ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាចទេ! បុរសម្នាក់នេះនឹងមកកាន់តំណែងជាគ្រូបង្វឹកក្លិបទ័ព ??

ភ្នំពេញ៖ ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ឬ TIFFY ARMY FC បានប្រកាសនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន ពីវត្តមានគ្រូបង្វឹកថ្មីមួយរូបដែលនឹងចូលមកកាន់តំណែងជំនួសលោក ហោ សុខហេង ក្នុងពេលឆាប់ៗខាងមុខនេះ។ វត្តមានគ្រូបង្វឹកថ្មីនេះ នឹងត្រូវប្រកាសជាផ្លូវការក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារ Sofitel Phnom Penh នាព្រឹកថ្ងៃទី ០១ ខែមិថុនានេះ។

ទន្ទឹមនឹងនេះមានអ្នកគាំទ្រជាច្រើន បានដាក់ការសង្ស័យថា អនាគតគ្រូបង្គោលថ្មីរបស់ក្លិបម្ចាស់ជើងឯកពានសម្តេចតេជោ ហ៊ុន សែននេះ គឺគ្មានអ្នកណាផ្សេងឡើយ ក្រៅពីបុរសសញ្ជាតិកូរ៉េខាងត្បូង Lee Tae Hoon។ ការដាក់ការសង្ស័យនេះ ស្របពេលដែលគេសង្កេតឃើញ លោក Lee បានបង្ហាញវត្តមាននៅប្រទេសកម្ពុជាឡើងវិញ ព្រមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយបុគ្គលដែលស្និទ្ធជាមួយក្លិបកងយោធពលខេមរភូមិន្ទផងដែរ។ ចាប់អារម្មណ៍ជាងនេះទៅទៀត កីឡាករ ឈិន ឈឿន ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកផងដែរ ក្នុងន័យលេងសើចហាក់ស្គាល់ច្បាស់ទៅលើសមាសភាពគ្រូបង្វឹកថ្មីនេះ។ កន្លងមក ឈិន ឈឿន ក៏ធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោ​ក Lee ក្នុងក្រុមជម្រើសជាតិកម្ពុជាកាលពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។

គួររំលឹកថា ក្លិបកងយោធពលខេមរភូមិន្ទបានកែប្រែមុខមាត់ថ្មីជាច្រើន ក្រោយពីទទួលបានការវិនិយោគពីសំណាក់អ្នកជំនួញជនជាតិថៃ លោក ស៊ូប៉ាឆ័យ វីរៈភូជុង្គ ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា ជួសជុលទីលានប្រកួតថ្មីទាំងស្រុង ព្រមទាំងគម្រោងកែលម្អកីឡដ្ឋានកងយោធពលខេមរភូមិន្ទឡើងវិញនាឆ្នាំ ២០២២ នេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក