BREAKING NEWS: រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមកិច្ចពិភាក្សានៅប្រទេសទួរគីហើយ
ទួរគី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីអ៊ុយក្រែន លោក Dmytro Kuleba បានចាប់ផ្តើមកិច្ចពិភាក្សាហើយនៅទីក្រុង Antalya ប្រទេសទួរគី។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharova បានប្រាប់អ្នកយកព័ត៌មាន។
ការពិភាក្សានេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu ។
មន្ត្រីមកពីទីក្រុងគៀវ និងទីក្រុងមូស្គូបាន ធ្វើការពិភាក្សាជាច្រើនលើកក្នុងប្រទេសបេឡារុស ដែលមានអ្នកតំណាងមកប្រជុំតែប៉ុណ្ណោះ ប៉ុន្តែកិច្ចប្រជុំនៅទីក្រុង Antalya ភាគខាងត្បូងជាកិច្ចប្រជុំលើកដំបូងដែលរុស្ស៊ីបានបញ្ជូនរដ្ឋមន្ត្រីមកពិភាក្សាអំពីវិបត្តិនេះ។
កិច្ចសន្ទនារវាងទីក្រុងគៀវ និងទីក្រុងមូស្គូរហូតមកដល់ពេលនេះ បានផ្តល់បទឈប់បាញ់ក្នុងស្រុកជាច្រើន និង ច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀស ពលរដ្ឋ ប៉ុន្តែរុស្ស៊ីត្រូវបានចោទប្រកាន់ពីបទរំលោភលើកិច្ចព្រមព្រៀងទាំងនោះ។
ក្រៅពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែននឹងត្រូវចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ដោយរដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu ដោយសមាជិកណាតូតួកគីចង់រក្សាទំនាក់ទំនងរឹងមាំជាមួយភាគីទាំងពីរបើទោះបីមានជម្លោះក៏ដោយ។
វាជាដំណើរទៅក្រៅប្រទេសលើកដំបូងសម្រាប់លោក Lavrov ចាប់តាំងពីប្រទេសរុស្ស៊ីត្រូវបានលោកខាងលិចដាក់ឱ្យនៅឯកោដោយការ ដាក់ទណ្ឌកម្ម យ៉ាងតឹងរ៉ឹងនោះ៕