ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាបង្ហាញពីបំណងចង់បើកស្ថានទូតនៅប្រទេសប៉ាគីស្ថាន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រាប់ឯកអគ្គរដ្ឋទូតប្រទេសប៉ាគីស្ថានថ្មីប្រចាំកម្ពុជា លោក Zaheeruddin Babar Thaheem ថាបំណងលោកនាថ្ងៃអនាគតគឺចង់បង្កើតស្ថានទូតកម្ពុជានៅក្នុងទឹកដីប្រទេសប៉ាគីស្ថាន និងបានពិភាក្សាពីលទ្ធភាពនៃការផ្លាស់ប្ដូរការសម្របសម្រួលរវាងប្រទេសទាំងពីរសម្រាប់គោលដៅនេះ។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបរវាងលោក ប្រាក់ សុខុន ជាមួយលោក Zaheeruddin Babar Thaheem នៅក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា។ ក្នុងជំនួបនោះភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្ត ចំពោះការកើនឡើងនូវទំនាក់ទំនងជាមិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបានឯកភាពពង្រឹងនិងពង្រីកបន្ថែមទៀតនូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការពារជាតិ។

រដ្ឋមន្ត្រីការបរទេសប្រទេសប៉ាគីស្ថានអាចនឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជានៅចុងឆ្នាំ២០២២នេះ ដែលជាឱកាសសម្រាប់ការលើកស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ស្របពេលដែលទំនាក់ទំនងកម្ពុជានិងប៉ាគីស្ថានត្រូវបានតម្លើងបែបនេះ លោកឧបនាយករដ្ឋមន្រ្តីបានលើកពីបំណងចង់បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាននាពេលអនាគតផងដែរ។ លោកសង្ឃឹមថា ក្នុងអាណត្តិឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មីលោក Zaheeruddin Babar Thaheem នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានលើកកម្ពស់បន្ថែមទៀត ព្រមទាំងបានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហការពេញលេញរបស់ក្រសួងការបរទេសជាមួយលោកឯកអគ្គរដ្ឋទូតក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ។

លោក Zaheeruddin បានគូសបញ្ជាក់ថា លោកនឹងខិតខំធ្វើយ៉ាងណាឱ្យ ទំនាក់ទំនងទ្វេភាគីនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀតក្នុងអាណត្តិការទូតរបស់លោកជាមួយនឹងការអបអរសាទរកម្ពុជាចំពោះតួនាទីជាប្រធានអាស៊ាន និងសង្ឈឹមថា លោកឧបនាយករដ្ឋមន្រ្តីនឹងសម្រេចបានជោគជ័យក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ជាពិសេសក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ាផងដែរ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានសរសេរលើទំព័រហ្វេសបុករបស់លោកថា ពីការពេញចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ និងសង្ឃឹមថាក្នុងការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា ប៉ាគីស្ថាននៅខែឧសភា ឆ្នាំ២០២២នេះ ចំណងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកាន់តែកាន់ប្រសើរឡើង។

លោកសរសេថា៖ «កម្ពុជានិងប៉ាគីស្ថានទន្ទឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូត នៅខែឧសភា ក្នុងឆ្នាំនេះ ជាមួយនឹងសកម្មភាព និងកម្មវិធីរួមគ្នាមួយចំនួន។ លើសពីនេះ កម្ពុជាសង្ឃឹមថា ឯកឧត្តម ម៉ាកឌូម ស្យា ម៉ាមូត ឃូរិស្យី រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នឹងអាចអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាបាន ក្នុងស្មារតីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់យើងឱ្យកាន់តែប្រសើរឡើង»។

ចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងប៉ាគីស្ថានបានចាប់ផ្ដើមនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេល៧០ឆ្នាំហើយ។ ប្រទេសប៉ាគីស្ថានមានស្ថានទូតរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ខណៈកម្ពុជាមានស្ថានកុងស៊ុលកិត្តយសនៅទីក្រុងឡាហ័រ នៃប្រទេសប៉ាគីស្ថានផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក