ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព័ត៌មានថ្មី

ឃាត់ខ្លួនអ្នកកាសែតម្នាក់កាន់កាប់អាវុធដោយខុសច្បាប់និងបាញ់រថយន្តអ្នកដំណើរ

កណ្ដាល៖ នគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកកាសែតម្នាក់ ក្នុងករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតជូនដំណឹងពីការត្រៀមបើកទ្វារទឹកទំនប់វារីអគ្គិសនី

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងព្រែកកំពង់បាយ និងប្រជានេសាទក្នុងខេត្តឱ្យដឹងពីការត្រៀមបើកទ្វារទឹកទំនប់វារីអគ្គិសនីកំចាយ ដែលថានឹងធ្វើឱ្យកម្រិតទឹកក្នុងព្រែកមានកម្ពស់លើសពីធម្មតា។

លោក ឡុង ឌីម៉ង់៖ កម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួនដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ

ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ បានឆ្លើយតបទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកលោក Partrick Murphy ថាការអភិវឌ្ឍន៍តែងតែមានបញ្ហាប្រឈមតែបញ្ហាទាំងនោះមិនអាក្រក់ទាំងអស់នោះទេ។ លោកបន្ថែមថាកម្ពុជាអាចនឹងមានកំហុសចំពោះប្រទេសមួយចំនួនដែលចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ…

ការបង្រៀនកូនខុសជំនាន់ នៅតែមានសេចក្តីស្រលាញ់ដូចគ្នា

ភ្នំពេញ៖ កែវ សិរីវុឌ្ឍី កើតនិងធំធាត់មុនរបបខ្មែរក្រហម។ ដោយសារគាត់ជាកូនស្រីតែម្នាក់ដូច្នេះឪពុកម្តាយរបស់គាត់បានប្រើប្រាស់ការអប់រំតឹងរ៉ឹងតែទន់ភ្លន់។ ឪពុកម្ដាយបានបង្រៀនឱ្យខិតខំរៀនសូត្រ និងធ្វើតាមតម្លៃស្ត្រីខ្មែរបុរាណដូចការសរសេរច្បាប់ស្រី…

អង្គការចំនួនពីរស្នើឱ្យអាជ្ញាធរពិនិត្យមើលករណីយកឈ្មោះផលិតផលដែលយុវជននិងកុមារបានស្គាល់ដាក់លើបារីអេឡិចត្រូនិច

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលចំនួនពីរស្នើឱ្យអាជ្ញាធរពិនិត្យមើលករណីយកឈ្មោះផលិតផលដែលយុវជននិងកុមារបានស្គាល់ដាក់លើបារីអេឡិចត្រូនិចដើម្បីធ្វើការទាក់ទាញឱ្យទិញប្រើប្រាស់ ខណៈទំនិញនេះត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចែកចាយលក់ក្រោយរកឃើញថាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។

រដ្ឋមន្ត្រីមហាផ្ទៃស្នើចិនគាំទ្រការងារកាត់ផ្ដាច់ខ្សែបណ្ដាញមេខ្លោងជួញដូរមនុស្សមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ភាគីចិនបន្តគាំទ្រដល់ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងអំពើជួញដូរមនុស្សនៅកម្ពុជា ដោយស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ីដែលពួកគេមានបណ្ដាញ។

វៀតណាមជំរុញពលរដ្ឋជម្លៀសខ្លួនទៅកាន់ទីតាំងសុវត្ថិភាព ខណៈព្យុះដែលមានល្បឿនខ្យល់ជិត២០០គីឡូម៉ែត្រក្នុងមួយម៉ោងមកកាន់តែកៀក

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានជំរុញពលរដ្ឋខ្លួនជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈដែលព្យុះទីហ្វុង Noru ដែលមានល្បឿនដល់ទៅ ១៨៣គីឡូម៉ែត្រក្នុងមួយម៉ោងកំពុងខិតជិតដល់ប្រទេស។

នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញគោរពលា លោក ស៊ិនហ្សូ អាបេ ជាចុងក្រោយ

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្តអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ នៅពហុកីឡដ្ឋាន Nippon Budikan នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

បុរសម្នាក់ស្លាប់ក្នុងរថយន្តដែលធ្លាក់ចូលអាងទឹកកំពីងពួយ

បាត់ដំបង៖ រថយន្តមួយគ្រឿងធ្លាក់ចូលក្នុងអាងទឹកកំពីងពួយ បណ្ដាលឲ្យស្លាប់បុរស ម្នាក់ជាអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់។

NASA ធ្វើតេស្តដោយជោគជ័យក្នុងការប្ដូរទិសអាចម៌ផ្កាយ

អន្តរជាតិ៖ រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសសហរដ្ឋអាមេរិក ហៅកាត់ថា NASA បានធ្វើតេស្តសាកល្បងដោយជោគជ័យក្នុងការផ្លាស់ប្ដូរទិសរបស់អាចម៌ផ្កាយ ដែលជាការបង្ហាញបច្ចេកវិទ្យាការពារផែនដីដំបូងពីការប៉ះទង្គិចដោយអាចម៌ផ្កាយ។

ភ្ញៀវទេសចរប្រមាណជាង ១លាន ២សែននាក់ ចេញធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសក្នុងរយៈពេល ៣ថ្ងៃភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង ១លាន ២សែននាក់ បានចេញធ្វើដំណើរកម្សាន្តទៅកាន់បណ្ដារាជធានី ខេត្ត ក្រុងនៅទូទាំងប្រទេសកម្ពុជា។

មនុស្ស២៧នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈរយៈពេល ៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងសរុបចំនួន ៣៤ករណីដោយសារការបំពាននឹងល្បឿនកំណត់និងបើកបរមិនអធ្យាស្រ័យគ្នា ក្នុងនោះចំនួនអ្នកស្លាប់មានចំនួន ២៧នាក់ការកើនឡើងជាងពាក់កណ្ដាលបើប្រៀបធៀបនឹងឆ្នាំ២០២១។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងបើកសាកល្បងឱ្យប្រើប្រាស់ដោយមិនគិតថ្លៃពេញមួយខែតុលា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយមិនគិតថ្លៃ ដើម្បីផ្សព្វផ្សាយនិងបង្កើនការយល់ដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជានេះ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៧ កញ្ញា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកម្សាន្តបន្ទាយមានជ័យក្នុងពិធីបុណ្យភ្ជុំបិណ្ឌកើនជិត៣ម៉ឺននាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តបន្ទាយមានជ័យ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តមានចំនួន ៣៦ ៩៤៣នាក់ កើនឡើងជិត ៣ម៉ឺននាក់ ស្មើនឹងប្រមាណ ៤០០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ប្រធានអាស៊ាន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបពិភាក្សាពីបញ្ហាអ៊ុយក្រែន

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ទាក់ទងនឹងបញ្ហាសង្គ្រាមអ៊ុយក្រែន សមុទ្រចិនខាងត្បូង និងបញ្ហាមីយ៉ាន់ម៉ា។

រដ្ឋបាលខេត្តព្រះវិហារបញ្ជាឱ្យផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ក្នុងស្រុកឆែប

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ប្រកាសផ្អាកជាបណ្ដោះអាសន្ននូវរថយន្តដឹកធុនធ្ងន់គ្រប់ប្រភេទ កុំឱ្យមានការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែបដោយសារស្ថានភាពគ្រោះទឹកជំនន់។

នាយករដ្ឋមន្ត្រីអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម

តូក្យូ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ…

បណ្ឌិត ហ៊ុន ម៉ាណែត បង្រៀនអ្នកវិភាគបែបស៉ីអារម្មណ៍ឲ្យយល់ពីការបន្តវេននៃអ្នកនយោបាយ

ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានពន្យល់ទៅដល់អ្នកវិភាគបែបស៊ីអារម្មណ៍ឲ្យយល់អំពីការបន្តវេនក្នុងវង្សត្រកូលអ្នកនយោបាយ។ លោកប្រាប់ឲ្យអ្នកវិភាគទាំងនោះមើលឱ្យជ្រៅទៅឲ្យឆ្ងាយ លើបរិបទអ្នកនយោបាយនៅទូទាំងពិភពលោក។

ភ្ញៀវទេសចរទៅលេងខេត្តព្រះសីហនុក្នុងពិធីបុណ្យភ្ជុំកើនឡើងប្រមាណ៥ភាគរយ

ព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ឱ្យដឹងថារយៈពេល៣ថ្ងៃ (ថ្ងៃទី២៤-២៦ ខែកញ្ញាឆ្នាំ២០២២) ខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចរណ៍សរុប ៨៤ ៥៥៧នាក់ កើនឡើងបាន ៥,០១%។

ឃាត់ខ្លួនចោរឆក់ម្នាក់ក្រោយធ្វើសកម្មភាពនៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។

មន្ទីរសាធារណការខេត្តកំពង់ធំសម្រេចផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រក្នុងខេត្តជាបណ្ដោះអាសន្ន

កំពង់ធំ៖ មន្ទីរសាធារណការខេត្តកំពង់ធំសម្រេចផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រក្នុងខេត្ត ដោយសារស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង។

ស្រុកព្រះនេត្រព្រះ ក្នុងខេត្តបន្ទាយមានជ័យ កំពុងរងការជន់លិចខ្លាំង

បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកស្បៀងសង្គ្រោះបន្ទាន់ជូនពលរដ្ឋពលរដ្ឋដែលរងគ្រោះ…

នាយករដ្ឋមន្ត្រីអញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរដល់អាកាសយានអន្តរជាតិ ហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសុវត្ថិភាពនៅល្ងាចថ្ងៃទី២៦ ខែកញ្ញានេះ។

ក្រសួងសាធារណការពុំអនុញ្ញាតឲ្យប្រើប្រាស់ផ្លូវល្បឿនលឿននោះទេ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បច្ចុប្បន្ន “មិនទាន់អនុញ្ញាត” ឱ្យប្រេីប្រាស់ ជាសាធារណៈនៅឡេីយទេ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៦ កញ្ញា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩ករណីថ្មី (ឆ្លងថ្មីសហគមន៍៩នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៧នាក់ និងពុំមានអ្នកស្លាប់នោះទេ។

នាយករដ្ឋមន្ត្រីធ្វើដំណើរដល់រដ្ឋអាឡាស្កានិងត្រៀមចេញដំណើរទៅជប៉ុន

អាឡាស្កា៖ យន្តហោះពិសេសជូនដំណើរគណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោ កំពុងចុះចាក់សាំងនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក បន្ទាប់ពីចាកចេញពីរដ្ឋធានីហាវាណា ប្រទេសគុយបា។

នាយករដ្ឋមន្ត្រីណែនាំនិស្សិតកម្ពុជាដែលកំពុងសិក្សានៅគុយបាឲ្យខំសិក្សារៀនសូត្រ

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់និស្សិតកម្ពុជា ៦រូបដែលបានសិក្សាផ្នែកសុខាភិបាល នៅប្រទេសគុយបា ត្រូវខិតខំសិក្សាលើផ្នែកសុខាភិបាល ព្រោះថាគុយបាជាប្រទេសដែលមានភាពជឿនលឿនលើការបណ្តុះបណ្តាលលើវិស័យសុខាភិបាល។

នាយករដ្ឋមន្ត្រីបង្ហាញក្ដីនឹករលឹកដល់លោក ហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីនឹករលឹកដល់លោក ហ្វីដែល កាស្ត្រូ អតីតមេដឹកនាំគុយបា ព្រោះសម្ដេចធ្លាប់បានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល ៨ម៉ោង។

អ្នកនាំពាក្យក្រសួងសាធារណការប្រតិកម្មនឹងការលើកឡើងបែបយល់ច្រលំរបស់អាចារ្យអេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានសម្ដែងការហួសចិត្ត និងថាពលរដ្ឋអាចនឹងយល់ច្រឡំជាមួយការបកស្រាយរបស់អាចារ្យអេចំពោះផ្លូវល្បឿនលឿន។

BREAKING NEWS: ជនសង្ស័យសម្លាប់មនុស្សដាក់ចោលក្នុងឡាន ក្នុងខេត្តបាត់ដំបងត្រូវចាប់ខ្លួន

បាត់ដំបង៖ ជនដៃដល់ដែលសម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P​RIUS យកទៅប្លុងចោ​ល​​ នៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង ​ត្រូវបានសមត្ថកិច្ចនគរ​បា​ល​សហការឃាត់ខ្លួនបានហេីយ​នៅប្រទេសថៃ។

អង្ករ៦ពាន់តោននឹងដឹកចេញពីកម្ពុជាទៅគុយបានៅខែក្រោយ

ហាវ៉ាណា៖ «ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក» កម្ពុជានឹងដឹកអង្ករ ៦ពាន់តោនទៅឲ្យរដ្ឋាភិបាលគុយបានៅខែក្រោយ ជាពិសេសនឹងរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្មគុយបាមកសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជាផងដែរ។…

នាយករដ្ឋមន្ត្រីថ្លែងរម្លឹកគុណប្រទេសគុយបាដែលបានជួយកម្ពុជាតាំងពីជាង ៤០ឆ្នាំមុន

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អតីតប្រធានាធិបតីប្រទេសគុយបា លោក រ៉ាអ៊ួល កាស្រ្តូ ថាប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍…

កម្ពុជានឹងចាប់ផ្ដើមលើការនាំចូល ឬផលិតវ៉ាក់សាំងការពារទឹកនោមផ្អែមពីគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យាប្រទេសគុយបា ដើម្បីសហការនាំចូល…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៥ កញ្ញា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧ករណីថ្មី (ឆ្លងថ្មីសហគមន៍៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ១០នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្ដេចតេជោមានជំនួបជាមួយមេដឹកនាំកំពូលៗរបស់គុយបា

ហាវ៉ាណា៖ ពីទីក្រុងហាវ៉ាណា នៅថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយមេដឹកនាំកំពូលៗនៃប្រទេសគុយបាជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្តវីរបុរសគុយបា Jose Marti

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ចើដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរបុរសគុយបា លោក Jose Marti នៅវិមាន Jose Marti Memorial នៅថ្ងៃទី២៤ ខែកញ្ញា។

កម្ពុជាចែករំលែកគន្លឹះសំខាន់ក្នុងការឆ្លើយតបនឹងស្ថានភាពកូវីដ-១៩ទៅកាន់ពិភពលោក

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញនូវគន្លឹះសំខាន់ៗមួយចំនួនទាក់ទងនឹងការទប់ស្កាត់ក៏ដូចជាការឆ្លើយតបទៅនឹងស្ថានភាពកូវីដ-១៩ដែលបានអនុវត្តន៍កន្លងមកទៅកាន់បណ្ដាប្រទេសជាសមាជិកទូទាំងពិភពលោក។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៤ កញ្ញា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៦នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៧នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

សម្ដេចតេជោអញ្ជើញដល់ប្រទេសគុយបា

ហាវ៉ាណា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងហាវ៉ានៃប្រទេសគុយបា ហើយដោយមានការទទួលស្វាគមន៍ពីរដ្ឋាភិបាលគុយបាយ៉ាងកក់ក្ដៅ។

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាត លើកទី៧៧…

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាត លើកទី៧៧ នៃអង្គការសហប្រជាជាតិ

នាយករដ្ឋមន្ត្រីរំលឹកអំពីភាពចាំបាច់នៃការគោរពរដ្ឋធម្មនុញ្ញនៅក្នុងខួប២៩ឆ្នាំ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសបុកផេក របស់សម្ដេចនៅព្រឹកនេះចូលរួមអបអរខួប២៩ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ។

នាយករដ្ឋមន្ត្រីចាកចេញពីញ៉ូវយ៉កឆ្ពោះទៅគុយបា

ញ៉ូវយ៉ក៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ​ ហ៊ុន​ សែន បានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេសគុយបា។

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ខួប២៤ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតសម្ដេចតេជោនៅសៀមរាប

ភ្នំពេញ៖ ព្រលឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ បន្ទាប់ពីភ្លៀងបានចាក់ស្រោចឥតឈប់ឈរកាលពីយប់ គ្រាប់រ៉ុកែតបេ៤០ មួយក្នុងចំណោម ៤គ្រាប់ បានហោះកាត់ក្បួនឡានសម្ដេចតេជោ ក្នុងពេលសម្ដេចអញ្ជើញទៅចូលរួមប្រជុំសភាអាណត្តិទី២…

នាយករដ្ឋមន្ត្រីបានចូលរួមពង្រឹងទំនាក់ទំនងកម្ពុជា-គុយបា បានជាង២/៣នៃទំនាក់ទំនងទាំងមូល

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា អស់រយៈពេល៤៣ឆ្នាំហើយដែលចំណងទំនាក់ទំនងកម្ពុជា-គុយបានៅតែរក្សាបានយ៉ាងល្អក្រោមរដ្ឋបាលរបស់សម្ដេច ដែលស្មើនឹង២/៣នៃទំនាក់ទំនងកម្ពុជា-គុយបាទាំងមូល។

សម្តេចតេជោថា កម្ពុជាបានក្លាយជាប្រទេសមួយដែលមានអត្រាប្រជាជនទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ខ្ពស់ជាងគេ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការសុខាភិបាល…

កម្ពុជាប្ដេជ្ញាក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ។

សម្តេចតេជោ ហ៊ុន សែន៖ ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ប្រាកដណាស់នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចសកល

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការបែងចែកប៉ូលពាណិជ្ជកម្មរវាងមហាអំណាចអាមេរិក និងចិន នឹងជះផលអវិជ្ជមានដល់កំណើន សេដ្ឋកិច្ចសកលដោយជំរុញឲ្យមានការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើវិធានច្បាប់…

កម្ពុជាជំរុញពិភពលោកឲ្យយកគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិជាគោលដើម្បីរក្សាបានសន្ដិភាព

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ប្រទេសនៅក្នុងពិភពលោកឲ្យគោរពនិងយកគោលការណ៍និងធម្មនុញ្ញអង្គការសហប្រជាជាតិជាគោលដើម្បីរក្សាបានសន្តិភាពដែលជារបស់ដែលប្រជាជនទូទាំងសកលលោកចង់បាន។

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាតលើកទី៧៧…

ទស្សនាការផ្សាយផ្ទាល់: នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ

BREAKING NEWS: រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រោងជួបទូតចិន និងវៀតណាមពិភាក្សាលើបញ្ហាល្បែងស៊ីសងខុសច្បាប់

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសល្បែងស៊ីសង់គ្រប់ប្រភេទនៅទូទាំងប្រទេសលោក សុខ ផល បានឱ្យដឹងថានាពេលខាងមុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង នឹងជួបពិភាក្សាការងារជាមួយស្ថានទូតចិន…

កម្ពុជាប្ដេជ្ញាបន្តទប់ស្កាត់ភាពស៊ាំនៃមេរោគទៅនឹងថ្នាំអង់ទីប៊ីយ៉ូទីក (AMR) នៅក្នុងតំបន់

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ឱ្យដឹងថាកម្ពុជាប្ដេជ្ញាទប់ស្កាត់ភាពស៊ាំនៃមេរោគ ដោយថាការកើនឡើងនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវនៅតែបន្តកើតមាន។

លោក សុខ ផល៖ កម្លាំងពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់មានចន្លោះ ៨ទៅ ១០ម៉ឺននាក់

ព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេសលោក សុខ ផល បានប៉ាន់ប្រមាណថាកម្លាំងពលកម្មក្នុងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាអាចមានរហូតដល់១០ម៉ឺននាក់…

Update: សង្គ្រោះមនុស្សបានម្នាក់ទៀត និងរកឃើញសពអណ្តែតទឹកម្នាក់ ក្នុងចំណោមជនជាតិចិនសរុប ៤១នាក់

ព្រះសីហនុ៖ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំង សង្គ្រោះ បាន រក ឃើញ ជនជាតិចិតដែលលិចទូក ១នាក់ និង សាកសពអណ្ដែតទឹកជាស្ត្រីម្នាក់។

រដ្ឋមន្ត្រីសាធារណការ ថ្លែងសុំទោសពលរដ្ឋដែលមិនអាចធ្វើផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញបានជាប់ល្អ

ព្រះសីហនុ៖ រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាបានថ្លែងសុំទោសប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរេញ ដែលមានចំងាយជាង ២០គីឡូ ដែលក្រសួងសាធារណការមិនអាចសាងសង់ផ្លូវនេះឱ្យជាប់បានដោយសារស្ថានភាពដីនៅតំបន់មិនអំណោយផលសម្រាប់ផ្លូវធម្មតា។

រដ្ឋមន្ត្រីសាធារណការបញ្ជាក់ថានឹងមិនបោះបង់ផ្លូវជាតិលេខ៤ចោលនោះទេ

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថាបើទោះបីពេលនេះផ្លូវល្បឿនលឿនត្រូវបានសាងសង់រួចនឹងអាចដាក់ដំណើរការក្នុងឆាប់ខាងមុខក្ដី តែដំណើរការនៃការជួសជុលអភិវឌ្ឍន៍ផ្លូវជាតិលេខ៤នឹងត្រូវបន្តដដែល។

រដ្ឋមន្ត្រីយុត្តិធម៌ចូលរួមក្នុងពិធីប្រកាសសាលដីកាសំណុំរឿង ខៀវ សំផន នៅសាលាក្ដីខ្មែរក្រហម

ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសាលដីកាស្ថាពរលើសំណុំរឿង ០០២/០២ របស់អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ពាក់ព័ន្ធនឹងជនជាប់ចោទ…

ប្រធានរដ្ឋសភាជូនពរប្រជាពលរដ្ឋជួបតែសេចក្ដីសុខចម្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ចាម៖ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន ព្រមទាំងក្រុមគ្រួសារ និងសមាជិកសមាជិកាសភាជាតិ បានប្រារព្ធពិធីកាន់បិណ្ឌទី១៣ នៅវត្តថ្កូវ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្នុំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ។

ប្រាក់របបសន្តិសុខសង្គមនិងប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌនឹងចាប់បើកជូននិវត្តជន

ភ្នំពេញ៖ បេឡាជាតិបានឲ្យដឹងថា ប្រាក់គោលនយោបាយសន្តិសុខសង្គម និងប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នឹងត្រូវបើកជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ។

ក្រុមសង្គ្រោះកំពុងបន្តស្វែងរកជនជាតិចិន ២៣នាក់ដែលជួបគ្រោះថ្នាក់លិចទូកកណ្ដាលសមុទ្រក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រហូតមកដល់ពេលនេះក្រុមសង្គ្រោះបានបន្តប្រតិបត្តិការសង្គ្រោះជនជាតិចិនដែលរងគ្រោះក្នុងហេតុការលិចទូកកាលពីម្សិលមិញនៅក្នុងដែនទឹកខេត្តព្រះសីហនុ។

រដ្ឋមន្ត្រីសាធារណការចុះពិនិត្យបច្ចេកទេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទាំងយប់ដើម្បីឱ្យប្រាកដពីស្ដង់ដារសុវត្ថិភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចុះពិនិត្យលក្ខណៈបច្ចេកទេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុក្នុងពេលយប់ដើម្បីឱ្យប្រាកដពីការរៀបចំស្ដង់ដារសុវត្ថិភាព…

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២៣ កញ្ញា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៣នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

ពលរដ្ឋនាំគ្នាចាកចេញពីភ្នំពេញដើម្បីទៅជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំ

ភ្នំពេញ៖ ពលរដ្ឋជាច្រើនពាន់នាក់បាននាំគ្នាធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅស្រុកកំណើតរៀងខ្លួនដើម្បីជួបជុំគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។

នាយករដ្ឋមន្ត្រី៖ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣នេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត…

ព្រះតេជគុណ ជួន កក្កដា ប្រើការអប់រំវិជ្ជមានក្នុងការបណ្ដុះបណ្ដាលលោកនេន

តាកែវ៖ អគ្គនាយកព្រះធម្មវិជ្ជា សាលាវត្តប្រាសាទនាងខ្មៅ ព្រះតេជគុណ ជួន កក្កដា ត្រូវបានមហាជនស្គាល់នឹងកោតសរសើរចំពោះការទេសនាដ៏ប៉ិនប្រសព្វរបស់ព្រះអង្គ។ ជាទូទៅពេលព្រះអង្គចេញទេសនាម្ដងៗ ពុទ្ធបរិស័ទដែលមានសុទ្ធាជ្រះថ្លាប្រគេននូវបច្ច័យ…

ប្រធានអាស៊ានអរគុណបង់ក្លាដែសចំពោះការបរិច្ចាគជំនួយវ៉ាក់សាំងដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូស

ញ៉ូវយ៉ក៖ នាយករដ្ឋមន្រ្តីនិងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះបង់ក្លាដែសដែលបានផ្ដល់ជាជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសដល់ប្រទេសមីយ៉ាន់ម៉ា។

ទីបំផុតយុត្តិធម៌ដែល សម្ដេចតេជោ ចង់ស្វែងរកជូនប្រជាជនកម្ពុជាត្រូវបានរកឃើញហើយ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិថារយៈពេល ៤៣ឆ្នាំនៃការរង់ចាំយុត្តិធម៌គឺបានទទួលហើយនៅថ្ងៃនេះ។ យុត្តិធម៌ដែលសម្ដេចរង់ចាំនោះគឺការកាត់ទោសមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហម…

លិចទូកជនជាតិចិនជាច្រើននាក់ កណ្តាលសមុទ្រខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីទូកមួយគ្រឿងដែលមានមនុស្សជិះច្រើននាក់ជាជនជាតិចិន បានលិចនៅក្នុងលម្ហសមុទ្រនៅចន្លោះពយសារឺ និងកោះតាង វេលាម៉ោងជិត៤ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។

នាយករដ្ឋមន្ត្រីនឹងឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញឡើងថ្លែងការណ៍នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រីចាប់ផ្ដើមជួបជាមួយមន្ត្រីជាន់ខ្ពស់ UN នឹងចុះហត្ថលេខាលើក្រាំងមាសអង្គការសហប្រជាជាតិ

ញ៉ូវយ៉ក៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់សម្ដេចនៅអង្គការសហប្រជាជាតិ ដោយជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃអង្គការនេះ រួមទាំងចុះហត្ថលេខាលើក្រាំងមាសអង្គការសហប្រជាជាតិផងដែរ។

ជប៉ុនសង្ឃឹមថាបន្ទាប់ពីបិទបញ្ចប់ដំណើរក្ដីខ្មែរក្រហមនឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យូស៊ីម៉ាសា បានគាំទ្រចំពោះការប្រកាសសាលដីកាដាក់ពន្ធនាគារលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិត និងបានសំដែងនូវការគោរពចំពោះអ្នកដែលបានចូលរួមក្នុងដំណើរការជម្រះក្ដីនេះ។

ក្រសួងសង្គមកិច្ចកំពុងរៀបចំច្បាប់ថ្មីសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) លោក ឯម ច័ន្ទមករា ឱ្យដឹងថាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើវិសោធនកម្មច្បាប់ថ្មីសម្រាប់ជនពិការភាពក្រោយរកឃើញថាច្បាប់ចាស់មានភាពមិនសមស្របមួយចំនួន។

ឡានដឹកទំនិញនឹងត្រូវហាមមិនឱ្យចូលសៀមរាបតាមផ្លូវមួយចំនួនដោយសារស្ថានភាពទឹកជំនន់

សៀមរាប៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានប្រកាសបិទផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាបមិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់ឆ្លងកាត់ដោយបារម្ភពីគ្រោះថ្នាក់ និងទប់ស្កាត់ការខូតខាតផ្លូវ។

លោក ហ៊ុន ម៉ានី៖ ឆ្លងកាត់ដំណើរនីតិវិធីជាង ១៦ឆ្នាំ យុត្តិធម៌ត្រូវបានផ្ដល់ជូនជាផ្លូវការ

ភ្នំពេញ៖ សមាជិកសភាលោក ហ៊ុន ម៉ានី បានលើកឡើងថាសាលដីការផ្ដន្ទាទោសលោក ខៀវ សំផន ក្នុងសំណុំរឿងចុងក្រោយបានបង្ហាញនូវការពិតដែលឆ្លុះបញ្ចាំងពីរបបខ្មែរក្រហមដែលជាអតីតកាលដ៏ខ្មៅងងឹតរបស់កម្ពុជា។

នគរបាលឃាត់ខ្លួនក្មេងៗដែលកែសំឡេងម៉ូតូឮខ្លាំងឱ្យផ្លុំបំពង់ស៊ីម៉ាំងចេញជាសំឡេង

កំពង់ធំ៖ នគរបាលប៉ុស្តិឃុំសាលាវិស័យ ស្រុកបាល្ល័ង ខេត្តកំពង់ធំ ឃាត់ខ្លួនក្មេងៗដែលកែសំឡេងម៉ូតូលាន់ឮខ្លាំង ឱ្យផ្លុំបំពង់ស៊ីម៉ាំងចេញជាសំឡេងមុននឹងអប់រំឱ្យទៅផ្ទះវិញ។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការអំពាវនាវជាថ្មីដល់យុវជនឱ្យរៀនភាសាសញ្ញាដើម្បីយកមកជួយជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) លោក ឯម ច័ន្ទមករា បានជំរុញដល់យុវជនទទួលថ្នាក់បណ្ដុះបណ្ដាលភាសាសញ្ញាដើម្បីជាស្ពានចម្លងដល់ជនមានពិការភាព។

លោក ឯម ច័ន្ទមករា ស្នើឱ្យស្ថាប័នពាក់ព័ន្ធគិតគូរពីការផ្ដល់ប័ណ្ណសំចតយានយន្តសម្រាប់ជនពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) លោក ឯម ច័ន្ទមករា បានស្នើឱ្យស្ថាប័នពាក់ព័ន្ធចាប់ផ្ដើមគិតគូរអំពីការធ្វើប័ណ្ណសំចតយានយន្តសម្រាប់ជនពិការខណៈពេលនេះទីតាំងចតត្រូវបានទុកចោល។

លោក ខៀវ សំផន ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារមួយជីវិត បិទបញ្ចប់សំណុំរឿងចុងក្រោយនៃសាលាក្ដីខ្មែរក្រហម

ភ្នំពេញ៖ តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចផ្តន្ទាទោស ប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២/០២ នៅព្រឹកថ្ងៃព្រហស្បតិ៍…

លោក ហ៊ុន ម៉ាណែត រម្លឹកពីគុណអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីដែលចូលនិវត្តន៍

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរម្លឹកថា អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីដែលបានចូលនិវត្តន៍ប្រៀបបានទៅនឹងឪពុកម្ដាយដែលបានកសាងសង្គមកម្ពុជាឱ្យមានភាពរីកចម្រើនដល់ពេលបច្ចុប្បន្ន។

លោក ឯម ច័ន្ទមករា លើកទឹកចិត្តដល់មនុស្សគថ្លង់កុំអស់សង្ឃឹមខណៈរដ្ឋាភិបាលនឹងរកដំណោះស្រាយបន្ថែមទៀតដើម្បីជួយ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) លោក ឯម ច័ន្ទមករា បានលើកឡើងដោយជំរុញដល់ជនមានពិការភាពគថ្លង់កុំអស់សង្ឃឹម ខណៈរដ្ឋាភិបាលកំពុងចាត់វិធានការបន្ថែមទៀតដើម្បីជួយគាំទ្រដល់ពួកគាត់អាចចូលរួមក្នុងសង្គមបាន។

សម្ដេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក

ញ៉ូវយ៉ក៖ នៅពេលអញ្ជើញធ្វើដំណើរទៅដល់សណ្ឋាគារស្នាក់នៅ នាទឹកដីសហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២១ ខែកញ្ញា ម៉ោងនៅអាមេរិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត…

សោកនាដកម្មដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន

ភ្នំពេញ៖ សមាជិកសភា លោក ហ៊ុន ម៉ានី ថាប្រជាជនខ្មែរមិនត្រូវបំភ្លេចទាំងស្រុងនៃប្រវត្តិសាស្ត្រនៃឧក្រិដ្ឋកម្មដែលកម្ពុជាបានជួបប្រទះកាលពី៣០ប្លាយឆ្នាំមុនឡើយ។

BREAKING NEWS: កម្ពុជាចេញផ្សាយស្ថិតិជំងឺកូវីដ-១៩ ប្រចាំថ្ងៃទី២២ កញ្ញា ២០២២

ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១១ករណីថ្មី (ឆ្លងថ្មីសហគមន៍១១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី​ និងមានអ្នកជំងឺជាសះស្បើយចំនួន ៨នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល…

បទយកការណ៍៖ ពលរដ្ឋរំភើបចិត្តដែលឆ្នាំនេះអាចប្រារព្ធបុណ្យភ្ជុំបិណ្ឌបានឡើងវិញ

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ៩ព្រឹក សម្លេងមនុស្សអ៊ួរអរត្រូវបានបន្លឺឡើងមិនដាច់នៅក្នុងបរិវេណវត្តទួលសន្តិវ័ន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះគេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្រួសារ មិត្តភក្តិ…

រដ្ឋាភិបាលគូសបញ្ជាក់៥ចំនុចសម្រាប់ការស្តារឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើកត្តា ៥សំខាន់សម្រាប់ការស្ដារឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា ក្រោយពេលស្ថានភាពកូវីដ-១៩ បានធូរស្រាលក្នុងឆ្នាំ២០២២នេះ។

ទស្សនាការផ្សាយផ្ទាល់: សាលក្រមចុងក្រោយប្រឆាំងនឹងមេដឹកនាំកំពូលខ្មែរក្រហម ខៀវ សំផន

ទស្សនាការផ្សាយផ្ទាល់: សាលក្រមចុងក្រោយប្រឆាំងនឹងមេដឹកនាំកំពូលខ្មែរក្រហម ខៀវ សំផន

នាយករដ្ឋមន្ត្រីអញ្ជើញដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក

អាមេរិក៖ បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា២២ម៉ោង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទៅដល់ទឹកដីនៃទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិកហើយ ដើម្បីចូលរួមមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ។

នាយករដ្ឋមន្ត្រីអញ្ជើញដល់រដ្ឋអាឡាស្កាត្រៀមធ្វើដំណើរទៅទីក្រុងញ៉ូវយ៉ក

អាឡាស្កា៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរដល់រដ្ឋអាឡាស្ការនៃសហរដ្ឋអាមេរិកហើយបន្ទាប់ចាកចេញពីរាជធានីភ្នំពេញកាលពីព្រឹកមិញ។

ព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត Hunan ប្រទេសចិនរយៈពេល ៣ថ្ងៃ

ចិន៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងចាកចេញពីព្រះរាជដំណាក់ ពីរដ្ឋធានីប៉េកាំង ដើម្បីទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅខេត្ត Hunan សាធារណរដ្ឋប្រជាមានិតចិន។…

នគរបាលអំពាវនាវដល់អ្នកដែលធ្លាប់បាត់ម៉ូតូអាចទៅរកម៉ូតូវិញក្រោយរឹបអូសបានជាច្រើនពីហាងបញ្ចាំខុសច្បាប់

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្នើដល់ពលរដ្ឋដែលបានបាត់ម៉ូតូ អាចយកឯកសារមកពិនិត្យនៅឃ្លាំង OCIC ដែលមានទីតាំងស្ថិតនៅ វិថី OCIC ភូមិដើមគោក ខណ្ឌជ្រោងចង្វាររាជធានីភ្នំពេញ។

វៀតណាមចាប់ជម្រិតវៀតណាមនៅកម្ពុជា

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីជំរិតទារប្រាក់ដែលប្រព្រឹត្តដោយបុរសជនជាតិវៀតណាម ២រូបលើស្ត្រីជនជាតិវៀតណាម ១រូប នៅចំណុចសណ្ឋាគារមួយកន្លែងក្នុងខណ្ឌទួលគោក។

រាជរដ្ឋាភិបាលនិង UN ឯកភាពគ្នាបំពេញការងារដែលនៅសេសសល់ក្នុងតុលាការខ្មែរក្រហមក្នុងរយៈពេល៣ឆ្នាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញ មុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។

ម៉ូតូដែលមានស៊ីឡាំងលើសពី ៥០០cc នឹងត្រូវបានអនុញ្ញាតិឱ្យធ្វើដំណើរលើផ្លូវល្បឿនលឿន

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យដឹងថា ទោចក្រយាន្តយន្តដែលមានស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅនឹងអាចគោរចរបានលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ប៉ុន្តែតម្រូវឱ្យជិះបានតែម្នាក់ឯងប៉ុណ្ណោះ។

តម្លៃប្រេងសាំងធម្មតាចុះមក ៤ ៣៥០រៀល និងប្រេងម៉ាស៊ូតចុះមក ៤ ៨៥០រៀលក្នុងមួយលីត្រក្នុងរយៈពេល ១០ថ្ងៃខាងមុខនេះ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍ក្នុងស្រុកនានា ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវបញ្ចុះចំនួន ៦,៥សេនដុល្លារឬស្មើជិត ៣០០រៀលក្នុងមួយលីត្រ។

ជនស៊ីវិលម្នាក់ប្រើល្បិចអាក្រក់ធ្វើឱ្យខូចឈ្មោះមន្ត្រីចរាចរណ៍ដ៏ស្អាតស្អំ

ភ្នំពេញ៖ លទ្ធផលនៃការស្រាវជ្រាវរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញហើយទាក់ទងនឹងករណីដែលចោទថាមន្ត្រីនគរបាលចរាចរណ៍ស្ពានជ្រោយចង្វារនាំអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ទៅបញ្ចាំទូរស័ព្ទយកលុយមកបង់ពិន័យនោះគឺ…

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលអង្គរវត្តនឹងកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា

សៀមរាប៖ ថ្ងៃទី២២ ខែកញ្ញា ស្អែកនេះព្រឹត្តិការណ៍ថ្ងៃរះចំពូលកណ្ដាលប្រាសាទអង្គរវត្តនឹងត្រលប់មកវិញជាលើកទី២។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងដាក់ឱ្យធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល ១ខែពេញនៅខែក្រោយនេះ

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន ឱ្យដឹងថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបើកឱ្យធ្វើដំណើរដោយឥតគិតថ្លៃរយៈពេល១ខែពេញខែតុលានេះ ខណៈនឹងចាប់ផ្ដើមបើកទូទាត់ប្រាក់នៅខែវិច្ឆិកាខាងមុខនេះស្របតាមលក្ខខណ្ឌដែលមាន។

ប្រមុខរដ្ឋស្ដីទីតម្លើងស័ក្កិ «ឧត្តមមន្ត្រី» ជិត ៩០រូបនៃក្រសួងសង្គមកិច្ច

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្កិ និងថ្នាក់ប្រចាំឆ្នាំ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន…

សម្ដេចតេជោដល់ជប៉ុនត្រៀមបន្តដំណើរទៅរដ្ឋអាឡាស្កាអាមេរិក

ជប៉ុន៖ យន្តហោះប្រតិភូកម្ពុជាដឹកនាំដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កំពុងចុះចាក់សាំងនៅទីក្រុងអូសាកាប្រទេសជប៉ុនបន្ទាប់ពីបានហោះចាកចេញពីកម្ពុជានៅម៉ោង៨ព្រឹកថ្ងៃទី២១ ខែកញ្ញានេះ។

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក

ទស្សនាការផ្សាយឡើងវិញ: នាយករដ្ឋមន្ត្រីអញ្ជើញធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក