កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

កម្ពុជារាយការណ៍ពីពីភាពលំអៀងរបស់ OHCHR នៅកម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស

ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានធ្វើសេចក្ដីរាយការណ៏ពីភាពលម្អៀងរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថាបានសំងំស្ងៀមឈឹង ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់ក្រុមប្រឆាំងមួយចំនួន ផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្អួចគ្រប់បែបយ៉ាង ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។

ក្នុងបទអន្តរាគមន៍នៅថ្ងៃទី៨ ខែមីនា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក អាន សុខខឿន បានយល់ស្របទៅនឹងទស្សនៈរបស់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សពាក់ព័ន្ធនឹងការធ្វើនយោបាយូបនីកម្មនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងភាពលម្អៀងដោយសារការកំណត់ ឋានានុក្រមក្នុងចំណោមប្រភេទសិទ្ធិមនុស្ស តែក៏បានសំដែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រការដែលឧត្តមស្នងការទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។

អ្វីដែលតំណាងកម្ពុជាបង្ហាញនូវការខកចិត្តនោះគឺការថ្លែងថា កូដកម្មរបស់អតីតបុគ្គលិកកាស៊ីណូធ្វើឡើងដោយ «ស្របច្បាប់»។

ក្នុងបទអន្តរាគមន៍នោះលោក អាន សុខខឿន បានលើកឡើងថា៖ «តុលាការបានប្រកាសតាំងពីខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះថា កូដកម្មនេះគឺខុសច្បាប់។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានត្អូញត្អែរពីការរំខាន បង្កដោយការតវ៉ាខុសច្បាប់ដែល អូសបន្លាយពេលជាច្រើនខែ។ អាជ្ញាធរកម្ពុជាបានរក្សាភាពអត់ធ្មត់ជាទីបំផុត ហើយថែមទាំងបានលុតជង្គង់អង្វរករសុំឱ្យបាតុករគោរពតាមវិធានបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ យ៉ាងហោចណាស់ បាតុករចំនួន ១៣០ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩។ លោកជំទាវឧត្តមស្នងការ តើបាតុកម្មខុសច្បាប់ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបំពានលើវិធានសុខភាពសាធារណៈដូច្នេះ គឺជាការអនុវត្តសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដែលស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ?»

លោកក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរៀបចំឡើង ដើម្បីដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ។

លោកបានកត់សម្គាល់ឃើញថា៖ «ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់ក្រុមប្រឆាំងមួយចំនួន ដែលវិធីសាស្ត្រ របស់ក្រុមនោះគឺផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្អួចគ្រប់បែបយ៉ាង ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងអំពាវនាវឱ្យមាន ការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។ លោកជំទាវឧត្តមស្នងការ តើសកម្មភាពទាំង នេះគឺជាអ្វីដែលលោកជំទាវ ចាត់ទុកថា ជាការប្រព្រឹត្តស្របច្បាប់ ក្រោមច្បាប់អន្តរជាតិឬ?»

នៅប៉ុន្មានខែខាងមុខនៅកម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ លោក អាន សុខឿន ថាអវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយសារការបំពានច្បាប់មិនបានធ្វើឱ្យកម្ពុជាចាកឆ្ងាយពីពហុបក្សឡើយ។ មិនថាលទ្ធផលបែបណាឡើយ ការពិតមួយដែលមិនអាចប្រកែកបានគឺថា អ្នកបោះឆ្នោតនៅតែអាចជ្រើសរើសគណបក្ស នយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៧ ដែលបានចុះបញ្ជីរួចរាល់ ចូល រួមការប្រកួតប្រជែងការបោះឆ្នោត។ គណបក្សទាំងនោះ មិនថាតូច ឬធំ មានសិទ្ធិនយោបាយ និងសេចក្តីថ្លៃថ្នូរស្មើៗគ្នា និងត្រូវទទួលបានការគោរពដូចៗគ្នា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក