ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចក្រឡាហោមបញ្ជាឱ្យពង្រឹងសន្តិសុខឱ្យបានល្អអំឡុងការបោះឆ្នោតឃុំសង្កាត់ខាងមុន

បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនឹងការបោះឆ្នោតខាងមុខ ឱ្យរៀបចំផែនការលម្អិតដើម្បីបំរើឱ្យការការពារសន្តិសុខឱ្យបានល្អ ដើម្បីលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា៖ «ការធានាឱ្យបានសន្តិសុខនេះគឺជាកិច្ចការចាំបាច់ដើម្បីបង្ហាញឱ្យអន្តរជាតិឃើញពីភាពរីកចំរើន និងចាស់ទុំខាងនយោបាយនៃគ្រប់ភាគី និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញារដ្ឋបាលកម្ពុជាក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេ្យសេរីពហុបក្ស»។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីជំនួសក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដែលផុតអាណត្តិ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសថាមានគណបក្សសរុបចំនួន ១៧ បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ដោយមានបេក្ខភាពសរុប ៨២ ៧៨៦នាក់ ក្នុងនោះមានបេក្ខភាពជាស្រ្តីសរុប ២៥ ៩៦៣នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក