ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង់គ្លេសសម្រេចបង្កកទ្រព្យសម្បត្តិម្ចាស់ក្លឹបបាល់ទាត់ Chelsea ដែលជាជនជាតិរុស្ស៊ី

អង់គ្លេស៖ ចក្រភពអង់គ្លេសបានសម្រេចដាក់ទណ្ឌកម្មដល់ជនជាតិរុស្ស៊ីដែលជាប់ពាក់ព័ន្ធនឹងលោក ពូទីន ដែលជាផ្នែកមួយនៃទណ្ឌកម្មជុំវិញជម្លោះក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះបានបង្កកទ្រព្យសម្បត្តិរបស់ម្ចាស់ក្លឹប Chelsea FC លោក Roman Abramovich នាយកប្រតិបត្តិ Gazprom លោក Aleksey Miller និងអ្នកដទៃទៀត។

រតនាគារអង់គ្លេសបានចេញផ្សាយបញ្ជីមួយកាលពីថ្ងៃព្រហស្បតិ៍ដែលរួមមានបុគ្គលចំនួន ២០៤រូប និងអង្គភាពចំនួន ៦៥ ដែលស្ថិតនៅក្រោមការរឹតបន្តឹងនេះ ដោយមានពាណិជ្ជកររុស្ស៊ីកំពូលចំនួន ៧នាក់។

ក្រៅពីលោក Abramovich និង Miller ម្ចាស់ក្រុមហ៊ុន EN+ Group ក្នុងនោះក៏មានលោក Oleg Deripaska ប្រធានក្រុមហ៊ុន Rosneft Igor Sechin ប្រធានធនាគារ VTB លោក Andrey Kostin ប្រធានក្រុមហ៊ុនបំពង់បង្ហូរ Transneft លោក Nikolai Tokarev និងជាប្រធានធនាគារ Rossiya Dmitry Lebedev ក៏មានទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងបញ្ជីប្រទេសអង់គ្លេសត្រូវបានបង្កកផងដែរ។

យោងតាមសេចក្ដីប្រកាសរបស់រតនាគារអង់គ្លេសលោក Abramovich ជាប់ពាក់ព័ន្ធក្នុង៖ «ការទទួលបានអត្ថប្រយោជន៍ពីឬការគាំទ្ររដ្ឋាភិបាលនៃប្រទេសរុស្ស៊ី ដោយសារតែការធ្វើអាជីវកម្មរបស់គាត់នៅក្នុងផ្នែកនៃសារៈសំខាន់ជាយុទ្ធសាស្រ្តចំពោះវិមានក្រឹមឡាំង»។

ទ្រព្យសម្បត្តិរបស់ក្លឹបបាល់ទាត់ Chelsea ក៏ត្រូវបានរារាំងផងដែរ ដែលមានន័យថា Abramovich នឹងមិនអាចលក់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍របស់គាត់ឥឡូវនេះបានទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក