លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋាភិបាលសម្រេចពន្យារការអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចពន្យាការអនុវត្តន៍ពន្ធលើចំណេញមូលធនរយៈពេល ២ឆ្នាំទៀត រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចដោយមានចំណារពីនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅចូលរួមអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុង ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលដើម្បីជំរុញការវិនិយោគ។

យោងតាមប្រកាសស្ដីពីពន្ធលើចំណេញមូលធន ពាក្យ «ចំណេញមូលធន» សំដៅដល់ ប្រាក់ចំណូលជាប់ពន្ធដែលបានពីការយកចំណូលពីការលក់ ឬផ្ទេរមូលធនដកការកាត់កងចំណាយដែលអនុញ្ញាត។ «មូលធន» គឺសំដៅដល់ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក