ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រុស្ស៊ីច្រានចោលព័ត៌មានដែលថាទ័ពរបស់ខ្លួនទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ

អន្តរជាតិ៖ តំណាងប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការអះអាងរបស់អ៊ុយក្រែនដែលថារុស្ស៊ីទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol គឺជា «ព័ត៌មានមិនពិត» ដោយសារតែអគារនេះគឺជាអតីតមន្ទីរពេទ្យសម្ភពដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។

តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បាននិយាយថា មន្ទីរពេទ្យនេះត្រូវបានទាហានអុយក្រែនប្រែក្លាយជាទីតាំងយោធាក្នុងសង្គ្រាម ហើយប្រទេសរុស្ស៊ីក៏បានព្រមានពីការប្រើប្រាស់ពេទ្យជាទីតាំងឈរជើងរបស់ទាហាននេះតាំងពីថ្ងៃទី៧ ខែមីនាផងដែរ។

គួរបញ្ជាក់ផងដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់រុស្ស៊ីពីបទប្រល័យពូជសាសន៍ បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបាននិយាយថា យន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារកាលពីថ្ងៃពុធ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក