ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មូលនិធិចំនួនពីរគ្រោងជួយដល់កម្ពុជាក្លាយជាមជ្ឈមណ្ឌលនាំមុខគេនៅក្នុងវិស័យសកម្មភាពមីន

ភ្នំពេញ៖ Golden West Humanitarian Foundation និង Platinum East គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នាស្តីពីការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន និងបានបង្ហាញពីបំណងជួយដល់កម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេក្នុងការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យសកម្មភាពមីននៅថ្នាក់តំបន់ និងពិភពលោក។

នេះបើតាមការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងពេលបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំដោយលោក Shathel Fahs ទីប្រឹក្សាបច្ចេកទេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

លោកបានបង្ហាញការស្វាគមន៍ចំពោះការចូលរួមក្នុងការចុះអនុស្សារណៈនៃការយោគយល់រួមគ្នា រវាងអាជ្ញាធរមីន និង Golden West Humanitarian Foundation ជាមួយស្ថាប័នដទៃទៀតទាំងក្នុងនិងក្រៅប្រទេសក្នុងគោលដៅជួយដល់កម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានស្នើសុំឲ្យ Golden West Humanitarian Foundation បង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមដោយផ្តោតសំខាន់លើវិស័យសកម្មភាពមីនទាំងមូលដូចជា ការនាំមកនូវបច្ចេកវិទ្យាទំនើប ការចូលរួមបណ្តុះបណ្តាលតាមសហគមន៍ងាយរងគ្រោះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចតាមមូលដ្ឋាន តាមរយៈការបញ្រ្ជាបចូលក្នុងកម្មវិធីអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមសហគមន៍។ លោកបានស្នើជាពិសេសដល់មូលនិធិនេះ ជួយបណ្តុះបណ្តាលដល់ក្រុមជំនាញ (QM Team) របស់អាជ្ញាធរមីន សម្រាប់កិច្ចប្រតិបត្តិការត្រួតពិនិត្យគុណភាពនៅទីវាល។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Golden West Humanitarian Foundation ក្នុងការផ្តល់ភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងនោះបានចូលរួមដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសបន្សាបគ្រឿងផ្ទុះនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក