លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ជិតពាក់កណ្តាល នៃអតីតបុគ្គលិកណាហ្គាដែលនៅមានជម្លោះ សម្រេចទទួលយកដំណោះស្រាយរបស់ក្រសួងការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលចំនួន ១៤៧នាក់ ក្នុងចំណោម ៣៧៣នាក់ ដែលស្មើនឹង ៤០% បានសម្រេចទទួលយកដំណោះស្រាយដោយមានការសម្រុះសម្រួលពីក្រសួង ខណៈស្នើឱ្យបញ្ឈប់ការតវ៉ានិងងាកមករកការសម្រុះសម្រួលបន្តទៀត។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញភាគីវិវាទមកចរចាចំនួន ៧លើកដើម្បីស្វែងរកលទ្ធភាពសម្របសម្រួលបន្តស្របតាមច្បាប់ស្តីពីការងារ។ ភាគីកម្មករនិយោជិតនៅតែបន្តទាមទារ ឲ្យក្រុមហ៊ុនត្រូវតែទទួលយកកម្មករនិយោជិតចំនួន ៣៧៣នាក់ឱ្យចូលធ្វើការវិញជាដាច់ខាតដដែលទើបពិភាក្សាលើចំណុចទាមទារដទៃផ្សេងទៀត។

ទោះជាយ៉ាងណាតាមការសម្របសម្រួលដោះស្រាយរបស់ក្រសួង គិតមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ១៤៧នាក់ ក្នុងចំណោម ៣៧៣នាក់ ទទួលយកការទូទាត់សំណងតាមច្បាប់ ដែលធ្វើឲ្យចំនួនអតីតបុគ្គលិក ដែលមិនព្រមទទួលយកសំណងនៅសល់ ២២៦នាក់។

ដោយផ្អែកតាមនីតិវិធីជាធរមានដែលមានកំណត់នៅក្នុងច្បាប់និងក្នុងគោលបំណងឈានទៅបញ្ចប់ករណីវិវាទនេះដោយសន្តិវិធី ក៏ដូចជាដើម្បីរក្សាបាននូវផលប្រយោជន៍របស់ភាគីកម្មករនិយោជិត ភាគីនិយោជក និងដើម្បីរួមចំណែកក្នុងការរក្សាផលប្រយោជន៍សាធារណៈ ក្រសួងអំពាវនាវដល់បាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៏ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមានពីកន្លែងការងារ សូមបញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ក្រសួងក៏បានបញ្ជាក់ថា នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយរាល់កង្វល់នានារបស់បាតុករក៏ដូចជាគិតគូរផ្ដល់សិទ្ធិស្របច្បាប់របស់វិនិយោគិនផងដែរ។

គួរបញ្ជាក់ថានៅខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើល បានជូនដំណឹងពីគម្រោងកាត់បន្ថយបុគ្គលិកចំនួន ១៣២៩នាក់ក្នុងនោះ មានបុគ្គលិកចំនួន ៣៧៣នាក់មិនព្រមទទួលយកសំណងដំណោះស្រាយ និងបានជូនដំណឹងធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រហូតមក ទោះបីជាត្រូវបានតុលាការកម្ពុជាចាត់ទុកជាការធ្វើកូដកម្មដែលខុសច្បាប់ក៏ដោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក