អន្តរជាតិ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃពុធ បាននិយាយថា លោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថាប្រទេសកាណាដានឹងបញ្ជូននូវការដឹកជញ្ជូនសម្ភារៈយោធាទៅអ៊ុយក្រែនបន្ថែមទៀត។
នាយករដ្ឋមន្ត្រីកាណាដាក៏បានទៅសួរសុខទុក្ខសមាជិកសហគមន៍អ៊ុយក្រែននៅឯព្រះវិហារមួយក្នុងទីក្រុងតូរ៉ុនតូកាលពីថ្ងៃសុក្រជាកន្លែងដែលគាត់បាននិយាយថាប្រជាជនកាណាដាបានឈរនៅក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែនក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីការពារមាតុភូមិនៅពេលដែលជម្លោះប្រដាប់អាវុធកំពុងបន្តជាមួយរុស្ស៊ី។
លោក Trudeau បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា៖ «វាជាសំណាងអាក្រក់របស់អ៊ុយក្រែន ដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន»។
ក្នុងប៉ុន្មានថ្ងៃចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន មនុស្សជាងពីរលាននាក់បានភៀសខ្លួនចេញពីប្រទេស។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ជាងបួនលាននាក់នឹងត្រូវផ្លាស់ទីលំនៅដោយសារជម្លោះ៕