ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តកំពង់ចាមព្រមានចាប់មន្ត្រីណាដែលផ្អិបឯកសារទុកដើម្បីទារលុយពីពលរដ្ឋទៅអង្គភាពប្រឆាំងអំពើពុករលួយ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ថាលោកមិនអត់ឱនឱ្យមន្ត្រីខិលខូចណាដែលប្រើល្បិចតម្កល់ឯកសារទុកដើម្បី ទាមទារផលប្រយោជន៍ពីប្រជាពលរដ្ឋក្នុងការបម្រើសេវានោះទេ។ ដោយលោកព្រមានថានឹងចាប់មន្ត្រីទាំងនោះបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយប្រសិនបើករកឃើញមានករណីនេះកើតឡើង។

យោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យដឹងថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងខេត្តកំពង់ចាមមានប្រជាពលរដ្ឋសរុបប្រមាណជាជាងមួយលាននាក់ ដូច្នេះត្រូវប្រើប្រាស់ឯកសារអត្រានុកូលដ្ឋានច្រើន ហើយឯកសារទាំងនោះត្រូវផលិតចេញពីថ្នាក់ជាតិ។ កន្លងមករដ្ឋបាលខេត្តកំពង់ចាមទទួលបានឯកសារអត្រានុកូលដ្ឋានមិនគ្រប់តាមសំណូមពរទេធ្វើឱ្យបណ្តាឃុំជួបនូវការខ្វះខាតខ្លះ ដែលអាចមានមន្ត្រីមួយចំនួនតូច ស្តុកឯកសារដើម្បីដោះដូររកផលប្រយោជន៍ពីប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ចំពោះមុខប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន ថានឹងចាត់ការទៅតាមផ្លូវច្បាប់ចាប់ខ្លួនមន្ត្រីខិលខូចទាំងនោះបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ។

ការព្រមានរបស់លោក អ៊ុន ចាន់ដា នៅពេលនេះគឺក្រោយការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត លោក កៅ ចេស្តា លើព័ត៌មានដែលក្រុមប្រឹក្សាខេត្តទទួលបានទាក់ទិនទៅនឹងករណីដែលមានមន្ត្រីផ្អិបឯកសារទុកមិនចេញឱ្យប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងស្រុកបាធាយ ខេត្តកំពង់ចាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក