លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

NATO និយាយថាសង្គ្រាមរុស្ស៊ីមិនត្រូវរាលដាលហួសពីអ៊ុយក្រែនទេ

អន្តរជាតិ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា ទំនួលខុសត្រូវរបស់សម្ព័ន្ធភាពណាតូគឺដើម្បីធានាឱ្យបានថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន «មិនកើនឡើង និងរីករាលដាលហួសពីអ៊ុយក្រែន» ទេ។ដៃគូណាតូទាំងអស់បាន «ធ្វើការរួមគ្នា» លើស្ថានភាពនៅអ៊ុយក្រែន។

ថ្លែងជាមួយប្រធានាធិបតីឡាតវី លោក Egils Levits នៅRiga Castle លោក Stoltenberg បាននិយាយថាការលុកលុយរបស់រុស្ស៊ីកំពុងបង្កឱ្យមានការឈឺចាប់ដ៏គួរបារម្ភ។

លោក Jens Stoltenberg ថា៖ «ការរងទុក្ខដែលយើងឃើញនៅអ៊ុយក្រែនគឺគួរឱ្យរន្ធត់។ វាប៉ះពាល់ដល់យើងទាំងអស់គ្នា ហើយយើងមានទំនួលខុសត្រូវក្នុងការធានាថាជម្លោះមិនកើនឡើង និងរីករាលដាលហួសពីអ៊ុយក្រែន។ វានឹងកាន់តែគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ និងសូម្បីតែស្លាប់ក៏កាន់តែច្រើន»។

អង្គការសហប្រជាជាតិបាននិយាយថាចំនួនជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនបានកើនឡើងលើសពី ២លាននាក់។ រហូតមកដល់ពេលនេះ ទីក្រុងមូស្គូក៏នៅតែពណ៌នាអំពីសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថាជា "ប្រតិបត្តិការពិសេស" ដើម្បីធានាកុំឱ្យមានការប៉ះទង្គិចកាន់ធំនាពេលអានាគត។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចហៅវាថាជាលេសគ្មានមូលដ្ឋានសម្រាប់ការលុកលុយដើម្បីដណ្តើមយកប្រទេសដែលមានប្រជាជនចំនួន ៤៤លាននាក់នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក