ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងសុខាភិបាលអំពាវនាវឱ្យចាត់វិធានការលើការផ្សព្វផ្សាយព័ត៌មានដែលថាវ៉ាក់សាំងចិនបណ្ដាលឱ្យមានជំងឺមហារីកគ្រាប់ឈាម

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានច្រានចោលនូវការចុះផ្សាយព័ត៌មានដែលថាវ៉ាក់សាំងរបស់ចិនបណ្ដាលឲ្យកើតជំងឺមហារីកគ្រាប់ឈាមបន្ទាប់ពីចាក់រួច។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២បានឲ្យដឹងថា ក្រសួងសុខាភិបាលបានចាត់ទុកព័ត៌មាននេះជាព័ត៌មានប្រឌិត មិនត្រឹមត្រូវដែលជាការរៀបចំឡើងដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គម។

សេចក្ដីប្រកាសព័ត៌មានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងនៅតាមវីដេអូ Tik Tok របស់ផេកឈ្មោះ Feed 4Mind កន្លងមកនេះដែលមានចំណងជើងថា ចិនប្រកាសថាវ៉ាក់សាំងកូវីដរបស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម។

ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់នូវការចែកចាយបន្តព័ត៌មានប្រឌិតនេះជាបន្ទាន់ និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក