ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានលើកឡើង ក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ថា ភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជា។
ព័ត៌មានថ្មី
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាកាលពីថា ៥៤ឆ្នាំមុន សម្តេចតេជោលួចលាក់កំពុងត្រោមរៀបខោអាវចូលព្រៃម៉ាគី តស៊ូតាមការអំពាវនាវពីសម្តេចព្រះនរោត្តម…
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងអាណត្តិដែលសម្ដេចកាន់ការជាប្រធានព្រឹទ្ធសភាសម្ដេចនឹងយកការងារការទូត និងបង្កើនទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំសង្កាត់អាទិភាព។
អ៊ីស្រាអែល៖ មេដឹកនាំវិស័យការពារជាតិអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃទី០៣ ខែមេសានេះថា ហេតុការណ៍វាយប្រហារដែលបណ្ដាឱ្យបុគ្គលិកអង្គការមនុស្សធម៌ WCK ចំនួន ៧នាក់បាត់បង់ជីវិតនោះ គឺជា "កំហុសដ៏ធ្ងន់ធ្ងរ" បន្ទាប់ពីឧប្បត្តិហេតុនេះបានជំរុញឱ្យមានការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិ។
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃទី០៣ ខែមេសានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួមទាំងមេដឹកនាំយោធាជាន់ខ្ពស់ជាច្រើននាក់ បានចូលរួមត្រួតពិនិត្យផ្ទាល់នូវការបាញ់បង្ហោះកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង…
ចិន៖ ហេតុការណ៍រញ្ជួយដីក្នុងកម្រិត ៧.២រិចទ័របាននាំឱ្យមានភាពចលាចលជាខ្លាំងនៅលើកោះតៃវ៉ាន់ ដែលជាហេតុការណ៍រញ្ជួយដីខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ ខណៈមានការព្រមានពីរលកយក្សស៊ូណាមិអាចនឹងកើតមានឡើងនៅភាគខាងត្បូងប្រទេសជប៉ុន…
ភ្នំពេញ៖ បន្ទាប់ពីព្រឹទ្ធសភាបានបើកសម័យប្រជុំដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះសមាជិកព្រឹទ្ធសភាទាំងអស់បានសម្រេចបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធានទាំងពីរនៃព្រឹទ្ធសភា ដោយក្នុងនោះសម្ដេចតេជោ…
ព្រះវិហារ៖ ត្រីមាស១ គិតចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរមកទស្សនា និងកម្សាន្ត ជាង ៥ម៉ឺននាក់។
ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះដែលជាតំណែងខ្ពស់បំផុតនៅក្នុងអង្គនីតិបញ្ញត្តិ។
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី…
ទស្សនាការផ្សាយផ្ទាល់: ពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥
ទស្សនាការផ្សាយផ្ទាល់: ពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភានីតិកាលទី៥
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០២ ខែមេសានេះ ទ្រង់សព្វព្រះរាជហឬទ័យត្រាស់បង្គាប់ឱ្យបញ្ចប់មុខតំណែងលោក អ៊ុច បូររិទ្ធ ពីទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស…
ហ្វាំងឡង់៖ របាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា កុមារដែលមានអាយុ ១២ឆ្នាំចំនួន ៣នាក់បានរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនមួយកន្លែង ស្ថិតក្រៅរដ្ឋធានីរបស់ហ្វាំងឡង់ ដោយក្នុងនោះមានកុមារម្នាក់បានស្លាប់ និង…
ហ្វីលីពីន៖ សាលារៀនរាប់រយកន្លែងក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅក្នុងរដ្ឋធានីម៉ានីល បានផ្អាកដំណើរការបង្រៀនផ្ទាល់នៅក្នុងសាលារៀន នាថ្ងៃទី០២ ខែមេសានេះ ដែលបណ្ដាលមកពីការព្រួយបារម្ភអំពីអាកាសធាតុ និងរលកកំដៅក្ដៅខ្លាំងដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។…
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នៅពេលដែលត្រូវការទាញការគាំទ្ររបស់ឪពុកម្តាយសិស្ស ដាច់ខាតកុំដាក់កាតព្វកិច្ចឱ្យមានការបង់ប្រាក់ក្នុងកម្មវិធីសិក្សាណាមួយ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ឪពុកម្តាយ និងសិស្សជាតួអង្គក្នុងការអប់រំ ហើយការអប់រំនៅសាលា និងនៅផ្ទះ គឺជាកត្តាសំខាន់ដើម្បីជួយលុបបំបាត់ឥទ្ធិពលពីសង្គមខាងក្រៅ។
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿងសម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតនៅថ្ងៃចូលឆ្នាំខ្មែរដោយឥតគិតថ្លៃ និងត្រឡប់មកវិញ រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៤។
អ៊ីស្រាអែល៖ អង្គការមនុស្សធម៌៌ ផ្ទះបាយពិភពលោក World Central Kitchen (WCK) បានឱ្យដឹងនៅថ្ងៃទី០២ ខែមេសានេះថា ការវាយប្រហារមួយរបស់អ៊ីស្រាអែលបានផ្តាច់ជីវិតក្រុមការងាររបស់អង្គការខ្លួនចំនួន ០៧នាក់ដែលកំពុងបំពេញការងារនៅក្នុងតំបន់់ហ្គាហ្សា។…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ការសម្ពោធការិយាល័យសមាគមជប៉ុន-កម្ពុជា នៅរាជធានីភ្នំពេញដែលជាស្ថានតំណាងជំនួញ គឺជាសារនយោបាយដ៏មានទម្ងន់សម្រាប់អ្នកវិនិយោគជប៉ុនចំពោះទំនុកចិត្តមកកាន់ប្រទេសកម្ពុជា។
សៀមរាប៖ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ ចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់…
ទស្សនាការផ្សាយផ្ទាល់: ពិធីបិទសន្និបាតអប់រំ យុវជន និងកីឡាឆ្នាំ២០២៣
សៀមរាប៖ គ្រឹះស្ថានអង្គរបានឱ្យដឹងថាក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៤ នៃការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានរបស់រដ្ឋមួយនេះរកចំណូលបានជាង ១៦លានដុល្លារអាមេរិក។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។
ភ្នំពេញ៖ ព្រះរាជាណាចក្រជប៉ុនតាមរយៈឯកអគ្គរាជទូតរបស់ខ្លួនលោក អូអីណូ អាហ្សឹហ្ស៊ី បានអញ្ជើញជួបប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ៍ទី២…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសមាជិករដ្ឋសភានីតិកាលទី៧ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល បានដាក់លិខិតមួយច្បាប់ជូនទៅសម្តេចមហារដ្ឋសភាធិការធិបតី…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីការគាំទ្រដល់ការអភិវឌ្ឍបណ្ដាញថាមពលអាស៊ានដោយថានឹងជួយឱ្យតំបន់មានសន្ដិសុខថាមពល និងបង្កើតឱ្យមានកាលនុវត្តភាពសេដ្ឋកិច្ចតាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។
រាជធានីភ្នំពេញ៖ លោក ប្រាក់ សុខុន ជាសមាជិករដ្ឋសភានីតិកាលទី៧ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមេសានេះ បានដាក់លិខិតមួយច្បាប់ជូនទៅសម្តេចមហារដ្ឋសភាធិការធិបតី ដើម្បីស្នើសុំលាលែងចេញពីតំណែងសមាជិករដ្ឋសភា…
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ…
ទស្សនាការផ្សាយផ្ទាល់: កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ២០២៤
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសានេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីស្ដីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល។…
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសានេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីស្ដីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ…
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសានេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីស្ដីពីកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារដល់មន្រ្តីនគរបាលជាតិកម្ពុជា។
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសានេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីស្ដីពីកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ។
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសានេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីស្ដីពីកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារដល់មន្រ្តីពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសានេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីស្ដីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី…
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសានេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីស្ដីពីការកែសម្រួល និងការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែរបស់ឧបការីកម្រិតទី៤…
ភ្នំពេញ៖ អង្គមហាសន្និបាតវិស័យយុត្តិធម៌បានបានសម្រេចឲ្យតុលាការថ្លឹងថ្លែងពីសកម្មភាពគ្រោះថ្នាក់នៃសង្គមរបស់ជនល្មើសដែលជាអនីតិជនមានអាយុលើ១៤ឆ្នាំទៅនឹងទម្ងន់ទោសដែលត្រូវអនុវត្តន៍។
ភ្នំពេញ៖ មហាសន្និបាតវិស័យយុត្តិធម៌សម្រេចឲ្យមានមន្ត្រីទទួលបន្ទុកបញ្ជូនសេចក្តីសម្រេចរបស់តុលាការ ការធ្វើបែបនេះគឺដើម្បីដោះស្រាយបញ្ហាប្រឈម និងធានាប្រសិទ្ធភាពនៃការជូនដំណឹង និងការបញ្ជូនសេចក្តីសម្រេចរបស់តុលាការ។
ភ្នំពេញ៖ មហាសន្និបាតវិស័យយុត្តិធម៌បានគាំទ្រឱ្យមានយន្តការវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ពង្រឹងការត្រួតពិនិត្យខាងវិន័យ ក្នុងករណីដែលមានការប្រើឆន្ទានុសិទ្ធិដោយរំលោភបំពានរបស់ចៅក្រមក្នុងការសម្រេចចេញដីកាសម្រេចរក្សាការពារ…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌៌មានស្ដីពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត…
កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទ ទី០១ ខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានថ្កោលទោសចំពោះ "ក្រុមគ្រូពេទ្យ" ដែលប្រឆាំងនឹងការកែទម្រង់វិស័យដោយនិយាយថា រដ្ឋាភិបាលនឹងមិនគាំទ្រផែនការរបស់ក្រុមវេជ្ជបណ្ឌិតដែលបានតវ៉ាបង្កជាកូដកម្មរយៈពេលជាងមួយខែកន្លងមកនេះទេ។
ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ឥណ្ឌូនេស៊ី លោក Prabowo Subianto ត្រូវគេរំពឹងថានឹងមានជំនួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នារដ្ឋធានីប៉េកាំង សម្រាប់កិច្ចពិភាក្សាកំពូលមួយ ពោលគឺមិនដល់រយៈពេល…
អាល្លឺម៉ង់៖ នៅថ្ងៃទី០១ ខែមេសានេះ អាល្លឺម៉ង់បានក្លាយទៅជាប្រទេសធំក្នុងសហភាពអឺរ៉ុបដំបូងគេដែលមានគោលបំណងចង់ឱ្យការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្តក្លាយទៅជារឿងស្របច្បាប់ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីអ្នកនយោបាយដែលមាននិន្នាការប្រឆាំង…
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ណែនាំបញ្ឈប់ជាបន្ទាន់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក របស់ក្រុមក្មេងសិស្សសាលា (មួយចំនួន) បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។
កំពត៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងថា បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍជាតិ។
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីមូលហេតុដែលកម្ពុជាសម្រេចជ្រើសរើសយកប្រព័ន្ធបោះឆ្នោតសមាមាត្រនៅថ្នាក់ខេត្តកាលពីឆ្នាំ១៩៩៣ នោះគឺដើម្បីទប់ស្កាត់កុំឲ្យខ្មែរក្រហមអាចមានសិទ្ធិឡើងមកកាន់អំណាចជាសមាជិកសភាបាន។
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចតេជោ ហ៊ុន សែន បានថ្លែងលាជាចុងក្រោយនៅវិមានសភាបន្ទាប់ពីសម្ដេចនឹងបន្តតំណែងថ្មីនៅព្រឹទ្ធសភា។ នៅក្នុងការថ្លែងការរយៈពេលប្រមាណ ២០នាទីសម្តេចតេជោបានលើកឡើងថា…
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបាន និងកំពុងសហការជាមួយសមត្ថកិច្ចស្រាវជ្រាវមុខអ្នកបង្កើតរូបភាព «ស្ត្រីម្នាក់ជាន់ព្រះកេះព្រះ»នៅប្រាសាទអង្គរវត្តឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។
ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់អាជ្ញាធរខេត្តរាជធានីទូទាំងប្រទេសឲ្យរៀបចំនូវការលេងល្បែងប្រជាប្រិយ៍ ការប្រគុំវង់ភ្លេង និងរាំបទភ្លេងប្រជាប្រិយខ្មែរ រួមទាំងស្នើទៅដល់យុវជនយុវនារីចេះគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរទៅវិញទៅមកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់យុវជនទាំងអស់ឲ្យរក្សានូវសេចក្ដីថ្លៃថ្នូរគោរពដល់ស្រ្តី និងក្មេងស្រី ជាពិសេសក្នុងរដូវកាលនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យមានការប្រកួតប្រជែងខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍ នារដូវចូលឆ្នាំខាងមុខ តាមបណ្ដាខេត្តរាជធានីទូទាំងប្រទេស។
ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យសិក្សាចងក្រងច្បាប់ទូន្មានពីបុរាណធ្វើជាសៀវភៅឡើងវិញ ដោយថាទោះបីជាសង្គមវិវត្តទៅកាន់តែទំនើបប៉ុន្តែវាក៏ត្រូវការការអភិរក្សនូវក្បួនច្បាប់ពីបុរាណផងដែរ។
ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាសម្ដេចបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងវប្បធម៌ឲ្យធ្វើការរៀបចំឯកសារដើម្បីត្រៀមដាក់ទៅអង្គការយូណេស្កូនៅ«សង្ក្រាន្តកម្ពុជា» ដែលយ៉ាងយូរបំផុតគឺនៅត្រឹមឆ្នាំ២០២៥។
ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីការរៀបចំក្នុងការជ្រើសរើសអភិបាលក្រុងស្រុកឡើងវិញដើម្បីឲ្យត្រូវទៅនឹងសមត្ថភាពរបស់ពួកគេ។ សម្ដេចលើកឡើងបែបនេះគឺដើម្បីពង្រឹងយុត្តិធម៌ ការអនុវត្តច្បាប់…
ទស្សនាការផ្សាយផ្ទាល់: ពិធីឆ្លងបទុមចេតីយ៍ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់
រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរចំពោះសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…
នៅថ្ងៃសៅរ៍ ទី៣០ ខែមីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងជូនពរចំពោះឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម…
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៩ ខែមីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតចំនួន ៣ ផ្សេងៗគ្នា អបអរសាទរ និងជូនពរចំពោះសម្តេចវិបុលសេនាភក្ដី សាយ…
ភ្នំពេញ៖ ស្ពានអាកាសមរតកតេជោ នឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
រាជធានីភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃមហាសន្និបាតបូកសរុបការងារវិស័យយុត្តិធម៌ ឆ្នាំ២០២៣ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា នាពេលអនាគតកំណត់ហេតុស្ដីពីការសម្របសម្រួលបញ្ចប់វិវាទរបស់អាជ្ញាធរមូលដ្ឋាន…
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានឲ្យដឹងថាច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នឹងត្រូវធ្វើពិសោធនកម្មកែសម្រួលឡើងវិញដើម្បីស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ន។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន បានជួបពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។
សៀមរាប៖ អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។
ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មានពីលទ្ធផលមហាសន្និបាតការងារយុត្តិធម៌ឆ្នាំ២០២៣
ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុករថយន្តក្រឡាប់ នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស តែមិនដឹងថាមានមនុស្សស្លាប់ឬអត់ទេ?
ចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជំនួបទ្វេភាគីជាមួយលោក ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស…
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែមីនានេះថា រដ្ឋាភិបាលថៃកំពុងពិចារណាលើសេចក្ដីព្រាងច្បាប់កាស៊ីណូ ដែលលោកយល់ថាប្រសិនបើច្បាប់នេះត្រូវបានអនុម័តដោយសភា…
ក្រិក៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis ហាក់បង្ហាញពីភាពគ្មានទំនុកចិត្តចំពោះការបោះឆ្នោតរបស់ខ្លួន ជាពិសេសគឺពាក់ព័ន្ធនឹងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់រថភ្លើងកាលពីឆ្នាំមុន…
កៀហ្ស៊ីស៊ីស្ថាន៖ ក្រសួងការងាររបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះថា ប្រជាជនកៀហ្ស៊ីស៊ីស្ថានដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសរុស្ស៊ីកំពុងត្រូវបានកំណត់គោលដៅជ្រើសរើសជាក្រុមសកម្មប្រយុទ្ធ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស មរតកតេជោ ជាន់ទី២ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុន្នីវង្ស។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៨…
កំពង់ស្ពឺ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤…
ភ្នំពេញ៖ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ…
ជប៉ុន៖ ក្រុមហ៊ុនផលិតឱសថរបស់ជប៉ុនមួយដែលផលិតនូវអាហារបំប៉នសុខភាពមួយប្រភេទ បាននឹងកំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីមានមនុស្សស្លាប់ ២នាក់បន្ថែមនៅថ្ងៃម្សិលមិញ ដែលបណ្ដាលឱ្យចំនួនអ្នកស្លាប់សរុបមានចំនួន…
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសហាមប្រើប្រាស់ម៉ាកយីហោ ឬម៉ាកសញ្ញាដែលដូច ឬត្រាប់តាមនិមិត្តរូបតំណាងកម្ពុជា ទង់ជាតិ អក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
ចិន៖ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី ប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦។
ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ…
ចិន៖ លោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ថានឹងខិតខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោបានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ…
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ«សង្ក្រាន្ដវត្តភ្នំ» រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា ការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ…
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាបានយាងត្រលប់មកដល់មាតុប្រទេសវិញហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គទាំងទ្វេរយាងទៅប្រទេសចិនប្រមាណ…
សៀមរាប៖ មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំបេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។…
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។
ភ្នំពេញ៖ ក្រុមហ៊ុន Samsung ក្រុមហ៊ុន LG និងបណ្តាក្រុមហ៊ុនកូរ៉េធំៗចំនួន១១ផ្សេងទៀត កំពុងឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជាស្រាប់។
ហៃណាន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភរបស់សម្ដេចចំពោះការគ្រប់ដណ្ដប់នៃភូមិសាស្ត្រនយោបាយលើរបៀបវារៈសេដ្ឋកិច្ចពិភពលោកដោយថាមានការគិតតែប្រយោជន៍អាត្មានិយមដោយពុំបានគិតពីវិធានច្បាប់។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតអូស្រ្តាលី វាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ភ្នំពេញ៖ រដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា”។
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូនៃការិយាល័យចារកម្មខាងក្រៅរបស់រុស្ស៊ី បានបំពេញទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ចន្លោះថ្ងៃចន្ទ…
រាជធានីភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន០៣នាក់ និងបក្ខពួក ពីបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន…
អន្តរជាតិ៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលបានបោះពុម្ពរបាយការណ៍លើកឡើងអំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សារបស់អ៊៊ីស្រាអែលអំឡុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បានទម្លាយប្រាប់ឱ្យដឹងនៅថ្ងៃទី២៧…
បាត់ដំបង៖ អាជ្ញាធរបានឃាត់ខ្លួនមនុស្ស២នាល់ដែលបានឈូសឆាយដីព្រៃនៅចំណុចព្រំប្រទល់តំបន់០២ជាប់ព្រំ តំបន់០៣ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi លើកឡើងថា អាយុ ឬវ័យរបស់លោកពុំមែនជាកត្ដាដើម្បីសម្រេចចិត្តក្នុងផែនការនៃការចូលនិវត្តន៍ពីអាជីពបាល់ទាត់ឡើយ ដោយ Messi បន្ថែមថា លោកនៅមិនទាន់មានគំំនិតច្បាស់លាស់នៅឡើយថានឹងត្រូវបន្តលើកិច្ចការអ្វីទៀត…
ឥណ្ឌូណេស៊ី៖ មន្ត្រីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍លិចទូកនៅឯឆ្នេរសមុទ្រភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន…
ភ្នំពេញ៖ កម្ពុជា និង អ៊ីស្រាអែល បន្តជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដើម្បីផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ។
ភ្នំពេញ៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញ៖ ក្នុងរយៈពេលជាង៦ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ខេត្តចំនួន៣ ត្រូវបានប្រកាសថាអស់មីន ក្នុងនោះមានខេត្តក្រចេះ កំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់អនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី…
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បញ្ជាក់ថា កម្ពុជានឹងមានវិជ្ជាជីវៈច្បាប់ថ្មីមួយដែលនឹងមានកើតឡើងនៅពេលអនាគតគឺ សន្ធានការី ដែលជាអ្នកសម្របសម្រួលអាជីពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញ៖ ក្នុងគោលជំហរម៉ឺងម៉ាត់ប្រឆាំងពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងប្រព័ន្ធតុលាការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានព្រមានបញ្ជូនសំណុំរឿងឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានចំណាត់ការប្រសិនជារកឃើញថា…
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ប្រទេសជាតិខ្លាំង ទាល់តែប្រជាជនខ្លាំង ដោយកត្តាដែលធ្វើឱ្យប្រជាជនមានភាពខ្លាំងនោះគឺ ការអប់រំ និងសុខភាព។
ភ្នំពេញ៖ អគ្គព្រះរាជអាជ្ញាតុលាការកំពូល ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីយុត្តិធម៌ ប្ដេជ្ញារួមគ្នាក្នុងការស្ដារកេរ្តិ៍ឈ្មោះវិស័យយុត្តិធម៌ឡើងវិញ ឆ្លើយតបនឹងសាធារណៈមតិលើចំណុចអវិជ្ជមាននៃប្រព័ន្ធនេះនៅកម្ពុជា។


