អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ចេញមតិសុទិដ្ឋិនិយមដោយប្រាប់ឱ្យប្រជាជនអាមេរិកត្រៀមខ្លួនសម្រាប់ភារកិច្ចនៅចំពោះមុខក្នុងការរក្សា និងសង្គ្រោះប្រជាធិបតេយ្យពិភពលោក។
ព័ត៌មានថ្មី
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញទុកពេលពី ២ ទៅ៣ឆ្នាំទៀតឱ្យម្ចាស់បែចិញ្ចឹមត្រី ឬផ្ទះបណ្តែតទឹកនៅព្រំប្រទល់ភ្នំពេញ ខេត្តកណ្ដាល ដើម្បីឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកការងារឬមុខរបរថ្មី ដោយមិនឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ។
បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់ខេត្តជាប់ព្រំដែនពិសេសកម្ពុជា-ថៃ បន្តកិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងកិច្ចការងារចាំបាច់រវាងប្រទេសទាំងពីរ…
តាកែវ៖ ប្រជាពលរដ្ឋដែលមកចូលកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ពីចោមចៅដល់ខេត្តកំពត នាព្រឹកថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ បានបង្ហាញការរីករាយ និងបានរៀបរាប់ពីភាពងាយស្រួលក្នុងការប្រើប្រាស់ផ្លូវនេះបន្ទាប់ពីសាងសង់រួច។…
បន្ទាយមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ស សុខា បានជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
បាត់ដំបង៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្តីជូនដំណឹងស្តីពីការកែលម្អនិងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពនៅក្នុងតំបន់អគារអភិរក្ស ក្រុងបាត់ដំបង ដោយសម្រេចអោយម្ចាស់លំនៅឋាននិងអាជីវកម្មទាំងអស់ក្នុងតំបន់អគារអភិរក្ស…
អន្តរជាតិ: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាននិយាយថា លោកវ្ល៉ាឌីមៀ ពូទីន គិតខុសដោយបញ្ជាឱ្យមានការឈ្លានពានយោធាលើអ៊ុយក្រែន។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤១៥ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៨៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៩ករណី ខណៈអ្នកជំងឺ ៤៥០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
អន្តរជាតិ: ក្រុមហ៊ុន Apple បានផ្អាកការលក់ទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ហើយនឹងបញ្ឈប់ការនាំចេញទាំងអស់ទៅកាន់ប្រទេសនេះជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ុយក្រែន។
តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឆ្លើយតបនឹងអ្នកដែលបានចូលមកខំមិនក្នុងទំព័រហ្វេសបុកសម្តេចដែលចង់ឱ្យកម្ពុជាលើកទ័ពទៅវាយយកកម្ពុជាក្រោមពីប្រទេសវៀតណាម ថាជាការបញ្ចេញយោបល់ដោយមិនបានគិតពីប្រវត្តិសាស្ត្រ…
តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាសម្តេចមិនអាចធានាសន្តិភាពផ្លូវចិត្តដល់មនុស្សមួយចំនួននោះទេ តែសម្តេចអាចធានាបានថានឹងមិនមានជម្លោះប្រដាប់អាវុធនៅលើដែនដីដ៏កំសត់ (កម្ពុជា) នេះទេ។
តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងពិភពលោកឡើងថ្លៃបច្ចុប្បន្ននេះគឺមួយផ្នែកបណ្តាលមកពីផលប៉ះពាល់ពីសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៉ី។
កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងទាញអឺរ៉ុបឱ្យចូលទៅវ៉ៃរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលលែងជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនទៀតហើយ គឺជាសង្គ្រាមរុស្ស៊ី ជាមួយអឺរ៉ុប។
កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទំងន់ និងបើកល្បឿនលឿនហួសកំណត់។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំម្លឹកពីប្រវត្តិនៃការសាងសង់ផ្លូវនៅប្រទេសកម្ពុជាដោយសម្ដេចថាពីមុនរដ្ឋាភិបាលចង់បានផ្លូវដែលវែងតែកៅស៊ូស្ដើងជាប់មិនបានយូរយ៉ាងណាសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋសិន…
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក វ៉ាង វិនធៀន បានថ្លែងការឆ្លងកាត់បទពិសោធន៍នៃជំងឹកូវីដ-១៩ បានបង្ហាញពីភាពរឹងមាំនិងការស្មោះត្រង់រវាងកម្ពុជានិងចិនកាន់តែច្បាស់ និងបានបញ្ជាក់ថាការកសាងជោគវាសនារួមរវាងចិននិងប្រទេសកម្ពុជានឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនទាំងពីរកាន់តែច្រើនថែមទៀត។
ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញ ទៅខេត្តកំពតមានប្រវែងជាង ១៣៤គីឡូម៉ែត្រ ផ្លូវនេះកាត់រាជធានី និងខេត្តចំនួន៥ រួមមានភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ត្រូវបានសាងសង់ពីខែតុលា ឆ្នាំ២០១៨…
ទស្សនាការផ្សាយផ្ទាល់: សម្ដេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣ចោមចៅ-កំពត
អាមេរិក៖ YouTube បានបិទបណ្តាញរបស់សារព័ត៌មាន RT និង Sputnik សម្រាប់អ្នកប្រើប្រាស់អឺរ៉ុបទាំងអស់ ដែលជាវេទិកាគ្រប់គ្រងដោយក្រុមហ៊ុន Google Alphabet Inc.។
ហូឡង់៖ រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានឱ្យដឹងកាលពីថ្ងៃចន្ទថា លោកនឹងបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលជម្លោះយោធា។
ភ្នំពេញ៖ ក្រសួងផែនការអំពាវនាវឱ្យម្ចាស់អង្គភាពសេដ្ឋកិច្ចគ្រប់ប្រភេទសហការផ្ដល់ទិន្នន័យដល់មន្ត្រីជំរឿនសេដ្ឋកិច្ចឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពន្លឿនការធ្វើជំរឿនឲ្យទាន់ពេលវេលានិងដោយរលូន។
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្តប្រឆាំងនឹងការជួញដូរមនុស្សតាមរយៈការចុះអនុស្សារណៈជាមួយគម្រោង CTIP ខណៈប៉ូលីសបានរកឃើញបទល្មើសនេះមានការកើនឡើងកាលពីឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០។
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ-១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ…
អ៊ុយក្រែន៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃអង្គារថា ទាហានអ៊ុយក្រែនជាង ៧០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ហើយជនស៊ីវិលរាប់សិបនាក់បានស្លាប់នៅក្នុងការបាញ់ផ្លោងខណៈដែលក្បួនរថយន្តយោធារុស្ស៊ីដ៏ធំសម្បើមបានចូលទៅជិតរដ្ឋធានីគៀវ។
តេអេរ៉ង៖ មេដឹកនាំកំពូលរបស់អ៉ឺរ៉ង់ លោក Ayatollah Ali Khamenei បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនគឺជា «ជនរងគ្រោះនៃវិបត្តិដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក»។
អន្តរជាតិ៖ កិច្ចប្រជុំកំពូលនៅសេតវិមាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការចូលរួមជាមួយតំបន់អាស៊ាន ដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថាមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន…
អន្តរជាតិ៖ កងនាវាចរអាល្លឺម៉ង់បន្ថែមបានចាកចេញពីកំពង់ផែភាគខាងជើងនៃទីក្រុង Kiel នៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ដើម្បីពង្រឹងផ្នែកខាងជើងរបស់អង្គការណាតូ ខណៈដែលសមាជិកសម្ព័ន្ធភាពប្រមូលផ្តុំគ្នាដើម្បីការពារអ៊ុយក្រែន។
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដឹងថា ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសមានចំនួនកើនឡើងជាង២ម៉ឺនតោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ។
អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី០១ ខែមីនា ជនភៀសខ្លួនបន្ថែមទៀតបានមកដល់ទីក្រុង Przemysl ភាគខាងកើតប្រទេសប៉ូឡូញ ដែលជាមជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួនពីសកម្មភាពយោធារបស់រុស្ស៊ី។
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារ ទី០១ ខែមីនា ថាការប៉ុនប៉ងណាមួយក្នុងការគាំទ្រដល់កោះតៃវ៉ាន់គឺជារឿងឥតប្រយោជន៍។
All your breaking news from Cambodia, in English, right here!
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានផ្សាយថា ប្រទេសចិនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែនហើយ។
ភ្នំពេញ៖ ក្រសួងទេសចរណ៍និងវិស័យឯកជនពិភាក្សាគ្នាអំពីប្រភពទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុដោយកំណត់យកទីផ្សារអាស៊ាននិងអឺរ៉ុប ជាគោលដៅថ្មីដែលត្រូវគិតគូរមុនគេសម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំងខេត្តព្រះសីហនុក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។…
ភ្នំពេញ៖ ប្រទេសកម្ពុជាបន្តពង្រឹងរាល់កិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកគ្រប់វិស័យជាមួយប្រទេសវៀតណាម ជាពិសេសវិស័យព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងឆ្លើយតបជាមួយក្រុមប្រឆាំង ដែលមានបំណងចង់បំបែកបំបាក់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីបង្កលក្ខណៈងាយស្រួលនៅក្នុងការគ្រប់គ្រងនិងបញ្ចៀសនូវរាល់គ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។
ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលោក ឡុង ណារ៉ូ អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅទីក្រុងចូលរួមសន្សំសំចៃទឹកកុំប្រើប្រាស់ខ្ជះខ្ជាយដើម្បីឱ្យអ្នកដែលរស់នៅជាយទីក្រុងមានទឹកប្រើប្រាស់នៅរដូវប្រាំងឆ្នាំនេះ។
អន្តរជាតិ៖ ប្រធានាធិបតី Joe Biden បានធ្វើអធិប្បាយជុំវិញភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូជុំវិញវិបត្តិអ៊ុយក្រែននឹងកើនឡើងទៅជាសង្គ្រាមនុយក្លេអ៊ែរ ដោយនិយាថាជនជាតិអាមេរិកមិនមានហេតុផលណាមួយដែលត្រូវព្រួយបារម្ភអំពីហានិភ័យនៃជម្លោះបែបនេះ។
អន្តរជាតិ៖ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងមិនស្វែងរកកិច្ចព្រមព្រៀងចែករំលែកអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកទេ ដែលជំទាស់ទៅនឹងការចង់បានរបស់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe។
ភ្នំពេញ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ឡុង ណារ៉ូ បានឱ្យដឹងថារាជធានីភ្នំពេញជាទីក្រុងដែលជាប់លំដាប់ថ្នាក់លេខ២ ដែលអាចរក្សាមិនឱ្យមានទឹកស្អាតបាត់បង់ច្រើននៅក្នុងតំបន់អាស៊ីខណៈប្រទេសសិង្ហបុរីជាប់លំដាប់ថ្នាក់លេខ១។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣១៣ករណីថ្មី (ឆ្លងថ្មីសហគមន៍២៨៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ៤០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងតួកគី ប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះលើកទី៣ សំដៅស្វែងរកសកម្មភាពជាក់ស្ដែងដើម្បីសម្រេចឱ្យបានដល់គោលដៅចំនួន ១ពាន់លានដុល្លារអាមេរិកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី…
ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរីសហការជាមួយវិស័យឯកជន គ្រោងរៀបចំកែលម្អតំបន់រ៉ែមាស សម្រាប់ឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តដើម្បីស្វែងយល់ពីសោភ័ណភាពនៅទីនោះ។
ពិភពលោក: គិតត្រឹមម៉ោង១០:០០ព្រឹកចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៤៣៧,២០៩,៨៧៣នាក់ អ្នកស្លាប់កើនឡើងចំនួន ៥,៩៧៥,៣៥៧នាក់ ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន…
សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជាឱ្យបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ១២នាក់ចេញពីប្រទេសកាលពីថ្ងៃចន្ទដោយចោទថាបានចូលរួមក្នុងសកម្មភាពចារកម្ម។
អន្តរជាតិ៖ ជំនួបកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ជុំទី១ត្រូវបានបញ្ចប់ហើយនៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈនេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានលទ្ធផលជាក់ស្តែងទេរវាងការចរចាររបស់តំណាងទីក្រុងគៀវ និងទីក្រុងមូស្គូ…
អន្តរជាតិ៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា សមាជិកភាពសម្រាប់អ៊ុយក្រែននាពេលនេះ "មិនស្ថិតនៅក្នុងរបៀបវារៈនៃការពិភាក្សាដាក់បញ្ជូលជាសមាជិកសហភាពអឺរ៉ុបទេ"…
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសនៅថ្ងៃចន្ទ ពីការផ្អាកប្រតិបត្តិការទាំងស្រុងនៃស្ថានទូតអាមេរិក នៅក្នុងប្រទេសបេឡារុស្ស។ គាត់ក៏បាននិយាយផងដែរថា អ្នកការទូតអាមេរិកនៅរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេស…
All your breaking news from Cambodia, in English, right here!
បេឡារុស៖ គណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចូលតុចរចារហើយនៅម៉ោងប្រមាណ ៦ល្ងាចម៉ោងនៅកម្ពុជា ក្នុងទីក្រុង Gomel ប្រទេសបេឡារុស។
អន្តរជាតិ៖ សំណួរសំខាន់នៃការចរចាសម្រាប់ក្រុងគៀវ ដែលនឹងត្រូវជជែកជាមួយរុស្សី មានការសម្រេចបទឈប់បាញ់ភ្លាមៗ និងការដកកងទ័ពរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន ខណៈការិយាល័យប្រធានាធិបតី Zelensky បានប្រកាសថាការចរចាសន្តិភាពចាប់ផ្តើមនៅក្នុងប្រទេសបេឡារុស្ស។
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID និងសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅប៊ឺកលី បានប្រកាសអនុវត្តជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ជំនាញការងារឌីជីថលដែលមានមូលនិធិ ១៥លានដុល្លារអាមេរិក។
អន្តរជាតិ៖ យោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឱ្យដឹងថាគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ពលរដ្ឋអ៊ុយក្រែនចំនួន ៣៦៧ ៨៩៣នាក់ បាននាំគ្នាភៀសខ្លួនចេញពីប្រទេសរបស់ពួកគេខណៈដែលរុស្ស៊ីបើកការវាយប្រហារពីភាគខាងកើតមក។
ភ្នំពេញ៖ ប្រទេសជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុប ៤១លានដុល្លារ ដើម្បីធ្វើការលើការបោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។
មូស្គូ៖ ធនាគារនៃប្រទេសរុស្ស៊ីបានបង្កើនអត្រាការប្រាក់គោលដល់កម្រិតខ្ពស់បំផុតចំនួន ២០% ដែលស្ថាប័នហិរញ្ញវត្ថុបានប្រកាសនៅថ្ងៃចន្ទ។ ធនាគារកណ្តាលក៏បានលើកឡើងផងដែរថា ប្រជាជនរុស្ស៊ីនឹងត្រូវប្តូរប្រាក់ ៨០%នៃប្រាក់ចំណូលដែលទទួលបានជារូបិយប័ណ្ណបរទេសទៅជាប្រាក់រូលរបស់រុស្ស៊ី។
អន្តរជាតិ៖ អ៊ុយក្រែនបានប្រកាសឯករាជ្យរបស់ខ្លួនបន្ទាប់ពីសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩១។ នៅពេលនោះ ផ្នែកដ៏ច្រើននៃឃ្លាំងអាវុធនុយក្លេអ៊ែរសូវៀតត្រូវបានដាក់ក្នុងព្រំដែនអ៊ុយក្រែន ហើយខ្លួនបានយល់ព្រមផ្ទេរអាវុធទាំងនោះទៅឱ្យប្រទេសរុស្ស៊ី។
អន្តរជាតិ៖ ទីក្រុង Copenhagen បានបង្ហើបឱ្យដឹងថាខ្លួននឹងអនុញ្ញាតឱ្យជនជាតិដាណឺម៉ាក ចូលរួមជាមួយកងកម្លាំងយោធាអន្តរជាតិរបស់ក្រុងគៀវ ដែលគ្រោងនឹងបង្កើតដើម្បីជួយដល់យោធារបស់ពួកគេក្នុងជម្លោះជាមួយរុស្ស៊ី។
ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក LIZA SHOP សម្រស់និងសុខភាពនិងជនពាក់ព័ន្ឋដទៃទៀតដែលកំពុងផ្សព្វផ្សាយលក់ឱសថ Digest Gold ទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថាស្ថានភាពពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ុយក្រែនគឺស្ថិតក្នុងស្ថានភាពធម្មតា និងកំពុងរស់នៅទីតាំងដែលមានសុវត្ថិភាព។
មូស្គូ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីបានជំរុញឱ្យជនជាតិអាមេរិកចាកចេញពីប្រទេសរុស្ស៊ីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើឲ្យអជ្ញាធរមានសមត្ថកិច្ចហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី (HTPs ឬ Heated tobacco products) ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ…
សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានថ្លែងនៅថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ដោយលើកឡើងពីការដាក់ទណ្ឌកម្មលើរុស្ស៊ីដែលមិនធ្លាប់មានពីមុនមកក្រោយការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ វិធានការនេះនឹងរួមបញ្ចូលការដាក់ការត្រួតពិនិត្យការនាំចេញលើ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការធ្វើចត្តាឡីស័ក និងត្រលប់ធ្វើការងារធម្មតាឡើងវិញបន្ទាប់ពីការធ្វើតេស្តបញ្ជាក់ថាសម្ដេចអវិជ្ជមានកូវីដ-១៩។
បាត់ដំបង៖ ជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង មានវត្តមានសត្វស្មោញជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិចេញសេចក្ដីប្រកាសព័ត៌មានរកឃើញថាករណីបង្ខាំងជនជាតិចិនធ្វើទាសករលក់ឈាមជារឿងប្រឌិត ដែលជនជាតិចិនម្នាក់នោះនិងបក្សពួកបង្កើតឡើងដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់បន្ទាប់ពីលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់។
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃនឹងចាប់ផ្តើមបើកជើងហោះហើរទៅមកពីបាងកក-សៀមរាប ឡើងវិញចាប់ពីថ្ងៃទី៣ ខែមីនា ២០២២។
អង់ការ៉ា៖ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបានសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួគីជាផ្លូវការ បន្ទាប់ពីបង្កើតទំនាក់ទំនងជាមួយគ្នា២៨ឆ្នាំ។
អន្តរជាតិ៖ យន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក ដែលជារបស់អ៊ុយក្រែនផលិត ឈ្មោះAntonov-225 Mriya ត្រូវបានដុតបំផ្លាញនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើអាកាសយានដ្ឋាន Hostomel ក្បែរទីក្រុងKyiv។ នេះបើតាមការបញ្ជាក់របស់…
កែប៖ ខេត្តកែបត្រូវបានប្រកាសជាខេត្តដែលត្រូវបានបោសម្អាតគ្រាប់មីនអស់ ខណៈរាជធានីនិងខេត្តចំនួន ០៧ទៀតនឹងត្រូវប្រកាសជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២នេះ។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៥៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៤២នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៤ករណី ខណៈអ្នកជំងឺ ៤១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា ខ្លួនកំពុងរៀបផែនការជម្លៀសពលរដ្ឋចេញពីទ្វីបអឺរ៉ុបបន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបជាច្រើនបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីទាំងអស់ ចំពេលមានសង្រ្គាមរវាងទីក្រុងម៉ូស្គូជាមួយទីក្រុងគៀវ។
អន្តរជាតិ៖ ក្រុមហ៊ុន YouTube កំពុងចូលរួមជាមួយក្រុមហ៊ុន Meta ដើម្បីបិទស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលផ្តល់មូលនិធិដោយរដ្ឋពីការផ្សាយពាណិជ្ជកម្ម ឬរកប្រាក់ចំណេញនៅលើវេទិការបស់ខ្លួន។
ភ្នំពេញ៖ ការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរសម្រាប់ធ្វើសង្គ្រាមមិនអាចបញ្ចប់សង្គ្រាមដូចសង្គ្រាមលោកលើកទី២នោះទេ។ នេះគឺជាការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាមួយពលរដ្ឋម្នាក់ដែលបានលើកឡើងក្នុងហ្វេសបុករបស់សម្តេចតេជោ…
ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៥៦៣,៥១២នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៨៤៦,៤៥៧នាក់ អ្នកទទួលបានវ៉ាក់សាំងលើកទីបីចំនួន…
ភ្នំពេញ៖ តើលោកអ្នកជិតរៀបអាពាហ៍ពិពាហ៍មែនទេ? ហើយពិបាករកក្រុមហ៊ុនថតវីដេអូផ្សាយផ្ទាល់ដែលមានគុណភាពមែនទេ? អស់កង្វល់! រាធីកា ជាក្រុមហ៊ុនទទួលស្គាល់លំដាប់អន្តរជាតិ លើសេវាកម្មថតផ្សាយផ្ទាល់គ្រប់កម្មវិធី កម្រិត 4K…
អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសបង្កើតកងពលអន្តរជាតិការពារដែនដីអ៊ុយក្រែន ដែលនឹងចុះឈ្មោះជនបរទេសដែលចង់ប្រយុទ្ធដើម្បីប្រទេសប្រឆាំងនឹងរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។
ភ្នំពេញ៖ ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ភោជនីយដ្ឋាន ឌឹដ្រាម មានម្ហូបឆ្ងាញ់ៗតាមបែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុតសម្រាប់អាហារពេលព្រឹក…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញទស្សនៈលើបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនថា បើទោះបីជាណាតូមិនបានចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីលើទឹកដីរបស់អ៊ុយក្រែនដោយផ្ទាល់មែន ប៉ុន្តែណាតូគឺជាអ្នកគាំទ្រមួយរបស់អ៊ុយក្រែនលើសង្គ្រាមនេះ។
អន្តរជាតិ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy យល់ព្រមបញ្ជូនប្រតិភូទៅចរចាជាមួយនឹងរុស្ស៊ីលើទឹកដីប្រទេសបេឡារុសហើយ បន្ទាប់ពីលោក Zelenskyy ជួបសន្ទនាជាមួយនឹងប្រធានាធិបតីប្រទេសបេឡារុសលោក Alexander…
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបញ្ជាការយោធារបស់លោក ឱ្យដាក់កងកម្លាំងត្រៀមរបស់រុស្ស៊ី ដែលសំដៅទៅលើអង្គភាពដែលរួមមានអាវុធនុយក្លេអ៊ែរផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីសេចក្តីថ្លែងការណ៍ដ៏គឃ្លើនរបស់មេដឹកនាំអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង…
អន្តរជាតិ៖ អាមេរិកបញ្ជូនទ័ពទៅត្រៀមក្នុងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប។
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចេញសារលិខិតអបអរសាទរទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា»…
អន្តរជាតិ៖ សម្ព័ន្ធមិត្តណាតូកំពុងជំរុញការគាំទ្រលើអ៊ុយក្រែន ដោយសមាជិកណាតូយល់ព្រមលើជំនួយប្រឆាំងយោធា ដូចជា កាំភ្លើង កាំជ្រួច ផ្នែកហិរញ្ញវត្ថុ និង ជំនួយមនុស្សធម៌ដល់ទីក្រុងគៀវ។
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៧២ករណីថ្មី (ឆ្លងថ្មីសហគមន៍៣៤៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ៤៧៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
មូស្គូ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានបញ្ជាក់ថា យោធារុស្ស៊ីដាច់ខាតមិនធ្វើការវាយប្រហារលើតំបន់លំនៅដ្ឋានពលរដ្ឋអ៊ុយក្រែននោះឡើយ ខណៈចោទកម្លាំងយោធាអ៊ុយក្រែនថាធ្វើសង្គ្រាមតាមបែបភារវកម្មប្រើប្រាស់លំនៅដ្ឋានពលរដ្ឋជាខែលកាលពារខ្លួន។
អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igov Konashenkov បានឱ្យដឹងថាដោយសារអ៊ុយក្រែនបដិសេធមិនធ្វើការចរចារក្នុងជម្លោះ ដូច្នេះក្រសួងការពារជាតិបានបញ្ជាឱ្យបង្កើនការវាយលុកគ្រប់ទិសបន្ថែមទៀតលើទឹកដីអ៊ុយក្រែន។
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញការព្រួយបារម្ភចំពោះការវិវត្តន៍នៃស្ថានការណ៍ និងការប៉ះទង្គិចអាវុធនៅប្រទេសអ៊ុយក្រែន។ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព…
All your breaking news from Cambodia, in English, right here!
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានឲ្យអ្នកសារព័ត៌មានដឹងថា បច្ចុប្បន្នមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ចំនួន ២៣នាក់ដែលកំពុងរស់នៅជាមួយគ្រួសាររបស់ពួកគេនៅ Kharkov ចំនួន…
អ៊ុយក្រែន៖ តារាហូលីវូដ និងជាអ្នកដឹកនាំរឿង លោក Sean Penn កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីថតភាពយន្តឯកសារអំពីការលុកលុយរបស់រុស្ស៊ី នេះបើតាមសារព័ត៌មាន Kiev និង Hollywood Variety បានបញ្ជាក់។
អ៊ុយក្រែន៖ ទាហានអ៊ុយក្រែនបានបាញ់ព្រមានដើម្បីការពារការរត់ជាន់គ្នានៅស្ថានីយ៍រថភ្លើងកណ្តាលទីក្រុងគៀវកាលពីថ្ងៃសុក្រខណៈដែលមនុស្សរាប់ពាន់នាក់បានព្យាយាមធ្វើដំណើរកាន់រថភ្លើងដែលជាកន្លែងជម្លៀស និងការពារខ្លួន។
អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់ទីក្រុង Melitopol ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែននៅថ្ងៃសៅរ៍នេះតាមរយៈបាញ់កាំជ្រួចចេញពីនាវាចម្បាំង ដែលធ្វើឱ្យក្លាយជាទីក្រុងដំបូងដែលរុស្ស៊ីវ៉ៃយកបានចាប់តាំងពីផ្ដើមការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។
អាល្លឺម៉ង៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រៀបធៀបភាពខុសគ្នានៃក្រុងប៊ែរឡាំងពីសម័យសង្គ្រាមត្រជាក់មកពេលបច្ចុប្បន្ន និងភាពខុសគ្នានៃដំណើរទៅប៊ែរឡាំងរបស់លោកពីពេលមុននិងពេលនេះ។
អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាឱ្យរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បញ្ចេញប្រាក់ចំនួន ៣៥០លានដុល្លារជាបន្ទាន់ដល់ផ្នែកសន្តិសុខ និងការពារជាតិអ៊ុយក្រែន នេះបើយោងតាមអនុស្សរណៈថ្មីមួយដែលចេញផ្សាយដោយសេតវិមានកាលពីល្ងាចថ្ងៃសុក្រ។
អ៊ុយក្រែន៖ រដ្ឋាភិបាលរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃសុក្របានបង្ហាញពីការបើកចំហសម្រាប់ការចរចាបើទោះបីជាអាជ្ញាធរនៅទីក្រុងគៀវ បានជំរុញពលរដ្ឋឱ្យជួយការពាររដ្ឋធានីពីការវាយលុករបស់កងកម្លាំងរុស្ស៊ីនៅក្នុងវិបត្តិសន្តិសុខអឺរ៉ុបដ៏អាក្រក់បំផុតនេះ។
អន្តរជាតិ៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO លោក Jens Stoltenberg បានថ្លែងក្នុងសន្នីសិទសារព័ត៌មានកាលពីយប់មិញនៅទីក្រុងប្រុចសែល ប្រទេសបែលហ្សិកថា ពេលនេះកម្លាំងឆ្លើយតបរបស់អង្គការណាតូបានដាក់ពង្រាយនៅតាមប្រទេសជាសមាជិកខ្លួនចាប់ពីភាគខាងកើតប្រទេសអ៊ែកឡង់…
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៧០ករណីថ្មី (ឆ្លងថ្មីសហគមន៍៤៣៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣៥ករណី ខណៈអ្នកជំងឺ ៤៩៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…
អន្តរជាតិ៖ រូបភាពពីផ្កាយរណបថ្មីបង្ហាញពីអាកាសយានដ្ឋាន Boryspil ដែលជាអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង Kyiv ហាក់ដូចជាមិនមានការខូចខាតដោយការវាយប្រហារទេ ប៉ុន្តែផ្លូវរត់របស់យន្តហោះត្រូវបានរារាំងដោយយានយន្ត។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី ថា ក្រសួងទទួលបានព័ត៌មានបឋមពីស្ថានទូតថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជានៅរុស្សី ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រនៅប្រទេសអ៊ុយក្រែនឡើយ…
អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមបញ្ជូនមន្ត្រីជាន់ខ្ពស់របស់លោក ទៅទីក្រុង Minsk ដើម្បីឆ្លើយតបនឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដែលចង់បានការចរចា៕
All your breaking news from Cambodia, in English, right here!


