អាវុធហត្ថខេត្តព្រះសីហនុបញ្ជូនមនុស្ស ១៥នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន
ព្រះសីហនុ៖ ជនជាប់សង្ស័យចំនួន ១៥នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយបញ្ចប់នីតីវិធីសាកសួរដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន។
នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានឱ្យដឹងថាមានមនុស្សចំនួន ១៥នាក់ ពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ខាងលើត្រូវឃាត់ខ្លួនបាន នៅវេលាម៉ោង៤រសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចរង្វង់មូលផែ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដកហូតវត្តុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន ២៥កញ្ចប់ទម្ងន់ ២៥៩,៤៣ក្រាម ថ្លឹងទាំងសំបក ជញ្ជីងចំនួន ១ ទូរស័ព្ទដៃចំនួន ៥គ្រឿង ខ្សៀជក់ចំនួន ៤ ដបជក់ចំនួន ១ ដែកកេះចំនួន ២ កន្ត្រៃចំនួន ១ និងថង់វិចខ្ចប់ថ្នាំញៀនមួយចំនួនផងដែរ៕