ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៩០ករណីថ្មី ក្នុងនោះករណីនាំចូល ៥៥ករណី ខណៈអ្នកជំងឺ ៤៤៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣០.០៩៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២១៤នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២២.៦៣៦នាក់៕