ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិកចង់ទម្លាក់ចោលទណ្ឌកម្មលើវេណេហ្ស៊ុយអេឡាដើម្បីទិញប្រេងពីប្រទេសនេះឡើងវិញ

អន្តរជាតិ៖ សហរដ្ឋអាមេរិកបានបញ្ជូនគណប្រតិភូរបស់ខ្លួនឱ្យធ្វើដំណើរទៅរដ្ឋធានីការ៉ាកាស នៃប្រទេសវេណេហ្ស៊ុយអេឡាកាលពីចុងសប្ដាហ៍មុនទៅដើម្បីចរចារពីជំហររបស់ប្រទេសនេះយ៉ាងណាដែរ «ប្រសិនជាអាមេរិកដកទណ្ឌកម្មហើយទិញប្រេង និងឧស្ម័នយកទៅប្រើវិញ?»

មិនមែនជារឿងចៃដន្យទេដែលអាមេរិកទៅចរចារជាមួយវេណេហ្ស៊ុយអេឡាក្នុងពេលដែលខ្លួនសម្រេចឈប់នាំចូលប្រេងពីរុស្ស៊ីនោះ។

កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលវេណេហ្ស៊ុអេឡា ហើយបានបិទស្ថានទូតរបស់ខ្លួននៅទីក្រុងការ៉ាកាស បន្ទាប់ពីបានចោទប្រកាន់មេដឹកនាំវេណេហ្ស៊ុយអេឡាលោក Nicolás Maduro ពីបទក្លែងបន្លំការបោះឆ្នោត។ បន្ទាប់មករដ្ឋបាលរបស់អតីតប្រធានាធិបតី Trump បានព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោក Maduro ដោយដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់វេណេហ្ស៊ុយអេឡា និងមន្ត្រីជាន់ខ្ពស់របស់ប្រទេស និងដោយការទទួលស្គាល់មេដឹកនាំបក្សប្រឆាំង Juan Guaidó ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវេណេហ្ស៊ុយអេឡា។

លោក ម៉ាឌូរ៉ូ បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម ដោយស្វែងរកជំនួយផ្នែកសេដ្ឋកិច្ច និងការទូតពីរុស្ស៊ី ក៏ដូចជាពីអេរ៉ង់ និងចិន។ ក្រុមហ៊ុនថាមពល និងធនាគាររុស្ស៊ីបានដើរតួយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យវេណេហ្ស៊ុយអេឡាបន្តការនាំចេញប្រេង ដែលជាប្រភពរូបិយប័ណ្ណបរទេសដ៏ធំបំផុតរបស់ប្រទេសនេះ បើទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក មន្ត្រី និងពាណិជ្ជករវេណេហ្ស៊ុយអេឡា។

កាលពីថ្ងៃច័ន្ទប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា លោកបានយល់ព្រមលើរបៀបវារៈសម្រាប់កិច្ចពិភាក្សានាពេលអនាគតជាមួយមន្ត្រីសហរដ្ឋអាមេរិក បន្ទាប់ពីបានជួបគណៈប្រតិភូពីទីក្រុងវ៉ាស៊ីនតោនកាលពីចុងសប្តាហ៍ ដែលជាកិច្ចពិភាក្សាកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោក Maduro បាននិយាយថា៖ «កាលពីយប់ថ្ងៃសៅរ៍មុនគណៈប្រតិភូមកពីរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានមកដល់ប្រទេសវេណេហ្ស៊ុយអេឡា ខ្ញុំបានទទួលវានៅទីនេះនៅវិមានប្រធានាធិបតី។ […] យើងមានកិច្ចប្រជុំមួយ ខ្ញុំអាចពណ៌នាថាវាជាការគោរព ស្និទ្ធស្នាល និងការទូតខ្លាំងណាស់»។

អ្នកនាំពាក្យសេតវិមានប្រធានាធិបតីអាមេរិកលោកស្រី Jen Psaki បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ការធ្វើដំណើរទៅវេណេហ្ស៊យអេឡាគឺដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនរួមទាំង «សន្តិសុខថាមពល» និងករណីរបស់ពលរដ្ឋអាមេរិកប្រាំបួននាក់ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានសម្រេចដោះលែងជនជាតិអាមេរិកាំង២នាក់ដែលត្រូវបានឃុំខ្លួន ក្រោយមានការចរចារនេះ។

ប្រទេសវេណេហ្ស៊ុយអេឡាគឺជាប្រទេសដែលសំបូរធនធានឧស្ម័ន និងប្រេងច្រើនជាងគេបំផុតក្នុងពិភពលោក ដែលត្រូវបានគេវាយតម្លៃថាមានប្រមាណ ២៩៦,៥ពាន់លានបារ៉ែលដែលស្មើនឹង២០%នៃប្រេងពិភពលោក។ យោងតាមអង្គការប្រេងពិភពលោក OPEC ចំណូលរបស់ប្រទេសវេណេហ្ស៊ុយអេឡាចំនួន ៩៩ភាគរយបានមកពីការនាំចេញធនធានប្រេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក