BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣៨ករណីថ្មី (ឆ្លងថ្មីសហគមន៍២១៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២៤ករណី ខណៈអ្នកជំងឺ ៣១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៣,៥០១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៤៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២៧,៩៩៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,០០៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១១,៩១២ករណី(ជាប្រភេទអូមីក្រុង) ៕