ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងចុះស្រាវជ្រាវករណីឃាតកម្មលើកុមារីអាយុ ៧ឆ្នាំនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្រោយពីករណីឃាតកម្មលើកុមារីអាយុ ៧ឆ្នាំ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុដើម្បីឈានកំណត់មុខសញ្ញាជនដៃដល់។

អធិការនគរបាលក្រុងប៉ោយប៉ែតលោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងថាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ម៉ោ១២និង៣០នាទី លោកបានទទួលបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះដែលថា គាត់បានបាត់កូនស្រីម្នាក់ អាយុ៧ឆ្នាំ ដែលបានទៅរៀនម្នាក់ឯង នៅសាលាបឋមសិក្សាទំនប់ក៥ នៅម៉ោង១១ថ្ងៃត្រង់មិនឃើញកូនត្រឡប់មកពីរៀន។ ពួកគាត់បាននាំគ្នាទៅរកនៅសាលាក៏មិនឃើញបានឃើញតែកាបូប និងស្បែកជើងនៅផ្លូវលំ១កន្លែងទើបសម្រេចប្ដឹងសុំឲ្យនគរបាលជួយរក។

បន្ទាប់ពីទទួលបានបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ លោកបានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង៩និង២០យប់ ទើបប្រទះឃើញសាកសពក្មេងស្រីដែលត្រូវបានគេសម្លាប់ហើយយកទៅកប់ក្នុងដីឡូត៍ មួយកន្លែងភូមិក៥ ដោយមានសង្កត់ដុំថ្មនិងគ្រប់មែកឈើក្នុងស្ថានភាពអាក្រាតកាយ។

ពាក់ពន្ធ័ករណីនេះ លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា ក្រោយប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ លោកក៏បានបញ្ជាឱ្យកម្លាំងនគរបាលផែនជំនាញសហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីធ្វើកោសលវិច្ច័យសព ពេលនេះលោកកំពុងដឹកនាំកម្លាំងចុះអនុវត្តនីតិវិធីដោយការយកចិត្តទុកដាក់បំផុត ដើម្បីឈានដល់ការឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក