានគ្រឿងញៀនជិត ៣តោន

ភ្នំពេញ៖ នៅឆ្នាំ២០២៣ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨ ០៦៣ករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន ២០ ០០២នាក់ រឹបអូសបានគ្រឿងញៀន ២ ៩៨៨គីឡូក្រាម និងសារធាតុផ្សំគ្រឿងញៀន ១ ៤៩៦គីឡូក្រាម។ ជាមួយគ្នានេះ…

លោក ឯម ច័ន្ទមករា ផ្ញើសារអបអរសាទរលោក ហ៊ុន ម៉ានី ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះលោក ហ៊ុន ម៉ានី ដែលត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា…

សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពតាមពេលកំណត់ដើម្បីការពារការចម្លងមេរោគពីម្ដាយទៅកូន

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពតាមពេលវេលាកំណត់ដើម្បីទទួលវ៉ាក់សាំង បង្ការជំងឺ និងការចម្លងមេរោគពីម្ដាយទៅកូន។

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនាវានុវត្តន៍

ទស្សនាការផ្សាយផ្ទាល់: ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនាវានុវត្តន៍

សម្តេចតេជោ អញ្ជើញប្រធានគណបក្សភឿថៃមកទស្សនកិច្ចនៅកម្ពុជានៅពាក់កណ្តាលខែមីនា

បាងកក៖ ក្នុងដំណើរចុះសួរសុខទុក្ខលោក ថាក់ ស៊ីន នៅទីក្រុងបាងកក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាប្រធានបក្សភឿថៃ និងជាកូនស្រីលោក ថាក់ ស៊ីន ទៅទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤-១៥…

សម្តេចតេជោ៖ អតីតនាយករដ្ឋមន្ត្រីជួបគ្នាមិនបាននិយាយរឿងនយោបាយទេ ប៉ុន្តែបានរំលឹកអនុស្សារីយ៍មិត្តភាពរយះពេល៣២ឆ្នាំ

បាងកក៖ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅប្រទេសថៃ ដោយសម្តេចបញ្ជាក់ថា សម្តេច និងលោកថាក់ស៊ីន មិនបាននិយាយរឿងនយោបាយ…

អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន ១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត…

ចំនួនប្រជាជនចិនហុងកុងបន្តកើនឡើង ២ឆ្នាំជាប់ៗគ្នាដល់ចំនួន ៧,៥លាននាក់

អន្តរជាតិ៖ ចំនួនប្រជាជនហុងកុងបានកើនឡើងចំនួន ០,៤ភាគរយដល់ ៧,៥លាននាក់ក្នុងឆ្នាំ២០២៣ ដែលចំនួនកើនឡើងនេះមួយផ្នែកបណ្ដាលមកពីការវិលត្រឡប់វិញនៃប្រជាជនហុងកុង តាមគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាល ខណៈនេះគឺជាកំណើនជាប់ៗគ្នា…

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្ដេចធិបតីមិនមានពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីនលាន ស៊ីធី នោះទេ

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ពុំមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធ៌មរបស់ឧកញ៉ា ឡេង…

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមសម្អាតទន្លេសាបជាអាទិភាពទីមួយ

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងដាក់ចេញ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប នៅថ្ងៃទី០១ ខែមីនា ខាងមុខ ជាអាទិភាពទី១ ព្រោះកន្លងមកទន្លេសាប បានទទួលរងការបោះសំរាម-ប្លាស្ទិក ចូលយ៉ាងច្រើន។

វិបត្តិនៅហ្គាហ្សា និងសង្គ្រាមនៅអ៊ុយក្រែន គឺជាប្រធានបទដ៏សំខាន់ក្នុងវេទិកាកិច្ចប្រជុំ G20

រដ្ឋមន្រ្តីការបរទេស G20 បានមកជួបជុំគ្នាក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃ ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលចាប់ពីថ្ងៃពុធនេះ ដែលផ្តោតលើប្រធានបទសកលជាច្រើនរួមទាំងបញ្ហាជម្លោះនៅតំបន់ហ្គាហ្សា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។…

សម្ដេចធិបតីបញ្ជាក់ជាថ្មីថា មិនអនុញ្ញាតឱ្យមានការដាំដុះកញ្ឆានៅកម្ពុជាទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ដរាបណាសម្តេចនៅជានាយករដ្ឋមន្រ្តី នោះមិនមានការអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជានោះឡើយ។

Heung-min Son ចេញមុខសុំទោសទៅកាន់អ្នកគាំទ្រផ្ទាល់ចំពោះការប៉ះទង្គិចជាមួយមិត្តរួមជាតិ Lee Kang-in

នៅថ្ងៃពុធនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាសមាជិកនៃក្រុម Tottenham Hotspur កីឡាករ Heung-min Son ចំពោះការប៉ះទង្គិចពាក្យសំដីដែលកើតមានឡើងជាមួយមិត្តរួមជាតិ Lee Kang-in អំឡុងការប្រកួតពាន AFC…

កាណាដា ផ្តល់ថវិកាជាង ២៦ម៉ឺនដុល្លារដល់កម្ពុជាសម្រាប់រៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន

ភ្នំពេញ៖ ប្រទេសកាណាដា ផ្តល់ថវិកាចំនួន ៣៦ម៉ឺនដុល្លារកាណាដា ស្មើនឹងប្រមាណ ២៦ម៉ឺន ៦ពាន់ដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន…

គណបក្សធំៗទាំងពីររបស់ប៉ាគីស្ថានឈានដល់ការព្រមព្រៀងរួមគ្នាឯកភាពបង្កើតរដ្ឋាភិបាលថ្មី

ប៉ាគីស្ថាន៖ គណបក្សនយោបាយធំៗពីររបស់ប៉ាគីស្ថានបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាផ្លូវការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលជាការបញ្ចប់ការចរចាដ៏តឹងតែងដែលបានអូសបន្លាយពេលជាង ១០ថ្ងៃ ក្រោយលទ្ធផលបោះឆ្នោតជាតិផ្លូវការរបស់ប៉ាគីស្ថាន…

សម្ដេចតេជោធ្វើដំណើរទៅជួបលោក ថាក់ស៊ីន នៅប្រទេសថៃ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចេញពីរាជធានីភ្នំពេញនៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃពុធ ទី២១ ខែកុម្ភៈនេះ ដើម្បីទៅទីក្រុងបាងកក ប្រទេសថៃ ក្នុងដំណើរកម្សាន្តជាលក្ខណៈឯកជន ទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ…

សម្តេចតេជោគាំទ្រលោកជំទាវ ម៉ៅ ចំណាន ឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន សំដែងការគាំទ្រលោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ។

អាជ្ញាធរបិទទីតាំងទិញ-លក់ ម៉ូតូ មួយកន្លែងដែលទទួលផលចោរកម្ម ខណៈម្ចាស់ទីតាំងរត់គេចខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌទួលគោក នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម។

អាជ្ញាធរហៅអ្នកបើកបររថយន្តកែច្នៃអគ្គិសនីទៅអប់រំ និងបញ្ឈប់ដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវ

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ…

BREAKING NEWS: លោក ហ៊ុន ម៉ានី ត្រូវបានសភាទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា «ឧបនាយករដ្ឋមន្ត្រី» ហើយនៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោក ថាក់ស៊ីន ត្រៀមទទួលស្វាគមន៍សម្តេចតេជោ នាថ្ងៃនេះ

ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងរៀបចំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធនេះ នៅឯគេហដ្ឋានរបស់លោកនៅទីក្រុងបាងកក។

សម្ដេចតេជោគាំទ្រលោក ឡេង ណាវ៉ាត្រា ជាប្រធានសមាគមសិល្បៈ

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការគាំទ្រទៅលើបេក្ខភាពជាប្រធានសមាគមសិល្បៈកម្ពុជារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ប៉ម Eiffel Tower ផ្អាកដំណើរការ ២ថ្ងៃជាប់ៗគ្នាដោយបុគ្គលិកប្រមូលផ្តុំគ្នាធ្វើបាតុកម្ម

បារាំង៖ ប៉មទួអេហ្វែល (The Eiffel Tower) ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរ​​បស់បារាំង និងពិភពលោក បានបន្តបិទទ្វារផ្អាកដំណើរការ ២ថ្ងៃជាប់ៗគ្នានៅថ្ងៃទី២០ ខែកុម្ភៈនេះ ខណៈដែលបុគ្គលិកកំពុងបន្តធ្វើកូដកម្ម។ នេះបើតាមតំណាងរបស់សហជីពបានប្រាប់មកកាន់អ្នកសារព័ត៌៌មាន។…

នាយករដ្ឋមន្រ្តីអ៊ុយក្រែនស្នើឱ្យមានការដាក់ទណ្ឌកម្មបន្ថែម ក្រោយមរណភាពរបស់មេដឹកនាំនិន្នាការប្រឆាំងរបស់រុស្សី

អ៊ុយក្រែន៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានជំរុញឱ្យសហភាពអឺរ៉ុប និងជប៉ុនរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើរុស្ស៊ី បន្ទាប់ពីរឿងរ៉ាវនៃការស្លាប់របស់មេដឹកនាំនិន្នាការប្រឆាំងរបស់រុស្ស៊ីគឺលោក Alexei…

សម្តេចធិបតី ណែនាំរៀបចំបញ្ជីឈ្មោះមន្ត្រីដែលត្រូវបណ្តេញចេញពីក្របខណ្ឌដោយសារគ្រឿងញៀនដើម្បីជៀសវាងចូលក្របខណ្ឌឡើងវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងមហាផ្ទៃសហការជាមួយក្រសួងការពារជាតិ និងក្រសួងមុខងារសាធារណៈ រៀបចំបញ្ជីឈ្មោះរបស់មន្ត្រីដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌដោយសារការប្រើប្រាស់…

ឃាត់បានរថយន្តដឹកពងមាន់ជាង១៤ម៉ឺនគ្រាប់ដោយគ្មានលិខិតអនុញ្ញាត ពីប្រទេសវៀតណាម

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្តក្រុង១គ្រឿងដឹកពងមាន់ជាង១៤ម៉ឺនគ្រាប់ ដោយគ្មានលិខិតអនុញ្ញាត ពីប្រទេសវៀតណាមមកលក់ចែកចាយនៅខេត្តបាត់ដំបង។

សម្តេចធិបតី ប្រើវិធីសាស្ត្រសម្អាតចកក្នុងបឹងចំពោះមន្ត្រីរាជការដែលពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនលើកលែងចំពោះមន្ត្រីរាជការ កងទ័ព និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលនេះជាវិធីសាស្ត្រសម្អាតចកនៅក្នុងបឹង។

នាយករដ្ឋមន្ត្រីចង់ពង្រីកការត្រួតពិនិត្យគ្រឿងញៀនដល់បុគ្គលិកវិស័យឯកជនថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបំណងក្នុងការពង្រីកការត្រួតពិនិត្យការប្រើប្រាស់គ្រឿងញៀនលើបុគ្គលិកវិស័យឯកជនថែមទៀត បើមានការចូលរួមពីវិស័យឯកជន។

BREAKING NEWS នាយករដ្ឋមន្ត្រីបញ្ជាឲ្យពង្រីកការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការទាំងអស់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឲ្យពង្រីកការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការទាំងអស់នៅទូទាំងប្រទេស។

កូនផ្សោត ១ក្បាលស្លាប់ ដោយសារឧបករណ៍នេសាទមង

ក្រចេះ៖ កូនផ្សោតឈ្មោល ១ក្បាលស្លាប់ ដោយមន្រ្តីជំនាញសន្និដ្ឋានថា ស្លាប់ដោយសារឧបករណ៍នេសាទមង។

ខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើតកំពុងត្រូវបានជួសជុល ខណៈមានសភាពទ្រុឌទ្រោមខ្លាំង

សៀមរាប៖ អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

រយៈពេល ១សប្តាហ៍ យានយន្តសរុបជាង ១០ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវល្បឿនលឿន

ព្រះសីហនុ៖ យានយន្តសរុបជាង ១០ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ទស្សនាការផ្សាយផ្ទាល់:​ ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ទស្សនាការផ្សាយផ្ទាល់:​ ពិធីបិទសន្និបាតការងារឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

រដ្ឋមន្រ្តីការងារជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារដើម្បីជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃថ្ងៃអនាគតដែលស្របទៅនឹងទីផ្សារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវ…

ផែនការមេស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តភារកម្មកម្ពុជា ឆ្នាំ២០២៣-២០៣៣» នឹងជួយឱ្យមានការប្រកួតប្រជែងប្រកបដោយសក្តានុពល

ភ្នំពេញ៖ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាលើកទី៤ ស្តីពី «ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកនូវគំនិតខ្លះៗ ដើម្បីក្លាយជា យុវជនល្អ ទំពាំងល្អ

បាត់ដំបង៖ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានផ្តល់អនុសាសន៍៤ចំនុច ដើម្បីអាចក្លាយជា «យុវជនល្អ ទំពាំងល្អ»។

ក្រសួងការងារ និងក្រុមហ៊ុន Huawei នឹងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រចាំនៅប្រទេសកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា។

ក្លិប​បាល់ទាត់ Club America ចូលផ្សារហ៊ុនដើម្បីរកកញ្ចប់លុយកែលម្អកីឡដ្ឋានត្រៀមទទួល World Cup

កីឡា៖ ក្លិបបាល់ទាត់ Club America នឹងក្លាយជាក្លិបបាល់ទាត់ម៉ិកស៊ិកដំបូងគេដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន ខណៈប្រាក់ដែលរកបានពីការដាក់ក្លិបនៅលើផ្សារហ៊ុននេះ នឹងយកទៅប្រើប្រាស់សម្រាប់ការជួសជុល និងកែលម្អកីឡដ្ឋាន…

អូស្រ្តាលីគ្រោងនឹងរៀបចំកងទ័ពជើងទឹកធំបំផុតឡើងវិញ រាប់ចាប់ពីក្រោយបញ្ចប់សង្គ្រាមលោកលើកទី២

អូស្រ្តាលី៖ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះ រដ្ឋាភិបាលអូស្រ្តាលីបានគូសបញ្ជាក់អំពីផែនការរយៈពេលវែងក្នុងការបង្កើនចំនួនកងនាវាចម្បាំងសំខាន់ៗរបស់ខ្លួនទ្វេដង និងបង្កើនកញ្ចប់ថវិកាសម្រាប់ការចំណាយលើវិស័យការពារជាតិបន្ថែមចំនួន…

បុរសជនជាតិអាមេរិកម្នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ

ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) សហការជាមួយសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីដំណើរការស៊ើបអង្កេតស៊ីជម្រៅទៅលើអត្តចរិត និងសកម្មភាពប្រចាំថ្ងៃរបស់បុរសជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា…

ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រម្លឹកពីមុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណដល់ក្រុមប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក វង្សី វិស្សុត បានរម្លឹកពីកិច្ចការដែលអ្នកច្បាប់ត្រូវពង្រឹងក្នុងអណត្តិទី៧នេះក្នុងមុំទី៤នៃយុទ្ធសាស្ត្របញ្ចកោណគឺ «លើកកម្ពស់និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់និងប្រព័ន្ធយុត្ដិធម៌»។

ព្រះនាង នរោត្ដម ជេនណា ចូលរួមធ្វើនំបញ្ចុកសម្លប្រហើរ ជាមួយអ្នកផលិតមាតិកាធ្វើម្ហូបបែបជនបទមួយរូប

បន្ទាយមានជ័យ៖ ព្រះនាង នរោត្ដម ជេនណា ទ្រង់យាងចុះទៅខេត្តបន្ទាយមានជ័យ និងបានចូលរួមធ្វើ នំបញ្ចុកសម្លរប្រហើរ ជាមួយស្រីអ្នកផលិតមាតិកាធ្វើបែបជនបទ ឆម ស្រីផាច ចែកជូនអ្នកភូមិពិសារ។

បេក្ខជន ៤រូបដែលបន្លំឯកសារប្រឡងចូលពេទ្យជំនួសបេក្ខជនដទៃប្រឈមជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ

ភ្នំពេញ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានប្រកាសរកឃើញករណីបេក្ខជនចំនួន ៤នាក់ដែលបន្លំអត្តសញ្ញាណបណ្ណដើម្បីប្រឡងជំនួសបេក្ខជនដទៃក្នុងការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលកាលពីថ្ងៃទី១៧…

ក្រសួងមហាផ្ទៃ និងធនាគារពិភពលោកពេញចិត្តលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌរួមនៅកម្ពុជា និងជាមួយក្រសួងផ្ទាល់

ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រធានគ្រប់គ្រងធនាគារពិភពលោកនៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃក្នុងរយៈពេលជាងបីទស្សវត្សកន្លងមក។

លោក ឯម ច័ន្ទមករា អបអរសាទរដល់ស្ត្រីទី១ កម្ពុជា ដែលទទួលបាននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនដល់ស្ត្រីទី១ កម្ពុជាលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលទទួល នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់…

អាជ្ញាធរកំពុងស្រាវជ្រាវរកក្មេងដែលយកដុំថ្មគប់កញ្ចក់ឡានរបស់ស្ត្រីម្នាក់នៅស្តុបអូឡាំព្យា

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ៧មករា កំពុងស្រាវជ្រាវរកក្មេងដែលយកដុំថ្មគប់បំបែកកញ្ចក់រថយន្តរបស់ស្ត្រីម្នាក់ដែលឈប់ស្តុបអូឡាំព្យាកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

បេឡាជាតិសន្តិសុខសង្គមផ្សព្វផ្សាយស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិក ដើម្បីជួយសង្គ្រោះពលរដ្ឋនិងកម្មករ

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិកប.ស.ស ដើម្បីជួយសង្គ្រោះពលរដ្ឋនិងកម្មករនិយោជិត។

រដ្ឋមន្រ្តីមហាផ្ទៃ បង្ហាញបំណងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបង្ហាញបំណង់ចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាលនឹងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។

តើនិមិត្តសញ្ញានៃអាជ្ញាធរជាតិអប្សរាមានន័យដូចម្តេច?

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ជាអក្សរកាត់ សរសេរជា អក្សរទ្បាតាំងថា «APSARA» ដែលបានមកពីសេចក្តីដើម ជាភាសាបារាំងថា «Autorité pour la Protection du Site et l’Aménagement de la Région d'Angkor» ដែលមានន័យថា អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន…

សត្វស្លាបជាង ១០ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅងាប់ដោយសារការបំពុល

ភ្នំពេញ៖ សត្វស្លាបជាង ១០ក្បាលតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានងាប់ដោយសារតែការបំពុលដោយជនមិនស្គាល់មុខកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នស្ថាប័នជំនាញបានយកសំណាកសត្វស្លាបទាំងនោះទៅពិនិត្យ និងបានសម្អាតទីតាំងដែលមានសំណល់ថ្នាំពុល។

ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ដែលបានបន់ស្រន់ពីអមនុស្ស ក្រោយពីអ្នកជំងឺបានជាសះស្បើយ

សៀមរាប៖ លៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ ដែលជាការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ…

គណៈមេធាវីកម្ពុជាដាក់ពាក្យបណ្ដឹងទៅលើបុគ្គលម្នាក់ពីបទជេរប្រមាថ និងបរិហាកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា គណៈមេធាវីបានសម្រេចប្តឹងទៅលើបុគ្គលម្នាក់ឈ្មោះ ហាក់ ប៊ុនឡុង ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ លោក ឡុង…

ស្នាដៃគំនូរសិល្បៈវប្បធម៌ខ្មែរត្រូវបានលេចជារូបរាងនៅលើទឹកដីអូស្ត្រាលី

អូស្រ្តាលី៖ ស្នាដៃគំនូរសិល្បៈខ្មែរដ៏អសា្ចរ្យ ត្រូវបានគូរនៅលើជញ្ជាំងអគារ PCYC នៅទីក្រុង McBurney Rd Cabramatta ប្រទេសអូស្ត្រាលី ដោយវិចិត្រករ ហ៊ុន សុភ័ក្រ្ត។

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១៤៨ករណី ដោយបញ្ចូនខ្លួនអ្នកពាក់ព័ន្ធទៅតុលាការ ១៣នាក់

ភ្នំពេញ៖ រយៈពេលមួយសប្តាហ៍ក្រោយពីមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សមត្ថកិច្ចបង្រ្កាបបានល្បែងស៊ីសងខុសច្បាប់ចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំនួន ១៣នាក់ និងអប់រំ…

ធ្លាប់ចូលពន្ធនាគារ ៥លើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនចូលពន្ធនាគារជាលើកទី៦

ភ្នំពេញ៖ ជនសង្ស័យ ១នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿងនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈជនសង្ស័យរូបនេះធ្លាប់បានជាប់ពន្ធនាគារ ចំនួន ៥លើកមកហើយ។

៥ថ្ងៃនៃម៉ោងរដ្ឋបាលសប្ដាហ៍នេះ មន្រ្តីបន្តផ្ដល់សេវាអត្តសញ្ញាណកម្មដល់ពលរដ្ឋជាង ១ម៉ឺនសេវា

ភ្នំពេញ៖ រយៈពេល ៥ថ្ងៃ នៃម៉ោងការងាររដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ ដែលទទួលបន្ទុកលើការងារអត្តសញ្ញាណកម្ម បានបន្តផ្ដល់សេវាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ…

អាជ្ញាធរខណ្ឌទួលគោក ព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់អាជីវករដែលលក់ដូររំលោភចិញ្ចើមផ្លូវម៉ៅសេទុង

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោក លោក ជា ពិសី បានចេញសេចក្តីជូនដំណឹងទុកពេល ៧ថ្ងៃ ចាប់ពីថ្ងៃផ្សាយដំណឹងនេះទៅ ឱ្យម្ចាស់អាជីវករបញ្ឈប់ការលក់ដូររំលោភលើចិញ្ចើមផ្លូវតាមបណ្តោយផ្លូវម៉ៅសេទុង២៤៥ ជាបន្ទាន់។

អតីតអ្នកបួសម្នាក់ រស់នៅតំបន់រមណីយដ្ឋានអង្គរ បង្រៀនយុវជនខ្មែរឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត

សៀមរាប៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ អតីតអ្នកបួសម្នាក់បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។…

Manny Pacquiao ខកចិត្ត និងសោកស្តាយដែលមិនបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២៤

កីឡា​៖ ជាមួយភាពសោកសៅ និងខកបំណង កំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ាន់នី ប៉ាគីអៅ (Manny Pacquiao) ទទួលស្គាល់ថា ក្ដីស្រមៃរបស់លោកក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានបញ្ចប់ហើយ ក្រោយពីគណៈកម្មការរៀបចំកីឡាអូឡាំពិកបានបដិសេធមិនឱ្យលោកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក…

មនុស្ស ៦៤នាក់ស្លាប់ក្នុងការប៉ះទង្គិចដោយហិង្សារវាងក្រុមកុលសម្ព័ន្ធនៃប្រទេសប៉ាពួញូវហ្គីណេ

ប៉ាពួញូវហ្គីណេ៖ បើតាមរបាយការណ៍ប៉ូលិសនៅថ្ងៃទី១៩ ខែកុម្ភៈបានឱ្យដឹងថា សាកសពមនុស្សចំនួន ៦៤នាក់ដែលជោគជាំទៅដោយឈាមត្រូវបានគេប្រទះឃើញនៅតាមបណ្តោយផ្លូវមួយខ្សែ នាតំបន់ខ្ពង់រាបដាច់ស្រយាលមួយរបស់ប្រទេសប៉ាពួញូវហ្គីណេ…

ភ្នំសំពៅ ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញបំផុត ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ភ្នំសំពៅ ចាត់ទុកជារមណីយដ្ឋានទេសចរណ៍ដ៍ទាក់ទាញបំផុត ក្នុងខេត្តបាត់ដំបង ដោយសារតែ នៅទីតាំងរមណីយដ្ឋានទាំងមូល ប្រមូលផ្តុំដោយសក្តានុពលទេសចរណ៍ធំៗគឺ ធម្មជាតិ សាសនា និងប្រវត្តិសាស្រ្ត។

នាយករដ្ឋមន្រ្តីអ៊ុយក្រែនជំរុញឱ្យរដ្ឋាភិបាល និងវិស័យឯកជនរបស់ជប៉ុនចូលរួមជួយកសាងប្រទេសរបស់ខ្លួនឡើងវិញ

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានជំរុញឱ្យរដ្ឋាភិបាល និងវិស័យឯកជនរបស់ជប៉ុនជួយបង្កើនការគាំទ្រសម្រាប់ការកសាងប្រទេសអ៊៊ុយក្រែនឡើងវិញ ដោយលោកបានសន្យាថានឹងមាន "អព្ភូតហេតុសេដ្ឋកិច្ច" នៅពេលដែលសង្រ្គាមដែលអូសបន្លាយជាងពីរឆ្នាំជាមួយរុស្ស៊ីបានបញ្ចប់។

រដ្ឋមន្រ្តីការបរទេសកាណាដាអះអាងថា ចិនគឺជាអ្នកដើរតួយ៉ាងសំខាន់ដើម្បីរក្សាសុវត្ថិភាពនៅលើសមុទ្រក្រហម

កាណាដា៖​ រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Melanie Joly កាលពីថ្ងៃអាទិត្យថ្លែងថា រដ្ឋាភិបាលចិនគួរតែដើរតួនាទីសំខាន់របស់ខ្លួនក្នុងការរក្សាតម្រាយផ្លូវក្នុងសមុទ្រក្រហមឱ្យមានសន្តិសុខ និងសុវត្ថិភាពសម្រាប់ការធ្វើពាណិជ្ជកម្ម…

មេកន្រ្ទាញ ជាបង្គោលដឹកនាំការសែនព្រេន និងមានទំនាក់ទំនងទៅនឹងព្រលឹងវិញ្ញាណដូនតា

បាត់ដំបង៖ មេកន្រ្ទាញ ជាបង្គោលដឹកនាំការសែនព្រេន និងមានទំនាក់ទំនងទៅនឹងព្រលឹងវិញ្ញាណដូនតា អាចឱ្យអ្នកភូមិសុំសេចក្តីសុខ និងលាបំណន់អ្វីមួយ។

ជនសង្ស័យដែលបន្លំខ្លួនជាកងរាជអាវុធហត្ថត្រូវបានបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់អាយុ ២៦ឆ្នាំ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អ្នកនាំពាក្យក្រសួងបរិស្ថានស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការបំពុល ការជួញដូរ និងបរិភោគសត្វព្រៃ

ភ្នំពេញ៖ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ ជួញដូរ និងបរិភោគ ដែលផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ ដល់ការស្លាប់សត្វគ្រប់ប្រភេទ រាប់ទាំងសត្វព្រៃជិតផុតពូជ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋទៅលេងស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងដឹកពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនាថ្ងៃចូលឆ្នាំប្រពៃណីដោយឥតគិតថ្លៃដូចនឹងបណ្តាឆ្នាំកន្លងៗទៅផងដែរដើម្បីកាត់បន្ថយការចំណាយ…