ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំណាងកម្ពុជារម្លឹកអាមេរិកឱ្យគោរពសិទ្ធិប្រទេសដទៃ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN

ហ្សឺណែវ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន បានឆ្លើយតបទៅកាន់តំណាងទូតអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សានេះឱ្យ គោរពនូវស្វ័យភាពរបស់ប្រទេសឯករាជ្យ និងមិនត្រូវបើពាក្យសិទ្ធិមនុស្សអាវុធវាយប្រហារប្រទេសដទៃដោយស្តង់ដារពីរឡើយ។

ការឆ្លើយតបនៃធ្វើឡើងក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ នាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

តំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន បានរម្លឹកថាឱ្យប្រតិភូអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ដែលថា «សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារប្រទេសដទៃដោយស្តង់ដារពីរឡើយ» ប្រសិនបើយើងចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ខ្ពស់បំផុតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។

លោកក៏បានបញ្ជាក់នូវការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ផងដែរថា៖ «ប្រទេសនីមួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួន»។

ការឆ្លើយតបបែបនេះរបស់កម្ពុជាគឺបន្ទាប់ពីប្រតិភូអាមេរិកលោកស្រី Michèle Taylor បានបង្ហាញពីការបារម្ភទាក់ទងនឹងបិទសិទ្ធិនយោបាយ សិទ្ធិនៃការតវ៉ា និងការចាប់ និងឃុំខ្លួនអ្នកប្រឆាំងនឹងអាជ្ញាធរនៅប្រទេសមួយចំនួន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ 

តំណាងកម្ពុជាលោក អាន សុខខឿន បានចាត់ទុកថាប្រការដែលសហរដ្ឋអាមេរិកយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាអាវុធវាយប្រហារ ដើម្បីបម្រើរបៀបវារៈនយោបាយត្រូវបានគណៈប្រតិភូជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សបានដឹងឮអស់ហើយ។ លោកបានច្រានចោលការលើកឡើងទាំងប៉ុន្មានពីសំណាក់អាមេរិកមកកម្ពុជានិងបានបញ្ជាក់ថា គ្មានការអនុវត្តន៍ច្បាប់ដោយលំអៀងនៅកម្ពុជានោះទេ ហើយលំហសិទ្ធិសង្គមស៊ីវិលទៀតសោតក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគោរពផងដែរ។

លោកថា៖ «ប្រសិនសេរីភាពសង្គមស៊ីវិលត្រូវបានរឹតត្បិតចុះហេតុអ្វីបានជាចំនួនអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅតែបន្តកើនឡើងរហូតដល់ចំនួនជិត ៦០០០អង្គការ? ការពិតនោះគឺថាការចោទប្រកាន់ខាងលើ កើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូចដែលមាននិន្នាការធ្វើនយោបាយូបនីកម្មខ្លាំងក្លានិងបានទទួលថវិកាគាំទ្រពីបរទេសខំស្រែក ទាមទារតម្លាភាព ក៏ប៉ុន្តែអង្គការទាំងនោះបែរជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាពខ្លួនទៅវិញ»។

លោកជំរុញដល់អាមេរិក ឱ្យកែតម្រូវការគោរពសិទ្ធិមនុស្សខ្លួនវិញជាជាងមើលឃើញតែបញ្ហាររបស់អ្នកដទៃខណៈផ្ទៃក្នុងខ្លួនជាប់ជំពាក់ដោះស្រាយមិនចេញ។

លោកអាន សុខខឿនថា៖ «គួរឱ្យសោកស្តាយប្រទេសដែលពូកែទូន្មានគេនេះបាននិងកំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្សរួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត។ នៅឆ្នាំ២០២១ មនុស្សជាង៧០០ នាក់ ដែលបានបញ្ចេញមតិផ្ទុយត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសបន្ទាប់ពីបានសម្រុកចូលវិមានសភា។ ក្នុងឆ្នាំដដែលនោះ អ្នកកាសែតជាង ៥០នាក់ ត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅទូទាំងសហរដ្ឋអាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់អតីតប្រធានាធិបតីដែលមានទស្សនៈផ្ទុយក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក