ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទេសរដ្ឋមន្ត្រី លី ធុជ ណែនាំឱ្យបង្កើនការគាំទ្រការចូលរួមរបស់ស្រ្តីក្នុងវិស័យសកម្មភាពមីន

ភ្នំពេញ៖ អនុប្រធានទី១អាជ្ញាធរមីនលោកទេសរដ្ឋមន្ត្រី លី ធុជ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយផែនការបញ្រ្ជាបយេនឌ័រក្នុងវិស័យសកម្មភាពមីន (GMAP) ២០២១-២០២៥ ដើម្បីប្រកាសផ្សព្វផ្សាយដល់ប្រតិបត្តិករនិងភាគីពាក់ព័ន្ធឱ្យប្រើប្រាស់ជាផ្លូវការនូវ GMAP និងជំរុញឱ្យគ្រប់ភាគីទាំងអស់ចូលរួមអនុវត្តការបញ្រ្ជាបយេនឌ័រក្នុងវិស័យមីនដោយប្រើប្រាស់ GMAP នេះជាឯកសារគោលក្នុងការរៀបចំផែនការ។

ថ្លែងក្នុងពីធីផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន តំណាង ក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្រុមការងារផែនការសកម្មភាពមីន (ម៉ាពូ) ២៥រាជធានី/ខេត្ត និងប្រតិបត្តិករបោសសម្អាតមីន លោក លី ធុជ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសមភាពយេនឌ័រនៅគ្រប់កម្រិត គ្រប់វិស័យ ដើម្បីពង្រឹងតួនាទីស្ត្រីក្នុងសេដ្ឋកិច្ចនិងសង្គមជាតិ ដោយដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសំខាន់ៗ។ លោកបន្ថែមថា ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីនក៏ត្រូវបានកំណត់ជាគោលដៅដ៏សំខាន់មួយផងដែរ ដោយអាជ្ញាធរមីនបានរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ (NMAS 2018-2025) ដែលជាផែនទីបង្ហាញផ្លូវដល់គ្រប់ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិទាំងអស់ រួមទំាងក្រសួង -ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមអនុវត្តសកម្មភាពមីននៅកម្ពុជា។

លោកបានណែនាំឱ្យមានការគាំទ្រ និងលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងសង្គមជាតិ ក៏ដូចជាក្នុងវិស័យសកម្មភាពមីនមួយចំនួនដូចជា កសាងភាពជឿជាក់ទំនុកចិត្តលើខ្លួន ការគាំទ្រដល់ភាពជាម្ចាស់សម្រាប់ស្រ្តីក្នុងការគិត និងសម្រេចចិត្ត ការលើកកម្ពស់ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រី និងស្រ្តីជួយស្រ្តី ការកសាងនូវទំនាក់ទំនង បង្កើតឱកាសការងារសម្រាប់ស្រ្តី និងការផ្តល់ឱកាសបណ្តុះបណ្តាលលើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំនាញដល់ស្រ្តី ក្នុងការចូលរួមសង្គមជាតិ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តីជឿជាក់ថា គ្រប់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តផែនការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ២០២១-២០២៥នេះ ប្រកបដោយជោគជ័យ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបាននូវការលើកកម្ពស់សមភាព និងសមធម៌ យេនឌ័រ និងគោលដៅរួមឆ្ពោះទៅរកកម្ពុជាមួយ «គ្មានមីនត្រឹមឆ្នាំ២០២៥»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក