ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាទទួលបានជំនួយឥតសំណងជាង ៦លានដុល្លារពីអាមេរិកដើម្បីធ្វើការបោសសំអាតមីន

ភ្នំពេញ៖ អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជា ទទួលបានជំនួយឥតសំណងជាង ៦លានដុល្លារ តាមរយៈអង្គការមួយរបស់សហរដ្ឋអាមេរិក ដើម្បីជួយបោសសំអាតតំបន់មួយចំនួនរបស់កម្ពុជា ដែលរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមក្នុងសម័យសង្គ្រាមក្នុងរយៈពេល៤៦ខែ។

ក្នុងពិធីចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងប្រធានអង្គការ NPA ប្រចាំកម្ពុជាលោក Rune Dale Andresen នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) លោក ហេង រតនា បានឲ្យដឹងថាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួន ៦ ៣៥៥ ៧២០ដុល្លារ តាមរយៈអង្គការ NPA នឹងគាំទ្រអង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោមមានរយៈពេល៤៥ខែ ពោលគឺចាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកបន្តថា ជំនួយហិរញ្ញប្បទានឥតសំណងនេះនឹងគាំទ្រសកម្មភាពរបស់អង្គភាពស៊ីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧ រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។

លោក ហេង រតនា អះអាងថា៖ «បរិមាណជំនួយនេះមានបរិមាណដូចឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះមានរយ:ពេលវែង ៤៥ខែ ដែលកន្លងមកផ្តល់រយៈពេលមួយឆ្នាំម្តងប៉ុណ្ណោះ»។

ជំនួយនេះ ផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយ កម្លាំងប្រតិបត្តិការចំនួនជាង ២០០នាក់ និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោម ជាង ១៣,២០០ហិកតា។

ជាមួយនេះដែរ ក្រសួងការបរទេសប្រទេសន័រវែសក៏បានសម្រេចផ្តល់ថវិកាខ្នាតតូច ចំនួន ២គម្រោង គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីនដែលកំពុងប្រតិបត្តិការ និងគម្រោងបោស សំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគម្រោងទាំងពីរមានថវិកាចំនួន ៨៩,០៧៧ដុល្លារ មានរយៈពេល៣ខែ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក