ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ប៉ូលិសចិនចង់ចូលមកចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជាដោយផ្ទាល់តែត្រូវកម្ពុជាបដិសេធ

ព្រះសីហនុ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សមត្ថកិច្ចចិនបានស្នើសុំភាគីកម្ពុជាដើម្បីអាចចាប់ខ្លួនជនជាតិចិនដែលប្រព្រឹត្តបទល្មើសដោយខ្លួនឯង ដោយមិនឱ្យភាគីកម្ពុជាធ្វើនោះទេនៅលើទឹកដីកម្ពុជានោះ តែត្រូវបានភាគីកម្ពុជាបដិសេធ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការអនុញ្ញាតឱ្យប៉ូលិសចិនចូលមកចាប់ជនជាតិចិនដែលប្រព្រឹត្តិខុសលើទឹកដីកម្ពុជាគឺនឹងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា។

សម្តេចក្រឡាហោមថ្លែងថា៖ «បើយើងផ្តល់អធិបតេយ្យភាពនេះទៅឱ្យចិន វាក៏ត្រូវឱ្យទៅប្រទេសផ្សេងទៀតដែរ ដែលកំពុងតែមានការិយាល័យសហប្រតិបត្តិការជាមួយកម្ពុជាសព្វថ្ងៃនេះ មានប្រទេសមួយចំនួន មិនតិចប៉ុន្មាននោះទេ»។

បើតាមសម្ដេចក្រឡាហោម ក្រោយមានការបកស្រាយបែបនេះភាគីចិនក៏បានទទួលយល់ព្រមនិងឯកភាពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក