ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

បញ្ហាតម្លៃប្រេងឡើងថ្លៃបង្កដោយសង្រ្គាមកំពុងប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជននៅអឺរ៉ុប

អន្តរជាតិ៖ ការកើនឡើងតម្លៃប្រេងកំពុងប៉ះពាល់ដល់ជីវភាពរស់នៅអឺរ៉ុប ដោយសារជម្លោះក្នុងប្រទេសអ៊ុយក្រែនបានជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងអាហារឡើងថ្លៃហើយគំរាមកំហែងដល់ការផ្ទុះឡើងនូវវិបត្តិសេដ្ឋកិច្ច។

ការកើនឡើងនៃតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកមិនធ្លាប់មាន នៃតម្លៃប្រេងសាំងនៅតាមស្ថានីយ៍ មួយចំនួននៅជុំវិញអឺរ៉ុប ដោយជំរុញឱ្យកន្លែងខ្លះលើសពី ២អឺរ៉ូឬ២.២១ដុល្លារអាមេរិកក្នុងមួយលីត្រ។

នៅប្រទេសព័រទុយហ្គាល់ ដែលជាប្រទេសមានចំណូលទាបជាងគេនៅអឺរ៉ុបខាងលិចដែលមានប្រជាជន ១០%ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ៧០៥អឺរ៉ូ បាននាំគ្នាមកចាក់សាំងពេញៗធុងដើម្បីត្រៀមទុកមុនពេលសាំងនឹងឡើងថ្លៃបន្ថែមទៀត។

សមាគមន៍រថយន្តអាល្លឺម៉ង់ ADAC បានប៉ាន់ប្រមាណថាតម្លៃប្រេងម៉ាស៊ូតបានកើនឡើងយ៉ាងខ្លាំងប្រមាណ ២៨ភាគរយក្នុងរយៈពេល ៦ថ្ងៃដោយសារតម្រូវការកើនឡើងខ្លាំងស្របពេលដែលមានសង្រ្គាមផងនោះ។

ការភ័យខ្លាចនៅពេលនេះគឺថាវានឹងប៉ះពាល់ដល់ការចំណាយជាពិសេសក្នុងចំណោមគ្រួសារដែលមានចំណូលទាប ដែលជួបបញ្ហាអាក្រក់បំផុតក្នុងអំឡុងពេលបិទទ្វារអំឡុងជំងឺរាតត្បាត ។

នៅពេលកូវីដ-១៩ ផ្ទុះដំបូងហើយមានការងារតិចតួចធ្វើបន្ទាប់មកតម្លៃអគ្គិសនីចាប់ផ្តើមឡើង។

ក្នុងស្ថានភាពលំបាកនេះ អ្នកជំនាញជាច្រើនបានលើកឡើងថា រដ្ឋាភិបាលឥឡូវនេះត្រូវតែធ្វើជៀសមិនរួចដោយការគាំទ្របន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចដើម្បីជួយដល់អ្នករងគ្រោះខ្លាំងហើយនេះជាមធ្យោបាយតែមួយគត់ដើម្បីជៀសវាងរង្វង់អតិផរណាដ៏អាក្រក់គឺសម្រាប់ធនាគារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក