ភ្នំពេញ : កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានប្រកាសស្វែងរកបុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា២នាក់បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ-១៩ជាបន្តបន្ទាប់។ ប្រសិនបើប្រជាពលរដ្ឋបានឃើញបុគ្គលរូបនេះសូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។
ប្រភព : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩