អន្តរជាតិ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាំង (Li Keqiang) បានបញ្ជាក់នៅថ្ងៃសុក្រនេះថាគ្រោងនឹងចុះចេញពីតំណែងហើយបន្ទាប់ពីអាណត្តិបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៣។
លោក លី ស្ថិតនៅលេខរៀងទី២ ក្នុងឋានានុក្រមនៃបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាចលោក លី បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៣មកម្លេះ។
លោក លី បានប្រាប់សន្និសីទសារព័ត៌មានថា៖ «នេះគឺជាឆ្នាំចុងក្រោយដែលខ្ញុំនឹងក្លាយជានាយករដ្ឋមន្ត្រី»។
ប្រធានាធិបតី Xi Jinping ត្រូវបានគេរំពឹងថានឹងបន្តក្នុងអាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនជាប្រធានគណបក្សនៅឯកិច្ចប្រជុំគណបក្សមួយដើម្បីជ្រើសរើសមេដឹកនាំសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។
ក្នុងឆ្នាំ២០១៥ ប្រទេសចិនបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីទម្លាក់ការកំណត់ចំនួនអាណត្តិសម្រាប់អ្នកកាន់តំណែងប្រធានាធិបតី ហើយមេដឹកនាំបក្សអាចជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់បាន៕