ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្សីឱ្យ Belarus ខ្ចីលុយ ៥០០លានដុល្លារអាមេរិកទៀត ក្រោយប្រទេសនេះរងទណ្ឌកម្មពីសហភាពអឺរ៉ុប

រុស្សី៖ រដ្ឋាភិបាលរុស្សី បានសម្រេចបញ្ចេញកញ្ចប់លុយ ៥០០លានដុល្លារអាមេរិកទៅឱ្យប្រទេសបេឡារុសខ្ចីបន្ថែមទៀត ដើម្បីជាជំនួយគាំទ្រដល់ប្រទេសនេះ បន្ទាប់ពីប្រទេសស្ថិតក្នុងទ្វីបអឺរ៉ុបខាងលើបានរងទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការថ្កោលទោសពីសហគមន៍អន្តរជាតិ ក្រោយពីបានបង្ខំឱ្យយន្តហោះមួយគ្រឿងចុះចតភ្លាមៗ និងបានឃាត់ខ្លួនអ្នកសារព័ត៌មានមួយរូបក្នុងយន្តហោះនោះកាលពីពេលកន្លងទៅ។ 

ការប្រកាសនេះបានធ្វើឡើងដោយលោកប្រធានាធិបតីរុស្សី វ៉្លាឌឺមៀរ ពូទីន នៅក្រោយកិច្ចប្រជុំរយៈពេល ២ថ្ងៃជាមួយជាមួយប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko នៅក្នុងទីក្រុង Sochi ប្រទេសរុស្សី។ មិនត្រឹមតែជំនួយផ្នែកឥណទានប៉ុណ្ណោះទេ រុស្សីថែមទាំងបានសន្យាថានឹងព្យាយាមបង្កើនជើងហោះហើររវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើន ក្រោយពីបណ្តាប្រទសក្នុងតំបន់អឺរ៉ុបបានចៀសវាងការហោះហើរលើដែនអាកាសរបស់បេឡារុស្ស ព្រមទាំងបិទប្រតិបត្តិការជាមួយជើងហោះហើររបស់អាកាសចរណ៍បេឡារុស្ស (Belarus Airlines) ថែមទៀតផង។

គួរបញ្ជាក់ថា កញ្ចប់ទឹកប្រាក់ ៥០០លានដុល្លារនេះគឺជាផ្នែកមួយនៃការសន្យាផ្តល់កម្ចី ១,៥ពាន់លានដុល្លារពីសំណាក់រុស្សីទៅកាន់ប្រទេសបេឡារុស្ស។ ឥណទាននេះនឹងត្រូវផ្តល់ឱ្យបេឡារុស្សនៅដំណាច់ខែមិថុនានេះ ខណៈលុយ ៥០០លានដុល្លារលើកទី១ បានផ្តល់ឱ្យតាំងពីខែតុលា ឆ្នាំ ២០២០កន្លងទៅ។ កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរនេះ គេក៏ឃើញពីភាពល្អូកល្អឺនរវាងប្រធានាធិបតីប្រទេសទាំងពីរផងដែរ ពោលគេឃើញលោក ពូទីន និងលោក លូកាសេនកូ ស្ថិតនៅលើនាវាកម្សាន្តមួយជជែកគ្នា និងមើលត្រីដូហ្វីននាឆ្នេរសមុទ្រប្រទេសរុស្សី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក