ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការរៀបចំផលិតវីដេអូរណែនាំស្ដីពីការប្រើប្រាស់ផ្លូវជាតិល្បឿនលឿនដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំផលិតវីដេអូរស្ពតណែនាំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ដើម្បីកុំឲ្យមានបញ្ហាកើតក្នុងពេលធ្វើដំណើរ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងថាមកដល់ពេលនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់បាន ៨៤,៣៣ភាគរយហើយ ដោយគ្រោងបញ្ចប់ការស្ថាបនារួចរាល់នៅចន្លោះពីខែកក្កដា និងខែកញ្ញា ២០២២ខាងមុខនេះ។ លោកបន្ថែមថាដោយសារតែផ្លូវនេះជាផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីរបៀបប្រើប្រាស់នោះ ក្រសួងសាធារណការកំពុងរៀបចំផលិតវីដេអូ ស្ពត ណែនាំស្តីពីការប្រើប្រាស់ ជាពិសេសត្រង់ចំណុចចេញចូល តាមផ្លូវបំបែកនីមួយៗ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ពីរបៀបប្រើប្រាស់ ដើម្បីបញ្ចៀសកុំឲ្យមានបញ្ហាកើតក្នុងពេលធ្វើដំណើរ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ វិនិយោគដោយក្រុមហ៊ុនចិនក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក