សៀមរាប៖ អ្នកជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរូបបដិមាមួយធ្វើពីថ្មភក់ ដែលស្ថិតនៅចំពីមុខបណ្ណាល័យខាងត្បូង នៃប្រាសាទភ្នំបាខែងឱ្យប្រសើរឡើងវិញ។
ព័ត៌មានថ្មី
ទស្សនាការផ្សាយផ្ទាល់: សន្និសីទសារព័ត៌មានពីលទ្ធផលមហាសន្និបាតការងារយុត្តិធម៌ឆ្នាំ២០២៣
ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបុករថយន្តក្រឡាប់ នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ បានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស តែមិនដឹងថាមានមនុស្សស្លាប់ឬអត់ទេ?
ចិន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជំនួបទ្វេភាគីជាមួយលោក ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មការយោធាមជ្ឈឹមបក្ស…
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានឱ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែមីនានេះថា រដ្ឋាភិបាលថៃកំពុងពិចារណាលើសេចក្ដីព្រាងច្បាប់កាស៊ីណូ ដែលលោកយល់ថាប្រសិនបើច្បាប់នេះត្រូវបានអនុម័តដោយសភា…
ក្រិក៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis ហាក់បង្ហាញពីភាពគ្មានទំនុកចិត្តចំពោះការបោះឆ្នោតរបស់ខ្លួន ជាពិសេសគឺពាក់ព័ន្ធនឹងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាគ្រោះថ្នាក់រថភ្លើងកាលពីឆ្នាំមុន…
កៀហ្ស៊ីស៊ីស្ថាន៖ ក្រសួងការងាររបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះថា ប្រជាជនកៀហ្ស៊ីស៊ីស្ថានដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសរុស្ស៊ីកំពុងត្រូវបានកំណត់គោលដៅជ្រើសរើសជាក្រុមសកម្មប្រយុទ្ធ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាស មរតកតេជោ ជាន់ទី២ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុន្នីវង្ស។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២៨…
កំពង់ស្ពឺ៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកសំរោងទង និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤…
ភ្នំពេញ៖ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ…
ជប៉ុន៖ ក្រុមហ៊ុនផលិតឱសថរបស់ជប៉ុនមួយដែលផលិតនូវអាហារបំប៉នសុខភាពមួយប្រភេទ បាននឹងកំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង បន្ទាប់ពីមានមនុស្សស្លាប់ ២នាក់បន្ថែមនៅថ្ងៃម្សិលមិញ ដែលបណ្ដាលឱ្យចំនួនអ្នកស្លាប់សរុបមានចំនួន…
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសហាមប្រើប្រាស់ម៉ាកយីហោ ឬម៉ាកសញ្ញាដែលដូច ឬត្រាប់តាមនិមិត្តរូបតំណាងកម្ពុជា ទង់ជាតិ អក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។
ចិន៖ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន លោក ចាវ ឡឺជី ប្តេជ្ញាក្នុងការជួយកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយផ្តោតសំខាន់ទៅលើវិស័យធំៗចំនួន៦។
ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ…
ចិន៖ លោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ថានឹងខិតខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោបានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ…
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ«សង្ក្រាន្ដវត្តភ្នំ» រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា ការផលិត និងផ្សព្វផ្សាយព័ត៌មានដែលប្រាសចាកនឹងក្រមសីលធម៌វិជ្ជាជីវៈ មិនគោរពតាមគោលការណ៍ប្រតិបត្តិ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អាចនាំមកនូវក្តីអន្តរាយ…
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាបានយាងត្រលប់មកដល់មាតុប្រទេសវិញហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គទាំងទ្វេរយាងទៅប្រទេសចិនប្រមាណ…
សៀមរាប៖ មកដល់សព្វថ្ងៃ អ្នកស្រុកអង្គរ នៅតែបំបេញតួនាទីជាអ្នកថែរក្សា និងការពារអង្គរ តាមរយៈការចូលរួមជួសជុលប្រាសាទបុរាណនានា និងបានក្លាយជាកម្មករជំនាញតាមផ្សេងៗដូចជា ដាប់ឆ្លាក់ថ្ម រៀបផ្គុំថ្ម និងស្វែងរកថ្មជាដើម។…
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ ប្រសិនបើអនុវត្តតាមផែនការដែលបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នមួយ។
ភ្នំពេញ៖ ក្រុមហ៊ុន Samsung ក្រុមហ៊ុន LG និងបណ្តាក្រុមហ៊ុនកូរ៉េធំៗចំនួន១១ផ្សេងទៀត កំពុងឈ្វេងយល់ឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជាស្រាប់។
ហៃណាន៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភរបស់សម្ដេចចំពោះការគ្រប់ដណ្ដប់នៃភូមិសាស្ត្រនយោបាយលើរបៀបវារៈសេដ្ឋកិច្ចពិភពលោកដោយថាមានការគិតតែប្រយោជន៍អាត្មានិយមដោយពុំបានគិតពីវិធានច្បាប់។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតអូស្រ្តាលី វាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ភ្នំពេញ៖ រដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិន សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា”។
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូនៃការិយាល័យចារកម្មខាងក្រៅរបស់រុស្ស៊ី បានបំពេញទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ចន្លោះថ្ងៃចន្ទ…
រាជធានីភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន០៣នាក់ និងបក្ខពួក ពីបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន…
អន្តរជាតិ៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលបានបោះពុម្ពរបាយការណ៍លើកឡើងអំពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សារបស់អ៊៊ីស្រាអែលអំឡុងយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បានទម្លាយប្រាប់ឱ្យដឹងនៅថ្ងៃទី២៧…
បាត់ដំបង៖ អាជ្ញាធរបានឃាត់ខ្លួនមនុស្ស២នាល់ដែលបានឈូសឆាយដីព្រៃនៅចំណុចព្រំប្រទល់តំបន់០២ជាប់ព្រំ តំបន់០៣ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi លើកឡើងថា អាយុ ឬវ័យរបស់លោកពុំមែនជាកត្ដាដើម្បីសម្រេចចិត្តក្នុងផែនការនៃការចូលនិវត្តន៍ពីអាជីពបាល់ទាត់ឡើយ ដោយ Messi បន្ថែមថា លោកនៅមិនទាន់មានគំំនិតច្បាស់លាស់នៅឡើយថានឹងត្រូវបន្តលើកិច្ចការអ្វីទៀត…
ឥណ្ឌូណេស៊ី៖ មន្ត្រីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានឱ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់ដែលត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍លិចទូកនៅឯឆ្នេរសមុទ្រភាគខាងលិចប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុន…
ភ្នំពេញ៖ កម្ពុជា និង អ៊ីស្រាអែល បន្តជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដើម្បីផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ។
ភ្នំពេញ៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញ៖ ក្នុងរយៈពេលជាង៦ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ខេត្តចំនួន៣ ត្រូវបានប្រកាសថាអស់មីន ក្នុងនោះមានខេត្តក្រចេះ កំពង់ស្ពឺ និងខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់អនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្ត្រី…
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បញ្ជាក់ថា កម្ពុជានឹងមានវិជ្ជាជីវៈច្បាប់ថ្មីមួយដែលនឹងមានកើតឡើងនៅពេលអនាគតគឺ សន្ធានការី ដែលជាអ្នកសម្របសម្រួលអាជីពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ភ្នំពេញ៖ ក្នុងគោលជំហរម៉ឺងម៉ាត់ប្រឆាំងពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងប្រព័ន្ធតុលាការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានព្រមានបញ្ជូនសំណុំរឿងឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានចំណាត់ការប្រសិនជារកឃើញថា…
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងថា ប្រទេសជាតិខ្លាំង ទាល់តែប្រជាជនខ្លាំង ដោយកត្តាដែលធ្វើឱ្យប្រជាជនមានភាពខ្លាំងនោះគឺ ការអប់រំ និងសុខភាព។
ភ្នំពេញ៖ អគ្គព្រះរាជអាជ្ញាតុលាការកំពូល ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីយុត្តិធម៌ ប្ដេជ្ញារួមគ្នាក្នុងការស្ដារកេរ្តិ៍ឈ្មោះវិស័យយុត្តិធម៌ឡើងវិញ ឆ្លើយតបនឹងសាធារណៈមតិលើចំណុចអវិជ្ជមាននៃប្រព័ន្ធនេះនៅកម្ពុជា។
រាជធានីភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងសារដ៏ទាក់ទាញមួយនៅថ្ងៃនេះ ក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។…
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈយោគយល់គ្នាដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ។
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។
វៀតណាម៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Philippe Troussier ត្រូវបានបណ្ដេញចេញពីតំណែងភ្លាមៗ ក្រោយលោកបានដឹកនាំក្រុមជម្រើសជាតិវៀតណាម បរាជ័យទល់នឹងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៣-០ នៅលើទឹកដីកីឡដ្ឋាន…
ពិភពលោក៖ ធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលបង្កើតឡើងដោយក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (BRICS) មានគោលបំណងក្នុងការផ្តល់ប្រាក់កម្ចីចេញប្រហែល ៥ពាន់លានដុល្លារក្នុងឆ្នាំនេះ។ នេះបើតាមអនុប្រធានធនាគារនេះគឺលោក…
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២៤។
ចិន៖ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិបូអាវ
ភ្នំពេញ៖ យោងតាមការឱ្យដឹងពីផេកផ្លូវការ «ព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត» បានឱ្យដឹងថានឹងមិនមានរៀបចំអង្គរសង្រ្កាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំ២០២៤នេះ នោះទេ ខណៈតាមបណ្តារាជធានី-ខេត្ត…
ភ្នំពេញ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរកឃើញថាការផលិតពុំមានអនុលោមភាព និងមានផ្ទុកសារធាតុគីមី។
ប៉ាគីស្ថាន៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានចូលបំផ្ទុះទៅលើរថយន្តរបស់វិស្វករចិន ដែលជាក្រុមការងារវិស្វករធ្វើការលើគម្រោងទំនប់វារីអគ្គិសនីនៅភាគពាយព្យប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារ ទី២៦ ខែមីនានេះ ដែលបានបណ្ដាលឱ្យមនុស្ស…
កូរ៉េខាងជើង៖ លោកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jung Un) បានឱ្យដឹងនៅថ្ងៃទី២៦ ខែមីនានេះថា កូរ៉េខាងជើងនឹងបដិសេធនូវទំនាក់ទំនង និងការចរចាទាំងអស់ជាមួយភាគីជប៉ុន…
វៀតណាម៖ ទិន្នន័យពីស្ថាប័នគយរបស់វៀតណាមបង្ហាញថា ការនាំចូលធ្យូងថ្មរបស់ខ្លួននាពេលបច្ចុប្បន្នបានកើនឡើងស្ទើរតែគុណនឹងពីរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈដែលរដ្ឋាភិបាលវៀតព្យាយាមធានាដល់អ្នកវិនិយោគបរទេសថារោងចក្រក្នុងប្រទេសនឹងមិនប្រឈមមុខជាមួយបញ្ហាខ្វះខាតថាមពលអគ្គិសនីដូចកាលពីឆ្នាំមុនទៀតឡើយ។…
កំពត៖ ករណីដីស្រែអំបិលជាង៣១ហិកតា នៅស្រុកទឹកឈូ នៅខេត្តកំពត បង្កជាជម្លោះរវាងម្តាយ និងកូនស្រីបង្កើត ត្រូវបានតុលាការសម្រេចឱ្យម្តាយដែលមានអាយុជាង៨៥ឆ្នាំ ឈ្នះក្តី។
ភ្នំពេញ៖ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៦ខែដើមអាណត្តិរាជរដ្ឋាភិបាលទី៧នេះ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជិត១ម៉ឺននាក់ រឹបអូសបានគ្រឿងញៀនជាង២តោន សារធាតុផ្សំចំនួន២៥៣គីឡូក្រាម…
ឡាវ៖ ប្រធានរដ្ឋឡាវ គូសបញ្ជាក់ថា ប្រទេសឡាវមានសំណាងណាស់ដែលជាប្រទេសភូមិផងរបងជាមួយប្រទេសកម្ពុជា និងបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងនៅតែរក្សាបាននូវទំនាក់ទំនងជាប្រពៃណី និងប្រវត្តិសាស្រ្តនេះ ព្រមទាំងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាមួយគ្នា…
ភ្នំពេញ៖ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំណូមពរដល់អាជ្ញាធរមីន ប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់…
សៀមរាប៖ នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោ។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
ទស្សនាការផ្សាយផ្ទាល់: សន្ទិសីទសារព័ត៌មានពីដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីនៅប្រទេសឡាវ
ភ្នំពេញ៖ ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) លោក ចាង ដេវ៉ាន (Chang Dae-whan) បានមកអញ្ជើញសម្ដេចតេជោដោយផ្ទាល់ដើម្បីចូលរួមវេទិកា World Knowledge Forum ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែកញ្ញា ខាងមុខ។
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ…
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជាបន្ទាប់ពីធ្វើទស្សនកិច្ច២ថ្ងៃនៅប្រទេសឡាវ
អាមេរិក៖ តុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឱ្យ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកឡើយ។…
ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន អ៊ុនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ) បានបញ្ជាក់ថា ករណីក្រុមហ៊ុនCIC មិនមានការបោកប្រាស់ដូចការចោទប្រកាន់ឡើយ តែជាវិបត្តិរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។
ក្រចេះ៖ កូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀត ត្រូវបានក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលនិងអង្គការ WWF បានប្រទះឃើញនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអន្លង់កោះផ្តៅ ភូមិកោះផ្តៅ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។…
ក្រចេះ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអបអរសាទរចំពោះខេត្តក្រចេះ ដែលត្រូវបានប្រកាសជាខេត្តទី១៥ ដែលជាខេត្តអស់មីន នៅទូទាំងកម្ពុជា។
ឡាវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្កត់ធ្ងន់ថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន។
អន្តរជាតិ៖ នៅថ្ងៃចន្ទ ទី២៥ ខែមីនានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយមួយដោយទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធមិនចូលរួមក្នុងការបោះឆ្នោតដែលបង្កឱ្យមានជម្លោះជាមួយអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
កម្ពុជា និងឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ…
ឡាវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចនាពេលនេះ មានគោលដៅពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ឈលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ…
ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណានសាធារណរដ្ឋប្រជាមានិតចិន។
អេស្ប៉ាញ៖ កីឡាករបាល់ទាត់ជនជាតិប្រេស៊ីល Dani Alves ត្រូវបានដោះលែងពីពន្ធនាគារអេស្ប៉ាញវិញហើយកាលពីថ្ងៃចន្ទ បន្ទាប់ពីរូបគេបានដាក់ប្រាក់ធានានៅក្រៅឃុំចំនួន ១លានអឺរ៉ូជុំវិញការកាត់ទោសទៅលើកីឡាកររូបនេះ ពាក់ព័ន្ធនឹងការរំលោភលើស្រ្តីម្នាក់ក្នុងក្លិបរាត្រីមួយកន្លែងកាលពីឆ្នាំ២០២២…
នៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង៥៖០០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង,…
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា ន.ម.ក. បានបញ្ជាក់ថា បន្ទាប់ពីមានវិធានការបន្តបន្ទាប់មកពេលនេះក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) CIC បានប្រមូលមកវិញនូវទ្រព្យសកម្មរបស់របស់ខ្លួនបានប្រមាណ…
រុស្សី៖ រុស្ស៊ីបានបញ្ជាឱ្យឃុំខ្លួនបុរសចំនួន ៤នាក់ដោយចោទប្រកាន់ពីបទ "ភេរវកម្ម" បន្ទាប់ពីបុគ្គលទាំងបួននាក់ខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយហេតុការណ៍សម្លាប់រង្គាលមួយនៅឯសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ…
ភ្នំពេញ៖ ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌បានបញ្ជាក់ថាករណីក្រុមហ៊ុន CIC នៅពេលនេះសមត្ថកិច្ចកំពុងតាមដានជាប់ និងធ្វើការជាជំហានៗដើម្បីឈានទៅរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់ទាំងអស់។
វៀងច័ន្ទន៍៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេល២ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…
បន្ទាយមានជ័យ ៖ ក្រុងសិរីសោភ័ណ គឺជាក្រុងដំបូងគេ ក្នុងចំណោមក្រុង-ស្រុកទាំង៩ ទូទាំងខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរកសារធាតុញៀនទៅលើមន្ត្រីរាជការនៃរដ្ឋបាលក្រុង ក្រុមប្រឹក្សាក្រុង ក្រុបឹក្សាសង្កាត់ទាំង៧នៅទូទាំងក្រុង…
សៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធដែលបានវាយសម្លាប់កូនបង្កើតអាយុ២២ខែបណ្តាលឱ្យស្លាប់។
កំពង់ស្ពឺ៖ ពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងធ្វើឡើងនៅទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ។ នេះបើតាមការផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកំពូលរបស់ខ្លួនគឺលោក គីម ជុងអ៊ុន (Kim Jung Un) បានអញ្ជើញទៅត្រួតពិនិត្យអង្គភាពរថក្រោះដែលធ្លាប់វាយលុកលើទីក្រុងសេអ៊ូលក្នុងអំឡុងសង្គ្រាមកូរ៉េ…
អន្តរជាតិ៖ សេតវិមានអាមេរិកបានថ្លែងឱ្យដឹងនៅថ្ងៃអាទិត្យថា អ៊ុយក្រែន «គ្មានការពាក់ព័ន្ធអ្វីទាំងអស់» ក្នុងហេតុការណ៍សម្លាប់រង្គាលមួយក្នុងសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សជាង ១៣០ នាក់។ ការលើកឡើងរបស់សេតវិមានអាមេរិកបែបនេះបានធ្វើឡើង…
ឡាវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ Wattay នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសថ្នាំញៀនជាង ១៨៥គីឡូក្រាម នៅរាជធានីភ្នំពេញ។
ពោធិ៍សាត់៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់កម្លាំងចម្រុះ ដែលបាន និងកំពុងបេសកកម្មបង្រ្កាបទប់ស្កាត់បទល្មើលធនធានធម្មជាតិ ហើយបានចាត់ទុកថាជាការអន្តរាគមន៍របស់កងកម្លាំងគ្រប់ភេទ…
ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ
កំពត៖ ដោយមើលឃើញពីការលំបាកខ្វះខាតក្នុងជីវភាពនិងមានទីជំរកមិនសមរម្យរបស់គ្រូសារប្អូនប្រុសអនផានិតជាយុវសិស្សនិទ្ទេស(A)ឆ្នាំ២០២៣ដែលមានឪពុកម្តាយជាជនមានពិការភាពទាំងពីរនាក់ រស់នៅក្នុងភូមិជ្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ…
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញការពង្រឹងសមត្ថភាពបច្ចេកវិទ្យានិងការធ្វើឲ្យរីកចម្រើនរបស់សហគ្រាសក្នុងស្រុកដើម្បីទាញប្រយោជន៍ពីពាណិជ្ជកម្មពិភពលោក។
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចូលទស្សនា ពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី «ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម» នៅសារមន្ទីរជាតិ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។
ទស្សនាការផ្សាយផ្ទាល់: ពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាល នាវេលាម៉ោង១៣:៤៥នាទី នាថ្ងៃទី២២ ខែមីនា…
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ លោក វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ…
ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានចុះទៅដល់ផ្ទះគ្រូចាប់សរសៃ និងគ្រូវ័យក្មេងដែលល្បីថាអាចមើលឃើញភពទាំង៣ និងឃើញអមនុស្ស ណែនាំឱ្យបញ្ឈប់បង្ហោះសកម្មភាពទស្សន៍ទាយ សម្ដែងអភិនីហារ…
ភ្នំពេញ៖ កាលពីម្សិលមិញថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។
កីឡា៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បញ្ជាក់ថា ការប្រកួតជម្រុះ World Cup នៅក្នុងទឹកដីកូរ៉េខាងជើងទល់នឹងជប៉ុនដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ ទី២៦នេះ នឹងត្រូវផ្លាស់ប្តូរការប្រកួតពីទឹកដីទីក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង…
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលចិនកំពុងពិចារណាចាប់ផ្តើមកិច្ចចរចាអំពីកិច្ចការដែនសមុទ្រជាមួយអូស្ត្រាលី ខណៈភាពតានតឹងកើនឡើងក្នុងចំណោមប្រទេសជាច្រើនដែលជាប់ព្រំដែនសមុទ្រចិនខាងត្បូងកំពុងបន្តគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
កីឡា៖ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសថា ក្រុមហ៊ុន Nike ដែលជាម៉ាកសម្លៀកបំពាក់កីឡាយក្សរបស់អាមេរិក នឹងក្លាយជាដៃគូផ្គត់ផ្គង់ផ្លូវការរបស់សហព័ន្ធចាប់ពីឆ្នាំ២០២៧ តទៅ ដែលមានន័យថាសហព័ន្ធបាល់ទាត់អាល្លឺម៉ង់នឹងបញ្ចប់ភាពជាដៃគូចាស់វស្សាដ៏យូរលង់រាប់ទស្សវត្សរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡាអាល្លឺម៉ង់…
ភ្នំពេញ៖ រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចូលរួមក្នុងពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម នៅសារមន្ទីរជាតិកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែមីនា…
បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបំផុសដល់យុវជនទាំងអស់ត្រូវចូលរួមថែរក្សា ស្រាលញ់វប្បធម៌របស់ជាតិខ្មែរ ដែលមានតាំងពីយូរលង់ ឱ្យបានគង់វង្ស ដោយយុវជនត្រូវចូលរួមផ្សព្វផ្សាយឱ្យបានផុសផុលពីវប្បធម៌ដ៏ផូផង់…
ភ្នំពេញ៖ អាជ្ញាធរចាប់បានជនសង្ស័យជនជាតិវៀតណាម២នាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់៧០០គីឡូក្រាម នៅរាជធានីភ្នំពេញ។
ភ្នំពេញ៖ ប្រធានរដ្ឋសភាថៃលោក វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានជម្រាបសម្ដេចតេជោថាប្រទេសថៃនឹងយកចិត្តទុកដាក់មើលថែពលករខ្មែរដែលកំពុងធ្វើការនៅថៃដូចជាប្រជាជនថៃដែរ ជាងនេះទៅទៀតក៏នឹងផ្ដល់ការអប់រំរៀនសូត្រដល់គ្រួសារ និងកូនពលករខ្មែរទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។
បាត់ដំបង៖ ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវ ប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ខេត្តបាត់ដំបង។
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ…
សៀមរាប៖ សួនរុក្ខជាតិអង្គរដែលបច្ចុប្បន្នមានទំហំផ្ទៃដី១៥ហិកតា បើកដំណើរការនៅឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំពង្រីកឱ្យធំជាងមុន ពោលពង្រីកចំនួន១០០ហិកតាបន្ថែមទៀត ដើម្បីបម្រើឱ្យវិស័យទេសចរណ៍លក្ខណៈធម្មជាតិកាន់តែសម្បូរបែប។
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៤។