ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

រដ្ឋបាលខេត្តបាត់ដំបងអបអរសាទរពានរង្វាន់ “ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន"

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះបានរៀបចំពិធីអបអរសាទរក្នុងឱកាសដែលក្រុងបាត់ដំបងទទួលបាននូវពានរង្វាន់ “ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២២-២០២៤” ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៦ករណីថ្មី (ឆ្លងថ្មីសហគមន៍២១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៥ករណី ខណៈអ្នកជំងឺ ១៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ប្រទះឃើញសាកសពស្រីម្នាក់ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង នៅស្រុកព្រៃនប់

ព្រះសីហនុ៖ សាកសពស្រីម្នាក់ត្រូវបានគេប្រទះឃើញ កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាង កាលពីថ្ងៃទី ២២ ខែមករា ម្សិលមិញ នៅចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង…

Watch The Weekly Roundup on 22 January 2022

All your breaking news from Cambodia, in English, right here!

ព្រះមហាក្សត្ររាជានុញ្ញាតជូនសម្ដេចតេជោ និងលោក ហ៊ុន ម៉ាណែត ចូលបង្គំគាល់

ភ្នំពេញ៖ ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា នរោត្តមមុនិនាថសីហនុ បានសព្វព្រះរាជហឬទ័យរាជានុញ្ញាតជូននាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន…

ប្រធានាធិបតីឥណ្ឌូនេស៊ី ថាភាពតំណាងមីយ៉ាន់ម៉ានៅតែរក្សាក្នុងរូបភាពដដែលប្រសិនជាគ្មានការវិវត្តន៍ណាមួយនៃការសម្រេចឯកច្ឆ័ន្ទទាំង៥ចំណុច

អន្តរជាតិ៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានគូសបញ្ជាក់ប្រាប់ប្រធានអាស៊ាន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាប្រសិនបើគ្មានវឌ្ឍនភាពដុំកំភួនពីការអនុវត្តការសម្រេចជាឯកច្ឆ័ន្ទទាំង៥ចំណុចនោះទេ…

លោក ហ៊ុន ម៉ានី ថាសេចក្ដីសម្រេចរបស់បក្សប្រជាជនលើបេក្ខភាពនាយករដ្ឋមន្ត្រីធានានូវនិរន្តរភាពសង្គមចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាអគ្គលេខាធិការចលនាមហាជនគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងពីការគាំទ្ររបស់លោកចំពោះស្មារតីសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដោយថាភាពជោគជ័យនៃសន្និបាតនេះមិនត្រឹមតែបង្ហាញនូវប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្សប៉ុណ្ណោះទេ

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៤ករណីថ្មី (ឆ្លងថ្មីសហគមន៍១៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៨ករណី ខណៈអ្នកជំងឺ ១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

កម្ពុជាបោះជំហានមុនគេមួយជំហានទៀតក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការយកអ្នកជំងឹកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសម្រេចឱ្យអ្នកជំងឹអាចសម្រាកព្យាបាលនៅតាមផ្ទះ ឬទីតាំងណាដែលពួកគាត់ជ្រើសរើសបាន។

បារាំងរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត

ភ្នំពេញ៖ ជំនួបលើកដំបូងរវាងប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានជជែកគ្នាលើបញ្ហាសិទ្ធិមនុស្ស បេសកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស…

Watch The Daily Roundup on 21 January 2022

All your breaking news from Cambodia, in English, right here!

BREAKING NEWS: សម្ដេចតេជោ៖ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចជ្រើសរើសកន្លែងព្យាបាលដោយខ្លួនឯងបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃសុក្រទី២១ ខែមករា បានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរមកពីក្រៅប្រទេសដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង អាចសម្រាកព្យាបាលនៅតាមផ្ទះ សណ្ឋាគារ…

លោក ហ៊ុន ម៉ានី ថាការឯកភាពគ្នាលើទស្សនៈជាខ្មែរមានសារៈសំខាន់ដល់ចក្ខុវិស័យជាតិ

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងពីសារៈសំខាន់នៃការឯកភាពរួមក្នុងទស្សនវិស័យជាខ្មែរដើម្បីជំរុញការដឹកនាំកសាងជាតិកាន់តែរីកចរើនឆ្ពោះទៅអនាគត។

ចិនចាប់ផ្ដើមវាយតម្លៃលើភូតគាមអនាម័យត្រីប្រាកម្ពុជា

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ មន្ត្រីរបស់ប្រទេសចិននិងកម្ពុជាបានរួមគ្នារៀបចំកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីដេអូ ផ្តោតលើបញ្ហាភូតគាមអនាម័យត្រីប្រាកម្ពុជា ដើម្បីពិនិត្យពីសុវត្ថិភាពដែលអាចនឹងត្រូវនាំចេញទៅកាន់ប្រទេសចិន។

កម្ពុជា-វៀតណាម សន្យាធ្វើការជាមួយគ្នាស្វែងរកដំណោះស្រាយបង្គោលព្រំដែនគោកដែលសល់ប្រមាណ១៦%ទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជាវិជ្ជមានដែលសម្រេចបានដោយគណៈកម្មការព្រំដែនចម្រុះ…

Watch Video: អ្នកនយោបាយតុកាហ្វេ៖ មនុស្សជំនិតរបស់ កឹម សុខា ប្រកាសប្រាប់មហាជនថា សម រង្ស៊ី កំពុងចងអាឃាត!

Watch Video: អ្នកនយោបាយតុកាហ្វេ៖ មនុស្សជំនិតរបស់ កឹម សុខា ប្រកាសប្រាប់មហាជនថា សម រង្ស៊ី កំពុងចងអាឃាត!

សារមន្ទីរទួលស្លែងទទួលបានពានរង្វាន់ទីតាំងទេចរណ៍ប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ បន្ថែមលើពានរង្វាន់មួយចំនួនដែលកម្ពុជាទទួលបានទាក់ទងនឹងទីក្រុងទេសចរណ៍ស្អាត នៅសារមន្ទីរទួលស្លែងនៅរាជធានីភ្នំពេញក៏ទទួលបានពានរង្វាន់មួយដែរនោះគឺរង្វាន់ទីតាំងទេសចរណ៍ប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុនផលិតថ្នាំព្យាបាល COVID-19 Molnupiravir គ្រោងលក់ថ្នាំនេះក្នុងតម្លៃ២០$សម្រាប់ប្រទេសក្រីក្រ

ក្រុងប្រ៊ុចសែល៖ ទីភ្នាក់ងារគាំទ្រដោយអង្គការសហប្រជាជាតិ បានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមហ៊ុនផលិតថ្នាំថ្នាំគ្រាប់molnupiravirរបស់Merck&Co ប្រមាណ៣០ក្រុមហ៊ុនឱ្យលក់ក្នុងតម្លៃទាបសម្រាប់ប្រទេសក្រីក្រ ដោយពង្រីកលទ្ធភាពប្រើប្រាស់ថ្នាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

អភិបាលរងខេត្តតាកែវ៖ ការនាំចេញស្រូវនៅខេត្តតាកែវមានចំនួនកើនឡើងដោយសាររដ្ឋបាលខេត្តមានទំនាក់ទំនងល្អជាមួយភាគីវៀតណាម

តាកែវ៖ នៅក្នុងឆ្នាំ២០២១ ខេត្តតាកែវបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានជាង ១លានតោន ដែលមានការកើនឡើងជាង ៨០០ភាគរយបើធៀបនឹងឆ្នាំ២០២០។

អាវុធប្រឆាំងរថក្រោះរបស់អង់គ្លេសត្រូវបានដឹកជញ្ជូនដល់អ៊ុយក្រែន

អ៊ុយក្រែន៖ ជំនួយយោធារបស់អង់គ្លេសបានមកដល់អ៊ុយក្រែនហើយនៅថ្ងៃអង្គារ ទី១៨ ខែមករា រួមទាំងអាវុធប្រឆាំងរថក្រោះ ដើម្បីជួយក្រុងគៀវ ការពារខ្លួនពីការឈ្លានពានណាមួយ ស្របពេលដែលមានការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ដែលបានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតព្រំដែនអ៊ុយក្រែននោះ។

កូរ៉េខាងជើងអាចនឹងរៀបចំព្យុហយាត្រាយោធាមួយក្នុងថ្ងៃខួបកំណើតជីតានិងឪពុកលោក គឹម ជុងអ៊ុន

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងទំនងជាកំពុងរៀបចំព្យុហយាត្រាយោធា នៅមុនព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់របបទីក្រុងព្យុងយ៉ាងចូលមកដល់។ បើតាមប្រភពសារព័ត៌មានកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង…

កម្ពុជាសម្រេចបានកំណើនទំហំសេដ្ឋកិច្ចជិត៣០ភាគរយនៅឆ្នាំ២០២១

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦,២៧ ប៊ីលានដុល្លារអាមេរិក មានកំណើនប្រមាណ២៩ភាគរយបើធៀបនឹងឆ្នាំ២០២០។ នេះបើតាមការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកស្រី តឹករ៉េត…

រដ្ឋាភិបាលបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះរយៈពេល៣ខែបន្តទៀត

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៨ ដែលមានរយៈពេល៣ខែបន្តទៀតនៅក្នុងឆ្នាំ២០២២នេះ។

ចិន រុស្ស៊ី ជំទាស់អាមេរិកដែលស្នើសុំUNឱ្យដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

UN៖ ប្រទេសចិន និងរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានជំទាស់សហរដ្ឋអាមេរិក ដែលស្នើឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងចំនួនប្រាំនាក់ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលនាពេលថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាង។

រុស្ស៊ីដាក់ពង្រាយឧទ្ធម្ភាគចក្រប្រយុទ្ធថ្មី ទៅកាន់មូលដ្ឋានក្បែរព្រំដែនអ៊ុយក្រែន

រុស្ស៊ី៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ និងឈ្លបយកការណ៍ប្រភេទ Ka-52 "Alligator" ត្រូវបានគេមើលឃើញជាលើកដំបូង ក្នុងអំឡុងពេលធ្វើតេស្តហោះហើរ ដែលធ្វើឡើងដោយកងទ័ពអាកាសរុស្ស៊ី នៃតំបន់យោធាភាគខាងត្បូង នៅឯអាកាសយានដ្ឋានយោធា…

រដ្ឋមន្ត្រី វង សូត កោតសរសើរចំពោះលទ្ធផលនៃការសិក្សារបស់សិស្សក្នុងស្រុកពញាក្រែក និងស្រុកកំចាយមារ

ត្បូងឃ្មុំ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតទាំងអស់ដែលបានខិតខំជួយបណ្ដុះបណ្ដាលសិស្សឱ្យរៀនសូត្របានយ៉ាងល្អ។

សម្ដេចតេជោ ផ្ដាំទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា «កុំព្រហើនពេក»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅរដ្ឋមន្ត្រីការបរទេសប្រទេសម៉ាឡេស៊ីថា «កុំព្រហើនពេក» បន្ទាប់ពីបានថ្លែងថាសម្តេចតេជោធ្វើដំណើរទៅទស្សនកិច្ចនិងមីយ៉ាន់ម៉ាតាមតែចិត្តខ្លួន និងជាដំណើរទស្សនកិច្ចដែលមិនជោគជ័យ។

អាស៊ានស្វែងរកការចូលរួមពីអឺរ៉ុបបង្កើតក្រុម «មិត្តរបស់មីយ៉ាន់ម៉ា»

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបដល់តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក ចូសេព បូរ៉េល…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤២ករណីថ្មី (ឆ្លងថ្មីសហគមន៍៣០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១២ករណី ខណៈអ្នកជំងឺ ១៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

មូលនិធិបរិច្ចាកដល់គន្ធបុប្ផាក្នុងឆ្នាំ២០២១ថយចុះជិត១លានដុល្លារ

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាប្រកាសថា ក្នុងឆ្នាំ២០២១មូលនិធិទទួលបានថវិកាបរិច្ចាគសរុបជាង១៩លានដុលានដុល្លារអាមេរិកក្នុងនោះ ៦ ៣១៨ ៤៦៥ជាប្រាក់ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ជាប្រាក់រៀល ដែលស្មើនឹងជាង១៣លានដុល្លារ។…

យុវជនមួយក្រុមបង្កើតកម្មវិធីទូរស័ព្ទសហគមន៍ឌីជីថលទេសចរណ៍កម្ពុជាដើម្បីចងក្រងអ្នកស្រលាញ់ដំណើរកម្សាន្ត

ភ្នំពេញ៖ យុវជនមួយក្រុមបានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា អួតអេប «Uot app» ដែលជាបណ្ដុំនៃព័ត៌មាននិងសមាជិកនៃអ្នកចូលចិត្តធ្វើដំណើរកម្សាន្តនៅកម្ពុជា។ គំនិតនៃការបង្កើតបណ្ដាញទំនាក់ទំនងនេះបានបង្កើតឡើងក្នុងឆ្នាំ២០២០…

កម្ពុជាថ្កោលទោសការវាយប្រហារទីតាំងស្ដុកប្រេងអាប៊ូដាប៊ីដោយក្រុមឧទ្ទាម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាន ថ្កោលទោសចំពោះការវាយប្រហារទីតាំងស្ដុកប្រេងមួយកន្លែងក្នុងទីក្រុងអាប៊ូដាប៊ី ចក្រភពអារ៉ាប់រួម ដែលធ្វើបាត់បង់ជីវិតជនស៉ីវិលនិងរងការខូចខាតទ្រព្យសម្បត្តិ៊។

ក្រសួងការបរទេសចាត់ទុកហិង្សាដែលកំពុងកើតនៅមីយ៉ាន់ម៉ាជាថ្មីធ្វើឱ្យប៉ះពាល់ដល់ភាពរីកចំរើននៃដំណោះស្រាយ

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ ដោយអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធត្រូវតែទទួលយកបទឈប់បាញ់បញ្ចប់នូវរាល់អំពើហិង្សារក្សានូវការអត់ធ្មត់ឱ្យបានខ្ពស់បំផុត។

Watch The Daily Roundup on 20 January 2022

All your breaking news from Cambodia, in English, right here!

ក្រសួងមហាផ្ទៃសម្រេចហាមជនជាតិអាមេរិកាំងម្នាក់មិនឱ្យចូលកម្ពុជាអស់មួយជីវិតបន្ទាប់ពីធ្វើសកម្មភាពមិនឱ្យតម្លៃដល់កម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឱ្យEAC News ដឹងថាក្រសួងបានសម្រេចហាមជនជាតិអាមេរិកាំងម្នាក់ឈ្មោះ ចារេដ ជេនសឺ មិនឱ្យចូលកម្ពុជាជារៀងរហូត បន្ទាប់ពីធ្វើការកុហកអាជ្ញាធរដោយថាមកធ្វើទេសចរណ៍តែចូលមកក្នុងន័យផ្សេង…

ចិនព្រមានអាមេរិកជុំវិញវត្តមាននាវាចម្បាំងនៅដែនសមុទ្រចិនខាងត្បូង

ប៉េកាំង៖ យោធារបស់ចិនបានព្រមានពីនាវាចម្បាំងអាមេរិកមួយគ្រឿងដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាសែល ក្នុងសមុទ្រចិនខាងត្បូង ស្របពេលដែលមានភាពតានតឹងក្នុងតំបន់ដែលមានជម្លោះ។

ថៃនឹងអនុញ្ញាតឲ្យអ្នកដំណើរចាក់វ៉ាក់សាំងរួចចូលប្រទេសមិនធ្វើចត្តាឡីស័កចាប់ពីខែកុម្ភៈ

បាងកក៖ ក្រសួងសុខាភិបាលថៃបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃនឹងបន្តកម្មវិធី "Test & Go" ចូលថៃដោយមិនធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានវ៉ាក់សាំងរួចចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ។

រដ្ឋមន្ត្រីការបរទេសវៀតណាម ស្នើសុំប្រធានរដ្ឋសភាកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភាវៀតណាម

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ួយ ថាញ់ ស៊ឺន បានស្នើសុំប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាកម្ពុជា-វៀតណាម តាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច…

កូរ៉េខាងជើងថានឹងសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបឡើងវិញ

សេអ៊ូល៖ កូរ៉េខាងជើងបង្ហើបថាខ្លួននឹងបន្តការសាកល្បងកាំជ្រួចរយៈចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរជាថ្មីដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានធ្វើដាក់ខ្លួននោះ។

កូនគោកើតមកមានក្បាលពីរបង្កការភ្ញាក់ផ្អើលនៅប្រទេសឥណ្ឌា

អន្តរជាតិ៖ សត្វគោមួយមានក្បាលពីរ ដែលជារឿងដ៏កម្រមួយកើតនៅក្នុងស្រុក Gomati ភាគឦសានប្រទេសឥណ្ឌា។ កូនគោនេះកើតនៅថ្ងៃសៅរ៍ ១៥ មករា នៅផ្ទះកសិករមួយ។ បើតាមវិទ្យាសាស្រ្តគោនេះមានជម្ងឺម្យ៉ាងហៅថា 'ប៉ូលីសេហ្វាលី'។

កម្ពុជា-បារាំង បង្កើតកិច្ចសហប្រតិបត្តិការលើកកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក ហ្សាក់ ប៉ឺឡេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី «កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃភាពជាដៃគូ…

ទីក្រុងហុងកុងប្រកាសបិទសាលាអនុវិទ្យាល័យចាប់ពីសប្ដាហ៍ក្រោយដោយសារការកើនឡើងនៃកូវីដ-១៩

ហុងកុង៖ អាជ្ញាធរក្រុងហុងកុងនឹងផ្អាកការបង្រៀននៅសាលាផ្ទាល់សម្រាប់ថ្នាក់អនុវិទ្យាល័យចាប់ពីថ្ងៃច័ន្ទ ទី២៤ ខែមករាសប្ដាហ៍ក្រោយ រហូតដល់ក្រោយចូលឆ្នាំចិន ដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅក្នុងសាលារៀនជាច្រើន។

ពលរដ្ឋនៅតំបន់អាហ្រ្វិកត្រឹមតែ៧ភាគរយដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋាន

អន្តរជាតិ៖ គិតមកត្រឹមពេលនេះមានតែ៧%ប៉ុណ្ណោះនៃចំនួនប្រជាជនក្នុងតំបន់អាហ្រ្វិក បានទទួលវ៉ាក់សាំង COVID-19 ដូសមូលដ្នានចំនួនពីរដូស ដែលនេះជាចំនួនទាបមួយបើតាមនាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក…

ការពង្រឹងពាណិជ្ជកម្ម និងបញ្ហាសមុទ្រចិនខាងត្បូងជាអ្វីដែលរដ្ឋមន្ត្រីការបរទេសវៀតណាមពិភាក្សាជាមួយសម្ដេចតេជោ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានលើកពីចំណុចសំខាន់ៗមួយចំនួនក្នុងទំនាក់ទំនាក់រវាងកម្ពុជា-វៀតណាម ជាពិសេសការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការងារការទូត និងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា…

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣៧ករណីថ្មី (ឆ្លងថ្មីសហគមន៍១៩នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៨ករណី ខណៈអ្នកជំងឺ ១៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អន្ទាក់ជាង៦ម៉ឺនត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ២០២១កើនឡើងជាង២០%

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថាបរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ ២០២១កន្លងទៅនេះមានចំនួនកើនឡើងប្រមាណជាង២០%បើប្រៀបធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០។

បង់ក្លាដេសស្នើដល់កម្ពុជាឱ្យជួយដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលជាប់នៅក្នុងប្រទេសខ្លួន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសបង់ក្លាដេសលោក អេ ខេ អាប់ឌុល ម៉ូមិន បានអំពាវនាវដល់កម្ពុជាប្រើប្រាស់ឋានៈជាប្រធានអាស៊ាន បង្កើនតួនាទីជួយរកដំណោះស្រាយប្រកបដោយនិរន្តភាពដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅប្រទេសបង់ក្លាដេសបានត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣២២,៦៣១នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧២៤,០២៩នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

អាស៊ានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញជាផ្លូវការ

ព្រះសីហនុ៖ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន រួមនឹងអគ្គលេខាធិការអាស៊ាន នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញចេញពីខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ការឈប់របស់លោក លី ឌីនូរី មកពីភាពអសកម្មផ្ទាល់ខ្លួនរបស់គាត់

បាត់ដំបង៖ រដ្ឋបាលសាលាខេត្តបាត់ដំបងបានច្រានចោលនូវការចោទប្រកាន់របស់លោក លី ឌីនូរី ដែលថារដ្ឋបាលខេត្តធ្វើការដោយនិយមបក្ខពួក ទើបធ្វើឱ្យគាត់សម្រេចលាឈប់ពីការងារ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ការលាឈប់របស់លោក លី ឌីនូ…

Watch The Daily Roundup on 19 January 2022

All your breaking news from Cambodia, in English, right here!

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជាង៧០ម៉ឺនដុល្លារដល់អង្គភាពចំនួន៣នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាថវិកាសរុប ៧២៨ ៥០១ដុល្លារអាមេរិក សម្រាប់គម្រោងការពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីអនុវត្តការវះកាត់កុមារ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយប្រើកាំបិតនិងដុំថ្មគប់សម្លាប់

បន្ទាយមានជ័យ៖ សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្សពួកប្រមាណ១០នាក់ បញ្ជូនទៅស្នងការនគរបាល ខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពយកដុំថ្ម និងកាំបិតគប់ទៅលើជនរងគ្រោះចំនួន០៤នាក់…

រដ្ឋាភិបាលគ្រោងនឹងធ្វើការកែលម្អផ្លូវជាតិចំនួន៣ខ្សែ ដើម្បីតភា្ជប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣

កែប៖ រដ្ឋមន្ត្រីក្រសួងសារធារណការនិងដឹកជញ្ជូនលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងថាក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់កែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវជាតិលេខ៤១ ដើម្បីតភ្ជាប់ខេត្តកែបជាមួយផ្លូវជាតិលេខ៣…

អាមេរិកនិយាយថា "ចង់បានសន្តិភាព" មុនជំនួបជាមួយរុស្ស៊ី និងមន្ត្រីអ៊ុយក្រែន

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅទីក្រុងហ្សឺណែវនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ បន្ទាប់ពីដំណើរទស្សនកិច្ចជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុងគៀវនិងមន្ត្រីអឺរ៉ុបនៅទីក្រុងប៊ែរឡាំង។

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប គាំទ្រនិងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលអាស៊ាន…

វៀតណាមរកឃើញករណីឆ្លងអូមីក្រុង ក្នុងសហគមន៍ដំបូង

ហូជីមិញ៖ នៅថ្ងៃអង្គារម្សិលមិញវៀតណាមបានរាយការណ៍ពីករណីដំបូងនៃមេរោគបំលែងខ្លួនថ្មីក្នុងសហគមន៍ Omicron ចំនួន ៣ករណី ដែលបានរកឃើញនៅទីក្រុងហូជីមិញ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្ដាយឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួកនិយម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនពីការសោកស្ដាយដែលឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថាមានរឿងបក្ខពួក។

រដ្ឋមន្រ្តីការបរទេសវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាពីថ្ងៃទី១៩-២០ ខែមករា

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២។

កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ បើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កែប៖ កំពង់ផែទេសចរណ៍ កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងដឹកជញ្ជូននៅក្នុងខេត្តមួយនេះ។

អគ្គលេខាធិការអាស៊ាន ថាវេទិកាទេសចរណ៍អាស៊ាននៅកម្ពុជាជាការបញ្ជូនសារពីការបើកទេសចរណ៍អាស៊ានឡើងវិញ

ភ្នំពេញ៖ អគ្គលេខាធិការអាស៊ានលោក លឹម ចុក ហ៊ុយ បានលើកឡើងថាការបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩ គឺជាការបញ្ជូនសារទៅកាន់ពិភពលោកពីការបើកទេសចរណ៍នៅអាស៊ានឡើងវិញ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣០ករណីថ្មី (ឆ្លងថ្មីសហគមន៍២៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៧ករណី ខណៈអ្នកជំងឺ ១៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

អាមេរិកព្រមានជាថ្មីពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនឹងកើតមានឡើង

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃអង្គារដោយព្រមានថា "ស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុត" កំពុងកើតមានឡើងនៅតាមព្រំដែនអ៊ុយក្រែន ដោយអាមេរិកជឿជាក់ថា រុស្ស៊ីអាចចាប់ផ្តើមការឈ្លានពានអ៊ុយក្រែននៅពេលណាមួយ។

សមត្ថកិច្ចខេត្តបាត់ដំបងសម្រេចចាប់ជនសង្ស័យម្នាក់ក្រោយរំលោភកូនចុងខ្លួនរហូតមានផ្ទៃពោះ

ភ្នំពេញ៖ សមត្ថកិច្ចនាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយកុមារីជនរងគ្រោះ អំពីករណីរំលោភសេពសន្ថវៈ ពីសំណាក់ឪពុកចុងមកលើកូន ដើមរបស់ខ្លួន កាលពីថ្ងៃទី១៥…

សម្ដេចតេជោ កាត់ខ្សែបូបើកពិព័រណ៍ទេសចរណ៍អន្តរជាតិ ២០២២

ព្រះសីហនុ៖ ពិព័រណ៍ទេសចរណ៍អន្តរជាតិ Travex ២០២២ ដែលរៀបចំនៅក្នុងបរិវេណសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាត់ខ្សែបូបើកនៅព្រឹកនេះ មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ…

អគ្គលេខាធិការបក្សហ៊្វុនស៊ិនប៉ិចបង្គំគាល់សម្ដេច នរោត្តម អរុណរស្មី គាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ…

ភ្នំពេញ៖ បញ្ហាចម្រូងចម្រាស់នៃតំណែងប្រធានបក្សហ្វ៊ុនស៊ិនប៉ិចពេលនេះកំពុងត្រូវបានគេមើលឃើញថាកំពុងនៅជាប់គាំងនៅឡើយខណៈសមាជរបស់បក្សនេះនៅមិនទាន់រៀបចំចេញជាផ្លូវការនោះទេ។ ក្នុងពេលជាមួយគ្នានេះគេបានឃើញមាន២ភាគីដែលម្ខាងគាំទ្រប្រធានស្ដីទី…

សម្តេចតេជោគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំងក្នុងតំបន់អាស៊ាន

ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានជំរុញអាស៊ានសិក្សានិងរៀបចំនូវប្រព័ន្ធរួមមួយសម្រាប់ការបញ្ជាក់ទទួលស្គាល់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ដូស និងគាំទ្រកម្មវិធីទេសចរណ៍វ៉ាក់សាំង…

ចក្រភពអង់គ្លេសផ្តល់អាវុធប្រឆាំងរថក្រោះដល់អ៊ុយក្រែនខណៈដែលកាណាដាបញ្ជូនកងកម្លាំងពិសេស

អន្តរជាតិ៖ ចក្រភពអង់គ្លេសបានចាប់ផ្តើមផ្គត់ផ្គង់ដល់អ៊ុយក្រែននូវអាវុធប្រឆាំងរថក្រោះ ហើយកាណាដាត្រូវបានគេរាយការណ៍ថាបានបញ្ជូនកងកម្លាំងពិសេសតូចមួយទៅកាន់ទីក្រុងគៀវ ចំពេលមានការព្រួយបារម្ភអំពីការឈ្លានពានដែលអាចធ្វើទៅបានដោយរុស្ស៊ី។

សម្ដេចតេជោ៖ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ!

ព្រះសីហនុ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងខ្លីទៅឱ្យដែលតាមដានសភាពការណ៍មីយ៉ាន់ម៉ា-អាស៊ាន ថាក្នុងឆ្នាំ២០២២នេះអាស៊ានមានការងារជាច្រើនដែលត្រូវធ្វើសម្រាប់ការគិតគូរក្នុងបញ្ហាតំបន់…

សម្ដេចតេជោ៖ អាទិភាពអាស៊ានឆ្នាំ២០២២នេះគឺការបន្តប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ជាមួយនឹងការបើកសង្គមសេដ្ឋកិច្ចឡើងវិញ

ព្រះសីហនុ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងដំណាក់កាលបច្ចុប្បន្នការចាក់វ៉ាក់សាំងគឺជាការចាំបាច់បំផុតក្នុងការជំរុញទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលប្រទេសនានាកំពុងតែឈានទៅលើការទទួលស្គាល់គ្នាទៅវិញទៅមកលើករណីនេះ…

ប្រធានអាស៊ានឆ្នាំ២០២២ គាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានស្វែងរកការឯកភាពគ្នាប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនាថ្ងៃស្អែក

ព្រះសីហនុ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសក្នុងតំបន់អាស៊ានពិចារណាក្នុងការជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញដោយបានជំរុញដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលនឹងធ្វើនៅថ្ងៃទី១៩…

Watch The Daily Roundup on 18 January 2022

All your breaking news from Cambodia, in English, right here!

ក្រសួងប្រៃសណីយ៍ដាក់លក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ម៉ូលនូពីរ៉ាវា ជូនដល់ប្រជាពលរដ្ឋនៅតាមសាខាប្រៃសណីយ៍គ្រប់រាជធានី-ខេត្ត…

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងពីការដាក់លក់ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅតាមសាខាប្រៃសណីយ៍កម្ពុជានៅតាមគ្រប់រាជធានី-ខេត្ត…

លោក កឹម សុខា នឹងចូលរួមសវនាការនាព្រឹកស្អែកក្រោយអាក់ខានមួយរយៈដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ មេធាវីការពារក្តីឱ្យលោក កឹម សុខា ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោកនឹងទៅចូលរួមសវនាការនៅឯសាលាដំបូងរាជធានីរាជធានីភ្នំពេញ ដែលជំនុំជម្រះលើសំណុំរឿងឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

សត្វក្រពើភ្នំចំនួន១០ក្បាល ត្រូវបានរកឃើញនៅតំបន់ស្រែពកខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ កូនសត្វក្រពើភ្នំសរុបចំនួន ៩ក្បាល និងមេមួយក្បាល ត្រូវបានប្រទះឃើញកាលពីសប្តាហ៍មុន នៅទីជម្រកធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃស្រែពក នៃតំបន់ព្រៃទេសភាពភាគខាងកើតក្នុងខេត្តមណ្ឌលគិរី។

Watch Live: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

Watch Live: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០

ខេត្តសៀមរាបគ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបឡើងវិញ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបគ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងខិតឈានចូលមកដល់នៅពេលឆាប់ៗនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំដោយសារការឆ្លងរីករាតត្បាតជំងឺកូវីដ-១៩។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចច្រានចោលព័ត៌មានការយាងសម្តេចរាជបុត្រី នរោត្តម អរុណរស្មី ធ្វើជាព្រះប្រធាន

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសច្រានចោលខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ អះអាងថា សមាជិកគណបក្សបានសម្រេចយាង សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម…

សិង្ហបុរីត្រៀមធ្វើការជាមួយកម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្តូណាន់ បានថ្លែងពីការ ការត្រៀមខ្លួនរបស់សិង្ហបុរីក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំនុច (5PC) ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។

បេក្ខជនធ្លាក់បាក់ឌុបជាង២០០នាក់ ដាក់ញត្តិទៅក្រសួងអប់រំស្នើសុំឲ្យមានការពិនិត្យកំណែវិញ្ញាសាម្ដងទៀត

ភ្នំពេញ៖ សិស្សប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០២១ ចំនួនជាង ២០០នាក់បាននាំគ្នាដាក់ញត្តិទៅក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ ដើម្បីស្នើសុំឲ្យក្រសួងធ្វើការពិនិត្យទៅលើអត្រាពិន្ទុ និងធ្វើកំណែជាថ្មីទៅលើក្រដាសកិច្ចការបន្ទាប់ពីការប្រកាសលទ្ធផលប្រឡងខុសពីការរំពឹងទុករបស់ពួកគេ។

BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២ករណីថ្មី (ឆ្លងថ្មីសហគមន៍៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ១៧ករណី ខណៈអ្នកជំងឺ ១១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

រដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវានយោបាយឈ្នះ-ឈ្នះ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវានយោបាយឈ្នះ ឈ្នះ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក។

ទីក្រុង៣របស់កម្ពុជាទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន

ភ្នំពេញ៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប បានទទួលជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ពីឆ្នាំ២០២២-២០២៤។

សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញដល់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះបានអញ្ចើញដល់ក្រុងព្រះសីហនុ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅថ្ងៃនេះ។

មនុស្សស្នាក់នៅ កម្ពុជាជិត ១៤,៣លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,៣១៣,៦៨៦នាក់ ដែលកំពុងស្នាក់នៅ ក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៧១៥,៧៩៤នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន…

នាយករដ្ឋមន្ត្រីនឹងចូលរួមបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ…

UPF កម្ពុជាប្រាប់ដល់អ្នកនយោបាយមួយរូបឱ្យរក្សាភាពថ្លៃថ្នូរនិងតម្លៃរបស់ខ្លួន

ភ្នំពេញ៖ អង្គការសហព័ន្ធសន្ដិភាពសកលកម្ពុជា បានប្រាប់ដល់អ្នកនយោបាយ ឬអ្នកទី៣ទាំងឡាយ ឱ្យរក្សាភាពថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និងមិនបំភ្លៃការពិតទាំងឡាយប្រាស់ចាក់ពីភាពពិតប្រាកដរបស់សហព័ន្ធសន្ដិភាពសកល…

គ.ជ.ប រៀបចំសវនាការសាធារណៈនៅថ្ងៃស្អែកលើបណ្ដឹងតវ៉ាមួយ

ភ្នំពេញ​: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសវនាការជាសាធារណៈមួយនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីជំនុំជម្រះលើបណ្ដឹងមួយដែលប្ដឹងដោយឈ្មោះ ដួង វិចិត្រ លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់…

Watch The Daily Roundup on 17 January 2022

All your breaking news from Cambodia, in English, right here!

លោក យឹម ស៊ីណន សប្បាយចិត្តក្រោយទទួលដំណឹងពីមេធាវីថាតុលាការទម្លាក់ចោលបទចោទលើរូបលោកនិងសហការីនិងបានថ្លែងអំណរគុណសម្ដេចតេជោ

ភ្នំពេញ៖ អតីតប្រធានចលនាយុវជននៃអតីតបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងលោក យឹម ស៊ីណន បានមកដល់ប្រទេសកម្ពុជាវិញហើយ និងបានប្រាប់មក EAC News ថាលោកពិតជាមានសេចក្ដីសប្បាយរីករាយដោយទទួលដំណឹងពីមេធាវីការពារក្ដីរបស់លោកនៅថ្ងៃទី១៧…

សមត្ថកិច្ចចំរុះចុះបង្ក្រាបទីតាំងសត្វជ្រូកនាំចូលដោយខុសច្បាប់ពីប្រទេសថៃខណៈម្ចាស់ទីតាំងរត់គេចខ្លួន

បន្ទាយមានជ័យ៖ សមត្ថកិច្ចចំរុះរួមនឹងមន្ត្រីជំនាញមន្ទីរកសិកម្មខេត្តបានចុះបង្ក្រាបទីតាំងសត្វជ្រូកនាំចូលដោយខុសច្បាប់ពីប្រទេសថៃ មួយកន្លែង នៅព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ…

ក្រសួងកសិកម្មប្រកាសបិទការនេសាទត្រីកាម៉ុងនារដូវពងកូន

ភ្នំពេញ៖ រដ្ឋបាលជលផលបានប្រកាសជូនដំណឹងដល់អ្នកនេសាទទាំងអស់ ឱ្យបញ្ឈប់ការនេសាទត្រីកាម៉ុងនារដូវពងកូន ចាប់ពីថ្ងៃទី១៥ ខែមករា រហូតថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

អគារមត្តេយ្យសិក្សា០១ខ្នងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅខេត្តបាត់ដំបង

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងលោក សុខ លូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា០១ខ្នងមាន០៣បន្ទប់ នៅសាលាបឋមសិក្សាវត្តគរ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។

Watch Video អ្នកនយោបាយតុកាហ្វេ៖ សារជាតិអ្នកនយោបាយដែលរស់ដោយសារតោងកន្ទុយក្បិនគេ

Watch Video អ្នកនយោបាយតុកាហ្វេ៖ សារជាតិអ្នកនយោបាយដែលរស់ដោយសារតោងកន្ទុយក្បិនគេ

ពលករខ្មែរជាង២០០នាក់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកអោយមកកម្ពុជាវិញ

បាត់ដំបង៖ ពលករខ្មែរប្រុសស្រីជាង២០០នាក់ដែល សមត្ថកិច្ចថៃចាប់ខ្លួនត្រូវបានបញ្ជូនអោយត្រឡប់មកស្រុកកម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។

តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តឡើងថ្លៃ១៥០រៀល សម្រាប់ប្រេងសាំង និង២៥០រៀល សម្រាប់ប្រេងម៉ាស៊ូត

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាមានតម្លៃ ៤ ៣៥០រៀល ក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ៤ ០៥០រៀល សម្រាប់ប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ថាមហោស្រពភាពយន្តជប៉ុនរួមចំណែកនៃការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា បានលើកឡើងថាមហោស្របភាពយន្តជប៉ុនឆ្នាំ២០២២ មិនត្រឹមជាវេទិការចាក់បញ្ចាំងខ្សែភាពយន្តដែលឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំងរបស់ជប៉ុនប៉ុណ្ណោះទេ តែក៏ផ្តល់នូវជំនួបដ៏មានសារៈសំខាន់រវាងផលិតករ…

MRCអំពាវនាវទៅដល់ប្រទេសនៅតាមដងទន្លេមេគង្គដោះស្រាយបញ្ហាទឹកទន្លេស្រក

ភ្នំពេញ៖ គណកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានអំពាវនាវដល់ប្រទេសទាំង៦ នៅតាមដងទន្លេមេគង្គ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាទឹកទន្លេស្រក ខណៈបញ្ហានេះនឹងជះឥទ្ធិជលទៅដល់ជីវភាពប្រជាជននិងប្រព័ន្ធអេកូឡូស៊ីនៅតាមដងទន្លេដែលហូរកាត់ប្រទេសទាំងនេះ។

សម្ដេចតេជោ ប្រាប់អគ្គលេខាធិការអាស៊ានឱ្យបង្កើនល្បឿននៃការចរចារស្ដីពីការប្រតិបត្តិនៃភាគីនៅសមុទ្រចិនខាងត្បូង

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់អគ្គលេខាធិការអាស៊ានឱ្យជំរុញការចរចារលើសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិនៃភាគីសមុទ្រចិនខាងត្បូង(DOC) ដើម្បីធ្វើឱ្យមានការវិវត្តន៍នៃសេចក្ដីថ្លែងការណ៍នេះទៅមុខបន្ថែមទៀតក្រោយពីត្រូវបានបង្កើតឡើងចំនួន២០ឆ្នាំមកនេះ។

Watch Video: អ្នកវិភាគចៅចាក់ស្មុក៖ អ្វីៗដែល សេង ធារី ធ្វើគ្រាន់តែជាការសម្តែង ដើម្បីស្វែងរកប្រជាប្រិយភាពផ្ទាល់ខ្លួនប៉ុណ្ណោះ…

Watch Video: អ្នកវិភាគចៅចាក់ស្មុក៖ អ្វីៗដែល សេង ធារី ធ្វើគ្រាន់តែជាការសម្តែង ដើម្បីស្វែងរកប្រជាប្រិយភាពផ្ទាល់ខ្លួនប៉ុណ្ណោះ ចរិតពិតជក់ស៊ីហ្គា មិនមែនអប្សរាដ៏ល្វត់ល្វន់ តំណាងជាតិខ្មែរឡើយ!