BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣៧ករណីថ្មី (ឆ្លងថ្មីសហគមន៍២០៧នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៣០ករណី ខណៈអ្នកជំងឺ ៣០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៣,៧៣៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៨,៣០០នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,០៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១២,១១៩ករណី(ជាប្រភេទអូមីក្រុង) ៕